មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​រង​ភាព​អយុត្តិធម៌​កាន់​តែ​យូរ

ដោយ ទីន ហ្សាការីយ៉ា
2021-04-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​រង​ភាព​អយុត្តិធម៌​កាន់​តែ​យូរ

លោក ស៊ឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក និង​លោក ឡោ ជុនធី មេធាវី​មក​ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់។ រូប៖ RFA និង​ហ្វេសប៊ុក Chunthy Lor


មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​រង​ភាព​អយុត្តិធម៌​កាន់​តែ​យូរ និង​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដែល​កំពុង​ជាប់​ឃុំ។ ការ​លើក​ឡើង​នេះ ក្រោយ​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា មេធាវី​មិន​ទាន់​ទទួល​ដំណឹង​អំពី​ការ​បន្ត​សវនាការ​ពី​តុលាការ​នៅ​ឡើយ​ទេ។

តុលាការ​គួរ​ព្យាយាម​ពន្លឿន​សវនាការ​ជំនុំជម្រះក្ដី​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​បាន​លឿន​ដោយ​គោរព​តាម​គោល​ការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​បុគ្គល។ ជាង​នេះ​ទៅ​ទៀត បើ​រក​មិន​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ទេ ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​ទាំង​នោះ។ នេះ​ជា​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ដែល​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​ដំណើរ​ការ​ក្ដី​ក្នុង​សំណុំ​រឿង​នយោបាយ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ពេល​នេះ​តុលាការ​ចាប់​ផ្ដើម​បើក​សវនាការ​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​រួច​ហើយ ដូច្នេះ​លោក​យល់​ថា សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​តុលាការ​គួរ​ដំណើរ​ឡើង​វិញ​ដែរ។ លោក​ថា ការ​ដំណើរ​ក្ដី​ឡើង​វិញ ជា​រឿង​សំខាន់ ចំពោះ​សកម្មជន​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ ព្រោះ​អ្នក​ខ្លះ​កំពុង​ជួប​បញ្ហា​សុខភាព និង​មាន​បន្ទុក​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​លើក​ឡើង​ទៀត​ថា បើ​ករណី​ជំងឺ​កូវីដ១៩ នៅ​តែ​មិន​ថមថយ ហើយ​រាំង​ស្ទះ​ដល់​ការ​ជំនុំ​ជម្រះក្ដី តុលាការ​គួរ​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដែល​នេះ​ក៏​ជា​មធ្យោបាយ​ល្អ​មួយ​ដែរ៖ «

ការ​អំពាវនាវ​របស់​មន្ត្រី​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្ដើម​បើក​សវនាការ​សំណុំ​រឿង​មួយ​ចំនួន​ឡើងវិញ។ ប៉ុន្តែ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង​ជាង១០០ នាក់​នោះ​វិញ តុលាការ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​ជា​ថ្មី​នៅ​ឡើយ​ទេ បន្ទាប់​ពី​បាន​លើក​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​ ក្រោម​ហេតុផល​ បង្ការ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍។

មេធាវី​មក​ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់ លោក ឡោ ជុនធី ដែល​ការពារ​ជន​ជាប់​មួយ​ចំនួន ឱ្យ​អាស៊ី​សេរី​ដឹង​ថា ចាប់​តាំង​ពី​តុលាការ​ប្រកាស​ឱ្យ​ផ្អាក​សវនាការ​មក ក្រុម​មេធាវី​មិន​ទាន់​ទទួល​បាន​ដំណឹង​ស្ដីពី​ការ​បន្ត​ការ​ជម្រះ​ក្ដី​ឡើង​វិញ​នៅ​ឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​ទី២ ខែមេសា។ លោក​មេធាវី​លើក​ឡើង​ទៀត​ថា ការ​ពន្យារ​ពេល​បែប​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​សេរីភាព​កូន​ក្ដី​របស់​លោក៖ «

មេធាវី​រូប​នេះ​គូស​បញ្ជាក់​ថា បើ​តុលាការ​ធ្វើ​ការ​ធម្មតា​ឡើង​វិញ លោក​ថា​សំណុំ​រឿង​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​មួយ​ខែ ព្រោះ​តុលាការ​បាន​សាកសួរ​មនុស្ស​មួយ​ចំនួន​រួច​ទៅ​ហើយ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃ​ទី២ ខែមេសា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្ដើម ជំនុំជម្រះក្ដី​ជា​ទ្រង់ទ្រាយ​ធំ​លើ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ១២០នាក់ ទាក់ទង​បឹង​បទ​ចោទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម កាលពីចុងឆ្នាំ២០២០។ តាម​គម្រោង​តុលាការ​គ្រោង​បើក​សវនាការ​ខែ​មករា និង​ខែ​មីនា ឆ្នាំ២០២១ ប៉ុន្តែ​ដោយ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩ ទ្រង់ទ្រាយ​ធំ​លើក​ទី៣ កាល​ពី​ថ្ងៃ​ទី២០ ខែកុម្ភៈ តុលាការ​សម្រេច​ពន្យារ​ពេល​ជំនុំ​ជម្រះក្ដី​សិន។ ទោះ​យ៉ាង​ណា​ក្ដី កាល​ពី​ថ្មីៗ នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ជម្រះ​ក្ដី​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ហើយ​សាលាដំបូង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​ដំណើរ​ក្ដី​ឡើង​វិញ​ខ្លះៗ ដែរ លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ហើយ​ដែល​រង​ការ​ចោទ​ប្រកាន់​ដែរ​នោះ គឺ​លោក ទុំ ប៊ុនថន និយាយ​ថា លោក​មិន​ចាប់​អារម្មណ៍​ការ​ជម្រះក្ដី​នេះ​ទេ ព្រោះ​លោក​គិត​ថា​នេះ​ជា​រឿង​នយោបាយ។ លោក​ចោទ​ប្រកាន់​ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ​នោះ​ឡើយ ហើយ​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ៖ « ​

គិត​មក​ដល់​ពេល​នេះ តុលាការ​បាន​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​១១ នាក់​ហើយ ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ​ដល់ ៧ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់។ ចំណែក​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​វិញ តុលាការ​បាន​កាត់​ទោស​ពួក​គេ ៩នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ឆ្នាំ​ដល់ ២០ឆ្នាំ​ពី​បទ​ឧបឃាត ក្នុង​នោះ ក៏​រួម​ទាំង​លោក សម រង្ស៊ី ផង​ដែរ។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​ចាត់​ទុក​សវនាការ និង​ការ​ផ្ដន្ទាទោស​មន្ត្រី និង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ថា ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ​និង​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​របស់​អ្នក​ទាំងនោះ។ ពួក​គេ​ស្នើ​យ៉ាង​ទទូច​ដល់​របប​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​លុប​ចោល​សាលក្រម​ផ្ដន្ទាទោស​ទាំង​នោះ​វិញ ដើម្បី​ឈាន​ទៅ​រក​ការ​បើក​លំហ​នយោបាយ និង​ស្ដារ​ស្ថាន​ការណ៍​យ៉ាប់យ៉ឺន​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ឱ្យ​អ្នក​ទាំង​នោះ​រង​ភាព​អយុត្តិធម៌​កាន់​តែ​យូរ"

  1. Anonymous says:

    I do not think that guy is a lawyer he look $$$face to me

  2. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន

    សូជាតិ សូ, [28.03.21 14:08]
    ធ្វេីការថ្កោលទោសអាមេរិកនៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯង
    ធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហេីយដែលអសមេរិកខ្លួនឯងធ្វេីមិនបានល្អ ឬ ធ្វេីមិនបាន
    នេះដែរ ។
    បេីនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបានអាមេរិកប្រេីប្រាសជា
    ឧបករណ៍ដេីម្បីដាក់គំនាបទៅលេីប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលេីលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងដែលជាអាយ៉ង ហេីយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់
    ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហេីយដែលអង្គការទាំង២នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាសុីសេរី និង
    កាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហេីយ ទេីបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហេីយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកេីតឡេីងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដេីម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លេីការដឹកនាំ
    របស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីទាញយកប្រជាប្រីយ៍ភាព
    ឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបេីមិនឈ្នះ
    គឺប្រេីកម្លាំងមហាជនដេីម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍
    មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។
    សូជាតិ សូ, [28.03.21 14:08]
    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    (វគ្គទី២ ដែលបន្តពីទី១ដែលបានស្លេះ)
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន
    ពួកគម្រង់នយោបាយគណបក្សសង្គ្រោះជាតិ ដែលដឹកនាំ
    ដោយសមរង្ស៊ី+កឹមសុខា គឺសុទ្ធតែកេីតចេញក្រុមជន
    អាវ៉ាសែមកពីក្រៅប្រទេស នឹងខ្លះនៅក្នុងប្រទេស ដែលភាគ
    ច្រេីននៃពួកជនទាំងនេះ ត្រូវបានអ្នកដែលស្គាល់ច្បាប់ពី
    សាវតានៃជនអាវ៉ាសែទាំងនេះស្អប់ខ្ពេីម ។ ក្រុមជនអាវ៉ាសែ
    ទាំងនេះ យេីងមិនអាចបដិសេធបានឡេីយ ពីជំនាញខាង
    ការលួងលោម តាមរយះការភូតភរ ញុះញង់ និងបោកប្រាស
    របស់ពួកគេ ជាមួយការសន្យាខ្យល់បោកប្រាសដេីម្បី
    អូសទាញ ជនឆោតល្ងង់ តែលោភលន់មិនចេះអៀនខ្មាស់
    ដែលបច្ចុប្បន្នជនឆោតល្ងង់ទាំងនេះ នៅសល់តែវិប្បដិសារី
    ព្រោះអ្វីដែលពួកគេមាន ត្រូវលក់ដេីម្បីសូកប៉ាន់ទិញសក្តិ៍
    ខ្យល់ ។
    ជាការពិតណាស់ មានបងប្អូនសាច់ថ្លៃឆ្ងាយរបស់ខ្ញុំម្នាក់
    ដែលរស់នៅប្រទេសបារាំង បានចាញ់បោកសមរង្ស៊ី តមក
    កឹមសុខា តាមរយះការយកលុយមកសូកប៉ាន់ជនឆបោក
    ទាំងពីរនាក់នេះទិញយកសក្តិក៍ខ្យល់(សមាជិកសភា )ដែលទីបំផុតគឺគ្មានបានអ្វីទាំងអស់ ឈឺចិត្តក្លាយទៅជាមនុស្សវិកលចរិតរហូតសព្វថ្ងៃ ។
    កាលណោះដោយមានការអាណឹត ដោយឃេីញវាឆ្កួតលេលា
    ដេកតាមចិញ្ចេីមថ្នល់ ក្នុងនាមជាបង ទោះសាច់ឆ្ងាយក្តី ខ្ញុំ
    បានដាក់ចិត្តអង្វរប្អូនស្រីខ្ញុំ ហេីយបង្គាប់ឲ្យវា ឲ្យមកយកប្តីវា
    ត្រឡប់ទៅបារាំង នឹង ជួយព្យាបាលវាឲ្យជាឆ្កួតផងចុះ ។ តែថា
    មកដល់ពេលនេះដោយជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ វាមិនជាវិញទេ។
    ដោយឡែកសម្រាប់ជនឆោតល្ងង់ចាញ់បោកការបោកប្រាស
    របស់សមរង្ស៊ី និងកឹមសុខា ត្រូវបានក្លាយខ្លួនទៅជាឧបករណ៍
    ដ៏សំខាន់របស់សមរង្ស៊ី , កឹមសុខា ក្នុងការដឹកនាំសកម្មភាព
    លួចដីរដ្ឋ ប្លន់ដីរាស្ត្រ តាមយុទ្ធសាស្ត្រ ដែលកឹមសុខាដាក់
    ចេញ គឺឈ្នះបានដី ចាញ់បានលុយ សំដៅបង្កើតចលាចល
    ក្នុងសង្គមកម្ពុជា ដេីម្បីទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។
    ក្រុមអង្គការសិទ្ធិមនុស្ស មានលីកាដូ អាដហុក សហជីព
    សមាគម ក្រុមប្រព័ន្ធឃោសនាក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា បានជួយជ្រោមជ្រែងបក្ស
    ប្រឆាំងសង្គ្រោះជាតិ យ៉ាងសកម្មក្នុងរឿងនេះ ដែលមាន
    ពេលខ្លះពួកអង្គការសិទ្ធិមនុស្សទាំងនេះ បានជួយផ្លល់ជា
    ឧបករណ៍ បាយ ទឺក ទីដេកស្នាក់នៅ រហូតដល់បពង់ទីប
    សម្អាងថាជាដងទង់ជាតិសម្រាប់ការតវ៉ា នឹងផ្តល់កាំបិតពូថៅ
    ដល់ក្រុមបាតុករ ដូចមានក្នុងរឿងទំនាស់ជាមួយក្រុមហ៊ុនចម្ការអំពៅលីយ៉ុងផាត់នៅស្រុកស្រែអំបិលខេត្តកោះកុង ជាដេីម ។
    ទាក់ទងនឹងកម្មករ កម្មការិនីធ្វេីការរោងចក្រ ទង្វេីរបស់ពួកគេក៏ដូចគ្នាដែរ។
    (នៅមានត )

Leave a Reply

Submit Comment