សម្ពន្ធ​អង្គការ​អភិរក្ស​សត្វព្រៃ ព្រមាន​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ដោយ​សារ​ការ​បរិភោគ​សត្វ​ព្រៃ

ដោយ មួង ណារ៉េត
2021-02-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សម្ពន្ធ​អង្គការ​អភិរក្ស​សត្វព្រៃ ព្រមាន​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ដោយ​សារ​ការ​បរិភោគ​សត្វ​ព្រៃ

(ឆិវេង) ប័ណ្ណផ្សព្វផ្សាយ​របស់​​អង្គការ​សម្ពន្ធ​សត្វ​ព្រៃ (Wildlife Alliance) និង​សត្វព្រៃដែលគេដាក់លក់​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨។ រូប៖ អង្គការ​សម្ពន្ធ​សត្វ​ព្រៃ និង​ពលរដ្ឋ


សម្ពន្ធ​អង្គការ​អភិរក្ស​សត្វព្រៃ ដែល​មាន​បណ្ដាញ ២៣អង្គការ នៅ​ទូទាំង​ពិភព​លោក​ ព្រមាន​អំពី​លទ្ធភាព​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ-១៩ថ្មីៗ ជា​ច្រើន​បន្ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត បើ​មនុស្ស​មិន​បញ្ឈប់​ទម្លាប់​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​ការ​បរិភោគ ​ជួញដូរ និង​ប្រើប្រាស់​ផលិតផល​សត្វ​ព្រៃ​ទេ​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២១ ខែកុម្ភៈ អង្គការ​ទាំង​នេះ រម្លឹក​អំពី​ការ​រក​ឃើញ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ថា​ប្រភព​ចម្លង​នៃ​ជំងឺ​កូវីដ-១៩ ពី​ដំបូង គឺ​កើត​ចេញ​ពី​សត្វព្រៃ ដែល​ចម្លង​ទៅ​មនុស្ស។ សត្វ​ព្រៃ​ដែល​ស្ថិត​ក្នុង​ការ​សង្ស័យ ដែល​ថា អាច​ជា​ប្រភព​ចម្លង​មេរោគ​នេះ មាន​សត្វ​ប្រចៀវ ពង្រូល និង​សំពោច​ជា​ដើម។

តំណាង​អង្គការ​សម្ពន្ធ​សត្វ​ព្រៃ (Wildlife Alliance) លើក​ឡើង​អំពី​បញ្ហា​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រធាន​អង្គការ​នេះ គឺ​អ្នកស្រី សុវណ្ណា ហ្កនឡិត (Suwanna Gauntlett) សង្កត់​ធ្ងន់​ថា នៅ​ប្រទេស​កម្ពុជា តម្រូវ​ការ​ផលិតផល​សត្វព្រៃ កាន់តែ​កើន​ជា​លំដាប់ ជា​ពិសេស សត្វ​ប្រចៀវ ពង្រូល និង​សំពោច​ជា​ដើម​នេះ។ អ្នកស្រី​ថា អ្នក​បរិភោគ​សត្វ​ព្រៃ​ទាំង​នេះ ប្រថុយ​គ្រោះថ្នាក់​សុខភាព រាល់​ពេល​ដែល​ពម​សាច់​សត្វ​ព្រៃ​ចូល​ទៅ​ក្នុង​មាត់។

សម្ពន្ធ​អង្គការ​អភិរក្ស​សត្វ​ព្រៃ លើក​ជា​ពាក្យ​ស្លោក​សម្រាប់​ដាស់​តឿន​ក្រើន​រម្លឹក​ពលរដ្ឋ​ទូទៅ​ថា បរិភោគ​សត្វ​ព្រៃ​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ធ្ងន់។ បរិភោគ​សត្វ​ព្រៃ គឺ​ខុស​ច្បាប់៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles