លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ចរាចរណ៍​មនុស្សដែល​ចេញ​ពី​​ខេត្តព្រះសីហនុ

ដោយ សុជីវី
2021-03-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ចរាចរណ៍​មនុស្សដែល​ចេញ​ពី​​ខេត្តព្រះសីហនុ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីផ្លូវការរបស់រដ្ឋាភិបាលនៅឆ្នាំ២០២០កន្លងទៅ។ រូប៖ ហ្វេសប៊ុក


លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅថ្ងៃទី០៣ ខែមីនា ​បានបញ្ជា​ឲ្យបិទ​ចរាចរណ៍​មនុស្ស​ដែល​ចេញ​ពី​ខេត្តព្រះសីហនុទៅកាន់​ខេត្តផ្សេងៗ​។ ​

តាមរយៈសារសំឡេង​ ដែលចែកចាយ​តាមបណ្ដាញសង្គម​ហ្វេសប៊ុក លោក ហ៊ុន សែន អះអាងថា​ ការធ្វើដូច្នេះ ​គឺជាវិធានការបន្ទាន់​មួយ​ ដើម្បី​ទប់ទល់​ស្ថានការណ៍​ចម្លង​ជំងឺកូវីដ​-​១៩ ក្នុង​សហគមន៍​ ដែលចេះតែកើនឡើង​ជាលំដាប់​រៀងរាល់​ថ្ងៃ ​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ថ្ងៃទី២០​ ខែកុម្ភៈ។ លោកបន្ថែម​ថា ​រដ្ឋបាល​ខេត្តព្រះសីហនុ​ ត្រូវធ្វើ​យ៉ាងណា​កាត់បន្ថយ​ ឬ​រារាំង​ចលនាមនុស្ស​ កុំឲ្យធ្វើដំណើរ​ក្រៅ​ខេត្តនេះ​។​

ទោះជាយ៉ាងនេះក្ដី ​លោក ហ៊ុន សែន​ ថា​លោកមិន​អាច​បញ្ជាឲ្យ​បិទខេត្ត​ព្រះសីហនុ​ទាំងស្រុង​បានទេ​ ព្រោះទុក​ឲ្យ​រថយន្ត​ដឹកទំនិញ​នៅ​ចេញចូល​បាន ហាមតែរថយន្តដឹក​អ្នកដំណើរ៖«ឥឡូវហ្នឹងបញ្ហាសំខាន់ កុំឲ្យរីកចេញពីខេត្ត​ព្រះសីហនុ ទៅកាន់ខេត្តផ្សេង។ អ៊ីចឹងរកវិធីដោះស្រាយបញ្ហាហ្នឹង តាមរយៈការរៀបចំរបៀបណា ដើម្បីកុំឲ្យរថយន្ត​ វាមានរថយន្តអ្នកធ្វើដំណើរ។ ឥឡូវរកវិធីទៅ សំខាន់រកវិធីដើម្បីខ្ទប់មាត់ច្រក ហាមឃាត់រថយន្ត​ សំខាន់ពលរដ្ឋចិនមួយចំនួន ដែលធ្វើការនៅទីនោះ ក្រែងលោមានអ្នកទាំងនោះ ដែល​យើងមិនទាន់បានពិនិត្យ។ អ៊ីចឹងសូមធ្វើកិច្ចការងារហ្នឹង​ ឲ្យបានម៉ត់ចត់​ ដើម្បីចៀសវាងការចម្លងទៅកន្លែងផ្សេង។ ការចម្លងភាគច្រើន គឺទាក់ជាមួយក្រុមពួកកាស៊ីណូ ពួកស្អីៗហ្នឹង ហើយពួកហ្នឹងច្រើនតែធ្វើដំណើរ។ ដូច្នេះ​ត្រូវរកវិធីទប់ស្កាត់ឲ្យហើយ»

ចាប់តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍ចម្លង​សហគមន៍លើកទីបី​ កាលពីថ្ងៃទី២០​ ខែកុម្ភៈ រហូត​ដល់ថ្ងៃទី០៣ ខែមីនា ខេត្តព្រះសីហនុ ​មានអ្នកឆ្លងជំងឺកូវីដ-១៩​ ជាជនជាតិចិន​ចំនួនជិត​ ៥០នាក់ (៤៧)។ ក្នុងអំឡុងពេល​ពីរ​សប្តាហ៍ចុងក្រោយនេះ​ អ្នកឆ្លង​ក្នុងព្រឹត្តិការណ៍​សហគមន៍លើកទីបី​នោះ ​មាន​សរុប ៣៧៤នាក់ ក្នុងនោះ ២៨៥នាក់​ ជាជនជាតិចិន​។​ តួលេខ​នេះ ​គឺគិតទាំង​ករណីចម្លង​ថ្មី​ចំនួន ៣៤នាក់ នៅថ្ងៃទី០៣ ខែមីនា ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ចរាចរណ៍​មនុស្សដែល​ចេញ​ពី​​ខេត្តព្រះសីហនុ"

  1. Anonymous says:

    do not have to close that province china will not listen to you any way . I knew right now just about every thing in that province CHINA own it also all those sea shoe province will soon be on it way . we Cambodian now know CHINA and VIETNAM love Cambodia so much just about to swallow KAMPOUCHEA right now

  2. Anonymous says:

    by the way this evil HUN SEN look alike that dead young thieve . I knew some one ordered to do that killing