បក្ស​កាន់​អំណាចតបទៅមេធាវីអន្តរជាតិ​ថា អាជ្ញាធរ​មិន​បាន​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិដីធ្លីឡើយ​

ដោយ ឡេង ម៉ាលី
2021-03-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បក្ស​កាន់​អំណាចតបទៅមេធាវីអន្តរជាតិ​ថា អាជ្ញាធរ​មិន​បាន​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិដីធ្លីឡើយ​

(ឆ្វេង) មេធាវី​អន្តរជាតិ​​លោក រី​ឆាត​ ​រ៉​យ​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច។ រូប៖ RFA


តំណាង​បក្ស​កាន់​អំណាចអះអាងថា រដ្ឋាភិបាលមិន​ខ្វល់​នឹង​ពាក្យ​ប្ដឹងរបស់​មេធាវី​អន្តរជាតិលោក រី​ឆាត​ ​រ៉​យ​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) នៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិតាំង​ពី​ដើម​មក ដោយសារអាជ្ញាធរកម្ពុជាមិន​បាន​រំលោភ​​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​មនុស្ស ដូច​ការ​ចោទប្រកាន់​​​នេះ​ទេ។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាចលោក សុខ ឥសាន បញ្ជាក់​ថា ជម្លោះ​ដីធ្លី​ បាន​កើត​ឡើង​ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ​ ​និង​ការ​រំលាយ​កម្មសិទ្ធិ​ដីធ្លី​នៅ​សម័យ​ខ្មែរ​ក្រហម​​។ លោកបន្ត​ថា ជម្លោះ​ដណ្ដើម​ដីធ្លី​នេះ ក៏​ជា​ផ្នែក​មួយដោយសារ​មាន​ការ​អភិវឌ្ឍន៍​ស្រុក​ទេស​​ ឲ្យ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ។ លោកអះអាង​ថា រដ្ឋាភិបាលបាន​ដោះស្រាយ​ជម្លោះ​នេះបាន​ច្រើន​លើស​លុប ហើយ​​នៅ​សេសសល់​ជម្លោះ​ដីធ្លីតិច​តួច​បំផុត កំពុង​កើត​មាន។

ចំណែក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​វិញលោក សុខ ឥសាន ​អះអាង​ថា ​កម្ពុជាមិន​ទាន់​​អសន្តិសុខ​ធ្ងន់ធ្ងរ ដូច​ប្រទេស​មួយ​ចំនួននៅ​ឡើយ​ទេ។ លោកជំរុញ​ឲ្យ មេធាវី​អន្តរជាតិយក​ចិត្ត​ទុក​ដាក់​ប្ដឹង​ក្រុមប្រទេស​ណា ​ដែល​មាន​អសន្តិសុខធ្ងន់ធ្ងរ​​ ជាជាងប្តឹងរដ្ឋាភិបាល​កម្ពុជា៖ «ហើយ​រាជ​រដ្ឋាភិបាល លោក​បាន​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ហើយ​ រាប់​ម៉ឺន​ករណី​ហើយ ដោះស្រាយ​នៅ​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ទេ ហើយ​ចោទយក​អា​រឿង​ទំនាស់​ដីធ្លី​ ធ្វើ​ជា​បាតុភាព​អសកម្ម​ហ្នឹង​ ជា​រឿង​ធំ​​ ខ្ញុំ​យល់​ថា បើ​តុលាការ​ចាត់​ការ​ទៀត ខ្ញុំ​អត់​យល់​ទេ រឿង​ហ្នឹង មិន​ដឹង​តុលាការ​អ្វី​ទេ។ ខ្ញុំ​មិន​​ថា តុលាការ​ហ្នឹង យក​រឿង​ហ្នឹង​មក ធ្វើ​ជា​រឿង​ធំ​ទេ»។

កាល​ពី​ពេល​ថ្មីៗ​នេះ​​ ព្រះ​រាជ​​​អាជ្ញា​ម្នាក់​​នៃ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​​ថ្លែង​ក្នុង​វេទិកា​​សាធារណៈ​ថា​ ខាង​តុលាការ​នឹង​ចាត់ការ​​បណ្ដឹងដែល​នៅ​មិនទាន់​ចាត់ការ​ទាំងអស់​ ​​នៅ​ត្រឹម​​ខែ​ធ្នូ​ ឆ្នាំ​នេះ​​ ​ ក្នុង​នោះ ក៏​មាន​ករណី​​រំលោភ​ដីធ្លី​នៅ​កម្ពុជា​មួយ​ដែរ​។​

មេធាវី​អន្តរជាតិ​​លោក រី​ឆាត​ ​រ៉​យ​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) ប្រាប់​អាស៊ី​សេរី​ថា ​រយៈ​ពេល​ ៧​ឆ្នាំ​ មក​នេះ លោកបាន​ខិតខំ​ប្រមូល​ភស្តុតាង​ជា​ច្រើន ដើម្បី​​ដាក់​ជូន​ទៅ​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រព័ន្ធ​។​  ភ័ស្តុតាង​ទាំង​នោះ បាន​បង្ហាញ​ថា​ ​​អាជ្ញាធរ បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ​ ​និង​​ហិង្សា​ ​ចេញពី​លំនៅឋាន​​ ពី​ដីធ្លី​របស់​ពួកគាត់​។​

លោក​មេធាវីអះអាង​ថា ​អំពើ​ទាំង​នោះ​ ​គឺជា​ផ្នែក​មួយ​នៃ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​។​ ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ ​ក្នុង​រូបភាព​ជា​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ ក៏​ជា​ធាតុផ្សំ​នៃ​បទល្មើស​ ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​​ដែរ។

732dea82-8239-440a-805a-56ed6ba2b4e1.jpeg
មេធាវី​អន្តរជាតិ​ ​ថា​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​នឹង​ត្រូវ​យកមក​សម្រេច​ ​ក្នុងឆ្នាំនេះ​។

ក្រៅ​ពី​នេះ លោកអះអាង​ថា​ ​អង្គការ​អន្តរជាតិ​ធំ​ៗ​ចំនួន​ ​២​​ទៀត​ ​គឺ​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ (​F​I​D​H​) ​និង​អង្គការ​ឃ្លាំមើល​ពិភពលោក​ (​G​l​ob​a​l​ ​Witness​) ​ក៏​បាន​ផ្ញើ​លិខិត​ទៅ​ព្រះ​រាជ​អាជ្ញានៃតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ​ដោយ​ជំរុញ​​​ឲ្យ​គាត់​ពន្លឿន​ករណី​នៅ​កម្ពុជា​​ឲ្យបាន​ឆាប់ដែរ​។

​លោក រី​ឆាត​ ​រ៉​យ​ជើ​ស៍ បាន​ប្ដឹង​​រដ្ឋាភិបាលកម្ពុជាក្នុង​បទ​​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ទៅ​តុលាការ​អន្តរជាតិ កាល​ពី​ឆ្នាំ​ ២០១៤។ ​​មេធាវីអន្តរជាតិរូបនេះ ក៏​​តែង​តែ​រិះគន់​សកម្មភាព​បង្ក្រាប និង​​សារ​គំរាម​សម្លាប់ពលរដ្ឋខ្មែររបស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ដែរ។ ជាក់​ស្ដែង កាល​ពី​អំឡុង​ពេល​គម្រោង​មាតុភូមិ​និវត្តន៍ លោក សម រង្ស៊ី កាល​​ឆ្នាំ​២០១៩ លោក​មេធាវី រីឆាត រ៉យ​ជើស៍​ បាន​ព្រមាន​ថា ​បើ​​កងកម្លាំង​ប្រដាប់​អាវុធ​ ហ៊ាន​បាញ់​បង្ក្រាប​ជនស៊ីវិល ​ដែល​អម​ដំណើរ​​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិមែន នោះ​គឺ​ជា​បទឧក្រិដ្ឋ​ ហើយ​លោក​នឹង​ដាក់​បណ្ដឹង​បន្ថែម​ទៀត​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​​(ICC)​។

ជុំវិញ​​ចំណាត់​ការ​​របស់តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​​ ក្នុង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​​នឹង​​ការ​រំលោភ​ដីធ្លី​នេះ​​​ អង្គការ​សង្គម​ស៊ីវិលនៅកម្ពុជា ក៏​កំពុង​រង់ចាំ​មើល​ដំណើរការ​ក្តីនេះដែរ​។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ​សង្កេត​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​ការ​ដោះ​ស្រាយ​កន្លង​មក គឺ​ពលរដ្ឋ​ច្រើន​លើស​លប់មិន​ពេញ​ចិត្ត​​ទេ។ លោកបន្ត​​ថា ពលរដ្ឋ​ជាច្រើនទទួល​យក​ដំណោះស្រាយដែល​មិន​សមស្រប​ ដោយ​សារពួក​គាត់​គ្មាន​ជម្រើស។ ​លោក វណ្ណ សូផាត យល់​ថា ពលរដ្ឋចង់​ឲ្យ​ដោះស្រាយ​ជម្លោះ​ដីធ្លីក្រៅ​ប្រព័ន្ធ​​តុលាការ​ និង​ដំណោះស្រាយ​សម​ស្រប ទើប​ជា​ការ​ប្រសើរ​​ ជាជាងការដោះស្រាយ​តាម​ផ្លូវ​តុលាការ​៖ «អ៊ីចឹង​ឃើញ​ថា កន្លង​មក​នេះ វា​មិន​មែន​ជា​ជម្រើស មិន​មែន​ជា​ការ​ចង់​ទេ។ ប៉ុន្តែ​ដោយ​សារ​អស់​ជម្រើស​ប្រជាពលរដ្ឋ​ប៉ះពាល់​ដីធ្លី​ហ្នឹង គឺ​ថា គាត់​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ផ្សេង​ទៀត ដូច​ជា​ តាម​រយៈ​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​អ្វី​ជាដើម»។

របាយការណ៍​របស់​ក្រសួង​រៀបចំដែន​ដី បង្ហាញថា ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ គណៈកម្មការ​សុរិយោ​ដីបាន​ដោះស្រាយ​​បញ្ចប់​វិវាទ​​ដីធ្លីបាន​​ជាង​ពីរ​ម៉ឺន (២៣.០៥០)​ គ្រួសារ ស្មើ​​នឹង​ផ្ទៃ​ដី​​ជាង​ប្រាំ​មួយ​ពាន់ (៦.៥២៣,៤៩ )​ ហិកតារ។

ទោះជាយ៉ាងណា ក្នុង​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​ ចុង​ក្រោយ​នេះ អាជ្ញាធរ របបលោក ហ៊ុន សែន ​បាន​​បង្ក្រាប​ឥតឈប់ឈរ​លើ​​ពលរដ្ឋ និង​សហគមន៍​មាន​​ជម្លោះ​ដីធ្លី ដែល​ហ៊ាន​ចេញ​តវ៉ា​។ អាជ្ញាធរ បាន​ចោទ​​សហគមន៍​​​​ដីធ្លី​ខ្លះថា ជា​ក្រុម​ប្រឆាំង​ និង​ខ្លះ​ទៀត​ថា ជា​ក្រុម​​រំលោភ​យក​ដី​រដ្ឋ ដីក្រុមហ៊ុន ឬ​​រំលោភ​យក​ដី​អ្នក​មាន​អំណាច​ ជាដើម។

មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញាធរបាន​​ប្ដូរ​វិធី​សាស្ត្រ​បង្ក្រាប​​អ្នក​មាន​ជម្លោះ​ដីធ្លី​​ ​ពី​ការ​ប្រើ​ហិង្សា​ផ្ទាល់​ មក​ជា​វិធានការ​​​ព្រមាន និង​ប្ដឹង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​​វិញ។ ​អាជ្ញាធរ និង​មន្ត្រី​តុលាការ​ ​បាន​ចោទ​ប្រកាន់​ សហគមន៍​​ដីធ្លីដែល​តែង​ចេញ​តវ៉ា​ញឹកញាប់​ពី​បទ​ញុះញង់​​ និង​ការ​​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន នៅ​ប៉ុស្តិ៍​ប៉ូលិស ក្រោម​លក្ខខណ្ឌ ឈប់​ឲ្យ​តវ៉ា​ជាដើម ជាពិសេស​ពលរដ្ឋ​ខ្លះ​ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទាទោសដោយសារ​តែ​សកម្មភាព​តវ៉ា​ រឿងដីធ្លី​របស់​ពួក​គាត់​៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "បក្ស​កាន់​អំណាចតបទៅមេធាវីអន្តរជាតិ​ថា អាជ្ញាធរ​មិន​បាន​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិដីធ្លីឡើយ​"

  1. Anonymous says:

    this bird was ate too much chili that right he spoke only on language . too bad so sad this poor old man is using his stinky mouth just to make his living . a sharp mouth whit a small head is suitable to be smash into small piece . sorry SOK ESAN you reserving every bad comment from every one because you yourself though you are so smart

  2. សេក​ ឥសាន​ តេីគាត់​ធ្វេី​ខ្វាក់​ ធ្វេី​ថ្លង់​ឬ​ បានជាគាត់ថា​ កម្ពុជា​គ្មាន​ការ​ រំលោភ​សិទ្ធិមនុស្ស​ និង​រំលោភបំពាន​ដីធ្លី​របស់​ប្រជាពលរដ្ឋ​? Sic!

  3. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ វាតែថា ប្រទេសខ្លះ
    ប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យដោយច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ដែលមានឧទាហរណ៍សហរដ្ឋ
    អាមេរិកជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន បានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង
    ស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នានាំខ្លួនឯងឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវកូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក គឺជាមុខ
    សញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅ
    អាមេរិក ។
    (នៅមានត)

  4. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    (វគ្គទី២ )
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅមកំណើតអាហ្វ្រិក
    បើទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអើងពូជសាសន៍នៅអាមេរិក ដែលចង់មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហើយដែលត្រូវបានប្រទេសជាច្រើនធ្វើការថ្កោលទោសអាមេរិកនៅ
    ឯមហាសន្និបាតអង្គការ សហប្រជាជាតិភ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯងធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហើយដែលអសមេរិកខ្លួនឯងធ្វើមិនបានល្អ ឬ ធ្វើមិនបាន
    នេះដែរ ។
    បើនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបាន
    អាមេរិកប្រើប្រាសជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលើលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងCNRPដែលជា
    អាយ៉ង ហើយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហើយដែលអង្គការទាំង២នេះ
    ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាស៊ីសេរី និងកាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហើយ ទើបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហើយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកើតឡើងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដើម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកប្រជាប្រីយ៍ភាពឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបើមិនឈ្នះ គឺប្រើកម្លាំងមហាជនដើម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។ (នៅមានត)

Leave a Reply

Submit Comment