សភា​អឺរ៉ុប​ស្នើ​ដាក់​ទណ្ឌកម្ម​​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដោយ​ចោទ​ថា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក សេង ថៃ | ១២ មីនា ២០២១ |ម៉ោង ១៦:៣២
VOD

អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ (លីកាដូ)

អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ (លីកាដូ)


សភាសហភាពអឺរ៉ុប (EU) បានជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបពិនិត្យមើលលទ្ធភាពដាក់ទណ្ឌកម្មលើមេដឹកនាំនិងថ្នាក់ដឹកនាំកងកម្លាំងសន្តិសុខកម្ពុជា ដែលក្រុមសមាជិកសភាសហភាពអឺរ៉ុបថា អ្នកទាំងនោះ​បានចូលរួមក្នុងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

នាថ្ងៃទី១១ ខែមីនាម្សិលមិញ សភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេចមួយដោយសំឡេង៦១០លើ៦៩០សំឡេង ពាក់ព័ន្ធនឹងការកាត់ទោសដែលមានទ្រង់ទ្រាយធំលើ​អតីតមន្រ្តីសកម្មជនសង្គ្រោះជាតិ និង​មន្រ្តីសង្គមស៊ីវិល។

ក្នុងសេចក្តីសម្រេចដែលមានកម្រាស់៦ទំព័រនោះ សភាអឺរ៉ុបបាន​ដាក់ចេញនូវសំណើនិងសេចក្តីសម្រេចចំនួន២៥ចំណុច សម្រាប់រដ្ឋាភិបាលកម្ពុជា និងក្រុមប្រឹក្សា និង​គណៈកម្មការអឺរ៉ុប។​

ចំណុចទី២២ នៃសេចក្តីសម្រេចនោះ សភាសហភាពអឺរ៉ុបលើកឡើងថា​ ការដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំកម្ពុជាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការដាក់បម្រាមហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិឬ​ផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ គួរតែត្រូវបានធ្វើឡើងឱ្យលឿនជាងនេះ។ ទោះយ៉ាងណាក៏ដោយ សភាដែលមានសមាជិកមកពី២៥ប្រទេសនេះ នៅតែជំរុញឱ្យក្រុមប្រឹក្សា​អឺរ៉ុបដាក់ចេញនូវទណ្ឌកម្ម​តឹងរ៉ឹងប្រឆាំងមេដឹកនយោបាយនិងសន្តិសុខ ដែល​ទទួលខុសត្រូវក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយ និងការបង្រ្កាបជាបន្តបន្ទាប់ ដោយថា ការដាក់ទណ្ឌកម្ម​ទាំងនោះអាចធ្វើឡើងទៅបានតាមរយៈ​ ច្បាប់​ទណ្ឌកម្មជាសកលរបស់អឺរ៉ុបចំពោះបុគ្គលដែលរំលោភសិទ្ធិមនុស្ស (EU global human right Sanctions regime)។

សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវជាថ្មីឱ្យអាជ្ញាធរ​កម្ពុជាដោះលែងដោយគ្មានការពន្យារពេល និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើសកម្មជននយោបាយចំនួន១៣០នាក់ ដែលត្រូវបានចាប់ឃុំខ្លួននិងចោទប្រកាន់ដោយគ្រាន់តែការប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលមាន។


មន្ត្រី UN ថា​ការ​កាត់​ទោស​​អតីត​មន្ត្រី​ជាន់​ខ្ពស់​​​បក្ស​ប្រឆាំង​មិន​មាន​ភស្តុតាង​គួរ​​ឱ្យ​ជឿ​ទុក​ចិត្ត

ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអំពាវនាវ​ឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិ​ធ្វើនយោបាយ​ឱ្យមេដឹកនាំអតីត​​​បក្សប្រឆាំងឡើងវិញ ដោយថា ការកាត់ទោសពួកគេកាលពីថ្ងៃចន្ទ មិនមានភស្តុតាងគួរឱ្យទុកចិត្តនោះទេ។


សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការគំរាម​កំហែង និងការចោទប្រកាន់ដោយមូលហេតុនយោបាយទៅ​លើសមាជិកអតីត​គណបក្សប្រឆាំង  សមាជិកសហជីព អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនសង្គម​ស៊ីវិល ព្រមទាំងអំពាវនាវឱ្យ​កងសន្តិសុខចៀសវាងការប្រើប្រាស់អំពើហិង្សាទៅលើពលរដ្ឋដែលធ្វើបាតុកម្ម​ដោយសន្តិវិធី។

ម្យ៉ាងវិញទៀត សេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបនេះ ក៏ស្នើ​ឱ្យ​អាជ្ញាធរកម្ពុជាលុបចោលជាបន្ទាន់និងដោយឥតលក្ខខណ្ឌ នូវសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី, លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក អ៊ូ ចាន់ឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សូមួរ៉ា និងលោក នុត រំដួល ដែល តុលាការទើបកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី២០ទៅ២៥ឆ្នាំ កាលពីថ្ងៃទី១ ខែមីនា នេះ។

ក្រៅពីនោះ សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា លុបចោលច្បាប់ទាំងអស់ដែលប៉ះពាល់ដល់សិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពី​សហជីព ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសេចក្តីព្រាងច្បាប់និងអនុក្រឹត្យថ្មីចុងក្រោយនេះស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ជាដើម។

ញត្តិរបស់សភាសហភាពអឺរ៉ុបនេះ ក៏បានបង្គាប់បញ្ជាទៅអំណាចប្រតិបត្តិរបស់ខ្លួន តួយ៉ាងដូចជា គណៈកម្មការអឺរ៉ុប ឱ្យបន្តតាមដានដោយយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងអនុ​គ្រោះ​ពាណិជ្ជកម្ម (EBA) ក្រោយពីសេចក្តីសម្រេចមួយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ និងបានអំពាវនាវឱ្យប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ព្យួររាល់ជំនួយជាហិរញ្ញវត្ថុទាំងអស់មកឱ្យរដ្ឋាភិបាលកម្ពុជា ហើយបង្វែរជំនួយទាំងអស់នោះទៅឱ្យអង្គការសង្គមស៊ីវិល និងអតីត​គណបក្សប្រឆាំងជំនួសវិញ។

បន្ថែមលើនេះ សភាសហភាពអឺរ៉ុប ក៏បានអំពាវនាវឱ្យរដ្ឋជាសមាជិកអឺរ៉ុបទាំងអស់លុបចោល​ការចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលធ្វើនៅរាជធានីភ្នំពេញ ដែលត្រូវបានលើកពេលទៅធ្វើនៅចុងឆ្នាំ២០២១នោះ ប្រសិនបើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ត្រូវបានស្តារឡើងវិញទេនោះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនទាន់អត្ថាធិប្បាយលើញត្តិនេះនៅឡើយទេ ព្រោះវាលឿនពេកសម្រាប់លោក។

ប៉ុន្តែយ៉ាងណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ បានអះអាងថា ការអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលូកដៃចូលក្នុងកិច្ចការតុលាការ គឺរដ្ឋាភិបាលមិនអាចធ្វើបានទេ។

លោកមានប្រសាសន៍ដូច្នេះថា៖ «ចំពោះការអំពាវនាវហ្នឹង វាគ្រាន់តែជាការអំពាវនាវ ប៉ុន្តែអ្វីដែលកម្ពុជាធ្វើ ដែលជានីតិរដ្ឋមួយ គឺយើងត្រូវគោរពតុលាការ ព្រោះតុលាការជាស្ថាប័នឯករាជ្យ។ ការចោទប្រកាន់ គឺតុលាការជាអ្នករំលាយគណបក្សហ្នឹងតើ! អាហ្នឹងជាអំណាចផ្តាច់មុខរបស់តុលាការ រដ្ឋាភិបាលធ្វើអ្វីអត់កើតទេ អាហ្នឹង»

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ​ដោយសារតែ​មានការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​និងមាន​លក្ខណៈ​ជាប្រព័ន្ធទាក់ទង​នឹង​បញ្ហាសិទ្ធិមនុស្ស​ដែលបាន​កើតឡើង​នៅកម្ពុជា ចាប់តាំងពីក្រោយការរំលាយ​គណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧មក។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា បានមើលឃើញថា ការអនុម័តញត្តិនេះគឺជាដំណើរនៃការឆ្ពោះទៅរកការដាក់ទណ្ឌកម្មជាថ្មីមកលើរដ្ឋាភិបាលកម្ពុជាដែលអាចកើតមានឡើងនៅក្នុងឆ្នាំនេះ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនមានការបង្ហាញថា ខ្លួនបានធ្វើការកែលម្អស្ថានភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាទេនោះ។

បើតាមសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ ទណ្ឌកម្មលើកនេះអាចជាទណ្ឌកម្ម​លើ​បុគ្គលនីមួយៗដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

លោកមានប្រសាសន៍​ថា៖ «ខ្ញុំគិតថា យន្តការនៃការដាក់ទណ្ឌកម្មហ្នឹងវាអាចកើតមាន។ ខ្ញុំគិតថា ទណ្ឌកម្មអាចជាឥស្សរជននយោបាយ បុគ្គលនយោបាយហ្នឹងច្រើនជាងទណ្ឌកម្មបែបលក្ខណៈប្រទេស ដូចដែលសហភាពអឺរ៉ុបបានអនុវត្តកន្លងមក ២០ភាគរយហ្នឹង។ ខ្ញុំគិតថាប្រហែលជានៅដដែលទេ ប៉ុន្តែយន្តការនៃការដកថែមទៀតហ្នឹង វាមិនទាន់កើតឡើងភ្លាមៗ​ទេ វាត្រូវការឆ្លងកាត់ ឬការកើតមានការដាក់ទណ្ឌកម្មលើឥស្សរជនឬអ្នកនយោបាយលក្ខណៈបុគ្គលច្រើនជាង»

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនអាចទាក់ទងសុំការឆ្លើយតបបន្ថែមបានទេនៅរសៀលថ្ងៃសុក្រនេះ។

ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សេចក្តីសម្រេចរបស់សភាសហភាពអឺរ៉ុបលម្អៀងទៅរកអតីត​គណបក្សប្រឆាំង។

លោកមានប្រសាសន៍ថា៖ «យើងអត់មានបារម្ភទេ ក៏ប៉ុន្តែយើងក៏មិនចង់ឱ្យកើតរឿងហ្នឹងឡើងទេ ពីព្រោះថា ការដាក់កន្លងទៅ គឺគាត់ចេះតែចោទថា លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ មានការរំលោភសិទ្ធិមនុស្ស ក៏ប៉ុន្តែលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ រំលោភសិទ្ធិមនុស្សនោះយ៉ាងណា គឺដោយសារអតីតគណបក្សប្រឆាំងគ្នាគាត់ហ្នឹងដែលត្រូវរំលាយចោលដោយច្បាប់របស់កម្ពុជាហ្នឹង។ គាត់ទៅកាន់ជើង ហើយបើកាន់ជើងអញ្ចឹង អាហ្នឹងកម្ពុជាអនុវត្តច្បាប់កម្ពុជា មិនមែនយកច្បាប់អឺរ៉ុបមកអនុវត្តទេ។ ហើយគាត់ហ្នឹងក៏ជាប្រទេសនៅក្រៅ នៅអឺរ៉ុបឯណោះ ចង់មកធ្វើអាណានិគមអីមកលើកម្ពុជា? អាហ្នឹងវាអត់មានទេ! ហើយសម័យនេះហើយ អត់មានធ្វើអញ្ចឹងកើតទេ»

សភាសហភាពអឺរ៉ុប នឹងបញ្ជូនសេចក្តីសម្រេចនេះទៅគ្រប់រចនាសម្ព័ន្ធដឹកនាំរបស់សហភាពអឺរ៉ុប រួមទាំងភាគី​ពាក់ព័ន្ធដែលក្នុងនោះក៏មានបញ្ជូនមកកាន់រដ្ឋសភាកម្ពុជាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ សភាសហភាពអឺរ៉ុបនេះនៅតែមិនភ្លេចក្នុងការអំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាដំណើរការផ្សះផ្សាជាតិឡើងវិញ តាមរយៈការជជែកគ្នាជាមួយនឹងអតីតគណបក្សប្រឆាំង និងសង្គមស៊ីវិល ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

6 Responses to "សភា​អឺរ៉ុប​ស្នើ​ដាក់​ទណ្ឌកម្ម​​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដោយ​ចោទ​ថា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ"

  1. Anonymous says:

    I do not know what to say to this beast regime. Cambodia have been known as the poorest country not even that the most dangerous country in the world. AS a Cambodian born and have been escaped from the war have noted. after the king SIHANOU has been kick out from the country there was all kind of evil came to destroy this nation it can be no more nation call KAPOUCHEA any more in the world . I’m old enough to know who was what we call SDACH PEAL or the evil of this nation . HUN SEN have been known by most people as a evil killer this lowest educated evil are so evil that make every one knew all his evil act. this is what the uneducated animal like him doing >> walking naked in front of public every one seeing his ASS dirty ,stinky but he used his dog SOK ESAN to tell the world HUN SEN ‘ASS smelling so good .what a joke why all this evil can turn every thing without no shame. this regime destroy every thing in this nation they said they rebuild the nation the worse they blame to their opposition KBOTH CHEATH but they was KBOTH their CHEATH, they are extremist and they tell people the other are extremist what a joke I ever seen in human history. my massage to AH..SOK ESAN ..I jus want to tell him that I love him so much just about to swallow him keep in my ASS

  2. Anonymous says:

    Cambodia is the fake democracy and leaded by Veitcong mafia dictator and his groups’ .Remember 1997 coup is the same of country miyanma ‘ theses animals will go to hell for thousands years because they never respected human right’

  3. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ វាតែថា ប្រទេសខ្លះ
    ប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យដោយច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ដែលមានឧទាហរណ៍សហរដ្ឋ
    អាមេរិកជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន បានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង
    ស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នានាំខ្លួនឯងឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវកូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក គឺជាមុខ
    សញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅ
    អាមេរិក ។
    (នៅមានត)

  4. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    (វគ្គទី២ )
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅមកំណើតអាហ្វ្រិក
    បើទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអើងពូជសាសន៍នៅអាមេរិក ដែលចង់មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហើយដែលត្រូវបានប្រទេសជាច្រើនធ្វើការថ្កោលទោសអាមេរិកនៅ
    ឯមហាសន្និបាតអង្គការ សហប្រជាជាតិភ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯងធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហើយដែលអសមេរិកខ្លួនឯងធ្វើមិនបានល្អ ឬ ធ្វើមិនបាន
    នេះដែរ ។
    បើនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបាន
    អាមេរិកប្រើប្រាសជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលើលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងCNRPដែលជា
    អាយ៉ង ហើយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហើយដែលអង្គការទាំង២នេះ
    ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាស៊ីសេរី និងកាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហើយ ទើបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហើយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកើតឡើងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដើម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកប្រជាប្រីយ៍ភាពឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបើមិនឈ្នះ គឺប្រើកម្លាំងមហាជនដើម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។ (នៅមានត)

  5. so socheath says:

    ធាតុពិតនៃចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ របស់ពួកគម្រង់នយោបាយនៅកម្ពុជា ! វគ្គទី៣
    ***
    ពួកគម្រង់នយោបាយគណបក្សសង្គ្រោះជាតិ ដែលដឹកនាំ
    ដោយសមរង្ស៊ី+កឹមសុខា គឺសុទ្ធតែកេីតចេញក្រុមជន
    អាវ៉ាសែមកពីក្រៅប្រទេស នឹងខ្លះនៅក្នុងប្រទេស ដែលភាគ
    ច្រេីននៃពួកជនទាំងនេះ ត្រូវបានអ្នកដែលស្គាល់ច្បាប់ពី
    សាវតានៃជនអាវ៉ាសែទាំងនេះស្អប់ខ្ពេីម ។ ក្រុមជនអាវ៉ាសែ
    ទាំងនេះ យេីងមិនអាចបដិសេធបានឡេីយ ពីជំនាញខាង
    ការលួងលោម តាមរយះការភូតភរ ញុះញង់ និងបោកប្រាស
    របស់ពួកគេ ជាមួយការសន្យាខ្យល់បោកប្រាសដេីម្បី
    អូសទាញ ជនឆោតល្ងង់ តែលោភលន់មិនចេះអៀនខ្មាស់
    ដែលបច្ចុប្បន្នជនឆោតល្ងង់ទាំងនេះ នៅសល់តែវិប្បដិសារី
    ព្រោះអ្វីដែលពួកគេមាន ត្រូវលក់ដេីម្បីសូកប៉ាន់ទិញសក្តិ៍
    ខ្យល់ ។
    ជាការពិតណាស់ មានបងប្អូនសាច់ថ្លៃឆ្ងាយរបស់ខ្ញុំម្នាក់
    ដែលរស់នៅប្រទេសបារាំង បានចាញ់បោកសមរង្ស៊ី តមក
    កឹមសុខា តាមរយះការយកលុយមកសូកប៉ាន់ជនឆបោក
    ទាំងពីរនាក់នេះទិញយកសក្តិក៍ខ្យល់(សមាជិកសភា )ដែលទីបំផុតគឺគ្មានបានអ្វីទាំងអស់ ឈឺចិត្តក្លាយទៅជាមនុស្សវិកលចរិតរហូតសព្វថ្ងៃ ។
    កាលណោះដោយមានការអាណឹត ដោយឃេីញវាឆ្កួតលេលា
    ដេកតាមចិញ្ចេីមថ្នល់ ក្នុងនាមជាបង ទោះសាច់ឆ្ងាយក្តី ខ្ញុំ
    បានដាក់ចិត្តអង្វរប្អូនស្រីខ្ញុំ ហេីយបង្គាប់ឲ្យវា ឲ្យមកយកប្តីវា
    ត្រឡប់ទៅបារាំង នឹង ជួយព្យាបាលវាឲ្យជាឆ្កួតផងចុះ ។ តែថា
    មកដល់ពេលនេះដោយជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ វាមិនជាវិញទេ។
    ដោយឡែកសម្រាប់ជនឆោតល្ងង់ចាញ់បោកការបោកប្រាស
    របស់សមរង្ស៊ី និងកឹមសុខា ត្រូវបានក្លាយខ្លួនទៅជាឧបករណ៍
    ដ៏សំខាន់របស់សមរង្ស៊ី , កឹមសុខា ក្នុងការដឹកនាំសកម្មភាព
    លួចដីរដ្ឋ ប្លន់ដីរាស្ត្រ តាមយុទ្ធសាស្ត្រ ដែលកឹមសុខាដាក់
    ចេញ គឺឈ្នះបានដី ចាញ់បានលុយ សំដៅបង្កើតចលាចល
    ក្នុងសង្គមកម្ពុជា ដេីម្បីទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។
    ក្រុមអង្គការសិទ្ធិមនុស្ស មានលីកាដូ អាដហុក សហជីព
    សមាគម ក្រុមប្រព័ន្ធឃោសនាក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា បានជួយជ្រោមជ្រែងបក្ស
    ប្រឆាំងសង្គ្រោះជាតិ យ៉ាងសកម្មក្នុងរឿងនេះ ដែលមាន
    ពេលខ្លះពួកអង្គការសិទ្ធិមនុស្សទាំងនេះ បានជួយផ្លល់ជា
    ឧបករណ៍ បាយ ទឺក ទីដេកស្នាក់នៅ រហូតដល់បពង់ទីប
    សម្អាងថាជាដងទង់ជាតិសម្រាប់ការតវ៉ា នឹងផ្តល់កាំបិតពូថៅ
    ដល់ក្រុមបាតុករ ដូចមានក្នុងរឿងទំនាស់ជាមួយក្រុមហ៊ុនចម្ការអំពៅលីយ៉ុងផាត់នៅស្រុកស្រែអំបិលខេត្តកោះកុង ជាដេីម ។
    ទាក់ទងនឹងកម្មករ កម្មការិនីធ្វេីការរោងចក្រ ទង្វេីរបស់ពួកគេក៏ដូចគ្នាដែរ។
    (នៅមានត ទៅវគ្គទី៤)

  6. Anonymous says:

    HAS…HAS…HA… it so funny to see that long none humanly comment of that sick person. my only question is>>> SAM RANSY has been fight whit one person in international stage by sue him as a genocide leader do you want to know who??SO SOCHEATH >> it is your sick leader SAMDACH EYE >>HUN NAL call HUN SEN next name CHHOUP SAMLAP do you get it Mr