ដោយ ខែ សុណង
2021-02-21
RFA

លោកនាយករដ្ឋមន្ត្រី ហុ៊ន សែន។ រូបពីហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលករចំណាកស្រុកនៅប្រទេសថៃ កុំមកចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងគ្រាដែលកម្ពុជាកំពុងរកឃើញករណីឆ្លងថ្មីចូលសហគមន៍។
លោក ហ៊ុន សែន ថ្លែងបែបនេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ស្របពេលក្រសួងសុខាភិបាលកំពុងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺ covid-19 ក្នុងសហគមន៍៣២ករណី ដែលអ្នកជំងឺភាគច្រើនជាជនជាតិចិន។ លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងវិធានការធ្វើចត្តាឡីស័កនៅព្រំដែនឱ្យបានត្រឹមត្រូវ នៅពេលមានពលករចូលមកកម្ពុជា៖ «ក៏សូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងនៅឯព្រះរាជាណាចក្រថៃ ឱ្យបានជ្រាបទោះបីមកក៏អត់បានចូលឆ្នាំដែរ ព្រោះអី? មកត្រូវធ្វើចត្តាឡីស័កនៅទល់ដែន បើថា មកមកមុនអត់មានបញ្ហាទេ ប៉ុន្តែបើមកគ្រាន់តែចូលឆ្នាំគឺអត់បានចូលឆ្នាំទេ ច្បាស់ជាចូលឆ្នាំនៅក្នុងតំបន់ធ្វើចត្តាឡីស័កអត់មានចូលដល់ក្នុងទេ។ ពេលត្រឡប់ទៅថៃវិញគឺត្រូវធ្វើចត្តាឡីស័កនៅថៃ១៤ថ្ងៃ។ អ៊ីចឹងមកកម្ពុជាអស់១៤ថ្ងៃ ទៅថៃវិញអស់១៤ថ្ងៃ។ អ៊ីចឹងពលករពលការិនីនៅប្រទេសថៃគឺកុំមកកម្ពុជា កុំមកប្រទេសចូលឆ្នាំនៅហ្នុងទៅជាការល្អដើម្បីជៀសវាង ព្រោះមកគង់តែអត់បានសប្បាយដដែលគេចូលឆ្នាំតែ៣ថ្ងៃ ហើយយើងមកដេកនៅទល់ដែន»។
មន្ត្រីសិទ្ធិការងារយល់ស្របថា មានចំណុចល្អខ្លះ ប្រសិនបើពលករមិនវិលចូលស្រុកវិញក្នុងពេលនេះ។
មន្ត្រីទទួលបន្ទុកសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា ថ្លែងថា មានកត្តាប្រឈមសំខាន់៤ ដែលពលករមិនគួរមកក្នុងពេលនេះ។ លោកថា ពលករនឹងចំណាយថ្លៃសោហ៊ុយធ្វើដំណើរខ្ពស់ ប្រឈមឆ្លងមេរោគពេលធ្វើដំណើរ ហើយនៅពេលត្រឡប់ចូលប្រទេសថៃវិញប្រឈមបាត់បង់ការងារ និងប្រឈមផ្លូវច្បាប់ផងក្នុងពេលដែលប្រទេសថៃកំពុងបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន។
លោក ហ៊ុន សែន ក៏ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពិសេសនីតំបន់ព្រំដែន រឹតបន្តឹងឱ្យបានតឹងរ៉ឹងចំពោះវិធានការទប់ស្កាត់មិនឱ្យពលរដ្ឋចេញទៅប្រទេសជិតខាង ដូចជា ប្រទេសថៃ ឡាវ និងវៀតណាម ដើម្បីបញ្ចៀសការចល័តទៅមក និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
too bad Cambodia under HUN SEN is not just poor but also can not do any thing to help no one. I knew he is poor and stubborn just to holding his powers until Vietcong take over . WELL if some one said HUN SEN and his families is rich you are wrong every thing that they have is belonging to Cambodian if he lost HUN SEN lost powers they will lost every thing may including their life also