គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ការគប់គ្រាប់បែក

សិទ្ធិ​មនុស្ស
31 មីនា 2021
វីអូអេ​​ ខ្មែរ​
វីអូអេខ្មែរ

រូបឯកសារ៖ ពិធី​បង្សុកូល​នៅ​ស្តូប​ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ពិធី​បង្សុកូល​នៅ​ស្តូប​ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

វ៉ាស៊ីនតោន —  គណបក្ស​សង្រ្គោះ​ជាតិ​បាន​រំឭក​ខួបដល់​បាតុករដែល​បាន​ស្លាប់​ដោយសារ​ការវាយ​ប្រហារ​គ្រាប់​បែក​កាលពី​២៤​ឆ្នាំ​មុន​នៅ​រាជធានី​ភ្នំពេញ​ដោយ​បាន​ប្តេជ្ញា​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​តាមរយៈ​យន្តការ​អន្តរជាតិ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃអង្គារ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ដោយ​យោង​ដល់​យុទ្ធនាការ​ «បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា​» ដែល​គណបក្ស​ប្រឆាំង​នេះ​ដឹកនាំ​ថា​នឹង​អាច​រកយុត្តិធម៌​ជូន​ជនរងគ្រោះ​និង​នាំ​យក​ជនល្មើស​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ជាធរមាន។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា៖ ​«គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ជានិច្ច»

យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែកក្កដា​ឆ្នាំ​មុន ​ដោយ​មាន​ការចុះញត្តិ​ទាមទារ​តាម​អនឡាញ​ ការចងក្រង «សៀវភៅស»​ និង​ការសិក្សា​ពី​លទ្ធភាព​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​រត់ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្នុង​ប្រទេស​ដែល​ពួកគេ​រស់នៅ។

បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​ កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​១៩៩៧​ គឺ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​កែលម្អ​ប្រព័ន្ធ​តុលាការ​និង​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។ ​ប៉ុន្តែ​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់បែក​ចំនួន​៤​គ្រាប់​និង​បាន​បណ្តាល​ឲ្យ​បាតុករ​ស្លាប់​ចំនួន​១៦​នាក់​និង​រងរបួស​យ៉ាងហោចណាស់​ជាង​១០០​នាក់។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch។ អង្គការ​នេះ​បាន​ថ្លែង​ដោយ​យោង​របាយការណ៍​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ FBI ​របស់​អាមេរិកាំងដែល​សន្និដ្ឋាន​ថា​គឺ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នករៀបចំ​ការវាយប្រហារ​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ស្វែងរក​ជនដៃដល់​និង​អ្នកបញ្ជា​ការវាយ​ប្រហារ​នោះ​ដើម្បី​យក​មក​ផ្តន្ទាទោស​ទេ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងប្រាប់​វីអូអេ​កាលពី​សប្តាហ៍​មុន​ថា​សំណុំរឿង​នានា​ដែល​មាន​នៅ​ក្នុង​ដៃ​តុលាការ​គឺ​នៅតែ​រក្សា​ទុកដដែល​មិនបិទ​បញ្ចប់​ទេ​ដោយ​គ្រាន់តែ​រកជនដៃដល់​មិន​ទាន់​បាន​ហើយ​ការស៊ើបអង្កេត​គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ៕

What Next?

Related Articles

4 Responses to "គណបក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​បន្ត​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​ការគប់គ្រាប់បែក"

  1. Anonymous says:

    talking about finding justice for those who have been murder is every hart just like looking the needle in the hay stuck . we knew who did all these evil act but right now he is the king you can not touch him. please wait until the Cambodian word said ORS LEAK then every murder cases will come . too bad the Cambodian constitution right now said no law of prosecute any one but we can change any way. CPP can change a lot of law to suit their own need so as Cambodian will also can to prosecute the evil killer .. after all it will be hang in front of public

  2. so socheath says:

    អាមូស អាភ្លើ ! Anonymous
    គឺគណបក្សសង្គ្រោះកាដួយ ។
    គណបក្សសង្គ្រោះជាតិ ម៉្រាយអ្ហែងស្អី ?
    ព្រោះអញឃើញ អា ស៊ី អាខា អាហូវ៉ាន់ អាអេង ឆៃអ៊ាង ……។ល។
    សង្គ្រោះតែកាដួយសោះហ្នឹង !
    អាល្ងង់ បើគ្រាន់តែពាក្យប៉ុណ្ណឹង អ្ហែងមិនចេះនិយាយ អ្ហែងឆ្កែសុទ្ធ ​ !

  3. Anonymous says:

    WELL …WELL…WELL you may thing I’m a dog but sorry this dog always riding on MECEDES thirty years ago no need anything no worry

  4. so socheath says:

    អាចម៍គោ ក្រយ៉ោអ្ហែង បើជិះ MECEDES ពិមុន
    មិនមែនអ្ហែង ខួរអន់ជាងឆ្កែទេអាឡប់ !

Leave a Reply

Submit Comment