កម្ពុជា-សង្គម
17/02/2021 – 08:11
ដោយ៖ វណ្ណ សុគន្ធា
RFI

កញ្ញា ឈឿន ដារ៉ាវី សកម្មជនការពារបរិស្ថានដ៏សកម្មម្នាក់ បានសម្រេចកោរសក់ក្បាលរបស់នាង ខណៈរូបនាងកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការលះបង់សក់ក្បាលរបស់យុវនារី ឈឿន ដារ៉ាវី ធ្វើឡើងដើម្បីទាមទារយកមកវិញនូវយុត្តិធម៌សម្រាប់រូបនាង ព្រមទាំងសកម្មជនបរិស្ថាន និងសង្គមដទៃទៀត។ គួរបញ្ជាក់ថា ការទាមទារដោយយកសក់ក្បាលធ្វើជាថ្នូររបស់យុវនារីរូបនេះ ត្រូវបានបង្ហាញឱ្យឃើញនៅពេលដែលរូបនាងត្រូវបានបញ្ជូនមកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារទី១៦កុម្ភៈ។
នៅក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំដែលសម្គាល់ថាជាអ្នកកំពុងជាប់ឃុំបណ្តោះអាសន្ន កញ្ញា ឈឿន ដារ៉ាវី បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈក្បាលត្រងោលដែលទើបនឹងកោរសក់ចេញ។ អ្នកតាមដាន និងអ្នកដែលស្គាល់កញ្ញា ឈឿន ដារ៉ាវី បានសម្តែងនូវការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបរាងរបស់នាងបែបនេះ ដោយពួកគេគិតថា រូបនាងកំពុងមានស្ថានភាពសុខភាពចុះទ្រុឌទ្រោមក្នុងពេលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។
ក៏ប៉ុន្តែ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាអ្នកតាមដាន និងឃ្លាំមើលសវនាការសំណុំរឿងសកម្មជនបរិស្ថានយ៉ាងដិតដល់វិញពុំមើលឃើញដូច្នោះឡើយ។ ផ្ទុយទៅវិញ លោកស្រី បានចាប់អារម្មណ៍ពីភាពរហ័សរហួន និងស្មារតីដ៏ស្វាហាប់របស់កញ្ញា ឈឿន ដាវ៉ាវី បើទោះបីរូបរាងរបស់នាងមានការប្រែប្រួលទៅជាបែបនេះក្តី។ លោកស្រី ចក់ សុភាព បានអះអាងថា មនុស្សស្រីស្រឡាញ់ និងថែទាំសក់ខ្លាំងណាស់ ព្រោះសក់ជាសម្រស់មួយសម្រាប់មនុស្សស្រី។ ដូចនេះហើយ ការលះបង់សក់នេះ គឺជាសារមួយរបស់កញ្ញា ឈឿន ដារ៉ាវី ក្នុងការទាមទាររកយុត្តិធម៌របស់នាង។ សម្រាប់លោកស្រីនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មនុស្សអាចមានក្តីអាណិតអាសូរដែលឃើញកញ្ញា ឈឿន ដារ៉ាវី ស្ថិតក្នុងសភាពដែលគេយល់ថា ទ្រុឌទ្រោម តែគេគួរមើលឃើញពីភាពខ្លាំង រឹងមាំ និងមោះមុតរបស់យុវនារីរូបនេះតាមរយៈសារដែលនាងចង់បង្ហាញដើម្បីទាមទារយុត្តិធម៌សង្គម។
ចំពោះការកោរសក់របស់កញ្ញា ឈឿន ដារ៉ាវី នេះ លោក នុត សាវនា ដែលជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបញ្ជាក់តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI ថា វាជាមធ្យោបាយមួយរបស់កញ្ញា ឈឿន ដារ៉ាវី ក្នុងការតស៊ូមតិតាមផ្លូវតុលាការ។ លោកគូសបញ្ជាក់បន្ថែមថា កញ្ញា ឈឿន ដារ៉ាវី មិនមានស្ថានភាពសុខភាពទ្រុឌទ្រោមនោះទេ ពោល គឺមានសុខភាពល្អដូចអ្នកកំពុងជាប់ឃុំដទៃទៀតដែរ។
សូមបញ្ជាក់ថា កញ្ញា ឈឿន ដារ៉ាវី និងសកម្មជនផ្សេងទៀត ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ក្នុងអំឡុងពេលកំពុងធ្វើសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលត្រូវបានចាប់ឃុំខ្លួនក្រោយពីនិយាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់កញ្ញា ឈឿន ដារ៉ាវី ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សវនាការជំនុំជម្រះសំណុំរឿងរបស់នាងត្រូវបានបើកធ្វើកាលពីថ្ងៃអង្គារទី១៦កុម្ភៈ តែមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយតុលាការនឹងបើកសវនាការនៅថ្ងៃទី០២ ខែមីនាខាងមុខបន្តទៀត៕
I knew this young Cambodian will never forget what going on in his life and the some of Cambodian who have to go to work in Thailand to survive all of them will remembers for years to come . we knew under HUN SEN the evil of all Cambodian our people are living like slave of the other nation because HUN SEN is LNGOUNG TVER CHESS we call SDACH PEAL.
ហាស ! ហាស
កោរទាំងមមិសកាដួយវាទៀត ក៏ជាសិទ្ធិរបស់វា ។
អត់មានអ្នកណាទៅឈឺក្បាលហាលថ្ងៃស្អីជាមួយវាទេ ។
ឆ្កួតសុទ្ធ !
HAS..HAS…HAAAAAAAAAAA .AH ..HUN SEN said KADOUY what you mean Mr???