អង្គការ​សហប្រជាជាតិ​តែងតាំង​បញ្ញវន្ត​ថៃ​ជើង​ចាស់ ឱ្យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

សិទ្ធិ​មនុស្ស
25 មិនា 2021
អូន ឆេងប៉រ
វីអូអេខ្មែរ

រូបឯកសារ៖ លោក​សាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញការពារសិទ្ធិមនុស្ស ថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧។
រូបឯកសារ៖ លោក​សាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញការពារសិទ្ធិមនុស្ស ថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧។

ភ្នំពេញ —  លោក​សាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញ​ច្បាប់​ថៃ​ដែល​មាន​ពិសោធន៍ នៅ​អង្គការ​សហប្រជាជាតិ ​លើកិច្ចការ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េខាងជើង ​និង​ស៊ីរី ត្រូវបាន​តែងតាំង​ផ្លូវការជា​អ្នក​រា​យការណ៍​ពិសេស អ.ស.ប.​ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ចាប់ផ្ដើម​អាណត្តិ​ការងារ​ពីថ្ងៃទី ១ ​ខែឧសភា​ទៅ សាស្ត្រាចារ្យ Muntarbhorn នឹងជា​អ្នក​ជំនាញ អ.ស.ប.ទី ៧​ ហើយ​ដែល​ទទួល​បន្ទុកឃ្លាំមើល​រាយការណ៍​លើស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោកស្រី Nazhat Shameem Khan ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. បាន​ប្រកាសឧទ្ទេស​នាម​សាស្ត្រាចារ្យ Muntarbhorn ក្នុងបញ្ជី​ជាមួយ​នឹង​អ្នកជំនាញការ ​៥ នាក់​ផ្សេង ជា​បេក្ខភាព​ដាក់​ជូន​សម័យ​ប្រជុំពេញអង្គ​លើកទី ៤៦ ​នៃ​ក្រុមប្រឹក្សា​បោះឆ្នោត​យល់ព្រម​តែង​តាំង។

សម័យ​ប្រជុំ​ពេញអង្គ​លើកទី៤៦​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប. បាន​អនុម័ត​យល់ព្រម​លើ​ការតែងតាំង​សាស្ត្រាចារ្យ Muntarbhorn និង​អ្នកជំនាញការ​ទាំង​ ៥ ផ្សេង​ទៀត សម្រាប់​តំណែង​ដែល​នៅ​ទំនេរ​ទាំង​អស់ កាល​ពី​ថ្ងៃពុធ។

លោកស្រី Nazhat Shameem Khan បាន​ឡើង​ថ្លែង​ថា

«ខ្ញុំសូម​អំពាវនាវ​ដល់ភាគីរដ្ឋ​និង​ភាគីពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​អ្នកស្ថិត​ក្នុងអណ្ណត្តិទើប​តែង​តាំងថ្មី​ទាំ​ងនេះ ​ក្នុង​ការ​អនុវត្ត​អាណត្តិ​ការងារ​ចំពោះ​មុខ​របស់​ពួកគេ»

ឯកអគ្គរាជ​ទូតកម្ពុជា​លោក អាន សុខខឿន តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ឡើងថ្លែងភ្លាមៗ​ ក្រោយការ​តែងតាំង​សាស្ត្រាចារ្យ Muntarbhorn ថា​ ការ​បន្តទទួល​យក​ប្រេសិត​សិទ្ធិមនុស្ស អ.ស.ប. ជា​ «ការប្ដេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ» របស់ទីក្រុង​ភ្នំពេញ​លើបញ្ហា​សិទ្ធិមនុស្ស។

«ខណៈដែល​បង្ហាញអំពី​កិច្ចសហ​ប្រតិបត្តិការ​ជាថ្មី​នឹង​អ្នក​រាយការណ៍​ថ្មី សាស្ត្រាចារ្យ Vitit Muntarbhorn រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​ជឿជាក់ថា ​អ្នកបន្តអាណត្តិថ្មី​រូបនេះ​នឹង​បំពេញ​មុខងារ ដោយ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ទៅនឹង​ «ក្រមប្រតិបត្តិ» ​និង ​«សេចក្ដី​ណែនាំ​ទូទៅ​នៃ​នីតិវិធី​ពិសេស» ​ដែល​គូស​បញ្ជាក់​អំពីសារៈ​សំខាន់​នៃ​ការកសាង​អង្គហេតុ​ ផ្អែក​ទៅ​លើព័ត៌មាន​ប្រកប​ដោយ​សត្យានុម័តិ​ភាព​និង​ជឿទុកចិត្ត​បាន ដែល​ដកស្រង់​ពី​ប្រភព​ត្រឹមត្រូវ និង​ក៏​ដូច​ជា​មាន​ការ​អង្កេតពិចារណា​លើ​ច្បាប់​ប្រទេស​ម្ចាស់​ស្រុកនិង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ»

លោក​សាស្ត្រាចារ្យ Muntarbhorn នឹង​ត្រូវ​ជំនួស​លោកស្រី​សាស្ត្រាចារ្យ Rhona Smith ដែល​កាន់តួនាទី​ជាប្រេសិត​ពិសេស​នេះ ​តាំង​តែ​ពី​ឆ្នាំ ២០១៥ ​មក ហើយ​លោកស្រី​ក៏​ត្រូវបាន​រិះគន់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ជាបន្តបន្ទាប់ ជា​ការ​ប្រតិកម្ម​នឹង​ក្តី​បារម្ភ​របស់​លោកស្រី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្នុងកំណត់​ផ្សាយមួយ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន លោកស្រី​សាស្ត្រាចារ្យ Rhona Smith បាន​កោត​សរសើរ​លោក Muntarbhorn ថា៖

«ខ្ញុំមានកិត្តិយស​ដែល​បាន​ជួប​លោក​ជាច្រើន​លើក ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ ហើយ​យើង​នឹងពិភាក្សា​អំពីការ​ប្រគល់​អាណត្តិ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។ លោក​គឺជាបុគ្គល​ដែលមាន​ពិសោធន៍ខ្ពស់ ក្នុង​តួនាទីជា​មេធាវី​អន្តរជាតិ​ ជាអតីត​អ្នករាយការណ៍​ពិសេស ​អ.ស.ប. និង​ជា​បញ្ញវន្ត​លើ​កិច្ចការ​អាស៊ី​អាគ្នេយ៍»

លោក​សាស្ត្រាចារ្យ Muntarbhorn ធ្លាប់ជា​អ្នករាយការណ៍​ពិសេស​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុងប្រទេស​កូរ៉េខាងជើង ពី​ឆ្នាំ​ ២០០៤ ដល់​ឆ្នាំ​ ២០១០។ ក្នុងគ្រា​ផ្សេង​ទៀត លោក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ជាមួយ អ.ស.ប. លើ​សិទ្ធិ​អ្នក​ស្រឡាញ់ភេទ​ដូច​គ្នា សិទ្ធិ​កុមារ ករណី​ឧក្រិដ្ឋកម្ម​នៅ​ស៊ីរី។

លោក​សាស្ត្រាចារ្យ Muntarbhorn ត្រូវ​បានគេស្គាល់​ថា​ជា​អ្នកតស៊ូមតិលើ​បញ្ហា​សិទ្ធិ​យូរ​ឆ្នាំ​មក​ហើយ​។

អំឡុង​វិបត្តិកូវីដ១៩ ​លោក Muntarbhorn បាន​បញ្ចេញមតិ​ឱ្យមាន​ការគាំទ្រ​គិតគូរ​ដល់សិទ្ធិសេរីភាព​ប្រជាជន​ខណៈបណ្ដា​រដ្ឋាភិបាល​នានា​ទូទាំង​សកល​លោក បានអនុវត្ត​វិធានការ​បិទ​ខ្ទប់ រឹត​ត្បិត​សកម្មភាព​នានា ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង។

ក្នុងសំណេរកាល​ពីពេលថ្មីៗនេះ សាស្ត្រាចារ្យ Muntarbhorn បានស្នើ​ឱ្យ​មាន​ការ​រក្សា​ការពារ​ជា​ផ្លូវការ​អាសនៈ​នៅ​អង្គ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ជូន​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​ភូមា​ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​រដ្ឋប្រហារ​យោធា។

លោកបាន​បដិសេធ​មិនផ្ដល់​បទសម្ភាស​ន៍​ដល់​ VOA ​នោះ​ទេ នៅពេល​ត្រូវបាន​ទាក់ទង​នា​ថ្ងៃព្រហស្បតិ៍​នេះ តែ​លោក​ថា​ លោក​នឹង​ធ្វើ​អត្ថាធិប្បាយ​ពីតំណែងថ្មី ពេល​ចាប់ផ្ដើម​ការងារ​ពីថ្ងៃទី ១ ​ខែឧសភា ​តទៅ។

អ្នកតាមដាន​ធ្លាប់​ព្យាករណ៍ថា​ កាលៈទេសៈ​នៃស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​នឹង​ជាវិញ្ញាសា​ប្រឈមដ៏​ «លំបាក» ​សម្រាប់​លោក Muntarbhorn ខណៈរដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវបាន​រិះគន់​អំពី​ការបង្ក្រាប​នយោបាយ​តាម​ផ្លូវតុលាការ​លើ​អ្នកជំទាស់៕

What Next?

Recent Articles

3 Responses to "អង្គការ​សហប្រជាជាតិ​តែងតាំង​បញ្ញវន្ត​ថៃ​ជើង​ចាស់ ឱ្យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា"

  1. Anonymous says:

    I’m glad to have him as a THAI citizen because all THAI people did not like that sick Cambodian leader

  2. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ វាតែថា ប្រទេសខ្លះ
    ប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យដោយច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ដែលមានឧទាហរណ៍សហរដ្ឋ
    អាមេរិកជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន បានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង
    ស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នានាំខ្លួនឯងឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវកូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក គឺជាមុខ
    សញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅ
    អាមេរិក ។
    (នៅមានត)

  3. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    (វគ្គទី២ )
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅមកំណើតអាហ្វ្រិក
    បើទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអើងពូជសាសន៍នៅអាមេរិក ដែលចង់មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហើយដែលត្រូវបានប្រទេសជាច្រើនធ្វើការថ្កោលទោសអាមេរិកនៅ
    ឯមហាសន្និបាតអង្គការ សហប្រជាជាតិភ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯងធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហើយដែលអសមេរិកខ្លួនឯងធ្វើមិនបានល្អ ឬ ធ្វើមិនបាន
    នេះដែរ ។
    បើនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបាន
    អាមេរិកប្រើប្រាសជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលើលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងCNRPដែលជា
    អាយ៉ង ហើយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហើយដែលអង្គការទាំង២នេះ
    ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាស៊ីសេរី និងកាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហើយ ទើបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហើយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកើតឡើងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដើម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកប្រជាប្រីយ៍ភាពឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបើមិនឈ្នះ គឺប្រើកម្លាំងមហាជនដើម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។ (នៅមានត)

Leave a Reply

Submit Comment