មេធាវី​អន្តរជាតិ​ ​ថា​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​នឹង​ត្រូវ​យកមក​សម្រេច​ ​ក្នុងឆ្នាំនេះ​

ដោយ​លោក មួង ណារ៉េត
2021-03-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​អន្តរជាតិ​ ​ថា​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​នឹង​ត្រូវ​យកមក​សម្រេច​ ​ក្នុងឆ្នាំនេះ​

(រូបឆ្វេង) មេធាវី​អង់គ្លេស​ ​លោក​ ​រី​ឆាត​ ​រ៉​យ​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) (រូបស្ដាំ) ការបង្ក្រាបពលរដ្ឋរឿងជម្លោះដីធ្លីពីសំណាក់សមត្ថកិច្ច RFA/LICADHO


មេធាវី​អន្តរជាតិ​ ​ដែល​បាន​ដាក់​ប្តឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (​I​CC) ​អំពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ ​រឿង​រំលោភ​ដីធ្លី​ ​និង​សិទ្ធិមនុស្ស​ ​ថា​នេះ​ជា​ពេលវេលា​សម​ល្មម​ ​ដើម្បី​ព្រះរាជអាជ្ញា​តុលាការ​នេះ​ ​ចាត់ការ​រឿងក្ដី​។​

សូម​លោកអ្នក​នាង​ស្ដាប់​បទសម្ភាសន៍​រវាង​លោក​ ​មួង​ ​ណា​រ៉េត​ ​និង​លោក​ ​រី​ឆាត​ ​រ៉​យ​ជើ​ស៍ (​Rich​ar​d​ Ro​g​e​rs) ​ជុំវិញ​រឿង​នេះ​ ​ដូចតទៅ​៖​

មួង​ ​ណា​រ៉េត​៖​ ​សំណុំរឿង​នេះ​កប់​ទុក​ជិត​ ​៧​ ​ឆ្នាំទៅ​ហើយ​ ​តើ​ហេតុអ្វី​ទើប​តែ​ពេលនេះ​ ​លោក​ថា​ ​ដល់​ពេលវេលា​សម​ល្មម​ ​ដែល​តុលាការ​ ​I​CC ​ត្រូវ​ចាត់ការ​រឿង​នេះ​?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​៖​ ​ថ្មីៗ​នេះ​! ​គឺ​កាលពី​ថ្ងៃ​ទី​ ​១​៧​ ​ខែ​ ​កុម្ភៈ​ ​អ្នកស្រី​ព្រះ​រា​អាជ្ញា​ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ ​ថា​អ្នកស្រី​នឹង​ចាត់ការ​លើ​បណ្តឹង​ដែល​នៅ​ ​មិនទាន់​ចាត់ការ​ទាំងអស់​ ​មុននឹង​អ្នកស្រី​ចូលនិវត្តន៍​នៅ​ខែ​ ​ធ្នូ​ឆ្នាំនេះ​។​ ​អ្នកស្រី​លើក​ចំ​ករណី​រំលោភ​ដីធ្លី​នៅ​កម្ពុជា​មួយ​ដែរ​។​ ​ខាង​ខ្ញុំ​ ​និង​អង្គការ​អន្តរជាតិ​ធំ​ៗ​ពីរ​ទៀត​ ​គឺ​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ (​F​I​D​H​) ​និង​ ​អង្គការ​ឃ្លាំមើល​ពិភពលោក​ (​G​l​ob​a​l​ ​Witness​) ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះរាជអាជ្ញា​នោះ​ ​ដោយ​ជំរុញ​ទឹកចិត្ត​ឲ្យ​គាត់​ពន្លឿន​ករណី​នៅ​កម្ពុជា​នេះ​ ​ឲ្យបាន​ឆាប់​ ​មុន​ថ្ងៃ​គាត់​ចូលនិវត្តន៍​។​ ​យើង​ស្នើ​ឲ្យ​គាត់​យក​ករណី​នេះ​ ​ជា​សំណុំរឿង​បន្ទាន់​មួយ​ ​ទោះ​យើង​ដឹង​ថា​គាត់​មាន​សំណុំរឿង​ច្រើន​ដែល​ត្រូវ​ចាត់ការ​។​

មួង​ ​ណា​រ៉េត​៖​ ​រឿងក្ដី​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ ​និង​ធំ​បែប​នេះ​ ​ទាមទារ​ឲ្យ​មាន​ភ​័ស្តុ​តាង​ដាក់​បន្ទុក​ច្រើន​ ​និង​ភាគី​ពាក់ព័ន្ធ​ក៏​ច្រើន​ ​ដើម្បី​ធ្វើឲ្យ​ព្រះរាជអាជ្ញា​ជឿ​បាន​។​ ​តើ​លោក​ ​ធ្វើ​យ៉ាងដូចម្តេច​ ​ដើម្បី​ប្រមូល​ភ​័ស្តុ​តាង​ទាំងនេះ​បាន​?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​៖​ ​យើង​បាន​ជជែក​ជាមួយ​ក្រុម​អង្គការសង្គម​ស៊ីវិល​ ​និង​បុគ្គល​សំខាន់​ៗ​ជាច្រើន​ ​ដែល​យល់ថា​រឿងក្តី​នេះ​ ​មាន​សារសំខាន់​ខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​និង​ពិភពលោក​។​ ​សរុបទៅ​យើង​មាន​អង្គការសង្គម​ស៊ីវិល​ទាំង​ជាតិ​និង​អន្តរ​ជាតិប្រមាណ​ ​៥​០​ ​ដែល​គាំទ្រ​បណ្តឹង​នេះ​។​ ​មិនតែប៉ុណ្ណោះ​ ​យើង​មានការ​គាំទ្រ​ពី​ក្រុម​ការងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ ​ដែល​យល់ស្រប​ថា​ ​រឿងក្តី​នេះ​គួរតែ​តុលាការអន្តរជាតិ​ចាត់ការ​។​ ​លើស​ពី​នេះ​ ​យើង​មាន​បុគ្គល​សំខាន់​ៗ​ ​ជួយ​គាំទ្រ​ដែរ​ ​គឺ​មាន​ទាំង​អតីត​ព្រះរាជអាជ្ញា​ខាង​អង្គការសហប្រជាជាតិ​ជាច្រើន​រូប​ ​ដែល​កាត់ក្តី​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​និង​មាន​សមាជិកសភា​សហភាព​អឺរ៉ុប​ ​ដែល​ថា​រឿង​នេះ​សំខាន់​ ​ដែល​ត្រូវ​ចាត់ការ​ដែរ​។​ ​ដូច្នេះ​ជា​រួម​ ​ការណ៍​ដែល​យើង​ផ្ញើ​សារ​ទៅកាន់​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​នៅ​ពេលនេះ​ ​គឺ​ដោយសារ​យើង​មានការ​គាំទ្រ​យ៉ាង​សម្បើម​ ​និង​ចង់​បង្ហាញ​ថា​សំណុំរឿង​នេះ​ ​គឺ​មានការ​គាំទ្រ​ខ្លាំង​ ​មិនមែន​តែ​ពី​ខាង​ពលរដ្ឋ​ខ្មែរ​ ​ដែល​ជា​ជនរងគ្រោះ​ទេ​ ​គឺ​មាន​ច្រើន​ពី​ជុំវិញ​ពិភពលោក​ផង​ដែរ​។​

មួង​ ​ណា​រ៉េត​៖​ ​លោក​ថា​ ​ភ​័ស្តុ​តាង​ដែល​ប្រមូល​បាន​នោះ​ ​គឺ​បង្ហាញ​អំពី​ទំហំ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ដែល​កើតមាន​នៅ​កម្ពុជា​ ​ជុំវិញ​រឿង​រំលោភ​ដីធ្លី​នេះ​។​ ​តើ​អំពើ​នេះ​ ​មាន​ភាព​ស្មុគ​ស្មាញ​ ​និង​ប្រទាក់​ក្រឡា​គ្នា​យ៉ាងណា​?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​៖​ ​ភ័ស្តុតាង​​ដែល​យើង​ប្រមូល​បាន​ ​និង​បាន​ដាក់​ជូន​ទៅ​ព្រះរាជអាជ្ញា​តុលាការអន្តរជាតិ​នោះ​ ​គឺ​បង្ហាញ​អំពើ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ ​និង​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​ជនស៊ីវិល​។​ ​ភ​័ស្តុ​តាង​បង្ហាញ​ថា​ ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​រងគ្រោះ​។​ ​ពួកគាត់​ជាច្រើន​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​ ​និង​យ៉ាង​ហិង្សា​ ​ពី​លំនៅ​ដ្ឋា​ន​ ​និង​ពី​ដីធ្លី​របស់​ពួកគាត់​។​ ​អំពើ​ទាំងនោះ​ ​គឺជា​ផ្នែក​មួយ​ ​នៃ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​ ​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ ​ក្នុង​រូបភាព​ជា​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​នេះ​ ​គឺជា​ធាតុផ្សំ​នៃ​បទល្មើស​ដែល​មាន​ចែង​ក្នុង​លក្ខ​ន្តិកៈ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។​ ​ដោយសារតែ​បទឧក្រិដ្ឋ​នេះ​ ​កើតឡើងជា​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ ​តុលាការ​មានហេតុ​ផល​គ្រប់គ្រាន់​ ​ក្នុង​ការចោទប្រកាន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការប្រព្រឹត្តិ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​

មួង​ ​ណា​រ៉េត​៖​ ​សំណុំរឿង​នេះ​ ​លោក​ថា​បាន​ដាក់​ប្តឹង​តាំងពី​ឆ្នាំ​ ​២​០​១​៤​។​ ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ​នៅពេលដែល​តុលាការអន្តរជាតិ​នេះ​ ​មិនទាន់​បាន​ចាត់ការ​រឿងក្តី​នេះ​ផង​ ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ហាក់ដូចជា​បង្ហាញ​ជំហរ​យកចិត្តទុកដាក់​ដោះស្រាយបញ្ហា​ដីធ្លី​នេះ​ដែរ​។​ ​តើ​លោក​យល់​យ៉ាងម៉េច​ដែរ​រឿង​នេះ​?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​៖​ ​ទោះបី​នៅ​ពេលនេះ​ ​ពួក​អភិជន​ ​និង​អ្នកមានអំណាច​ ​បាន​បន្ថយ​សកម្មភាព​រំលោភ​ដីធ្លី​ខ្លះ​ហើយ​ក្តី​ ​មិនមែន​បានន័យ​ថា​ ​បញ្ហា​ទាំងអស់​នេះ​ ​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ​។​ ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​រួច​ ​គឺជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​ ​ជនរងគ្រោះ​ត្រូវការ​យុត្តិធម៌​។​ ​ពួកគាត់​ត្រូវការ​អ្នក​ប្រព្រឹត្ត​ ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​។​ ​ដូច្នេះ​អ្នកកាន់អំណាច​ទាំងនោះ​ ​មិន​អាច​​​យកលេស​ថា​ ​កាលពីមុន​ពួកគាត់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើនជាង​នេះ​ ​ឥឡូវ​ប្រព្រឹត្ត​តិច​ជាង​នោះ​ទេ​។​ ​វា​មិន​ខុស​ពី​បទឧក្រិដ្ឋ​សង្គ្រាម​ ​ដែល​ជន​ឧក្រិដ្ឋ​ ​បាន​ប្រព្រឹត្ត​ម្ភៃ​សាមសិប​ឆ្នាំមុន​ក៏ដោយ​ ​ក៏​ចៀស​មិន​ផុត​ពី​ត្រូវ​យកមក​កាត់ទោស​នោះ​ដែរ​ ​ព្រោះ​ជនរងគ្រោះ​ ​ត្រូវការ​យុត្តិធម៌​។​ ​សូម​​​មើល​ករណី​ពួក​ខ្មែរក្រហម​។​ ​មេ​ខ្មែរក្រហម​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​ ​តាំងពី​ជាង​៤​០​ឆ្នាំមុន​។​ ​តែ​តុលាការ​ ​នៅតែ​យក​ពួកគាត់​មក​កាត់ទោស​បាន​ ​ព្រោះ​ជនរងគ្រោះ​ ​ត្រូវតែ​ទទួល​បាន​យុត្តិធម៌​។​

មួង​ ​ណា​រ៉េត​៖​ ​តើ​អ្វីខ្លះ​ដែល​ជា​ការ​ខូ​ត​ខាត​របស់​ជនរងគ្រោះ​ ​ដែល​ជា​ផល​វិភា​ក​ពី​ឧក្រិដ្ឋកម្ម​ទាំងនេះ​?

រី​ឆាត​ ​រ៉​យ​ជើ​ស៍​៖​ ​ជនរងគ្រោះ​បាត់បង់​ដីធ្លី​ ​និង​ផ្ទះសម្បែង​ ​ក្រោយ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយបង្ខំ​។​ ​ពួកគាត់​ត្រូវ​គេ​យកទៅ​ទុកចោល​ដូច​សត្វ​ធាតុ​ ​ក្នុង​ស្ថានភាព​អមនុស្ស​។​ ​កូនចៅ​របស់​ជនរងគ្រោះ​ ​ត្រូវ​បាត់បង់​ឱកាស​រៀនសូត្រ​ ​និង​ឱកាស​រីក​លូតលាស់​ ​និង​ឱកាស​ផ្សេងទៀត​ ​ដោយសារតែ​ស្ថានភាព​បែប​នេះ​។​ ​ជនជាតិ​ដើម​ភាគតិច​ ​ត្រូវ​បាត់បង់​មុខរបរ​ធ្វើស្រែ​ចម្ការ​ ​និង​ផលដំណាំ​របស់​ខ្លួន​ ​ដោយសារតែ​គេ​កាប់​បំផ្លាញ​ ​និង​ក​ម្ទេ​ច​ផលដំណាំ​ ​និង​បំផ្លាញ​ព្រៃឈើ​ជាដើម​ ​និង​បាត់បង់​ព្រៃ​ ​និង​ដី​ ​សម្រាប់​ធ្វើពិធី​សាសនា​ ​និង​ជំនឿ​របស់​ពួកគេ​។​

មួង​ ​ណា​រ៉េត​៖​ ​តើ​លោក​​​មាន​សុទិដ្ឋិនិយម​ប៉ុនណា​ ​ដែល​ថា​រឿង​នេះ​ ​នឹង​ត្រូវ​ព្រះរាជអាជ្ញា​ចាត់ការ​ឆាប់ៗ​?​

រី​ឆាត​ ​រ៉​យ​ជើ​ស៍​៖​ ​ខ្ញុំ​ពិតជា​មាន​សង្ឃឹម​ខ្លាំង​! ​ខ្ញុំ​ជឿ​ថា​ទាំង​សំណុំរឿង​ ​និង​កាលៈទេសៈ​នេះ​ ​គឺ​សំខាន់​ ​និង​សមស្រប​ដូចគ្នា​ ​សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ​យកមក​ចាត់ការ​។​ ​រឿង​នេះ​មិនមែន​សំខាន់​សម្រាប់​តែ​កម្ពុជា​នោះ​ទេ​។​ ​ប៉ុន្តែ​វា​ជា​ឱកាស​បង្ហាញ​ឲ្យ​ឃើញ​ ​អំពី​ថា​តើ​យើង​ប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​អន្តរជាតិ​យ៉ាងដូចម្តេច​ ​ដើម្បី​ ​ដោះស្រាយបញ្ហា​បំផ្លាញ​បរិស្ថាន​។​ ​នេះ​ជា​បញ្ហា​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​នៅ​លើ​ពិភពលោក​។​ ​ទីណា​មាន​ការរំលោភ​ដីធ្លី​ ​ទីនោះ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​។​ ​ទីណា​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ទីនោះ​នឹង​នាំឲ្យ​មាន​បញ្ហា​ឡើង​កំដៅ​ពិភពលោក​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​។​ ​ដូច្នេះ​ ​នេះ​ជា​ឱកាស​សម្រាប់​ព្រះ​រា​អាជ្ញា​អន្តរជាតិ​ ​បង្ហាញ​ការ​ប្តេជ្ញា​របស់​គាត់​ ​ក្នុង​ការដោះស្រាយបញ្ហា​ទាំងនេះ​។​

មួង​ ​ណា​រ៉េត​៖​ ​បាទ​សូម​អរគុណ​លោក​ ​រី​ឆាត​ ​រ៉​យ​ជើ​ស៍ ​។​​

រី​ឆាត​ ​រ៉​យ​ជើ​ស៍​៖​ ​បាទ​សូម​អរគុណ​!

What Next?

Recent Articles

Leave a Reply

Submit Comment