ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ ស្នើ​តុលាការ​ចេញ​ដីកា​កោះ​ឱ្យ​លោក​ចូល​រួម​សវនាការ​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ពក ខឺយ |២៣ កុម្ភៈ ២០២១ |ម៉ោង ១៨:២៩
VOD

រូបលោក អាឡិច កាលពីពេលកន្លងទៅ

រូបលោក អាឡិច កាលពីពេលកន្លងទៅ


ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ស្នើចៅ​ក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញកោះហៅរូបលោកចូលរួមសវនាការ ដើម្បីឱ្យ​រូបលោក​បានតតាំងក្តី ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​។

សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនការលើសំណុំរឿងរបស់លោក អាឡិច រួមជាមួយនិងសកម្មជនបរិស្ថានចំនួន ៤នាក់ទៀត រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងកញ្ញា ជា គន្ធីន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Devidson) បានប្រាប់វីអូឌីនៅថ្ងៃនេះថា មេធាវីការពារក្ដីរូបលោក បាន​ដាក់ពាក្យសុំ ទៅ​ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីស្នើឱ្យតុលាការ​ចេញដីការកោះ ឱ្យរូប​លោក​បានចូលរួមសវនការដោយផ្ទាល់​ ប៉ុន្តែរហូតមកដល់​ថ្ងៃអង្គារនេះ តុលាការនៅមិនទាន់ឆ្លើយតបនៅឡើយ។

លោក​បានលើកឡើងថា៖ «រាល់ជនជាប់ចោទមានសិទ្ធិ មានវត្តមាននៅក្នុងសវនាការដើម្បីការពារខ្លួនពីការចោទប្រកាន់។ ទី២ ការចោទប្រកាន់មកលើរូបខ្ញុំក៏ដូចជាសកម្មជនបរិស្ថានផ្សេងទៀត គឺមិនត្រឹមតែមានលក្ខណៈនយោបាយទេ ថែមទាំងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។

លោកបាននិយាយបន្ថែមថា៖ «វាជារឿងដែលអាចថាអស់សំណើចណាស់ ខ្ញុំមិនមានវត្តមាននៅខ្មែរ នេះជាខួបគម្រប់៦ឆ្នាំ ប៉ុន្តែ តុលាការនៅតែរកឃើញថាខ្ញុំនៅមានទោស។ ពីរដងហើយ លើកទី១ចុងឆ្នាំ២០១៥ រឿងនាំចេញខ្សាច់ខុសច្បាប់ ទៅសឹង្ហបុរី ហើយលើកនេះ គេថាខ្ញុំប្រព្រឹត្តបទល្មើសមួយសារទៀតរឿង បឹងតាមោក»។

លោកអាឡិច មើលឃើញថា ការចោទប្រកាន់ទៅលើរូបលោក និងសកម្មជនបរិស្ថានផ្សេងទៀតនោះ ខាង​អាជ្ញាធរមិនមានភស្តុតាងច្បាស់លាស់ទេ។

ក្រៅពីការដាក់ពាក្យសុំទៅតុលាការ លោក​អាឡិច បានលើកឡើងដែរថា រូបលោក ក៏បាន​ស្នើសុំទិដ្ឋការដើម្បីធ្វើដំណើរមកកម្ពុជា ចូលរួមសវនាការនេះផងដែរ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតបពីមន្ត្រីទូតខ្មែរនៅឡើយទេ។

ទោះយ៉ាងណា លោកថា លោក​​នៅតែរក្សា​​ជំហក្នុងការចូល​​បំភ្លឺនៅចំពោះមុខតុលាការ ប្រសិនបើ​តុលាការបើកភ្លើងខៀវឱ្យ​រូបលោកចូលមកកម្ពុជានោះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ ដោយប្រាប់ថាជាប់ប្រជុំ។

ទោះយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ​ បានប្រកាស​លើកពេលបើក​សវនាការគ្រប់សំណុំរឿង​ទាំងអស់​ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ​ ដល់​​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាថ្មីទៀត។

លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ត្រូវបានអាជ្ញាធរកម្ពុជា ចាប់បញ្ជូនទៅប្រទេសលោកវិញ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ដែលគិតមកដល់ពេលនេះមានរយៈពេល៦ឆ្នាំមកហើយ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ ស្នើ​តុលាការ​ចេញ​ដីកា​កោះ​ឱ្យ​លោក​ចូល​រួម​សវនាការ​"

  1. Anonymous says:

    HUN SEN and his DOLLARKA is so chicken they can not face with ALEC . OH…I know because ALEC is what all those AH ,,CHESSTU said he is AH,,LNGOUNGTU . come on you guy let face with reality nothing to be hide . I knew ALEC had all evident that right they scare to face him

Leave a Reply

Submit Comment