លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ទាំង២ ទៅ​ជាន់​ទឹកដី​បារាំង

ដោយ ម៉ៅ សុធានី
2021-03-30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ទាំង២ ទៅ​ជាន់​ទឹកដី​បារាំង

(ឆ្វេង) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី (រូប៖ RFA ហ្វេសប៊ុកលោក ហ៊ុន សែន និង​នាយកដ្ឋានព័ត៌មាន​ក្រសួងការពារ​ជាតិ)


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​បារាំង​អាច​នឹង​ចាប់ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង ភ្លាម​នៅ​ពេល​ណា ដែល​អ្នកទាំង២​ជាន់​ទឹក​ដី​បារាំង។

លោក​សម រង្ស៊ី អះអាង​ថា ​លោក ដែល​ជា​ជនរងគ្រោះ​ម្នាក់​នៃ​ហេតុការណ៍​គប់​គ្រាប់បែក​ចូល​ក្នុង​ក្រុម​បាតុករ​ ​កាល​ពី ២៤​ឆ្នាំ​មុន​នោះ ​បាន​ដាក់​បណ្ដឹង​រឿង​នេះ​ទៅ​តុលាការ​ក្នុង​ប្រទេស​បារាំង ហើយ​តុលាការ​បាន​ស៊ើប​អង្កេត និង​សន្និដ្ឋាន​ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង ជាប់​ពាក់ព័ន្ធ​ការរៀបចំ​បង្កើត​ហេតុការណ៍​នៅ​ថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ទេ​ថា ​នោះ​គ្រាន់​តែ​លទ្ធផល​ស៊ើប​អង្កេត ឬ​តុលាការ​ប្រទេស​បារាំង​បាន​ចេញ​ដីកា​ជាស្រេច ដែល​អាច​អោយ​អាជ្ញាធរ​ប្រទេស​បារាំង​ឈាន​ទៅ​ឃាត់​ខ្លួន​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​មន្ត្រី​ជំនិត​របស់​លោក​នោះ​ឡើយ៖ «ហើយ​ខ្ញុំ​ទន្ទឹម​នឹង​សញ្ជាតិ​ខ្មែរ ខ្ញុំ​ក៏​មាន​សញ្ជាតិ​បារាំង​ដែរ អ៊ីចឹង​តុលាការ​បារាំង​ត្រូវ​តែ​ចាត់ការ។ ឥឡូវហ្នឹង​ឃើញ​ថា​ ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធ​មែន ហ៊ុន សែន ហ្នឹង គឺ​នៅ​ពី​ក្រោយ​ហ្នឹង។ បើ​សិន ហ៊ុន សែន និង​ហ៊ីង ប៊ុនហៀង ហ្នឹង​ហ៊ាន​តែ​មក​ស្រុក​បារាំង គឺ​ខ្នោះ។ បើ​កុំ​តែ​ខ្ញុំ​បាន​ធ្វើ​ការងារ​ជា​ច្រើន​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ខ្ញុំ​សន្និដ្ឋាន​អម្បាញ់មិញ​នេះ សូម​ឱ្យ ហ៊ុន​សែន និង​ហ៊ីង ប៊ុនហៀង យក​សម្ដី​ខ្ញុំ ហើយ​បើ​សឿង​ធ្វើ​តាម​អ្វី ដែល​ខ្ញុំ​ជំរុញ​ឱ្យ​គាត់​ធ្វើ​ទៅ ហ៊ាន​ទេហ៊ាន​មក​ស្រុក​បារាំង​ទេហ៊ីង ប៊ុនហៀង ហ៊ាន​មក​ស្រុក​បារាំង​ពេលណា​ខ្នោះ​ពេល​ហ្នុង។ ហ៊ុន សែន មក​ស្រុក​បារាំង​ពេល​ណា​ខ្នោះ​ពេល​ហ្នុង»

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ពី​មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង បាន​នៅ​ឡើយ​ទេ​នៅ​យប់ថ្ងៃទី៣០ ខែ​មីនា។

ជា​មួយ​គ្នា​នេះ​លោក សម រង្ស៊ី ក៏​មាន​គម្រោង​ថា នឹង​ប្រើប្រាស់​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត ពិសេស​គឺ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ធ្វើ​យ៉ាង​ណា​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​កៀរគរ​ការ​គាំទ្រ​ពី​ប្រទេស​លោក​សេរី ដើម្បី​អោយ​មាន​អន្តរាគមន៍​ដាក់​ទណ្ឌកម្ម​ទៅ​បន្ថែម​ទៀត​លើ​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង​រៀង​នេះ។

របាយការណ៍​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​អាមេរិក (FBI) បញ្ជាក់​ថា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​កាល​នោះ​ជា​ប្រធាន និង​អនុប្រធាន​ក្រុម​កង​អង្គរក្ស លោក ហ៊ុន សែន ជា​អ្នក​រៀបចំ និង​បញ្ជា​ផ្ទាល់​ការ​គប់​គ្រាប់​បែក​លើ​អ្នក​តវ៉ា​អហិង្សា បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​មិន​តិចជាង ១៦នាក់ និង​អ្នក​របួស​ជាង ១០០នាក់។ កាល​ពី​ឆ្នាំ​២០១៨ ​រតនាគារ​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឱ្យ​ឧត្ដមសេនីយ៍ ដែល​គេ​រក​ឃើញ​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​រូប​នេះ​បាន​ជាន់​ទឹក​ដី​អាមេរិក​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ទាំង២ ទៅ​ជាន់​ទឹកដី​បារាំង"

  1. Anonymous says:

    អត់អីនិយាយ

  2. Anonymous says:

    these two evil killers will have it’s day . specially this uneducated evil SAMDACH EYE >>HUN NAL call HUN SEN his next name CHHOUP SAMLAP that mean Mr meet to kill in English the reason why we put his next mane CHHOUP SAMLAP is ?? because this dump guy order to murder Dr KEM LAY but he made up that story according to his dump head that was showing us he was order to kill 100%. OH my GOD this evil is so ugly if you take his fake eye out some kid will run for their life

Leave a Reply

Submit Comment