ទូតចិនសាទរនាយករដ្ឋមន្រ្តីកម្ពុជាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អង់គ្លេស

កម្ពុជា-វ៉ាក់សាំងកូវីដ១៩
04/03/2021 – 08:02
ដោយ៖ វណ្ណ សុគន្ធា
RFI

សម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ១៩ របសអង់គ្លេស
សម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ១៩ របសអង់គ្លេស © Internet

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្ តី​ហ៊ុន សែន ​និង​ភរិយា​បានទៅ​ចាក់​វ៉ាក់សាំង​ Astra Zeneca​ ដែល​ជា​ផលិតផល​របស់​អង់គ្លេស​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ស្ថានទូត​ចិន​នៅ​កម្ពុជា​បានចេញសារ​ជា​ភាសាខ្មែរ​អបអរ​សាទរ​។ ​សម្រាប់​ស្ថានទូត​ចិន​ ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​ គឺ​មិន​បែងចែក​ជា​របស់​ប្រទេស​ណាឡើយ​។ ​ជាការ​កត់​សម្គាល់ ​បើទោះបី​ថ្នាក់ដឹកនាំ​កម្ពុជា​ចាក់វ៉ាក់សាំង​របស់​អង់គ្លេស​ក្តី ​ប៉ុន្តែ​កូនៗ​ និង​ មន្រ្តី​ជាន់ខ្ពស់​មួយ​ចំនួន​ក៏បាន ​និង​បន្ត​ចាក់វ៉ាក់សាំង​ Sinopharm​ របស់​ចិន​ដដែល​។

ត្បិតថា លោកប្រមុខរដ្ឋាភិបាលកម្ពុជា និងភរិយាចាក់វ៉ាក់សាំង Astra Zeneca របស់អង់គ្លេសក្តី ក៏ចិនមិនបង្ហាញការអាក់អន់ស្រពន់ចិត្តអ្វីឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលចិនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាចេញសារអបអរសាទរដោយបោះពា​ក្យសម្តីដូច្នេះថា«ការឆ្លងនៃជំងឺវីរុសគ្មានព្រំដែនទេ ការរីករាលដាលនៃជំងឺវីរុសក៏មិនប្រកាន់ពូជសាសន៍ឡើយ ហើយការចាក់វ៉ាក់សាំងក៏មិនបែងចែកជាប្រទេសណាដែរ»។ ​ជាមួយគ្នានេះ ស្ថានទូតចិនក៏បានបង្ហាញការរំពឹងថា វ៉ាក់សាំងដែលជាជំនួយរបស់ចិន និងវ៉ាក់សាំងជំនួយរបស់ COVAX នេះ នឹងអាចជួយដល់ប្រជាជនកម្ពុជារួចផុតពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងរួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺមួយនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាបានទៅចាក់វ៉ាក់សាំង Astra Zeneca ដែលទើបមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារនៅមន្ទីរពេទ្យកាលម៉ែត្រនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ ការទទួលចាក់វ៉ាក់សាំងនាពេលនេះ គឺបន្ទាប់ពីរូបលោកបានខកខានចាក់វ៉ាក់សាំងSinopharm ដែលជាជំនួយរបស់ចិនកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ ដោយសារលើសអាយុ។ វ៉ាក់សាំងSinopharm បើលោកនាយករដ្ឋមន្រ្តីកម្ពុជា គឺអាចចាក់បានចំពោះមនុស្សដែលមានអាយុក្រោម៦០ឆ្នាំតែប៉ុណ្ណោះ ហើយបើលើសពីនេះ គឺមិនមានប្រសិទ្ធភាពឡើយ។ ប៉ុន្តែ កូនៗរបស់លោក និងមន្រ្តីវ័យក្រោម៦០ឆ្នាំផ្សេងទៀតសុទ្ធតែបានចាក់វ៉ាក់សាំងរបស់ចិននេះ។

ការទទួលចាក់វ៉ាក់សាំងរបស់អង់គ្លេសនាពេលនេះ និងខកខានចាក់វ៉ាក់សាំងចិននាពេលកន្លងមក លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន បានរងការរិះគន់ និងវាយប្រហារថា រូបលោកមិនទុកចិត្តវ៉ាក់សាំចិនទើបមិនចាក់ ហើយរុញឱ្យអ្នកផ្សេងចាក់វិញ ខណៈខ្លួនមកទទួលវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ ប៉ុន្តែ លោក ហ៊ុន សែន បានទាត់ចោទការចោទប្រកាន់បែបនេះ។ សម្រាប់លោកនាយករដ្ឋមន្រ្តី វ៉ាក់សាំងទាំងពីរសុទ្ធតែមានប្រសិទ្ធភាពដូចគ្នា តែវាខុសគ្នាត្រង់តម្រូវការលក្ខខណ្ឌក្នុងការចាក់តែប៉ុណ្ណោះ។

ហេតុដូច្នេះហើយ លោកបានប្រកាសថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ Sinopharm របស់ចិនត្រូវចាក់សម្រាប់មនុស្សដែលមានអាយុក្រោម៦០ឆ្នាំ ឯវ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ជូនមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ វ៉ាក់សាំងទាំង២នេះ ត្រូវកំណត់បានចាក់ជាអាទិភាពសម្រាប់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលកំពុងប្រឈមនឹងការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩៕

What Next?

Recent Articles

One Response to "ទូតចិនសាទរនាយករដ្ឋមន្រ្តីកម្ពុជាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់អង់គ្លេស"

  1. Anonymous says:

    why you have to scare whit tiger poop it is nothing until Feb 31 any way. why you AH…LNGOUNGTU not taking your China’s Vaccine ?? it will not be matter even those he took that Vaccine from England he will be going hell when his time come in very near future