អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ «រន្ធត់»​ នឹង​ការ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង

សិទ្ធិ​មនុស្ស
06 មិនា 2021
ទែន សុខស្រីនិត
វីអូអេខ្មែរ

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

វ៉ាស៊ីនតោន —  នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ប្រចាំ​អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​ប្រតិកម្ម​ធ្ងន់ៗលើ​សេចក្តី​សម្រេច​របស់​តុលាការ​កម្ពុជា ​ដែល​បាន​កាត់​ទោស​មេដឹកនាំ ​៩ ​រូប ​រួមទាំង​លោក​ សម រង្ស៊ី នៃ​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​រំលាយ​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​ ២០ ឆ្នាំ ទៅ​ដល់ ២៥ ឆ្នាំ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយនៃ​ក្រុមអ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​បួនរូប​របស់​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ចេញ​ផ្សាយ​ថ្ងៃទី​៥ ​ខែមីនា បាន​រៀបរាប់​ថា៖​ «យើង​មាន​ការ​រន្ធត់​ចិត្ត​ ចំពោះ​ការ​កាត់​ទោស​ជនជាប់​ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​វែង និង​មិន​សមាមាត្រ​ដែល​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់»

ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ​ អ.ស.ប ក៏​បាន​គូស​បញ្ជាក់រួមគ្នា​ផងដែរ​ថា៖ «ដំណើរ​ការ​ជំនុំ​ជម្រះ​ទាំង​មូល មាន​ភាព​មិន​ប្រក្រតី និង​បំពាន​យ៉ាង​ច្បាស់​ទៅ​នឹង​ច្បាប់​អន្តរជាតិ រួមទាំង​ការ​ជំនុំ​ជម្រះ​ដែល​មិន​បាន​ប្រព្រឹត្ត​ទៅ​ជា​សាធារណៈ»

ក្រុម​អ្នក​ជំនាញ​ទាំង ៤ រូប ដែល​ក្នុង​នោះ​រួមមាន​លោក​ស្រី រ៉ូណា ស្មីត អតីត​អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​លើក​ឡើង​ដូច្នេះ​ បួន​ថ្ងៃ​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​សាលក្រម​កាត់ទោសកំបាំង​មុខ​ ល​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ និង​ភរិយា​គឺ​លោកស្រី ជូឡុង សូមូរ៉ា ឲ្យជាប់​ពន្ធនាគារ​រយៈពេល ២៥ឆ្នាំ​ម្នាក់ និងកាត់​ទោសអ្នក​នយោបាយ​ជាន់​ខ្ពស់​របស់​បក្ស​នេះ ​៧ នាក់​ទៀត រួមមាន​លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ លោក ហូ វ៉ាន់ លោក ឡុង រី និង​លោក នុត រំដួល ដោយ​ម្នាក់​ៗជាប់​ពន្ធនាគារ​ចាប់​ពី ២០ ​ឆ្នាំ ដល់ ២ ៥ឆ្នាំ។

ឥស្សរជន​នយោបាយ​ទាំង​ ៩ នាក់​នេះ ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ «ប៉ុនប៉ង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ» និង​ «បទ​ឧបឃាត» ក្រោម​មាត្រា ​២៧ និង​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពួកគេ​មក​កាន់​ប្រទេស​កម្ពុជា កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។

ពួកគេបាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស បន្ទាប់​ពីបក្ស​ប្រឆាំង​មួយ​នេះ ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ​មុនការ​បោះឆ្នោតឆ្នាំ ២០១៨ ។ គណបក្ស​ប្រជាជនកម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បានឈ្នះអាសនៈទាំងអស់​ក្នុងរដ្ឋសភា ប៉ុន្តែមិន​បានធ្វើ​ឲ្យ​ក្រុមជំទាស់ ​ដែលខ្លះ​កំពុង​ជាប់ឃុំ​និងភៀស​ខ្លួនទៅ​ក្រៅប្រទេស​នោះ​ ទទួលស្គាល់​លទ្ធផល​នោះឡើយ។

នៅ​ក្នុង​ពេល​ប្រកាស​សាលក្រម ដែល​មាន​តែ​វត្តមាន​មេធាវី​តំណាង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី១ ខែមីនា ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់ ​៩ ​នាក់ ដែល​ជា​ជន​ជាប់​ចោទ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​សំខាន់ៗ រួម​មាន​សិទ្ធិបោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​និង​សិទ្ធិ​បំពេញ​ការងារ​ជា​មន្ត្រី​ក្រប​ខណ្ឌ​មុខ​ងារ​សាធារណៈ។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ប្រចាំ អ.ស.ប ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល «ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​ពួកគេ​ឡើងវិញ និង​ធានា​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​មាន​ឱកាស​ស្មើគ្នា ​ដើម្បី​ចូលរួម​ក្នុង​ជីវិត​នយោបាយ»

តុលាការ​កម្ពុជា​តែង​តែ​រង​ការ​រិះគន់​ថា​ មាន​ភាព​លម្អៀង​ទៅខាង​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រងការ​ចោទ​ប្រកាន់​ពីក្រុមជំទាស់​ថា ជា​ឧបករណ៍​មួយ​របស់​រដ្ឋាភិបាល ​ក្នុងការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង​ខាង​នយោបាយ និង​សិទ្ធិមនុស្ស។

សេចក្តី​ថ្លែងការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​នេះ​ចេញ​ផ្សាយ​ ក្រោយ​ពេល​ដែល​មាន​ភាពចម្រូង​ចម្រាស​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សប្រចាំ​ឆ្នាំ​លើកទី ៤៦​ នៅសប្តាហ៍នេះ​រវាងឧត្តមស្នងការ​សិទ្ធមនុស្ស​អ.ស.ប និង​អ្នក​តំណាង​កម្ពុជា​នៅ​ឯ​ អ.ស.ប ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេសស្វីស។

​មន្ត្រី អ.ស.ប​ បានលើក​ឡើងចំៗ​អំពីការ​រឹតត្បិតខាង​សេរីភាព​នានា​ ការចុះ​ខ្សោយ​លំហ​សេរីភាព​សង្គម​ស៊ីវិល​ដ៏ធ្ងន់ធ្ងរ ការ​គ្មាន​សមាមាត្រនៃសភា​ ការប្រើ​ប្រាស់​អំណាច​រដ្ឋដើម្បី​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ សិទ្ធិ​ប្រមូលផ្តុំ​តវ៉ា​ដោយ​សន្តិវិធី​ សិទ្ធិ​ជួបប្រជុំ​ សិទ្ធិ​ទទួល​បានព័ត៌មាន​ និង​សិទ្ធិផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ​ដែល​អ្នក​ពាក់ព័ន្ធ​រងការ​បង្ក្រាប​ចោទ​ប្រកាន់​ទោស​ពីបទ​ព្រហ្មទណ្ឌ​នោះ។

ប៉ុន្តែ អ្នក​តំណាង​កម្ពុជា​បាន​ថ្លែងការពារស្ថានភាពសិទ្ធិមនុស្ស​កម្ពុជា​និង​សេរីភាព​នានា៕

What Next?

Related Articles

2 Responses to "អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ «រន្ធត់»​ នឹង​ការ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង"

  1. so socheath says:

    Is not it! The law of your country, you used to pardon the traitor Rohna
    Smith
    Why! You have such a bad idea with other nations
    Why do you claim that the trial of traitors is disproportionate and lacks a clear legal basis?
    Why do you not know the difference between criminal and political reasons?

  2. Anonymous says:

    OH ..YES even though you English is not that perfect I still understanding what you mean. Rona Smith was not a traitor she has never been and she will not be. of cause Rona Smith was high educated person who international community need her to looking after the poor country like Cambodia. for many decade Cambodia and it nation never known what they call peace . POL POT was a killer regime after that it still be just about the same that really need international community keep an eyes on this country . international investigation is in it way to be fine out about the monster killing regime right now . I knew 2023 election will be another new story world community will not give up to the dirty animal monster that used to lie to every one . the leader that come up from 2023 election will not legitimate without a true opposition party . I also knew 2023 will be some one last judgment to be alive or the end of it life in politic as well as every thing else . please remembers some thing going up it have to come down no matter what. you can run but I do not think you can hiding for too long . the evil will be punishing when his time come and the animal followers will also punish because they are the right hand killer. GOOD luck Cambodia can be the last if we still have SAMDACH EYE ..KBOTH CHEATH , SDACH PEAL>>HUN SEN