យន់ សាមៀន
2021-03-27
RFA

កិច្ចប្រជុំរបស់ UN កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ FB/UN
ក្រុមអង្គការសង្គមស៊ីវិលយល់ស្របជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលលើកឡើងថា សាមគ្គីភាព និងការរួបរួមគ្នា ជាគន្លឺះក្នុងការបញ្ចប់នូវវប្បធម៌ស្អប់ខ្ពើម ដែលកើតចេញមកពីការរាតត្បាតជំងឺកូវីដ-១៩។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី កត់សម្គាល់ថា ជំងឺឆ្លងកូវីដ-១៩ ពិតជាបង្កើតឱ្យមាននូវការចោទប្រកាន់ ការលាបពណ៌ ការរើសអើង និងការស្អប់ខ្ពើមគ្នានៅក្នុងសង្គមកម្ពុជាមែន។ លោកថា បញ្ហានេះបានធ្វើឱ្យក្រុមមនុស្សមួយចំនួន ក្លាយជាគោលដៅនៃការយាយី និងការធ្វើទុក្ខបុកម្នេញ មានជាអាទិ៍ អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស អ្នកបញ្ចេញមតិរិះគន់ និងសកម្មជននយោបាយ ជាដើម។ លោកបន្ថែមថា ក្នុងស្ថានភាពបច្ចុប្បន្ន ការបើកលំហសេរីភាពបញ្ចេញមតិ និងលំហូរព័ត៌មានដោយសេរី គឺជារឿងចាំបាច់ ជាជាងវិធានការផ្លូវច្បាប់។
«កាលណាការបញ្ចេញមតិយោបល់មិនត្រូវបានលើកទឹកចិត្ត ហើយវិធានការចេះតែបន្តប្រឆាំងជាមួយនឹងអ្នកហ៊ានរិះគន់ដើម្បីស្ថាបនា ខ្ញុំយល់ឃើញថា ចំណុចដែលឈានទៅរកការឯកភាពជាតិ ការកសាង ការស្ថាបនាសង្គមមួយប្រកបដោយនិរន្តរភាព ហើយធានាថាមិនមានអ្នកណាម្នាក់ត្រូវបានទុកចោលនោះ គឺពិបាកក្នុងការសម្រេចបានជោគជ័យណាស់»។
ការថ្លែងរបស់មន្ត្រីសង្គមស៊ីវិល និងជាអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ជាមតិយល់ស្របទៅនឹងប្រសាសន៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres)។
លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) មានប្រសាសន៍ក្នុងវីដេអូខ្លីចេញផ្សាយនៅថ្ងៃទី២៦ មីនាថា ជំងឺរាតត្បាតជាសាកលកូវីដ-១៩ បានបង្កើតឱ្យមានរលកយក្សនៃការស្អប់ខ្ពើម ការជះសម្អប់ដាក់គ្នា ការចោទប្រកាន់គ្នា និងការបំភិតបំភ័យគ្នាទៅវិញទៅមក។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យរួមគ្នាលុបបំបាត់ការស្អប់ខ្ពើមដែលផ្តើមចេញពីការរាតត្បាតជំងឺកូវីដ-១៩។ ជាពិសេសលោកស្នើដល់មេដឹកនាំប្រទេសនីមួយៗ ឱ្យបង្ហាញសាមគ្គីភាពជាមួយតួអង្គដទៃទៀតក្នុងសង្គម និងកសាងនូវការរួបរួមជាតិពិតប្រាកដ។
«អាកប្បកិរិយាបែបស្អប់ខ្ពើមបានផុសឡើង និងកាន់តែរីករាលដាល។ អ្នកសារព័ត៌មាន អ្នកផ្តល់ព័ត៌មានសម្ងាត់ អ្នកជំនាញខាងសុខាភិបាល អ្នកធ្វើការផ្នែកមនុស្សធម៌ និងអ្នកការពារសិទ្ធិមនុស្ស បានក្លាយជាមុខសញ្ញា និងជាអ្នកងាយរងគ្រោះ ដោយសារតែការបំពេញការងាររបស់ខ្លួន។ ខ្ញុំអំពាវនាវដល់មេដឹកនាំនយោបាយទាំងអស់ សូមបង្ហាញនូវសាមគ្គីភាពជាមួយសមាជិកគ្រប់គ្នានៅក្នុងសង្គម ហើយត្រូវកសាង និងពង្រឹងការរួបរួមក្នុងសង្គម។ ខ្ញុំសូមឱ្យអ្នកគ្រប់គ្នានៅគ្រប់ទីកន្លែង ក្រោយឈរឡើងប្រឆាំងនឹងពាក្យសម្តីស្អប់ខ្ពើម រាប់អានគ្នាដោយសេចក្តីថ្លៃថ្នូរ និងឆ្លៀតឱកាសផ្សាយមេត្តាធម៌ផង»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ទទួលស្គាល់ថា សារអំពាវនាវនេះ ជារឿងល្អ ហើយសក្តិសមទៅនឹងតួនាទីរបស់លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ដែលជាថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ។ លោកអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តស្របទៅតាមគោលគំនិតបែបនេះហើយ។ លោកបញ្ជាក់ថា ការបង្កើតច្បាប់ និងការចាប់ខ្លួនបុគ្គលមួយចំនួននាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃវិធានការថែរក្សាស្ថេរភាពសង្គម។
«ក្រុមឧទ្ទាមក្រៅច្បាប់ ហើយនិងជនអគតិមួយចំនួន ឆ្លៀតឱកាសដែលមានការរាតត្បាតនៃជំងឺកូវីដ–១៩ ដើម្បីយកសិទ្ធិបញ្ចេញមតិ ដើម្បីញុះញង់ឱ្យមានការរំជើបរំជួលនៅក្នុងសង្គមកម្ពុជា។ អាហ្នឹងរាជរដ្ឋាភិបាលអត់អនុញ្ញាតឱ្យបានទេ គឺត្រូវតែទប់ស្កាត់ ដើម្បីការពារឱ្យបានសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គម»។
ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ មក អាជ្ញាធរបានចាប់ខ្លួនមនុស្សរាប់សិបនាក់ដាក់ពន្ធនាគារ ក្នុងនោះអ្នកខ្លះត្រូវបានចាប់ខ្លួនដោយសារតែជំហរ និងសកម្មភាពនយោបាយរបស់ពួកគេ និងខ្លះទៀតត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិរិះគន់ភាពអយុត្តិធម៌ក្នុងសង្គម។ នៅក្នុងដំណាក់កាលចុងក្រោយនេះវិញ អ្នកហ៊ានបញ្ចេញមតិរិះគន់ការគ្រប់គ្រងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល បានក្លាយជាមុខសញ្ញានៃការចាប់ខ្លួន។ ត្រឹមរយៈពេលមួយខែ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៣ នាក់ ដែលថ្លែងពីហានិភ័យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ដែលមិនទាន់មានការទទួលស្គាល់គុណភាពពីអង្គការសុខភាពពិភពលោក (WHO)។ ជាមួយគ្នានេះ របបក្រុងភ្នំពេញបានបង្កើតក្របខណ្ឌច្បាប់ជាបន្តបន្ទាប់ ដែលមានលក្ខណៈគាបសង្កត់ធ្ងន់ធ្ងរលើសិទ្ធិសេរីភាពពលរដ្ឋ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វាយតម្លៃថា ទង្វើទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់ថា របបលោក ហ៊ុន សែន កំពុងប្រើប្រាស់វិបត្តិជំងឺកូវីដ-១៩ ជាលេស ដើម្បីបង្ក្រាបក្រុមអ្នកនយោបាយបក្សប្រឆាំង និងបន្តប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងន់។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ជំងឺកូវីដ-១៩ ប៉ះពាល់ដល់គ្រប់វិស័យ និងមនុស្សគ្រប់គ្នានៅក្នុងសង្គម ដូច្នេះវិធានការទាំងឡាយរបស់អាជ្ញាធរក៏ត្រូវមានធាតុចូលពីតួអង្គពាក់ព័ន្ធដទៃទៀតដែរ។ ម្យ៉ាងវិញទៀត លោកថា ពលរដ្ឋមួយចំនួនទំនងជាព្រួយបារម្ភខ្លាំងចំពោះការរាតត្បាតជំងឺកូវីដ-១៩ ហេតុដូច្នេះរដ្ឋាភិបាលមិនគួរយកទោសអូសដំណើរនោះទេ បើគាត់បញ្ចេញមតិលើសលស់ត្រង់កន្លែងណានោះ។
«បើរដ្ឋាភិបាលសម្រេចអ្វីៗតែម្នាក់ឯង គ្មានការចូលរួម អាហ្នឹងប្រសិទ្ធភាពនៃការអនុវត្តទេ។ ខ្ញុំគិតថា វាអាចធ្វើឱ្យមានបញ្ហាទៅដល់ការអនុវត្តដែរ ព្រោះអ្នកដែលគោរពច្បាប់ទាំងអស់ហ្នឹង គឺជាប្រជាពលរដ្ឋ។ អ៊ីចឹងហើយវាត្រូវការឱ្យមានការចូលរួម ជាការប្រសើរជាជាងយើងមិនឱ្យមានការចូលរួម»។
សហគមន៍ជាតិ និងអន្តរជាតិ នៅតែទទូចដល់របបលោក ហ៊ុន សែន ឱ្យដោះលែងអ្នកទាំងឡាយដែលត្រូវបានចាប់ខ្លួនតាមទំនើងចិត្តនោះ ឱ្យមានសេរីភាពវិញ ព្រមទាំងបើកលំហសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មទាំងឡាយនៅពេលខាងមុខ៕
1. ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
…….
ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
នយោបាយ ។
ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ បាន
ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
ពីការរំលោភបំពាន ដែលធាតុ អ្នកដែលបង្ករហេតុ ឲ្យមាន
ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត ។
ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ វាតែថា ប្រទេសខ្លះ
ប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
ប្រជាធិបតេយ្យអាស្រ័យដោយច្បាប់ ហេីយប្រទេសខ្លះទៀត
ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
ទៅជាភាពអាណាធិបតេយ្យ ដែលមានឧទាហរណ៍សហរដ្ឋ
អាមេរិកជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
ឬបៃដិន បានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង
ស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នានាំខ្លួនឯងឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវកូវីដ១៩នេះ ។
អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
ផងដែរ ។
ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក គឺជាមុខ
សញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅ
អាមេរិក ។
2. ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
…….
(វគ្គទី២ )
សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅមកំណើតអាហ្វ្រិក
បើទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអើងពូជសាសន៍នៅអាមេរិក ដែលចង់មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
ក្នុងការទទួលខុសត្រូវ ហើយដែលត្រូវបានប្រទេសជាច្រើនធ្វើការថ្កោលទោសអាមេរិកនៅ
ឯមហាសន្និបាតអង្គការ សហប្រជាជាតិភ្នែកសិទ្ធិមនុស្ស ពាក់ព័ន្ធនិងបញ្ហារសេរីភាព
សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯងធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហើយដែលអសមេរិកខ្លួនឯងធ្វើមិនបានល្អ ឬ ធ្វើមិនបាន
នេះដែរ ។
បើនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបាន
អាមេរិកប្រើប្រាសជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលើលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងCNRPដែលជា
អាយ៉ង ហើយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហើយដែលអង្គការទាំង២នេះ
ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាស៊ីសេរី និងកាសែត ដឺ ខេមបូឌាដេលី ។
ដោយហេតុនេះហើយ ទើបពួកបក្សប្រឆាំង ក្រុមអង្គការ
សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
ប្រឆាំងរដ្ឋាភិបាល ហើយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
របស់ពួកគេ ។
ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកើតឡើងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដើម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាញយកប្រជាប្រីយ៍ភាពឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបើមិនឈ្នះ គឺប្រើកម្លាំងមហាជនដើម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។ (នៅមានត)
ធាតុពិតនៃចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ របស់ពួកគម្រង់នយោបាយនៅកម្ពុជា ! វគ្គទី៣
***
ពួកគម្រង់នយោបាយគណបក្សសង្គ្រោះជាតិ ដែលដឹកនាំ
ដោយសមរង្ស៊ី+កឹមសុខា គឺសុទ្ធតែកេីតចេញក្រុមជន
អាវ៉ាសែមកពីក្រៅប្រទេស នឹងខ្លះនៅក្នុងប្រទេស ដែលភាគ
ច្រេីននៃពួកជនទាំងនេះ ត្រូវបានអ្នកដែលស្គាល់ច្បាប់ពី
សាវតានៃជនអាវ៉ាសែទាំងនេះស្អប់ខ្ពេីម ។ ក្រុមជនអាវ៉ាសែ
ទាំងនេះ យេីងមិនអាចបដិសេធបានឡេីយ ពីជំនាញខាង
ការលួងលោម តាមរយះការភូតភរ ញុះញង់ និងបោកប្រាស
របស់ពួកគេ ជាមួយការសន្យាខ្យល់បោកប្រាសដេីម្បី
អូសទាញ ជនឆោតល្ងង់ តែលោភលន់មិនចេះអៀនខ្មាស់
ដែលបច្ចុប្បន្នជនឆោតល្ងង់ទាំងនេះ នៅសល់តែវិប្បដិសារី
ព្រោះអ្វីដែលពួកគេមាន ត្រូវលក់ដេីម្បីសូកប៉ាន់ទិញសក្តិ៍
ខ្យល់ ។
ជាការពិតណាស់ មានបងប្អូនសាច់ថ្លៃឆ្ងាយរបស់ខ្ញុំម្នាក់
ដែលរស់នៅប្រទេសបារាំង បានចាញ់បោកសមរង្ស៊ី តមក
កឹមសុខា តាមរយះការយកលុយមកសូកប៉ាន់ជនឆបោក
ទាំងពីរនាក់នេះទិញយកសក្តិក៍ខ្យល់(សមាជិកសភា )ដែលទីបំផុតគឺគ្មានបានអ្វីទាំងអស់ ឈឺចិត្តក្លាយទៅជាមនុស្សវិកលចរិតរហូតសព្វថ្ងៃ ។
កាលណោះដោយមានការអាណឹត ដោយឃេីញវាឆ្កួតលេលា
ដេកតាមចិញ្ចេីមថ្នល់ ក្នុងនាមជាបង ទោះសាច់ឆ្ងាយក្តី ខ្ញុំ
បានដាក់ចិត្តអង្វរប្អូនស្រីខ្ញុំ ហេីយបង្គាប់ឲ្យវា ឲ្យមកយកប្តីវា
ត្រឡប់ទៅបារាំង នឹង ជួយព្យាបាលវាឲ្យជាឆ្កួតផងចុះ ។ តែថា
មកដល់ពេលនេះដោយជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ វាមិនជាវិញទេ។
ដោយឡែកសម្រាប់ជនឆោតល្ងង់ចាញ់បោកការបោកប្រាស
របស់សមរង្ស៊ី និងកឹមសុខា ត្រូវបានក្លាយខ្លួនទៅជាឧបករណ៍
ដ៏សំខាន់របស់សមរង្ស៊ី , កឹមសុខា ក្នុងការដឹកនាំសកម្មភាព
លួចដីរដ្ឋ ប្លន់ដីរាស្ត្រ តាមយុទ្ធសាស្ត្រ ដែលកឹមសុខាដាក់
ចេញ គឺឈ្នះបានដី ចាញ់បានលុយ សំដៅបង្កើតចលាចល
ក្នុងសង្គមកម្ពុជា ដេីម្បីទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។
ក្រុមអង្គការសិទ្ធិមនុស្ស មានលីកាដូ អាដហុក សហជីព
សមាគម ក្រុមប្រព័ន្ធឃោសនាក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា បានជួយជ្រោមជ្រែងបក្ស
ប្រឆាំងសង្គ្រោះជាតិ យ៉ាងសកម្មក្នុងរឿងនេះ ដែលមាន
ពេលខ្លះពួកអង្គការសិទ្ធិមនុស្សទាំងនេះ បានជួយផ្លល់ជា
ឧបករណ៍ បាយ ទឺក ទីដេកស្នាក់នៅ រហូតដល់បពង់ទីប
សម្អាងថាជាដងទង់ជាតិសម្រាប់ការតវ៉ា នឹងផ្តល់កាំបិតពូថៅ
ដល់ក្រុមបាតុករ ដូចមានក្នុងរឿងទំនាស់ជាមួយក្រុមហ៊ុនចម្ការអំពៅលីយ៉ុងផាត់នៅស្រុកស្រែអំបិលខេត្តកោះកុង ជាដេីម ។
ទាក់ទងនឹងកម្មករ កម្មការិនីធ្វេីការរោងចក្រ ទង្វេីរបស់ពួកគេក៏ដូចគ្នាដែរ។
(នៅមានត ទៅវគ្គទី៤)