ដោយ សេក បណ្ឌិត
2021-02-18
RFA

ជំនួបរវាងលោក ហ៊ុន សែន (ស្ដាំ) ជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា គឺអ្នកស្រី ម៉ារៀ អាមេលីតា (Maria Amelita C. Aquino) នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធ ទី១៧ កុម្ភៈ។ រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
នាយករដ្ឋមន្ត្រី កម្ពុជា លោក ហ៊ុន សែន ស្នើឱ្យប្រទេសហ្វីលីពីន(Philippines) ជួយទិញអង្ករកម្ពុជា ឬវិនិយោគលើដំណាំស្រូវ ដើម្បីនាំចេញទៅប្រទេសនេះ។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន សែន ជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា គឺអ្នកស្រី ម៉ារៀ អាមេលីតា (Maria Amelita C. Aquino) នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ទី១៧ កុម្ភៈ។
លោក ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាសល់ស្រូវប្រមាណ ៦លានតោនក្នុងមួយឆ្នាំ ដូច្នេះកម្ពុជា ចង់ស្នើសុំឱ្យហ្វីលីពីនពិនិត្យលទ្ធភាពនាំអង្ករពីកម្ពុជា។
លោក ហ៊ុន សែន បន្តថា វិនិយោគិនហ្វីលីពីន អាចមកវិនិយោគលើវិស័យស្រូវ អង្ករ របស់ប្រទេសកម្ពុជា តាមរយៈការកសាងរោងម៉ាស៊ីន និងឃ្លាំងស្រូវ និងបង្កើតបណ្ដាញដើម្បីទិញអង្ករសម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០កន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ជាង ៣៥ម៉ឺនតោន (៣៥៦.០៩៧) គឺកើនឡើងជាង ៤២% បើប្រៀបធៀបអំឡុង ពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានចំនួនជាង ២៥ម៉ឺនតោន (២៥០.១៧២)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
OH ..MY..GOD ..the frog is trying to sell his Vaccine why don’t you trying to sell to your favorite boss VIETCONG or CHINA?? maybe the US and EU did not have enough money to buy my SADCH EYE’S rice