មន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិក្នុងការជួយពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩

ដោយ មួង ណារ៉េត
2021-03-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិក្នុងការជួយពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ​។ រូប៖ ហ្វេសប៊ុក លោក អេង ឆៃអ៊ាង។


មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទ្ទេសខ្លួននៅសហរដ្ឋអាមេរិក រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោកថា មានការ​ឆកល្វែងក្នុងការយកចិត្ត​ទុកដាក់ដោះស្រាយបញ្ហាជីវភាព​ប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះនៅទូទាំងប្រទេស ដោយសារ​តែវិបត្តិនៃជំងឺកូវីដ-១៩នេះ​។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ​ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៥ ខែមីនា ថា លោកហួសចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនធ្វើច្បាប់ថវិកាដើម្បីជួយពលរដ្ឋគ្រប់គ្នា តែបែរជាធ្វើច្បាប់ដាក់ពិន័យ និងទោសទណ្ឌរហូតដាក់ពន្ធនាគារ​ នៅក្នុងគ្រាអាសន្ននេះទៅវិញ៖ «នៅប្រទេសទាំងអស់នៅលើពិភព​លោក គឺគេធ្វើច្បាប់បញ្ចេញកញ្ចប់​លុយ ដើម្បីទៅជួយ​ប្រជាពលរដ្ឋ ជួយស្ដារជីវភាព។ អ៊‍ីចឹងបានជារដ្ឋាភិបាល​នៃប្រទេសនីមួយៗគិតគូចំណុចហ្នឹង​ខ្លាំងណាស់។ គេមិនមែនយកលេសរឿងកូវីដហ្នឹង​ទៅដាក់ទោស​ បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ​ ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ​ថែមទៀតទេ។ គេធ្វើម៉េចដើម្បីជួយស្ដារជីវភាព​របស់ប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋមានសេចក្ដីសង្ឃឹម ឲ្យប្រជាពលរដ្ឋ​មានជំនឿជឿជាក់ គេគិតគូផ្គត់ផ្គង់ច្បាស់លាស់»។

ការផ្គត់ផ្គង់ច្បាស់លាស់នេះលោក អេង ឆៃអ៊ាង សំដៅលើច្បាប់ថវិកា ដូចជានៅសហរដ្ឋអាមេរិក ដែលរហូតមកពេលនេះ រដ្ឋាភិបាលនេះបានបញ្ចេញកញ្ចប់ថវិកាចំនួនបីលើកទៅហើយ​ ដើម្បីចែកប្រាក់ពលរដ្ឋគ្រប់គ្នា ដែលរកចំណូលបានក្រោម ៧ម៉ឺន៥ពាន់​ដុល្លារក្នុងឆ្នាំ (ឬក្រោម ៦,២៥០ ដុល្លារក្នុងមួយខែ) មិនថាអ្នកនោះកំពុងមានការងារធ្វើ ឬបាត់បង់ការងារធ្វើនោះទេ។ លើកទីមួយ រដ្ឋចែកលុយម្នាក់ ១,២០០ដុល្លារ កាលពីខែមេសា ឆ្នាំ២០២០ លើកទីពីរម្នាក់ ៦០០ដុល្លារ​ចែកនៅខែធ្នូ និង​លើកទីបីនេះ ចែកម្នាក់​ ១,៤០០ ដុល្លារ​ កាលពី​ពាក់កណ្តាលខែមីនា នេះ។

នៅកម្ពុជាឯណោះ​វិញ​ រដ្ឋាភិបាលលោក ហ៊ុន សែន អះអាងថា បានចែកប្រាក់នេះដែរសម្រាប់តែគ្រួសារ​ក្រីក្រ ហើយត្រូវមានបណ្ណសមធម៌ទើបទទួលបានប្រាក់ជំនួយមួយគ្រួសារ ៣០ ដុល្លារ។

ក្រសួងសង្គមកិច្ច កាលពី​ថ្ងៃទី២៥ ខែមីនា ប្រកាសថា គិតត្រឹមចុងខែមីនានេះ រដ្ឋាភិបាលបានចំណាយថវិកាជាង ២៩០ លានដុល្លារ ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ប៉ុន្តែ ជំនួយសង្គ្រោះនេះ មិនបានចែកប្រជាពលរដ្ឋរងគ្រោះគ្រប់គ្នាទេ។ ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពួកគាត់បានត្អូញត្អែរតាំងពីដំបូងសុំឲ្យរដ្ឋាភិបាល​ជួយ ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់រឿងនេះទេ។

Covid19_Treatment_Ward_031121.jpg
ជនរងគ្រោះខ្មែរទី១ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ថ្លែងកាល​ពី​ថ្ងៃទី២៥ ខែមីនាថា ក្នុងចំណោមសមាជិករបស់លោកជាង ១ម៉ឺននាក់ មានប្រមាណតែ​ ៥គ្រួសារ ប៉ុណ្ណោះ ដែលបានទទួលជំនួយពីរដ្ឋាភិបាល។ លោកស្នើឲ្យរដ្ឋាភិបាល គិតគូរផ្ដល់ជំនួយដល់ពួកគាត់ជាបន្ទាន់​ដែលជាអ្នកប្រកបរ​បរ​រត់ម៉ូតូឌុប រ៉ឺម៉កកង់បី លក់ដូរបន្តិចបន្តួច និងអ្នករើសអេតចាយ ក្នុងស្ថានភាពដ៏លំបាកនេះ។ លោកថា អ្នកក្រតោកយ៉ាកពិតប្រាកដពុំបានទទួលជំនួយ​តាម​រ​យៈអាជ្ញាធរមូលដ្ឋានទេ «ខ្ញុំសំណូមពរទៅរដ្ឋាភិបាលសូមឲ្យជួយជាក់ស្ដែងតែម្ដងមិនបាច់ជួយតាមរយៈមេភូមិមេអីទេ។ កុំជួយតាមខ្សែតាមអី ជាទូទៅ គេជួយ​ទាល់តែអ្នកមានប័ណ្ណក្រីក្រហើយទៅធ្វើប័ណ្ណក្រីក្រទាល់តែមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ មានអី អ្នកក្រពិតប្រាកដនៅភ្នំពេញអ្នក​អេត​ចាយ​គាត់​អត់មានសៀវភៅគ្រួសារ អត់មានអត្តសញ្ញាណប័ណ្ណទេ។ ខ្ញុំចង់ឲ្យរដ្ឋជួយផ្ទាល់តែម្ដង ឃើញអ្នកក្រកន្លែងណាជួយកន្លែងហ្នុង។ យើងមើលតំបន់នៅតាម​ទីក្រុង​ភ្នំពេញ ក្រុងប៉ោយប៉ែត តំបន់ប្រជុំជនមួយចំនួន អ្នកក្រច្រើនណាស់ដែលកំពុងតែដង្ហោយហៅឲ្យរដ្ឋាភិបាលជួយតែម្ដង»

ក្រៅពី​កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមានពលរដ្ឋរាប់សែននាក់ផ្សេងទៀត ដែលរងគ្រោះដោយសារ​វិបត្តិនេះដែរ ប៉ុន្តែមិនបានទទួលជំនួយពីរដ្ឋាភិបាលនោះទេ បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់សន្យាកាលពីដើមឆ្នាំមុន ថានឹង​បញ្ចេញកញ្ចប់ថវិកាប្រមាណ ២ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋខ្មែរ បើស្ថានភាពជំងឺកូវីដ-​១៩ ​អូសបន្ថាយពេលដល់ ១ឆ្នាំ។

ស្របពេលដែលមន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិ ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារវិបត្តិនេះ អ្នក​ឃ្លាំមើលសង្គម ​បារម្ភពីការខ្វះបរិក្ខា​ពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺកូវីដ-១៩។ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី មើលឃើញថា មន្រ្តីឬបុគ្គលិកសុខាភិបាលអាចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ។ ប៉ុន្តែគុណភាព និងការផ្តល់សេវា នៅមានកម្រិតនៅឡើយ ដែលរដ្ឋាភិបាលត្រូវពង្រឹងចំណុចនេះបន្ថែមទៀត «ចំណុចមួយដែលរដ្ឋាភិបាលត្រូវតែបន្ថែមដែរ គឺត្រូវត្រៀមខ្លួនសម្រាប់អ្នកជំងឺ ដែលកើនឡើងបន្តបន្ទាប់ឥតស្រាកស្រាន្តរបៀបនេះ ដូចជាសម្ភារៈឧបទេសរបស់ពេទ្យមួយចំនួន ដូចជាបំពង់អុកស៊ីហ្សែន ឧបករណ៍ដកដង្ហើមជាដើម។ បច្ចុប្បន្ននេះហាក់ដូចជាស្ទើតែខ្វះខាតក្នុងការប្រើប្រាស់ទៅហើយ។ ដូច្នេះថវិកា​ដែល​រដ្ឋាភិបាលប្រកាសក្នុងការត្រៀម ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដនេះ គួរតែវិនិយោគឱ្យបានបរិមាណច្រើនបំផុតដែរ ធ្វើទៅបានក្នុងការទិញសម្ភារៈសង្គ្រោះនេះ»

អាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួង​សុខាភិបាលអ្នកស្រី ឱ វណ្ណឌីន​ បានទេ ដោយសារ​តែអ្នកស្រី​មិនលើកទូរស័ព្ទ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៧នាក់ ហើយគិតមកត្រឹមថ្ងៃទី២៥ ខែមីនា។ ចំណែក ៣នាក់ ផ្សេងទៀត មាន ២នាក់​ជាអ្នកជំងឺ​កូវីដ-១៩ និងស្លាប់​ពេលកំពុងសម្រាកព្យាបាលជំងឺនេះដែរ តែក្រសួងសុខាភិបាល ថាមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩នេះទេ។ ​ម្នាក់ទៀត ស្លាប់ក្នុងពេលកំពុងធ្វើចត្តាឡីស័ក។​

21e89a60-7189-47a4-b29d-24b31f237b20.jpeg
យុវជន ​​​តោ ចន្នី ជាមនុស្សដំបូងគេ ដែលត្រូវបាននគរបាល​រាជធានី​ភ្នំពេញ ​និង​នគរបាល​ខេត្តកំពង់ឆ្នាំង​សហការ​ឃាត់ខ្លួនដោយ​ចោទ​ពីបទផ្សាយ​ព័ត៌មាន​មិន​ពិត​លើបណ្តាញសង្គម Tik Tok ពាក់ព័ន្ធការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចិន ឈ្មោះ​ស៊ីណូហ្វាម។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរចាប់ផ្តើមអនុវត្តច្បាប់ថ្មីលើយុវជនម្នាក់ រឿងបង្ហោះសាររិះគន់វ៉ាក់សាំងចិន។ យុវជន​ខ្មែរដំបូង និងជា​អ្នកបើកបររថយន្តដឹកទំនិញ ដែលអាជ្ញាធរចាប់ខ្លួនក្នុងពេលកំពុងបើកបរ​កាលពីថ្ងៃទី២៤ ខែមីនានោះ កាលពីថ្ងៃទី២៥ ខែមីនា ត្រូវតុលាការ​សម្រេច​ចោទប្រកាន់តាមច្បាប់ថ្មី ស្ដីពីវិធានការបង្ការជំងឺកូវីដ-១៩។

យុវជន តោ ចន្នី ត្រូវ​ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «រារាំង​ដល់​ការអនុវត្ត​វិធានការ» បង្ការជំងឺកូវីដ-១៩ ដែលជាបទល្មើស មាន​ចែងក្នុងមាត្រា​ ១១ នៃច្បាប់ថ្មី ពីវិធានការបង្ការជំងឺកូវីដ-១៩ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រញាប់អនុម័តដើម្បីពិន័យ និង​ដាក់ទោសទណ្ឌពលរដ្ឋ ដែលអាជ្ញាធរចោទប្រកាន់ថា រារាំងដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

មុនចាប់ខ្លួនដោយសមត្ថកិច្ចយុវជន តោ ចន្នី ​បាន​បង្ហោះ​​វីដេអូ​ឃ្លីបមួយនៅ​លើ​បណ្ដាញ​សង្គម​ទិកតុក​ (TikTok) ​របស់​ខ្លួន ដោយលោកបញ្ចេញទស្សនៈផ្ទាល់ខ្លួន​ អំពីការយល់ឃើញ​និង​ព្រួយបារម្ភចំពោះវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោក (WHO) មិនទាន់ទទួលស្គាល់នោះ​។ ដោយសារ​តែគ្មានការទទួលស្គាល់​ពីស្ថាប័នអន្តរជាតិបែបនេះ ទើប​លោកខ្លាចអ្នកចាក់វ៉ាក់សាំងនេះ មានគ្រោះថ្នាក់ដល់សុខភាពទៅថ្ងៃក្រោយ ទើបលោកអំពាវនាវដល់កម្មករកុំចាក់វ៉ាក់សាំងចិននេះ។

តុលាការចោទប្រកាន់ថា លោក តោ ចន្នី ពីបទ «រារាំង​ដល់​ការអនុវត្ត​វិធានការ» បង្ការជំងឺកូវីដ-១៩ ដែលអាចត្រូវពិន័យជាប្រាក់ពីរ ២លានរៀល (ឬ៥០០ ដុល្លារ) ដល់ ១០ លានរៀល (ឬ២,៥០០ ដុល្លារ)។ ទោសធ្ងន់ជានេះទៅទៀតនោះ គឺយុវជននេះ អាចជាប់ពន្ធនាគារ​ពី ៦ខែ ដល់ ៣ឆ្នាំ បើតុលាការ​រកឃើញថាមានទោស។

គិតមកត្រឹមថ្ងៃទី២៥ ខែមីនា អ្នកឆ្លងជំងឺកូវីដ-១៩ តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានកើនឡើងដល់ ១,៣៤៨ នាក់ បូកថែមទាំងករណីចម្លងថ្មី ៥៥ នាក់។ សរុបករណីជំងឺនេះ នៅទូទាំងប្រទេសកើនឡើងជិត ១៩០០ នាក់ (១៨៧២)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មន្រ្តីបក្សប្រឆាំងបារម្ភពីកង្វះថវិកាជាតិក្នុងការជួយពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩"

  1. so socheath says:

    អូហូ ! អាពូជឆ្កែ អេងឆៃអ៊ាង អត់មានអ្នកណាពឹងអ្ហែងឲ្យបារម្មណ៍ទេ
    គឹតតែពីរឿងទោសក្បត់ជាតិ ផស់អ្ហែងវិញទៅល្អជាង អាពូជឆ្កែ !

  2. Anonymous says:

    OH…HO . AH POUCH SRORLANH CHEATH( SO SOCHEATH) and his favorited leader is worry about how to destroy this nation to make US $$$$$$$ not even that they gave land and island to VIETCONG and his country getting smaller right now . my massage to AH CHHKOUTH >>SO SOCHEATH you have no brain your dump head can not even tell who was KBOTH CHEATH I knew this person SO SOCHEATH is the same as AH ..KBOTH CHEATH ..HUN SEN because they are sick talking dump every day . look at GOOGLE world map to see how small your dump country is right now how much forest have been destroy AH CHHKOUTH you can cry when you see it . the map tell every one VIETCONG land getting bigger even LAO is bigger then KAMPOUCHEA right now . please tell me who was made this country smaller AH CHHKOUTH ??and who is KBOTH YOUR CHEATH ?? we need DR to operate on your dump brain to get normal

Leave a Reply

Submit Comment