យុវជន ឈឿន ដារ៉ាវី កោរសក់ ដើម្បី​បួងសួង​សូម​ឲ្យ​មាន​យុត្តិធម៌​ដល់​ខ្លួន​គាត់

ដោយ ឡេង ម៉ាលី
2021-02-17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន ឈឿន ដារ៉ាវី កោរសក់ ដើម្បី​បួងសួង​សូម​ឲ្យ​មាន​យុត្តិធម៌​ដល់​ខ្លួន​គាត់

(រូប​ឆ្វេង) លោកស្រី ឈឿន ដារ៉ាវី មុន​ពេល​ជាប់​ឃុំឃាំង និង​ (រូប​កណ្ដាល និង​ស្ដាំ​កោរ​សក់) ពេល​ជាប់​ឃុំឃាំង រូប៖ ហ្វេសប៊ុក​កញ្ញា ឈឿន ដារ៉ាវី និង​ CCHR


យុវជន​ខ្មែរ​ថាវរៈ លោកស្រី ឈឿន ដារ៉ាវី សម្រេច​កោរសក់​ ដើម្បី​បួងសួង​ដល់​បុព្វបុរស​ដែល​ជា អ្នក​តស៊ូ និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់ សូមឲ្យ​ជួយ​ថែ​រក្សា និង​រក​យុត្តិធម៌​ដល់​ខ្លួន​ឯង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។ មន្ត្រី​សិទ្ធ​មនុស្ស​យល់​ថា ការ​កោរ​សក់​សម្ដែង​មតិ ឬ​បង្ហាញ​ជំនឿ​របស់​ខ្លួន​ទៅ​លើ​អ្វី​មួយ​នោះ គឺ​ជា​សិទ្ធ​របស់​ពលរដ្ឋ​ និង​អ្នក​ជាប់​ឃុំ ដែល​ធ្វើ​ឡើង​ដោយ​សន្តិវិធី។

យុវជន និង​ពលរដ្ឋ​មួយ​ចំនួន​អាណិត​អាសូរ និង​កោត​សរសើរ​តាម​បណ្ដាញ​សង្គម ចំពោះ​ភាព​ក្លាហាន​របស់​លោកស្រី ឈឿន ដារ៉ា​វី ដែល​ហ៊ាន​លះបង់ ដើម្បី​តស៊ូ​មតិ រក​យុត្តិធម៌​ជូន​សង្គម។

ម្ដាយ​លោកស្រី ឈឿន ដារ៉ាវី គឺ​លោកស្រី ថាច់ ធីតា ប្រាប់​ថា លោកស្រី ឈឿន ដារ៉ាវី បាន​សម្រេច​ចិត្ត​កោរ​សក់​នេះ នៅ​មុន​សវនាការ​ជំនុំ​ជម្រះ​សំណុំរឿង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កាល​ពី​ថ្ងៃ​ទី១៧ កុម្ភៈ។ លោកស្រី​ថា មិន​ត្រឹម​តែ​កោរសក់​នោះ​ទេ លោកស្រី ឈឿន ដារ៉ាវី ក៏​បាន​ពហិការ​បង្អត់​អាហារ​ជា​យូរ​មក​ហើយ ដោយ​ញាំ​ផ្លែឈើ និង​ទឹក​ជំនួស​បាយ និង​ម្ហូប​ទាំង​នោះ។ លោកស្រី​រៀបរាប់​ទាំង​សំឡេង​ខ្សឹកខ្សួល​ថា លោក​ស្រី​អាណិត​អាសូរ​កូន​ស្រី​របស់​ខ្លួន​ជា​ខ្លាំង​ក្រោយ​ឃើញ​កូន​ស្រី​របស់​ខ្លួន​ក្នុង​សភាព​ស្គម​ស្គាំង និង​កោរ​សក់​បែបនេះ៖ «ខ្ញុំ​ពិបាក​ចិត្ត ខ្ញុំ​គិត​កូន ហើយ​គិត​ពី​សុវត្ថិ​ភាព​កូន​ខ្ញុំ។ សមត្ថ​កិច្ច​ហ្នឹង​ក៏​គាត់​ត្រូវ​យល់​ពី​បញ្ហា​ស្ត្រី​ដូច​គ្នា​ដែរ គាត់​មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ។ គាត់​ជេរ​ប្រទេច​កូនខ្ញុំ​នៅ​មុខ​អ្នក​ទោស​អ៊ីចឹង ​វា​អត់​សម​សោះ។ គាត់​នៅ​មាន​គំនិត​មួយ​ស្អប់​ខ្ពើម​កូន​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​​កូន​ខ្ញុំ ហើយ​រឿង​នេះ ខ្ញុំ​គិត​ថា រឿង​បុគ្គល ថ្នាក់​លើ​របស់​គាត់​ប្រហែល​ជា​អត់​ដឹង​ទេ ខ្ញុំ​ជឿ​ជាក់​ថា អ៊ីចឹង។ កាល​ដែល​កូន​ខ្ញុំ​ធ្វើហ្នឹង ​ខ្ញុំ​គិត​ថា វា​មិន​បាន​ប៉ះពាល់​អី​ដល់​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទេដូច​ជា​ការងារ​ការពារ​បរិស្ថាន​អ៊ីចឹង។ ការងារ​ដែល​គាត់​តស៊ូ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក រ៉ុង ឈុន អី។ ទោស​ប៉ុន​នេះ វា​បើ​យើង​គិត​ថា ច្បាប់​ហ្នឹង​មិន​គួរ​ដល់​ថ្នាក់​ទុក​កូន​ខ្ញុំ​យូរ​ចឹង​ទេ»

លោកស្រី ឈឿន ដារ៉ាវី ក៏​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រាប់​ម្ដាយ​ថា មន្ត្រី​អនុរក្ស​ពន្ធនាគារ បាន​ធ្វើ​ទុក​បុក​ម្នេញ​លោកស្រី​ដោយ​គំរាម​កំហែង ជេរ​ប្រមាថ និង​តាម​យាយី​តាម​គ្រប់​រូបភាព​មិន​ឲ្យ​លោកស្រី​បាន​សុខ​ឡើយ។ លោកស្រី​បន្ត​ថា ការ​រឹតត្បិត គាបសង្កត់​ផ្លូវ​ចិត្ត​ក្នុង​ពេល​ជាប់​ឃុំ​នេះ គឺ​លោកស្រី​យល់​ថា ខ្លួន​រង​ភាព​អយុត្តិធម៌​ខ្លាំង​បំផុត ដែល​ធ្វើ​ឲ្យ​ខ្លួន​គ្មាន​ជំនឿ​លើក​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា រហូត​ពឹងផ្អែក​ទៅ​លើ​ជំនឿ​ពី​បុរាណ។

ម្ដាយ​លោកស្រី ឈឿន ដារ៉ាវី ទទូច​ស្នើសុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ ផ្លាស់​បន្ទប់​លោកស្រី ឈឿន ដារ៉ាវី ទៅ​មណ្ឌល​អប់រំ​កែប្រែ (ម២) វិញ ដោយ​សារ​លោកស្រី​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​កូន​ស្រី ក្រោយ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​មន្ត្រី​ពន្ធនាគារ​ភ្នំពេញ (PJ) បែប​នេះ៖ «សូម​ឲ្យ សំណូមពរ​ឲ្យ​រដ្ឋា​ភិបាល ក៏​ដូចជា​ក្រសួង​ពាក់​ព័ន្ធ​ជាមួយ​ហ្នឹង​ក្រសួង​យុត្តិធម៌​ច្បាប់​ ហើយ​តុលាការ​ទាំង​អស់ សូម​ឲ្យ​ជួយ​ពិនិត្យ​ សើរើ​ឡើង​វិញ​ ជា​ករណី​កូនខ្ញុំក៏​ដូចជា​កូន​ខ្មែរ​ថាវរៈ និង​សកម្មជន​ទាំង​អស់ ​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង សូម​គេ​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​កាត់​ទោស​ឲ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌​តាម​ច្បាប់​ជាតិ។ សូម​លើក​លែង​ទោស​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ សូម​លើក​លែង​ទោស​ពួក​គាត់​ទាំង​ស្រុង​អ៊ីចឹង»

រូប​ថត​កោរសក់​របស់​លោកស្រី ឈឿន ដារ៉ាវី ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​តៗ គ្នា ដោយ​មាន​ការ​បញ្ចេញ​មតិ​អាណិត​អាសូរ និង​រិះគន់​ចំពោះ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ផង​ដែរ។

គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ស៊ីហាន យ៉ាង (Shehan Yang) បាន​បញ្ចេញ​មតិ​បែប​សើចចំអក​ចំពោះ​រដ្ឋាភិបាល​ថា ប្រសិន​បើ​លោក​ជា​មេ​ដឹក​នាំ​នៅ​កម្ពុជា​វិញ​ លោក​ខ្មាស​អៀន​ចំពោះ​លោកស្រី ដារ៉ាវី ណាស់ ព្រោះ​ខ្លួន​មាន​អំណាច​តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ បែរ​ជា​ដឹក​នាំ​បំផ្លាញ​ជាតិ និង​ចាប់​អ្នក​ការពារ​ជាតិ​ដាក់​គុក​យ៉ាង​ព្រៃផ្សៃ។

ស្រដៀង​គ្នា​នេះ​ដែរ គណនី​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ហូលីខេមរា ហ៊ុន (Holykhemara Hun) បាន​បញ្ចេញ​មតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​ថា សកម្មភាព​របស់​លោកស្រី ឈឿន ដារ៉ាវី និង​ក្រុម​យុវជន​ដទៃ​ទៀត ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នោះ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​កម្រិត​ណា?

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ក៏បាន​បង្ហោះ​សារ​នៅ​លើ​គណនី​របស់​ខ្លួន​ថា លោកស្រី​កោត​សរសើរ​ចំពោះ​ស្មារតី​ដ៏​រឹងមាំ​របស់​លោកស្រី ឈឿន ដារ៉ាវី។ អ្នកស្រី​បន្ត​ថា មនុស្ស​មួយ​ចំនួន​អាច​មើល​ឃើញ និង​មាន​ក្ដី​អាសូរ​អាណិត​ដែល​ឃើញ​នាង​ក្នុង​សភាព​ទ្រុឌទ្រោម​បែប​នេះ ប៉ុន្តែ​ពួក​គេ​គួរ​មើល​ពី​ភាព​ខ្លាំង រឹងមាំ និង​មោះមុត​របស់​ស្ត្រី​រូប​នេះ​តាម​រយៈ​សារ​ដែល​នាង​ចង់​បង្ហាញ​ពី​ការ​ទាមទារ​យុត្តិធម៌​សង្គម។ រីឯ​មតិ​ជា​ច្រើន​ទៀត ក៏​បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​កូន​ខ្មែរ​ដទៃ​ទៀត គួរ​គិតគូរ​ពី​ប្រទេស​ជាតិ និង​ក្លាហាន​ដូច​លោកស្រី​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​កោរ​សក់​នេះ មន្ត្រី​ពន្ធនាគារ​បដិសេធ​ថា លោកស្រី ឈឿន ដារ៉ាវី មិន​បាន​រង​ការ​ធ្វើ​បាប ក្នុង​ពន្ធនាគារ​រហូត​ដល់​កញ្ញា​កោរ​សក់​នោះ​ទេ។

អ្នកនាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា បញ្ជាក់​ថា ការ​កោរ​សក់​របស់​លោកស្រី ឈឿន ដារ៉ាវី គឺ​ជា​រូបភាព​តស៊ូ​មតិ​តាម​ផ្លូវ​តុលាការ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ចំពោះ​ការ​លើក​ឡើង​ថា មាន​មន្ត្រី​ជេរ​ប្រមាថ ឬ​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្សេងៗ លោក​នឹង​ស្រាវជ្រាវ​បន្ថែម ចំពោះ​ករណី​នេះ៖ «ការគំរាម​កំហែង ឬ​ជេរ​ប្រមាថ​ពី​សំណាក់​មន្ត្រី វាជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ អ៊ីចឹង​ខ្ញុំ​ក៏​មិន​ដឹង​ថា រឿង​ហ្នឹង​វាពិត​កម្រិត​ណា ទាល់តែ​យើង​ស្រាវ​ជ្រាវ​មើល​ថា តើ​រឿង​ហ្នឹង​វា​យ៉ាង​ម៉េច។ អ៊ីចឹង​បាន​ថា មាន​ការ​លើក​ឡើង​អ៊ីចឹង យើង​នឹង​ស្រាវ​ជ្រាវ​រឿង​ហ្នឹង ថា​វា​ពិតជា​មាន​បញ្ហា​រឿង​ហ្នឹង ឬ​អត់។ រឿង​ផ្ទេរ ឬ​មិន​ផ្ទេរ​ទាល់​តែ​គាត់​ធ្វើ​ខ្លួន​គាត់ឲ្យ​បាន​ត្រឹម​ត្រូវ គោរព​វិន័យ គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង អាហ្នឹង​បាន​យើង​ស្រួល​និយាយ​គ្នា។ ប៉ុន្តែ​ បើ​យើង​មិន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទេ អាហ្នឹង​គេ​យក​យើង​ពី​កន្លែង​ស្រួល​ទៅ​ដាក់​កន្លែង​ពិបាក​ហើយ។ មិន​មែន​ធ្វើ​បាន​យើង​ទេ ប៉ុន្តែ​ដោយសារ​ការ​គ្រប់​គ្រង​យើង​ហ្នឹង​វា​ពិបាក តែ​ការ​គ្រប់គ្រង​យើង​ហ្នឹង​វា​ពិបាកគេ​ដាក់​កន្លែង​តឹងរ៉ឹង​អ៊ីចឹង»

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ យុវជន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​បក្ស​ប្រឆាំង​សរុប ១៥នាក់ កាល​ពី​ថ្ងៃ​ទី១៦ កុម្ភៈ។ ក្នុង​នោះ រួម​មាន​លោកស្រី ឈឿន ដារ៉ាវី រួម​ទាំង យុវជន និង​សកម្មជន​មួយ​ចំនួន​ទៀត។ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​របស់​ក្រុម​យុវជន​ទាំង​នេះ បន្ត​​ទៅ​​ថ្ងៃ​ទី២ ខែ​មីនា​ខាង​មុខ​ទៀត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​នឹង​ទំនាក់ទំនង​ទៅ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ស្នើសុំ​ឲ្យ​អង្គការ​នេះ ពិនិត្យមើល​ទៅ​លើ​​សុខ​ទុក្ខ​របស់​លោកស្រី ឈឿន ដារ៉ាវី នៅ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា មន្ត្រី​ពន្ធនាគារ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ គួរ​ពិនិត្យ​មើល ចំពោះ​ការ​គ្រប់គ្រង​របស់​មន្ត្រី​ជាន់​ក្រោម​ដទៃ​ទៀត និង​ពិនិត្យ​មើល​ចំពោះ​ករណី​ដែល​មាន​ការ​លើក​ឡើង​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​កំពុង​ជាប់​ឃុំ។ លោក​បន្ថែម​ថា ប្រសិនបើ​ករណី​រក​ឃើញ​ថា មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​ជាប់​ឃុំ​ពី​សំណាក់ មន្ត្រី​ពន្ធនាគារ​ពិត​មែន គួរ​មាន​ការ​ចាប់​វិធានការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ៖ «យើង​យល់​ថា វិធានការ​របស់​អ្នក​ពន្ធនាគារ​ហ្នឹង អត់​ត្រូវ​ធ្វើអ្វី​លើស​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ និង​ថែ​រក្សា​ក្តីសុខ និង​សុវត្ថិភាព និង​សុខុមាល​ភាព​របស់​ពួកគាត់​នៅ​ក្នុង​ពន្ធ​នាគារ​ហ្នឹង​ទេ ហើយ​នឹង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ ឬ​ក៏​បទ​បញ្ជា​ពី​ខាង​តុលាការ ដើម្បី​ឲ្យ​នាំ​ខ្លួន ឬ​ក៏​យក​ទៅ​ធ្វើ​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ មិន​អាច​ប្រើ​ប្រាស់​នូវ​វិធាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ផ្សេងៗ ដែល​ផ្ទុយ​ពី​ច្បាប់​ឡើយ»

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ៥នាក់ និង​ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​ពួក​គេ នាំ​គ្នា​ជម្នះ​រៀបចំ​ការ​តវ៉ា នៅ​ទីលាន​ប្រជាធិបតេយ្យ​ឱ្យ​ខាង​តែ​បាន ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ផ្សេង​ទៀត។

អ្នក​ការពារ​សិទ្ធិមនុស្ស​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផង បាន​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​យាយី និង​ការ​ចោទ​ប្រកាន់​ទាំង​បំពាន​ច្បាប់ លើ​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​រិះគន់ អ្នក​នយោបាយ និង​ត្រូវ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​ដោយ​ការ​ចោទ​ប្រកាន់​ទាំង​បំពាន ឬ​តាម​ទំនើង​ចិត្ត​ទាំង​ឡាយ​ឱ្យ​មាន​សេរីភាព​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

5 Responses to "យុវជន ឈឿន ដារ៉ាវី កោរសក់ ដើម្បី​បួងសួង​សូម​ឲ្យ​មាន​យុត្តិធម៌​ដល់​ខ្លួន​គាត់"

  1. Anonymous says:

    this is a Cambodian young who should have been appreciated of what she have been doing for the nation . I knew all about Cambodia the nation that start my life whit a lot of reason I will never wanted to be a Cambodian . the No 1 was not enough people who got better education No 2 most people was poor, and they are so scare to fight for their right. but when it come to violence most of them are so rough . every thing are un predictable they are so easy to get influent from out side . I mean just like the evil leader HUN SEN this dump person will destroy this nation to the end . please believing me this poor nation will be come a part of those nation beside it no though about their ambition

  2. so socheath says:

    ហាស ! ហាស
    កោរទាំងមមិសកាដួយវាទៀត ក៏ជាសិទ្ធិរបស់វា ។
    អត់មានអ្នកណាទៅឈឺក្បាលហាលថ្ងៃស្អីជាមួយវាទេ ។
    ឆ្កួតសុទ្ធ !

  3. Anonymous says:

    the leader is Khmer Rue and the follower is also Khmer Rue

  4. Anonymous says:

    how can we Cambodian forgot about revenge some harm can be don to return . HUN SEN said he protecting every thing not to come back from POL POT regime but sorry he was the one that started and he is the one who continuous . I knew you murder so many Cambodian HUN SEN do not lie to me even right now you still murder them by using your DOLLARKA. I also knew there will be just like the old Cambodian word said the water rising fish can eat the ant but wait till the water what will you see and what will the ant will do . I knew you HUN SEN right now whatever you do it will not make people corm down they are waiting for the right time to take you out . you has a big family are you??please think about this young sole as your enemy how about your young grant daughter some one will make harm to her in return that what I said the water going down . I tell you what the water is going down right now because your HUN SEN is so dump and has been the evil in this sad nation for too long. your time is coming next after MYANMA military cue . if any thing happen do not forget your three million dollar watch take it whit you OK . your$$$$$$$$$$$$ your watch your wife bring to hell at the same time

  5. so socheath says:

    ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតប្រជាធិបតេយ្យ នោះទេ
    2021-03-03 10:17am
    ឯ/ឧ ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ខណៈការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។
    ការបញ្ជាក់បែបនេះរបស់ ជិន ម៉ាលីន បានធ្វើឡើងក្រោយពី លោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិជុំវិញការកាត់ទោសទណ្ឌិត សម រង្ស៉ី មេចលនាក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួកចំនួន៨រូបទៀត ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ទៅ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទឧបឃាត ឬការរៀបផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
    លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន៖ លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
    ជាការឆ្លើយតបចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ ឯ/ឧ ជិន ម៉ាលីន បានឱ្យដឹងថា «ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។ ចំណែកឯការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ»។
    ជុំវិញចំណុចនេះដែរ ឯ/ឧ ជិន ម៉ាលីន ក៏បានលើកឡើងចំនួន ៣ចំណុច ជាចំណេះដឹងផ្នែកច្បាប់ អំពីព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលអ្នកជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវតាមផ្លូវច្បាប់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកចំនួន៨នាក់ផ្សេងទៀតរួមមាន៖
    ទី១៖ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ជាពិសេសដើម្បីទម្លាក់នាយករដ្ឋមន្រ្តីស្របច្បាប់ចេញពីដំណែង តាមរយៈយុទ្ធនាការញុះញង់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យបះបោរតាមរូបភាពបដិវត្តហឹង្សា និងការបង្កើតមូលនិធិដើម្បីធ្វើសកម្មភាពរដ្ឋប្រហារនេះ។ សកម្មភាពទាំងនេះ គឺជាអំពើវិទ្ធង្សនា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ
    ទី២៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ត្រូវផ្តន្ទាទោសក្រោម បទល្មើសឧបឃាត ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវជាប់ទោសពីបទ រួមគំនិតក្បត់។ អំពើវិទ្ធង្សនាដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិបែបនេះ តែងតែមានការចូលរួម និងពាក់ព័ន្ធជាមួយមនុស្សជាច្រើន ហើយដែលកម្ពុជាមិនមែនជាករណីដោយឡែកនោះទេ ដូចជាករណីរដ្ឋប្រហារមិនបានសម្រេចនៅតួគីជាដើមដែលមានមនុស្សរាប់មុឺននាក់ត្រូវបានចាប់ខ្លួន និងសូម្បីតែករណីហឹង្សានៅវិមានរដ្ឋសភាកាពីតូលរបស់អាមេរិកនាពេលថ្មីៗនេះ ក៏មានអ្នកដែលត្រូវឃុំខ្លួនជាង ១០០នាក់ដែរ និងកំពុងតែស្វែងរកអ្នកពាក់ព័ន្ធដ៏ទៃទៀត។
    និងទី៣៖ ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធនិងរងការចោទប្រកាន់ក្នុងព្រឹត្តិការ ៩ វិច្ឆិកា នេះ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុកនិងតតាំងជាមួយបទចោទ។ នេះជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ដើម្បីការពារខ្លួនរួចពីបទចោទ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ មិនមែនត្រូវធ្វើការទាមទារដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យឱ្យដោះលែង ឬទម្លាក់ចោលបទចោទនោះទេ។
    សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។
    ក្រៅពីកាត់ទោស ទណ្ឌិត សម រង្ស៉ី, ក្នុងសវនាការនេះ តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
    ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងបទល្មើសធ្ងន់ធ្ងរនេះ តុលាការក៏បានសម្រេច «ប្រកាសទោសបន្ថែមមួយចំនួន ដោយដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ជាដើម៕