ក្រសួងថាជនជាតិចិនម្នាក់ស្លាប់ពេលព្យាបាលកូវីដ១៩ព្រោះរើថ្នាំញៀនធ្ងន់ធ្ងរធ្វើឱ្យគាំងបេះដូង

កូវីដ-១៩ | ព័ត៌មានជាតិ
លោក ស៊ុន សុខេន |០៤ មីនា ២០២១ |ម៉ោង ២១:៤៣
VOD

ស្លាកទីស្តីការក្រសួងសុខាភិបាល ដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (VOD)

ស្លាកទីស្តីការក្រសួងសុខាភិបាល ដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (VOD)


ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថាបុរសជនជាតិចិនម្នាក់បានបាត់បង់ជីវិតក្នុងពេល​កំពុង​សម្រាក​ព្យាបាលជំងឺកូវីដ១៩ ដោយសាររើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាល​ឱ្យគាំងបេះដូងភ្លាមៗ​តែម្តង។

ក្នុងលិខិតចុះថ្ងៃទី៤ ខែមីនា របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួង​ការបរទេស ឱ្យដឹងថាបុរសជនជាតិចិននោះមានឈ្មោះថាឡាយ ប៊ីនស៊ាង វ័យប្រមាណ​ជា៣៤ឆ្នាំ ចួលមកកម្ពុជានៅខែតុលា ឆ្នាំ២០១៩។ ប្រភពដដែលឱ្យដឹងថាលោក ឡាយ ប៊ីនស៊ាង បានចូលសម្រាកនៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ព្រែកព្នៅ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បញ្ជាក់ថាបុរសនោះបានស្លាប់នៅម៉ោង៩ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ក្រសួង​បន្ថែមថាតាមលទ្ធផលទឹកនោមបុរសដែលស្លាប់រូបនោះមានសារធាតុអំហ្វេតាមីនខ្ពស់ ដែលអាចសន្និដ្ឋានថាជាអ្នកប្រើប្រាស់គ្រឿងញៀនប្រភេទអំហ្វេតាមីនយូរមកហើយ។

ក្រសួងសុខាភិបាលបញ្ជាក់ក្នុងលិខិតដដែលថា៖ «អ្នកជំងឺទទួលមរណៈភាពភ្លាមៗដោយសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles