កូវីដ-១៩ | ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ២៣ កុម្ភៈ ២០២១ |ម៉ោង ១៤:៣៩
VOD

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំឱ្យបិទដំណើរការជាបណ្តោះអាសន្ននូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
សេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ឱ្យដឹងថា ក្រសួងសម្រេចឱ្យផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្ន ដោយអនុវត្តចាប់ពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះទៅ។
ក្រសួងបន្តថា ប្រធានមន្ទីរវប្បធម៌រាជធានី-ខេត្ត សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អនុវត្តតាមការជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា នេះជាលើកទី៤ហើយដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ ក្រោយពីកម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» និងការឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តការណ៍ «២៨វិច្ឆិកា»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។