របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​៖ កម្ពុជា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ

សិទ្ធិ​មនុស្ស
31 មីនា 2021
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី សកម្មជន​សហជីព បាន​មក​ដល់​សាលាដំបូងរាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូបលោក ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​ក្នុងការ​ផលិត​ភាពយន្តឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ដែល​ដឹកនាំ​ដោយ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី RT កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៩។

ភ្នំពេញ — ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទម្រង់នៅ​កម្ពុជា ដែល​រួម​មាន​ការ​ចាប់​ឃុំ​ខ្លួន​តាម​តែ​អំពើ​ចិត្ត​ ការ​រឹតត្បិត​សំឡេង​គណបក្ស​ជំទាស់ និង​រិះគន់​ប្រព័ន្ធ​តុលាការកម្ពុជា​ថា​ស្ថិត​ក្រោម​ឥទ្ធិ​ពល​នយោបាយ​។ នេះបើ​យោង​តាម របាយការណ៍​ប្រចាំ​ឆ្នាំរបស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ស្តី​ពី​សិទ្ធិ​មនុស្ស​ឆ្នាំ​២០២០​របស់​ប្រទេស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

របាយ​ការណ៍​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​កត់​សម្គាល់​ ​រួម​មានការ​ធ្វើ​ទារុណ​កម្ម​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ការ​ដាក់​ទណ្ឌ​កម្ម​ ឬការ​ប្រព្រឹត្ត​ទៅលើ​ដ៏ឃោរឃៅ​អ​មនុស្សធម៌​ ឬ​ដែល​ធ្វើ​ឲ្យ​បាក់​មុខ​ដោយ​រដ្ឋាភិបាល​ ការ​ឃុំ​ខ្លួន​តាមតែ​អំពើ​ចិត្ត​លើ​អ្នក​ជាប់​ឃុំ​ ឬ​អ្នក​ទោស​នយោបាយ​ជា​ច្រើន​នាក់​ និង​តុលាការ​មិន​ឯករាជ្យ​ជាដើម។

របាយការណ៍​ដែល​ចេញ​ផ្សាយ​លើក​ទី​៤៥​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​កត់​ត្រា​ការ​ជ្រៀត​ជ្រែក​ជីវិត​ឯក​ជនភាព​របស់​ពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​ រាប់​ទាំង​ការឈ្លប​យកការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អេឡិចត្រូនិក​ ការ​រឹតត្បិត​ធ្ងន់​ធ្ងរ​លើ​សេរីភាព​បញ្ចេញ​មតិ​ សារព័ត៌មាន​អ៊ីនធឺណិត ការ​ប្រើ​ហិង្សា​និង​គំរាម​កំហែង​នៃ​ការ​ប្រើ​ហិង្សា។

ការ​ចាប់​ពិរុទ្ធ​ ការ​បិទ​គេហទំព័រ​និង​ការ​អនុវត្ត​ច្បាប់​ព្រហ្ម​ទណ្ឌ​ទាក់​ទង​នឹង​ការ​បរិហារ​កេរ្តិ៍​ ច្បាប់​រឹតត្បិត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ការ​ជ្រៀត​ជ្រែក​សិទ្ធិ​នៃ​បាតុ​កម្ម និង​ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី ការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​ចូល​រួម​នយោបាយ​ ការ​បន្ថយ​លទ្ធ​ភាព​របស់​ពលរដ្ឋ​ក្នុង​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​ចេះតែរីក​សាយ​ភាយ​ជា​ដើម​នោះ ក៏​ត្រូវ​បាន​បរិយាយ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​នេះ​ដែរ។

របាយ​ការណ៍​កត់​សម្គាល់​ត្រង់​ចំណុច​នៃ​ការ​បោះ​ឆ្នោត​ថា​៖ «ការ​បោះឆ្នោត​ជាតិ​ចុងក្រោយ​បំផុត​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​២០១៨​។ ទោះបី​ជា​មាន​គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចូលរួម​ គណ​បក្ស​ជំទាស់​ធំ​បំផុត​ គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​គេ​ផាត់​ចេញ។ គណបក្ស​ចំនួន​១៩​ ក្រៅពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ (CPP) ដែលភាគ​ច្រើន​ទើប​តែ​បង្កើត​ថ្មី និង​បាន​ប្រកួត​ប្រជែង​នោះ​ ទទួល​បាន​ការ​គាំទ្រ​តិច​»

របាយ​ការណ៍​ដែល​ផ្តោត​លើ​ប្រទេស​កម្ពុជា​ ពិនិត្យ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​នឹង​សំណុំ​រឿង ​«ក្បត់​ជាតិ»​ របស់​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

រូបឯកសារ៖ ក្រុមអ្នកតវ៉ា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​កងសន្តិសុខ​ខណ្ឌ៧ មករា​ នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥ ខែ​សីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​
រូបឯកសារ៖ ក្រុមអ្នកតវ៉ា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​កងសន្តិសុខ​ខណ្ឌ៧ មករា​ នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥ ខែ​សីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​

របាយ​ការណ៍​លើក​ឡើង​ថា​ការ​សម្រេច​របស់​តុលា​ការ​ស្ថិត​ក្រោម​ឥទ្ធិ​ពល​នយោបាយ​។ មន្ត្រី​តុលាការ​ដែល​មាន​រហូត​ដល់​ប្រធាន​តុលាការ​ ច្រើន​តែ​មាន​មុខ​តំណែង​ក្នុង​ពេល​ជាមួយ​គ្នា​ នៅក្នុង​គណ​បក្ស​កាន់​អំណាច​។ ជា​ញឹក​ញាប់​ លទ្ធផល​នៃ​សវនា​ការ​ហាក់​ដូច​ត្រូវ​បាន​កំណត់​ជា​មុន​ស្រេច​។

របាយការណ៍ក៏បាន​និយាយ​ចំៗ​សំដៅ​ទៅ​ការ​កាត់​ក្តី​លោក ​កឹម សុខា ​ក្នុង​ន័យ​ដើម​ថា​៖​«នៅ​ក្នុង​ការ​បន្ត​សវនា​ការ​ក្បត់​ជាតិ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ដែល​ផ្ទុយ​គ្នា​ ដោយ​ពេល​ខ្លះ​ទទូច​ថា​តុលា​ការ​កាត់​សេចក្តី​ដោយ​ឯករាជ្យ​ ហើយ​ពេល​ខ្លះ​ទៀត​ និយាយ​ថា​សវនា​ការ​លើ​រូបលោក(កឹម សុខា)​ នឹង​មាន​បន្ត​ រាប់ឆ្នាំ​ ឬ​ថា​លទ្ធផល​នឹង​អាស្រ័យ​លើកត្តា​ដទៃទៀត​ ដូច​ជា​ការ​ដក​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហ​ភាព​អឺរ៉ុប​»​។

របាយ​ការណ៍​សង្កត់​ធ្ងន់​ថា៖​ «មាន​អំពើ​ពុក​រលួយ​យ៉ាង​រាល​ដាល​ក្នុង​ចំណោម​ចៅក្រម​ ព្រះរាជ​អាជ្ញា​ និ​ងមន្ត្រី​តុលាការ​។ តុលាការ​គ្មាន​ប្រសិទ្ធភាព​ ហើយ​មិន​អាច​ធានា​ដំណើរ​ក្តី​ដោយ​យុត្តិធម៌ ​ត្រឹម​ត្រូវ​បាន​ទេ»

សំណុំ​រឿង​លោក កឹម សុខា ដែល​សវនាការ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​មិន​កំណត់​ថ្ងៃ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក​ ជិន ម៉ាលីន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​កើត​មាន​ជា​ទូទៅ​នៅ​តាម​បណ្តា​ប្រទេស​នានា​។ លោក​សង្ឃឹម​ថាសហរដ្ឋ​អាមេរិក​នឹង​មិន​យក​រឿង​សិទ្ធិ​មនុស្ស​នេះ មក​បម្រើរបៀប​វារៈ​នយោបាយ​របស់​ខ្លួន​ទេ។

លោក​បញ្ជាក់​ថា៖ «បញ្ហា​សិទ្ធិមនុស្ស​នេះ​គ្មាន​ប្រទេស​ណាមួយ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ហើយ​គេ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​យ៉ាង​ម៉េច​កែ​លម្អ​ស្ថានភាព​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ពី​មួយ​ពេល​ទៅ​មួយ​ពេល​ សូម្បី​សហរដ្ឋ​អាមេរិក​ខ្លួនឯង​ហ្នឹង​ក៏មានបញ្ហា​សិទ្ធិ​មនុស្ស​ច្រើន​ដែរ​ ប្រទេស​ផ្សេង​អី​ ក៏គេ​ចេញ​របាយ​ការណ៍​រិះគន់​សិទ្ធិមនុស្ស​នៅ​អាមេរិក នៅ​អង្គ​ការ​សហ​ប្រជាជាតិ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក៏​គេ​រិះគន់​ច្រើន​ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​នេះ​ដែរ​»

លោក ​ជិន ម៉ាលីន​ ដែល​ជាអនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល បន្ថែម​ថា៖ «ក៏​ប៉ុន្តែ​ប្រសិន​បើ​[គេ]​ចេញ​របាយ​ការណ៍​ ដោយ​ផ្អែក​ទៅលើ​របៀប​វារៈ​នយោបាយ​ ក្នុង​គោល​ដៅ​នយោបាយ​ ឬ​ក៏​ក្នុង​គោល​ដៅ​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​ ក្នុង​ការ​ការពារ​ក្រុម​គោល​ដៅ​នយោបាយ​ណាមួយ​នោះ​ ប្រហែល​ជា​រដ្ឋ​អធិបតេយ្យ​ផ្សេង​ទៀត​ គេ​មិន​ទទួល​យក​នោះ​ទេ​ ពីព្រោះ​គេ​ក៏​មាន​របៀបវារៈ​នយោបាយ​ក្នុង​ការ​ការ​ពារអធិបតេយ្យ​ភាព​របស់​គេ​ ក្នុង​ការ​ការ​ពារ​នូវ​ផល​ប្រយោជន៍​ជាតិ​របស់​គេ​ តាមរយៈ​ការ​អនុវត្ត​ច្បាប់​ជាតិ​របស់​គេ​ដែរ​បាទ​»

អ្នកនាំ​ពាក្យ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ អ៊ី រិន្ទ​ មិន​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ស្រី ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថារបាយការណ៍​របស់​សហ​រដ្ឋ​អាមេរិក​មិន​ខុស​ពីការរក​ឃើញ​របស់​សហ​ភាព​អឺរ៉ុប​និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ផ្សេង​ៗ​ទៀត​ ដែល​បាន​បង្ហាញ​ការ​បារម្ភ​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ដែល​នៅ​មិន​ទាន់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ឡើយ​។

«ជា​ជាង​ការណ៍​ដែល​ការ​ប្រកាន់​នូវជំហរ​ដដែល​ដែល​បដិសេធ​នូវ​រាល់​ការ​រិះគន់​ ឬ​ក៏​ការ​លើក​នៅ​ទិដ្ឋភាព​សិទ្ធិ​មនុស្ស​ជាក់​ស្តែង​ដែល​កើត​ឡើង​ រដ្ឋាភិបាល​លោក​គួរ​តែ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​អំពី​កាតព្វ​កិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការ​គោរព​ ហើយ​ការ​ពារ​ដល់​សិទ្ធិ​មនុស្ស​ហ្នឹង​»

លោកស្រី​បន្ថែម​ថា៖ «ហើយ​សំខាន់​បំផុត​ត្រូវធ្វើ​យ៉ាង​ម៉េច​ស្តា​នូវ​ស្ថាន​ភាព​ដែល​បាន​កើត​ឡើង​ ហើយ​ ដើម្បី​យើង​អាច មិន​ត្រឹម​តែ​ឆ្លើយតប​កាតព្វ​កិច្ច​របស់​ខ្លួន​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ក៏​នឹង​អាច​ទទួល​បាន​នូវ​ការ​កោត​សរ​សើរ​ពី​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត​នៅ​ពេល​ណា​ដែលស្ថាន​ភាព​សិទ្ធិ​មនុស្ស​យើង​បាន​ប្រសើរ​ ហើយ​យើង​ក៏​អាច​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ដូច​ជា​តាមរយៈ​ភាព​ជាដៃ​គូ​ជា​មួយ​សហភាព​អឺរ៉ុបហ្នឹង យើង​ដឹង​ហើយ ​គឺយើង​ធ្លាប់​ទទួល​បាន​នូវការ​អនុគ្រោះ​ពន្ធ​អី​ជា​ដើម​ហ្នឹង»

ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​អត្ថប្រយោជន៍ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP Generalized System of Preferences) ​ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក​ផង​ដែរ​។ បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ GSP​ ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង​៥ពាន់​មុខ។​ នៅ​ក្រោមGSP​ នេះ​ កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១ពាន់​លាន​ដុល្លារ​ ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩។

នៅ​មុន​ការ​ចេញ​របាយការណ៍​របស់​សហ​រដ្ឋ​អាមេរិក សភា​សហភាពអឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ ទម្លាក់​ចោល​ការ​កាត់​ទោស​លើ​ពួក​គេ​ និង​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​ផ្សះផ្សា​ជាតិ​មួយ​ជាមួយ​គណ​បក្ស​សង្គ្រោះជាតិ។

គួរ​បញ្ជាក់​ថាកាល​ពី​ខែ​សីហា ឆ្នាំ​២០២០ សហ​ភាព​អឺរ៉ុប​បាន​កាត់​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ» ​មួយផ្នែក​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន ​២០​%​លើ​ទំនិញ​កម្ពុជា​។ នេះ ជា​ការ​ឆ្លើយ​តប​នឹង​ «ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧៕

What Next?

Related Articles

2 Responses to "របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​៖ កម្ពុជា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ"

  1. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន

    សូជាតិ សូ, [28.03.21 14:08]
    ធ្វេីការថ្កោលទោសអាមេរិកនៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯង
    ធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហេីយដែលអសមេរិកខ្លួនឯងធ្វេីមិនបានល្អ ឬ ធ្វេីមិនបាន
    នេះដែរ ។
    បេីនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបានអាមេរិកប្រេីប្រាសជា
    ឧបករណ៍ដេីម្បីដាក់គំនាបទៅលេីប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលេីលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងដែលជាអាយ៉ង ហេីយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់
    ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហេីយដែលអង្គការទាំង២នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាសុីសេរី និង
    កាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហេីយ ទេីបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហេីយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកេីតឡេីងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដេីម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លេីការដឹកនាំ
    របស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីទាញយកប្រជាប្រីយ៍ភាព
    ឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបេីមិនឈ្នះ
    គឺប្រេីកម្លាំងមហាជនដេីម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍
    មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។
    សូជាតិ សូ, [28.03.21 14:08]
    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    (វគ្គទី២ ដែលបន្តពីទី១ដែលបានស្លេះ)
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន
    ពួកគម្រង់នយោបាយគណបក្សសង្គ្រោះជាតិ ដែលដឹកនាំ
    ដោយសមរង្ស៊ី+កឹមសុខា គឺសុទ្ធតែកេីតចេញក្រុមជន
    អាវ៉ាសែមកពីក្រៅប្រទេស នឹងខ្លះនៅក្នុងប្រទេស ដែលភាគ
    ច្រេីននៃពួកជនទាំងនេះ ត្រូវបានអ្នកដែលស្គាល់ច្បាប់ពី
    សាវតានៃជនអាវ៉ាសែទាំងនេះស្អប់ខ្ពេីម ។ ក្រុមជនអាវ៉ាសែ
    ទាំងនេះ យេីងមិនអាចបដិសេធបានឡេីយ ពីជំនាញខាង
    ការលួងលោម តាមរយះការភូតភរ ញុះញង់ និងបោកប្រាស
    របស់ពួកគេ ជាមួយការសន្យាខ្យល់បោកប្រាសដេីម្បី
    អូសទាញ ជនឆោតល្ងង់ តែលោភលន់មិនចេះអៀនខ្មាស់
    ដែលបច្ចុប្បន្នជនឆោតល្ងង់ទាំងនេះ នៅសល់តែវិប្បដិសារី
    ព្រោះអ្វីដែលពួកគេមាន ត្រូវលក់ដេីម្បីសូកប៉ាន់ទិញសក្តិ៍
    ខ្យល់ ។
    ជាការពិតណាស់ មានបងប្អូនសាច់ថ្លៃឆ្ងាយរបស់ខ្ញុំម្នាក់
    ដែលរស់នៅប្រទេសបារាំង បានចាញ់បោកសមរង្ស៊ី តមក
    កឹមសុខា តាមរយះការយកលុយមកសូកប៉ាន់ជនឆបោក
    ទាំងពីរនាក់នេះទិញយកសក្តិក៍ខ្យល់(សមាជិកសភា )ដែលទីបំផុតគឺគ្មានបានអ្វីទាំងអស់ ឈឺចិត្តក្លាយទៅជាមនុស្សវិកលចរិតរហូតសព្វថ្ងៃ ។
    កាលណោះដោយមានការអាណឹត ដោយឃេីញវាឆ្កួតលេលា
    ដេកតាមចិញ្ចេីមថ្នល់ ក្នុងនាមជាបង ទោះសាច់ឆ្ងាយក្តី ខ្ញុំ
    បានដាក់ចិត្តអង្វរប្អូនស្រីខ្ញុំ ហេីយបង្គាប់ឲ្យវា ឲ្យមកយកប្តីវា
    ត្រឡប់ទៅបារាំង នឹង ជួយព្យាបាលវាឲ្យជាឆ្កួតផងចុះ ។ តែថា
    មកដល់ពេលនេះដោយជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ វាមិនជាវិញទេ។
    ដោយឡែកសម្រាប់ជនឆោតល្ងង់ចាញ់បោកការបោកប្រាស
    របស់សមរង្ស៊ី និងកឹមសុខា ត្រូវបានក្លាយខ្លួនទៅជាឧបករណ៍
    ដ៏សំខាន់របស់សមរង្ស៊ី , កឹមសុខា ក្នុងការដឹកនាំសកម្មភាព
    លួចដីរដ្ឋ ប្លន់ដីរាស្ត្រ តាមយុទ្ធសាស្ត្រ ដែលកឹមសុខាដាក់
    ចេញ គឺឈ្នះបានដី ចាញ់បានលុយ សំដៅបង្កើតចលាចល
    ក្នុងសង្គមកម្ពុជា ដេីម្បីទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។
    ក្រុមអង្គការសិទ្ធិមនុស្ស មានលីកាដូ អាដហុក សហជីព
    សមាគម ក្រុមប្រព័ន្ធឃោសនាក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា បានជួយជ្រោមជ្រែងបក្ស
    ប្រឆាំងសង្គ្រោះជាតិ យ៉ាងសកម្មក្នុងរឿងនេះ ដែលមាន
    ពេលខ្លះពួកអង្គការសិទ្ធិមនុស្សទាំងនេះ បានជួយផ្លល់ជា
    ឧបករណ៍ បាយ ទឺក ទីដេកស្នាក់នៅ រហូតដល់បពង់ទីប
    សម្អាងថាជាដងទង់ជាតិសម្រាប់ការតវ៉ា នឹងផ្តល់កាំបិតពូថៅ
    ដល់ក្រុមបាតុករ ដូចមានក្នុងរឿងទំនាស់ជាមួយក្រុមហ៊ុនចម្ការអំពៅលីយ៉ុងផាត់នៅស្រុកស្រែអំបិលខេត្តកោះកុង ជាដេីម ។
    ទាក់ទងនឹងកម្មករ កម្មការិនីធ្វេីការរោងចក្រ ទង្វេីរបស់ពួកគេក៏ដូចគ្នាដែរ។
    (នៅមានត )

  2. Anonymous says:

    OH… is that the bible of that evil leader ?? sorry SO SOCHEATH your be love leader is so KAM every day minute worry about some one may kill him. this is the mind of evil killer the wound buffalo always worry about the bird come to hurt his wound. you do not know what going on in this world yet AH…CHESSTU in ASIAN nation there is revolution going on start from MYANMA , THAILAND, and the last KAMPOUCHEA. all these poor nation was leaded by military junta and became the murder of it people in general . be ready when the people’s revolution come people are not worry about COVID19 any more just like MYANMA

Leave a Reply

Submit Comment