អ្នកជំនាញ​កិច្ចការ​អន្តរជាតិមើលឃើញ​ផ្ទុយគ្នា​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2021-03-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកជំនាញ​កិច្ចការ​អន្តរជាតិមើលឃើញ​ផ្ទុយគ្នា​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា

(ឆ្វេង) លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងបណ្ឌិត អៀ សុផល អ្នកជំនាញ​កិច្ចការ​អន្តរជាតិ។ រូប៖ RFA


បញ្ហា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច​មួយចំនួន​នៅ​កម្ពុជា ដែល​ចូលរួម​ពាក់ព័ន្ធ​នឹង​ការរម្លាយ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរថ្មីៗ​នេះ ត្រូវ​ក្រុម​តំណាងរាស្ត្រ​នៅ​សភា​អឺរ៉ុបលើក​យក​មក​ជជែក​គ្នា​យ៉ាងផុលផុស។ ពួកគេ​បាន​អនុម័ត​សេចក្តីសម្រេច​ចុងក្រោយ​មួយដោយ​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុបប្រញាប់​ដាក់​ចេញ​វិធានការ​បែប​នេះ មក​លើ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេងាកមក​ស្តា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើងវិញ។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិបណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​អាស៊ីសេរី តាម​សារអេឡិចត្រូនិក​ថា ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​បុគ្គល​ដែល​តំណាងរាស្ត្រ​អឺរ៉ុប​កំពុង​ជំរុញ​នេះ នឹង​មាន​ប្រសិទ្ធភាព​ ដោយសារតែ​វាមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​សាមញ្ញ​ទូទៅ​នោះទេ។ លោកថា ការដាក់​ទណ្ឌកម្ម​ជាក់លាក់​នេះ នឹង​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ដោយ​អចេតនា ហើយ​គឺ​ជា​វិធានការ​តិចតួច​បំផុត​ដែល​លោក​រំពឹង​ថា សហភាព​អឺរ៉ុបគួរ​តែ​ធ្វើ។ ម្យ៉ាងវិញទៀត លោក​យល់ថា ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូចជា អូស្ត្រាលី (Australia) ចក្រភព​អង់គ្លេស (UK) និង​ប្រទេស​ដទៃ​ទៀត ចាំបាច់​គួរតែ​យក​គំរូ​តាម​ម៉ូដែល​នៃ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់ ដូច​ច្បាប់ Global Magnitsky Act របស់​សហរដ្ឋអាមេរិក ទៅលើ​បុគ្គល និង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​បាន​ចូលរួម​រម្លាយ​ប្រជាធិបតេយ្យ។

គិត​រហូត​មកទល់​បច្ចុប្បន្ន​នេះ ក្រោយ​របប​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស «ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ» ដើម្បី​ធានា​ជ័យជម្នះ​នៅ​មុន​ការបោះឆ្នោត​ជាតិឆ្នាំ២០១៨ រួចមក មាន​តែ​សហរដ្ឋអាមេរិក​មួយ​ទេ ដែល​បាន​ដាក់ទណ្ឌកម្ម​​ជាក់លាក់​ទៅ​លើ​បុគ្គល​ ៣រូប និង​ក្រុមហ៊ុន​របស់​ពួកគេ​នៅ​កម្ពុជា។ ទណ្ឌកម្ម​ជាក់លាក់​នេះ ធ្វើ​ឡើង​ក្រោម​រូបភាព​ជាការ​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​មិន​ឲ្យ​ជាន់ដី​អាមេរិក។ បុគ្គល​ទាំងនោះ រួមមាន មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយលោក គន់ គីម ប្រពន្ធ និង​កូនៗ​ពីរ​នាក់​របស់​លោក​ និង​មេឈ្មួញ​ឈើ​ល្បីឈ្មោះ គឺ​លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន​របស់​ពួកគេ។ ក្រៅពីនោះ អគ្គស្នងការ​នគរបាល​ជាតិលោក នេត សាវឿន និង​ក្រុម​គ្រួសារ​របស់​លោក​ដែល​ល្បីឈ្មោះ​ខាង​យក​លុយ​ទៅ​ទិញ​សញ្ជាតិ និង​លាក់​ទុក​នៅ​ប្រទេស​ស៊ីប រួមទាំង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​របប​ក្រុងភ្នំពេញ ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ ក៏​ត្រូវ​សហរដ្ឋអាមេរិក រឹតត្បិត​ទិដ្ឋាការ​មិន​ឲ្យ​ជាន់​ដី​អាមេរិក​ដែរ ទៅ​តាម​ករណី​ជាក់ស្តែង។

ភ្លាមៗ​បន្ទាប់​ពី​តំណាងរាស្ត្រ​អឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា ​បាន​អនុម័ត​សេចក្តីសម្រេច​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុបចាត់វិធានការ​ដាក់ទណ្ឌកម្ម​ជាក់លាក់​ស្រដៀងគ្នា​ទៅនឹង​សហរដ្ឋអាមេរិក​ដែរ​នោះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន ថា គណបក្ស​របស់​លោក​ពុំ​ព្រួយ​បារម្ភ​នោះ​ទេ។ លោក​ហៅ​ទង្វើ​របស់​សភាអឺរ៉ុប​នេះ ថា​ជា​ការដាក់​អាណានិគម​មក​លើ​កម្ពុជា ដែល​នឹង​មិន​មាន​ប្រសិទ្ធភាព​​នោះ​ឡើយ ហើយ​កម្ពុជា​នឹង​មិន​ធ្វើ​តាម​អ្វី​ដែល​ជាការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​នោះទេ៖ «បញ្ហា​សំខាន់​នៅលើ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​របស់​កម្ពុជា​រឹងមាំ។ មិន​ដែល​សភា​អឺរ៉ុប​លើកទ័ព​មកវាយ​កម្ពុជា​តទៅទៀតទេ…។ យើង​ចាំមើល​ទៅ! ដូច​ខ្ញុំ​អី​ តាំងពី​ដើម​មក ខ្ញុំ​មាន​ដែល​ទៅ​អឺរ៉ុប​អី មាន​ងាប់​ខ្ញុំ​ឯណា។ មិនដែល​ទៅ​ជាន់​ដី​អឺរ៉ុប​អី វា​មាន​ទៅ​ងាប់អី អត់ទេ»

ផ្ទុយ​ពី​ការលើកឡើង​នេះ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយលោក ឯម សុវណ្ណារ៉ា ហៅការ​និយាយ​ថា មិន​ភ័យខ្លាច​រឿង​ប្រទេស​លោក​ខាង​លិច​អាច​នាំគ្នា​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​ជាន់​ខ្ពស់​នៅ​កម្ពុជា​នេះ ថាគ្រាន់តែ​ជា​ការនិយាយ​ «បន្លប់​ចិត្ត» ​តែប៉ុណ្ណោះ៖ «ប្រសិនបើ​បញ្ហា​នេះ ត្រូវ​បាន​អឺរ៉ុប​លើកឡើង ខ្ញុំ​គិតថា អាមេរិក ក៏​លើកឡើង អូស្ត្រាលី ក៏​លើកឡើង​ដែរ។ យន្តការ​នេះ កុំ​និយាយ​ថា អត់​ប៉ះពាល់ ពីព្រោះ​នេះ គ្រាន់តែ​ជា​ក្រុមហ៊ុន តិចតួច​ទេ តែ​ជាង​ប៉ុន្មាន​ក្រុមហ៊ុន​ មិនទាន់​មាន​កិច្ចសហប្រតិបត្តិការ​ច្រើនទេ សម្រាប់​ក្រុមហ៊ុន​មួយ​ចំនួន។ អ្នកទាំង​អស់​នោះ គ្រាន់តែ​ថា​ឲ្យ​តែ​ហៅថា បន្លប់​ស្មារតី​ពលរដ្ឋ​កម្ពុជា​ទេ។ ក៏ប៉ុន្តែ ខ្ញុំ​គិតថា ម្នាក់ៗ​មានលុយ​ហើយ ហើយ​ពិបាក​យកទៅ​ចាយ​ មិនមែន​ជារឿង​មិនឈឺ​ឆ្អាល ឬក៏​មិន​ពាក់ព័ន្ធ ឬក៏​មិន​បារម្ភ​ទេ គ្រាន់តែ​ថា បរិយាកាស​បច្ចុប្បន្ន​នេះ វានៅ​ធូរស្រាល​ជាង​បរិយាកាស​ក្នុង​តំបន់ ដូចជា ថៃ ហើយនឹង​ភូមា។ និយាយ​ទៅ កម្ពុជា​ហាក់ដូចជា​នៅ​កម្រិត​ទីពីរ ឬទីបី។ អ៊ីចឹង យន្តការ​នៃ​ការដាក់​សម្ពាធ​ហ្នុង វា​នៅ​មាន​កម្រិត​ដែរទេ»

ការយល់​ឃើញ​នេះ ក៏​ត្រូវ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិលោក សម រង្ស៊ី យល់ស្រប​ផងដែរ។ លោក សម រង្ស៊ី ថា​ នៅ​ពេល​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន នោះ​ក្រុម​មេដឹកនាំ​ផ្តាច់ការ​នឹង​ខ្វល់ខ្វាយ​តែម្តង៖ «តិចទៀតនេះ មាន​រឿង​មួយ​ទៀត​ដែល​សភា​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាំងឡាយ​នៃ​ទ្វីបអឺរ៉ុប ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ដាក់​ទណ្ឌកម្ម​លើ​ជនផ្តាច់ការ ក្រុមគ្រួសារ​ជន​ផ្តាច់ការ បក្ខពួក​ជនផ្តាច់ការ អ្នកសម​គំនិត​ជាមួយ​ជនផ្តាច់ការ​ដែល​បំផ្លាញ ដែល​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​​ប្រទេស​កម្ពុជា ដែល​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ខ្មែរ។ ពេល​នោះ គឺ​ច្បាស់​ជាខ្វល់ហើយ​នៅពេល​ដែល​ទណ្ឌកម្ម​មកលើ​រូបខ្លួន គ្រួសារ​ខ្លួន បក្ខពួក​ខ្លួន ពេលហ្នុង​ច្បាស់ជា​ខ្វល់​ហើយ។ បើ​រាស្ត្រ​វេទនា ដោយសារ​ខ្លួន អាហ្នុង​អត់ខ្វល់ទេ។ ពួក​ជន​ផ្តាច់ការ​ដែលថា​ មិនខ្វល់ មិនខ្វល់ ដល់​ប៉ះពាល់​ផលប្រយោជន៍​ខ្លួន អាហ្នុង​ខ្វល់​ហើយ ចាំតែ​មើលទៅ​បន្តិចទៀត»

យ៉ាងណា សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University College London នៃ​ចក្រភព​អង់គ្លេសបណ្ឌិត យង់ សុភា ខ្វល់​ថា បើ​សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​មក​លើ​កម្ពុជា នោះ​ការណ៍​នេះ អាច​នឹង​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​នៅ​កម្ពុជា​ងាក​ទៅរក​មហាអំណាច​ចិន​កាន់តែ​ខ្លាំង៖ «វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​សហគមន៍​អន្តរជាតិ​ដែល​គាត់ pay attention [យក​ចិត្តទុកដាក់ទៅ​រឿង​ដែរ​កើតឡើង​នៅ​ស្រុកខ្មែរ ក្នុងការ​អន្តរាគមន៍​ទៅលើ​អ្នកដែល​ត្រូវបាន​គេ​គាបសង្កត់ ឬអ្នកដែល​កំពុង​តែស្រែកហៅ​​ឲ្យ​សហគមន៍​អន្តរជាតិ​ចូលរួម។ ប៉ុន្តែ ខ្ញុំ​មើល​ទៅ​សហភាព​អឺរ៉ុប ហាក់​ដូចជា​ មិន​ទាន់​ធ្វើអី​ដ៏ធំដុំ​កំភួន​ទេ ពីព្រោះ​វា​ទាក់ទង​នឹង​រឿង​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​កម្ពុជា។ កាលណា​យើង​គាប​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​អ្នកនយោបាយ​នៅ​ស្រុកខ្មែរ គាត់​មាន​ជម្រើស​អីផ្សេងទៀត ជាពិសេស​នៅពេល​ដែល​ទាក់ទង​នឹង​រឿង​ជំនួយ​ពី​បរទេស​មួយ​ចំនួន ដូចជា​ខាង​ប្រទេស​ចិន ឬ​ប្រទេស​ផ្សេងៗ​ដែល​ធ្វើការ​នៅ​តំបន់​នេះ»

ទន្ទឹម​នឹង​នេះ លោក​ក៏ចោទ​សួរ​ពី​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​របៀបនេះដែរ ដោយសារ​តែ​មិន​មាន​មន្ត្រី​កម្ពុជា​ច្រើនរូប​មាន​ទ្រព្យសម្បត្តិ​នៅ​សហភាព​អឺរ៉ុប៖ «ខ្ញុំ​គិតថា វា​ហាក់បី​ដូចជា អត់ទាន់​មាន​ប្រសិទ្ធភាព​អីទេ តាម​ដែល​ការអង្កេត​របស់​ខ្ញុំ ពីព្រោះ​យើង​ឃើញ​ហើយ​ទាក់ទង​នឹង EBA ដែល​គេ​ដក ២០ហ្នុង គឺ​អត់ទាន់​ឃើញ​មាន​ប៉ះពាល់​អី​ច្រើន​ទេ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការកែសម្រួល កែទម្រង់​អី​នៅ​ស្រុកខ្មែរ​ច្រើនទេ។ មួយទៀត កាលណា​យើង​ធ្វើ​ច្បាប់​ស្រដៀង Magnitsky Act ស្រដៀង​នឹង​អាមេរិកដែរ ប៉ុន្តែ យើង question [ចោទសួរដែរ ថាតើ​មាន​អ្នកធំៗ​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​មាន​ទំនាក់ទំនង​អាជីវកម្ម ឬក៏​ធ្វើ​ស្អីមួយ​នៅ​អឺរ៉ុប ដែល​អាច​ឲ្យ​អឺរ៉ុប ចាប់បាន​ដើម្បី​ដាក់​ទណ្ឌកម្ម។ នេះ ជា​បញ្ហា​មួយ​ដែល​គួរតែ​សួរដែរ ព្រោះ​លើក​មុន​យើង​ឃើញ​មាន​ការផ្សាយ​ទាក់ទង​នឹង​រឿង​ដកសញ្ជាតិ​របស់​មន្ត្រី​ដែល​កំពុង​តែ​មាន​សញ្ជាតិ​នៅ​អឺរ៉ុប នៅ​ Cyprus [ប្រទេសស៊ីបវា​ហាក់​ដូចជា​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ ទាក់ទង​នឹង​រឿង​ថ្មីៗនេះ គួរតែ​ពិចារណា​មើលឡើង​វិញ ថាតើ​ពីណា​គេ​ដែល​នឹង​ត្រូវ​ [រងទណ្ឌកម្មថាតើ​គេ​មាន​ឈ្មោះ​អី​ច្បាស់លាស់​ដែរឬទេ?»។

ជុំវិញ​ការលើកឡើង​អំពី​ថា ការដាក់​ទណ្ឌកម្ម​ជាក់លាក់​នេះ អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ងាកទៅ​ពឹង​មហាអំណាច​ចិន​កាន់តែខ្លាំង​នោះ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា មិនយល់​ស្របនោះទេ។ លោក​ផ្តល់​អំណះអំណាង​ថា កម្ពុជា​ពុំ​មាន​តម្លៃ​ភូមិសាស្ត្រ​នយោបាយ​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​នោះទេ ហើយ​ការងាក​ទៅចិន​ក៏​មិន​អាច​ឲ្យ​កម្ពុជា​រស់រាន​ផ្នែក​សេដ្ឋកិច្ច​នោះដែរ៖ «ខ្ញុំ​គិតថា​ថ្វីត្បិត​តែ​កម្ពុជា​មាន​ឥទ្ធិពល​ ឬក៏​មាន​សារសំខាន់​ខ្លះដែរ​នៅ​ក្នុង​តំបន់​បើយើង​និយាយ​សាមញ្ញ​ទៅ ក៏ប៉ុន្តែ​បើ​និយាយ​ពី​តម្លៃ​សម្រាប់​ឲ្យ​មាន​តម្លៃ​ចាំបាច់ ឬក៏​ធំធេង​សម្រាប់​នៅ​ក្នុង​តំបន់ វាលែងមាន​ដូចពេល​អតីតកាល​ហើយ។ ពីព្រោះ​បើ​យើងគិតទៅ វៀតណាម​ទេ​ដែល​អាច​ជា​ទីតាំង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​ធំធេង​ជាង។ ហើយ​បញ្ហា​ដែល​ថា គេ​ខ្លាច​កម្ពុជា​ងាកទៅ​ចិន​អីហ្នុង គឺ​គេមិន​ខ្លាច​ងាកទៅ​ទេ ពីព្រោះ​កម្ពុជា​ទៅ​ចិន​មិនអាច​រស់ទេ។ ខ្ញុំ​គិតថា​ពាក់ព័ន្ធ​រឿង​សេដ្ឋកិច្ច បើ​អាច​ត្រឹម​រក្សា​ត្រឹម​អំណាច​អីបាន ប៉ុន្តែ​បើថា​ឲ្យ​ទៅ​ជា​រស់រាន​មាន​ជីវិត ហើយ​នៅ​តែ​បន្ត​ជីវិត​សេដ្ឋកិច្ច​ ការអភិវឌ្ឍន៍​លូតលាស់​ធំធេង​ហ្នុង ខ្ញុំ​គិតថា គេមិន​បារម្ភ​ទេ ពីព្រោះ​កត្តា​សេដ្ឋកិច្ច​ នៅ​ទីផ្សារ​នៅ​អឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក​ដដែល​ទេ។ ចិន​មិនទាន់​ជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​ទេ ថ្វី​ត្បិតតែ​ពលរដ្ឋ​ចិន​ច្រើន​ជាង ១ពាន់​៤រយ​លាន​នាក់​មែន ក៏ប៉ុន្តែ មិន​អាច​ជា​ទីផ្សារ​សម្រាប់​កម្ពុជា​ ដូចទីផ្សារ​នៅ​អឺរ៉ុប និង​អាមេរិក​បានទេ»

បើទោះជា​សហភាព​អឺរ៉ុប នៅ​ពុំទាន់​បាន​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​ជាន់ខ្ពស់​​កម្ពុជា​ក៏ដោយ ក៏សហភាព​អឺរ៉ុប បាន​ឈាន​មុខ​គេ​ខាង​ដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មកលើ​កម្ពុជា តាមរយៈ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% របស់​ខ្លួន ទៅ​លើ​មុខទំនិញ​ដែល​មាន​តម្លៃ​នាំចេញ​សរុប​ប្រមាណ​ជាង ១ពាន់​លាន​ដុល្លារ។

ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​ការិយាល័យ​គណនេយ្យភាព​រដ្ឋាភិបាល​អាមេរិកហៅកាត់​ថា GAO (United States Government Accountability Office) កាលពី​ចុង​ឆ្នាំ២០១៩ ដើម្បី​ចង់​ដឹង​ពី​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​គោលដៅរកឃើញ​ថា ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាច​នឹង​មាន​ឥទ្ធិពល​ច្រើន​នាំ​ឲ្យ​ប្តូរ​ឥរិយាបថ​របស់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​គោលដៅ​បាន។ ការសិក្សា​នេះ រកឃើញ​ថា ឥទ្ធិពល​ច្រើន​នៃ​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច នឹង​កើតមានឡើងនៅ​ពេល​ណា​ដែល​ទណ្ឌកម្ម​របៀប​នោះ ក៏​ត្រូវ​បាន​អនុវត្ត​ដោយ​អង្គការ​អន្តរជាតិ ជាពិសេស​អង្គការ​សហប្រជាជាតិ (United Nations) និង​នៅ​ពេល​ដែល​ប្រទេស​រង​ទណ្ឌកម្ម មាន​ការពឹងផ្អែក​មួយ​ចំនួន​ ឬមាន​ទំនាក់ទំនង​ផ្នែក​ជំនួញ ឬ​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក​រួច​ជាស្រាប់​ហើយនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកជំនាញ​កិច្ចការ​អន្តរជាតិមើលឃើញ​ផ្ទុយគ្នា​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា"

  1. Sosocheath says:

    អាពូជសំផឹង២ក្បាលនេះ ឯម សយវណ្ណារ៉ា
    អៀ សុផល នេះគ្មានបានការស្អីទេ!
    អានេះសុទ្ធតែបណ្ឌឹត,សាស្ត្រាចារ្យ តែ
    មិនដែលវិភាគត្រូវម្តងណាទេ ។
    អា២ក្បាលនេះអន់ជាងឆ្កែខ្លាំងណាស់ ដាំស្លរ
    ខ្លួនវា តែហឹតក្លិនសម្លរមិនត្រូវ ។

  2. so socheath says:

    និយាយត្រង់ចុះ អាពូជសំផឹង២ក្បាលនេះ
    ឯម សុវណ្ណារ៉ា និងអៀ សុផល នេះ មិនដឹង ជាសាស្ត្រាចារ្យ ជាបណ្ឌឹត
    ក្តឱវាស្អីទេ។ បើវាវិភាគមើលមិនហួស ពីចុងឆ្តិញ ម៉ែវា ឆ្តិញ ប្រពន្ធវាផងហ្នឹង !
    ​អាពីរក្បាលនេះ ចេះត្រឹមព្រុសដូចឆ្កែ មិនខុសពីអាក្បត់ជាតិ សមរង្សុីទេ !

  3. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ វាតែថា ប្រទេសខ្លះ
    ប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យដោយច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ដែលមានឧទាហរណ៍សហរដ្ឋ
    អាមេរិកជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន បានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង
    ស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នានាំខ្លួនឯងឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវកូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក គឺជាមុខ
    សញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅ
    អាមេរិក ។
    (នៅមានត)

  4. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    (វគ្គទី២ )
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅមកំណើតអាហ្វ្រិក
    បើទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអើងពូជសាសន៍នៅអាមេរិក ដែលចង់មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហើយដែលត្រូវបានប្រទេសជាច្រើនធ្វើការថ្កោលទោសអាមេរិកនៅ
    ឯមហាសន្និបាតអង្គការ សហប្រជាជាតិភ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯងធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហើយដែលអសមេរិកខ្លួនឯងធ្វើមិនបានល្អ ឬ ធ្វើមិនបាន
    នេះដែរ ។
    បើនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបាន
    អាមេរិកប្រើប្រាសជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលើលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងCNRPដែលជា
    អាយ៉ង ហើយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហើយដែលអង្គការទាំង២នេះ
    ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាស៊ីសេរី និងកាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហើយ ទើបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហើយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកើតឡើងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដើម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកប្រជាប្រីយ៍ភាពឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបើមិនឈ្នះ គឺប្រើកម្លាំងមហាជនដើម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។ (នៅមានត)

Leave a Reply

Submit Comment