មន្ត្រី​សិទ្ធិមនុស្ស​មិន​រំពឹង​ថា វិធីសាស្ត្រ​បែប​ត្រជាក់​របស់​មន្ត្រី​UN​ថ្មី​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​រដ្ឋាភិបាល​មក​គោរព​សិទ្ធិមនុស្ស

ដោយ មាន ឫទ្ធិ
2021-04-03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សិទ្ធិមនុស្ស​មិន​រំពឹង​ថា វិធីសាស្ត្រ​បែប​ត្រជាក់​របស់​មន្ត្រី​UN​ថ្មី​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​រដ្ឋាភិបាល​មក​គោរព​សិទ្ធិមនុស្ស

លោក វិទិត ម៉ុនតារប៊ន (Vitit MUNTARBHORN) នឹង​ក្លាយ​ទៅ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការ​សហប្រជាជាតិ។ Photo courtesy of United Nations Free & Equal


មន្ត្រី​សិទ្ធិមនុស្ស​មិន​រំពឹង​ថា វិធីសាស្ត្រ​បែប​ត្រជាក់​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​បាន​នោះ​ទេ​។ ពួកគេ យល់​ថា អ្នករាយការណ៍​ពិសេស​គួរ​ប្រើ​ប្រាស់​ទាំង​វិធីសាស្ត្រ​ក្តៅ និង​ត្រជាក់ និង​ចេះ​បត់បែន​តាម​កាលៈទេសៈ ទើប​អាច​អនុវត្ត​ការងារ​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​បាន។

វិធីសាស្ត្រ​បែប​ត្រជាក់​នេះ ត្រូវ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ លោក វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) គូសបញ្ជាក់​នៅ​ពេលដែល​លោក​ដាក់​ពាក្យសុំ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដើម្បី​ឈរឈ្មោះ​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​នៅ​កម្ពុជា បន្ត​អាណត្តិ​ពី​អ្នកស្រី រ៉ូ​ណា ស្មីត (Rhona Smith)​។ នៅក្នុង​លិខិតបញ្ជាក់​គោលជំហរ​នោះ កាលណោះ លោក វីទិត ម៉ុនតារប៊ន សរសេរ​ថា លោក​មាន​ផែនការ​ជួយ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​បញ្ហា​អាទិភាព​ចំនួន ៨ ដោយ​ផ្អែកលើ​វិធីសាស្ត្រ​បែប​រិះគន់​ស្ថាបនា គោរព​គ្នា​ទៅវិញទៅមក ដែល​លោក​ហៅថា មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ និង​ធ្វើឡើង​ព្រមៗ​គ្នា។

បើទោះបីជា នៅ​ពេល​នេះ លោក​នៅ​មិន​ទាន់​ចូល​បំពេញការងារ​ផ្លូវការ​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​ក៏ដោយ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក មើល​ឃើញ​ថា វិធីសាស្ត្រ​បែប​ត្រជាក់​នេះ ក្នុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​បែបនេះ អាច​នឹង​មិន​មាន​ប្រសិទ្ធភាព ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល និង​អាជ្ញាធរ​រដ្ឋាភិបាល​ខ្លួនឯង​ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស។

អ្នកជំនាញ​សិទ្ធិ​ការងារ និង​នាយក​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា និយាយ​ថា លោក​មិន​រំពឹង​ថា អ្នករាយការណ៍​ពិសេស​ថ្មី​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទើបនឹង​តែងតាំង​រូប​នេះ អាច​នឹង​ដោះស្រាយ​បញ្ហា​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​នោះ​ទេ ប្រសិនបើ​លោក​ជ្រើស​រើស​យក​វិធី​ទន់ភ្លន់​ពេក ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​។ លោក​ថា ការ​រក្សា​ទំនាក់​ទំនងជា​រឿង​មួយ ក៏ប៉ុន្តែ អ្នករាយការណ៍​ពិសេស​ត្រូវ​ថ្លឹងថ្លែង​បញ្ហា​នេះ ជាមួយនឹង​ស្ថានភាព​ពិត​នៃ​ការរំលោភ​សិទ្ធិមនុស្ស ហើយ​ហ៊ាន​ឆ្លុះបញ្ចាំង​ពី​ការពិត​អស់​ទាំង​នោះ នៅក្នុង​របាយការណ៍​របស់​ខ្លួន​៖ «​ខ្ញុំ​មិន​រំពឹង​ថា គាត់​មក​ដោះ​បាន​ទាំងស្រុង​ទេ ក៏ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​គាត់​ឈរ​លើ​ការពិត ឈរ​លើ​វិជ្ជាជីវៈ​របស់​គាត់​ក្នុង​អាណត្តិ​ជា​អ្នករាយការណ៍​ពិសេស​ហ្នឹង ហើយ​រាយការណ៍​នូវ​ព័ត៌មាន​ដែល​កើតមាន​ជាក់ស្តែង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ហ្នឹង។ រឿង​ទំនាក់ទំនង​គឺជា​រឿង​មួយ​ដែល​គាត់​ក៏​ត្រូវ​ថ្លឹងថ្លែង​ដែរ​។ ក៏ប៉ុន្តែ បើសិនជា​ដើម្បី​រក្សា​ទំនាក់ទំនង ហើយ​របាយការណ៍​មិន​បង្ហាញ​ពី​ការពិត អាហ្នឹង​ក៏​វា​អត់​មាន​អាច​ដោះ​អី​បាន​ដែរ»។

លោក មឿន តុលា បន្ត​ថា ប្រសិនបើ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​រូប​នោះ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់ស្តែង នោះ អ្នករាយការណ៍​ពិសេស​រូប​នោះ ទំនង​ជា​នឹង​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ខាង​រដ្ឋាភិបាល​៖ «​នៅ​ជំនាន់​លោក​បណ្ឌិត ឬ​សាស្ត្រាចារ្យ សូរិយា ស៊ូបេឌី គឺ​លោក​ព្យាយាម​ធ្វើ​ទន់​ណាស់ កាលពី​ជំនាន់​ហ្នឹង។ លោក​ព្យាយាម​ធ្វើ​ទន់​មែនទែន​។ ប៉ុន្តែ ធម្មតា​ទេ ការ​ទន់​ដើម្បី​ឲ្យ​បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ បើសិនជា បើកាលណា​កាន់តែ​ទន់​ហើយ​ដើរ​ឆ្ងាយ​ចេញពី​វិជ្ជាជីវៈ​របស់​គាត់ ដើរ​ឆ្ងាយ​ពី​ការពិត នោះ​វា​អាច​រក្សា​ទំនាក់ទំនង។ ប៉ុន្តែ បើសិនជា​គាត់​ឈរ​លើ​ការពិត ហើយ​គាត់​សរសេរ​របាយការណ៍​របស់​គាត់​ផ្អែក​ទៅ​លើ​ការពិត ដែល​គាត់​មើលឃើញ​ជាក់ស្តែង អាហ្នឹង​គឺ​ប្រាកដ​ណាស់​ត្រូវតែ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយនឹង​ខាង​រដ្ឋាភិបាល​ហើយ»។

រីឯ នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លោក​មើលឃើញ​ថា ផ្អែក​តាម​ព័ត៌មាន និង​បទពិសោធន៍​ការងារ​កន្លងមក លោក​ដឹងថា អ្នករាយការណ៍​ពិសេស​ថ្មី លោក វីទិត ម៉ុនតារប៊ន ចូលចិត្ត​ធ្វើការ​ងារ​តាមរបៀប​ត្រជាក់ ដូចជា តាមរយៈ​កិច្ច​សន្ទនា ការរិះគន់​បែប​ស្ថាបនា និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការចរចា ឬ​ជួប​ជជែក​គ្នា​ជាដើម​។ ក៏ប៉ុន្តែ លោក​ថា ការប្រើប្រាស់​វិធីសាស្ត្រ​បែបនេះ ពេលខ្លះ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​៖ «យើង​ឃើញថា ស្ទីល​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​នេះ វា​ហាក់បីដូចជា​ប្លែក​ពី​គេ​បន្តិច ដោយ​គាត់​យក ឬ​ប្រកាន់​នូវ​គោលការណ៍​នៃ​ការ​ដោះស្រាយ​ដោយ​ការសន្ទនា ការ​ចរចា ការ​ជជែក និង​ការរិះគន់​ស្ថាបនា​ទៅវិញទៅមក​។ ប៉ុន្តែ បើសិនជា​ខ្ញុំ​មើល​នៅ​កម្ពុជា​យើង នេះ​គាត់​អត់​ទាន់​ចូលកាន់​ការងារ​ទេ ក៏ប៉ុន្តែ យើង​ឃើញ​ឃើញថា ស្ទីល​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ ឬក៏​យន្តការ​នៃ​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហាក់ដូចជា​ប្លែក​ពី​អ្នករាយការណ៍​ពិសេស​មុនៗ​ទៀត​។ យើង​ឃើញ​ហើយ​ថា នៅ​កម្ពុជា​យើង ជួនកាល​បញ្ហា​រឿង​ចរចា រឿង​សន្ទនា​គ្នា វា​អាច​មាន​ប្រសិទ្ធភាព ប៉ុន្តែ ពេលខ្លះ​ក៏​ទាមទារ​ឲ្យ​មានការ​ប្រើ​វិធាន​រិះគន់ ឬក៏​វិធានការ​នៃ​ការ​ក្តៅ​ដែរ ដើម្បី​ឲ្យ​មានការ​កែ​លម្អ»។

លោក អំ សំអាត ចង់​ឃើញ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​រូប​នេះ អនុវត្ត​តាម​គោលការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ប្រើប្រាស់​យុទ្ធវិធី​តាម​កាលៈទេសៈ ទើប​អាច​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ឥរិយាបថ ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​៖ «ខ្ញុំ​គិតថា​យន្តការ​ដែល​ធ្វើ​បាន​គឺ​ការអនុវត្ត​ទៅតាម​គោលការណ៍​នៃ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ហើយនិង​យន្តការ ឬក៏​យុទ្ធវិធី​ដែល​ទៅតាម​កាលៈទេសៈ តាមរយៈ​នៃ​កិច្ចចរចា ឬក៏​តាមរយៈ​ការប្រើប្រាស់​សមត្ថភាព​របស់​គាត់​ដែល​លើកឡើង​អំពី​បញ្ហា​នៃ​បទដ្ឋាន​សិទ្ធិមនុស្ស​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កម្ពុជា​យើង​អាច​នឹង​មាន​ការ​កែប្រែ​ទៅជា​ការគោរព​សិទ្ធិមនុស្ស»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក វីទិត ម៉ុនតារប៊ន ដើម្បី​សម្ភាស​លោក​ជុំវិញ​ទស្សនៈ និង​វិធីសាស្ត្រ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏ប៉ុន្តែ លោក​បដិសេធ​សុំ​មិន​ទាន់​និយាយ​ក្នុងពេលដែល​លោក​ពុំ​ទាន់​ចូល​បំពេញការងារ​នេះ​ជា​ផ្លូវការ​នៅ​ឡើយ​។ លោក​នឹង​ចូល​បំពេញ​ការងារ​ផ្លូវការ​ក្រោម​អាណត្តិ​ជា​អ្នករាយការណ៍​ពិសេស​បន្តវេន​ពី​អ្នកស្រី រ៉ូណា ស្មីត ចាប់ពី​ថ្ងៃទី១ ខែ​ក្រោយ​តទៅ។

យ៉ាងណា ផ្អែក​តាម​ពាក្យ​សុំ និង​លិខិតបញ្ជាក់​គោលជំហរ​ដែល​លោក​បាន​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដើម្បី​ឈរឈ្មោះ​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​នៅ​កម្ពុជា លោក វីទិត ម៉ុនតារប៊ន សរសេរ​ថា លោក​មាន​ផែនការ​ផ្តោត​លើ​គោលដៅ​អាទិភាព​ចំនួន ៨​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​ថា លោក​នឹង​បំពេញការងារ​របស់​លោក​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​បែប​ស្ថាបនា គោរព​គ្នា​ទៅវិញទៅមក​ប្រកបដោយ​គោលការណ៍​ត្រឹមត្រូវ​។ លោក​ថា លោក​នឹង​អនុវត្ត​វិធីសាស្ត្រ​នេះ ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ធ្វើឡើង​ព្រមៗ​គ្នា​ក្នុង​​ពេល​តែមួយ​។ លោក វីទិត ម៉ុនតារប៊ន សរសេរ​បញ្ជាក់​បន្ត​ថា ចំណុច​អាទិភាព​ទាំង​៨ ដែល​លោក​នឹង​ផ្ដោត​ក្នុង​ពេល​បំពេញការងារ​នៅ​កម្ពុជា​នោះ​រួមមាន បញ្ហា​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩ និង​ការ​រឹតត្បិត​សិទ្ធិមនុស្ស បញ្ហា​លំហ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បញ្ហា​តុល្យភាព​អំណាច​នៃ​ស្ថាប័នរដ្ឋ និង​ភាព​ចាំបាច់​តម្រូវ​ឲ្យ​មាន​នូវ​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ឯករាជ្យ និង​មានការ​ចូលរួម​ចម្រុះ ព្រមទាំង​លំហ​សង្គម​ស៊ីវិល ជាដើម​។ ក្រៅពីនោះ លោក​ក៏​នឹង​ពិនិត្យមើល​បញ្ហា​ភាព​ងាយ​រងគ្រោះ ពី​សំណាក់​ក្រុម​មនុស្ស​ផ្សេងៗ ដូចជា ស្ត្រី កុមារ ជនជាតិភាគតិច ជនជាតិ​ដើម អ្នកជា​ឃុំ បញ្ហា​សិទ្ធិ​ដីធ្លី បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ ជាដើម​។ លោក​សង្ឃឹមថា អាណត្តិ​របស់​លោក​នឹង​ធ្វើ​ឲ្យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នឹង​ចាក់គ្រឹះ​កាន់តែ​រឹងមាំ​ក្នុង​សង្គម​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​គូស​បញ្ជាក់​ថា កម្ពុជា​សង្ឃឹម​ថា អ្នករាយការណ៍​ពិសេស​ថ្មី​នេះ នឹង​បំពេញ​ការងារ​ស្របតាម​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​នីតិវិធី​ពិសេស បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ថា​កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី លោក​សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន។ ក៏ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ភ្លេច​ក្រើន​រំឭក​លោក វីទិត ម៉ុនតារប៊ន ឲ្យ​យល់​ពី​សារសំខាន់​នៃ​ការ​បំពេញ​ការងារ​ផ្អែកលើ​អ្វីមួយ​ដែល​លោក​ហៅថា «​ការពិត ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​» ដែល​ទទួល​បាន​មក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ គួរ​ឲ្យ​ទុក​ចិត្ត​បាន និង​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​ថ្មី ត្រូវ​គោរព​តាមច្បាប់​កម្ពុជា និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ។

យ៉ាងណា ជារឿយៗ នៅ​សឹងតែ​គ្រប់​អាណត្តិ ភាព​រកាំរកូស​រវាង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា តែងតែ​កើតមាន​ឡើងជា​ហូរហែ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​។ មាន​ពេល​ខ្លះ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​ចង់​បណ្ដេញ​ចេញ មិន​ស្វាគមន៍​អ្នករាយការណ៍​ពិសេស​ទាំងនោះ ដោយ​ហៅ​ពួកគេ​ថា​ជា «​អ្នក​ទេសចរណ៍​តាម​រដូវ​កាល» ឬក៏​ថែមទាំង​ឈាន​ទៅ​គំរាម​បិទ​ចោល​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ឲ្យ​លែង​មាន​ស្រមោល​នៅ​កម្ពុជា​ទៀត​ផង​។ ភាព​រកាំរកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ កើតមានឡើង​ដោយសារតែ​អាជ្ញាធរ​រដ្ឋាភិបាល​ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស ហើយ​ព្យាយាម​បិទបាំង​ការពិត​ទាំងនេះ​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​នៅ​គ្រប់​អាណត្តិ​។ ជាក់ស្តែង ទាំង​សហរដ្ឋអាមេរិក ទាំង​សហភាព​អឺរ៉ុប និង​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​មុនៗ សុទ្ធតែ​រក​ឃើញ​ថា មានការ​រំលោភ​សិទ្ធិមនុស្ស​គួរ​ឲ្យ​កត់សម្គាល់​នៅ​កម្ពុជា​។ គឺ​ដោយសារ​ការ​រក​ឃើញថា កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស «​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​» នេះ​ហើយ ទើប​បាន​ជា​គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា​។ បច្ចុប្បន្ន សភា​អឺរ៉ុប កំពុង​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​រម្លាយ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "មន្ត្រី​សិទ្ធិមនុស្ស​មិន​រំពឹង​ថា វិធីសាស្ត្រ​បែប​ត្រជាក់​របស់​មន្ត្រី​UN​ថ្មី​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​រដ្ឋាភិបាល​មក​គោរព​សិទ្ធិមនុស្ស"

  1. Anonymous says:

    it’s ok if he is working as UN rep not working for HUN SEN $$$$$$$$$$

  2. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន

    សូជាតិ សូ, [28.03.21 14:08]
    ធ្វេីការថ្កោលទោសអាមេរិកនៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯង
    ធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហេីយដែលអសមេរិកខ្លួនឯងធ្វេីមិនបានល្អ ឬ ធ្វេីមិនបាន
    នេះដែរ ។
    បេីនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបានអាមេរិកប្រេីប្រាសជា
    ឧបករណ៍ដេីម្បីដាក់គំនាបទៅលេីប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលេីលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងដែលជាអាយ៉ង ហេីយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់
    ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហេីយដែលអង្គការទាំង២នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាសុីសេរី និង
    កាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហេីយ ទេីបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហេីយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកេីតឡេីងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដេីម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លេីការដឹកនាំ
    របស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីទាញយកប្រជាប្រីយ៍ភាព
    ឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបេីមិនឈ្នះ
    គឺប្រេីកម្លាំងមហាជនដេីម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍
    មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។
    សូជាតិ សូ, [28.03.21 14:08]
    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    (វគ្គទី២ ដែលបន្តពីទី១ដែលបានស្លេះ)
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន
    ពួកគម្រង់នយោបាយគណបក្សសង្គ្រោះជាតិ ដែលដឹកនាំ
    ដោយសមរង្ស៊ី+កឹមសុខា គឺសុទ្ធតែកេីតចេញក្រុមជន
    អាវ៉ាសែមកពីក្រៅប្រទេស នឹងខ្លះនៅក្នុងប្រទេស ដែលភាគ
    ច្រេីននៃពួកជនទាំងនេះ ត្រូវបានអ្នកដែលស្គាល់ច្បាប់ពី
    សាវតានៃជនអាវ៉ាសែទាំងនេះស្អប់ខ្ពេីម ។ ក្រុមជនអាវ៉ាសែ
    ទាំងនេះ យេីងមិនអាចបដិសេធបានឡេីយ ពីជំនាញខាង
    ការលួងលោម តាមរយះការភូតភរ ញុះញង់ និងបោកប្រាស
    របស់ពួកគេ ជាមួយការសន្យាខ្យល់បោកប្រាសដេីម្បី
    អូសទាញ ជនឆោតល្ងង់ តែលោភលន់មិនចេះអៀនខ្មាស់
    ដែលបច្ចុប្បន្នជនឆោតល្ងង់ទាំងនេះ នៅសល់តែវិប្បដិសារី
    ព្រោះអ្វីដែលពួកគេមាន ត្រូវលក់ដេីម្បីសូកប៉ាន់ទិញសក្តិ៍
    ខ្យល់ ។
    ជាការពិតណាស់ មានបងប្អូនសាច់ថ្លៃឆ្ងាយរបស់ខ្ញុំម្នាក់
    ដែលរស់នៅប្រទេសបារាំង បានចាញ់បោកសមរង្ស៊ី តមក
    កឹមសុខា តាមរយះការយកលុយមកសូកប៉ាន់ជនឆបោក
    ទាំងពីរនាក់នេះទិញយកសក្តិក៍ខ្យល់(សមាជិកសភា )ដែលទីបំផុតគឺគ្មានបានអ្វីទាំងអស់ ឈឺចិត្តក្លាយទៅជាមនុស្សវិកលចរិតរហូតសព្វថ្ងៃ ។
    កាលណោះដោយមានការអាណឹត ដោយឃេីញវាឆ្កួតលេលា
    ដេកតាមចិញ្ចេីមថ្នល់ ក្នុងនាមជាបង ទោះសាច់ឆ្ងាយក្តី ខ្ញុំ
    បានដាក់ចិត្តអង្វរប្អូនស្រីខ្ញុំ ហេីយបង្គាប់ឲ្យវា ឲ្យមកយកប្តីវា
    ត្រឡប់ទៅបារាំង នឹង ជួយព្យាបាលវាឲ្យជាឆ្កួតផងចុះ ។ តែថា
    មកដល់ពេលនេះដោយជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ វាមិនជាវិញទេ។
    ដោយឡែកសម្រាប់ជនឆោតល្ងង់ចាញ់បោកការបោកប្រាស
    របស់សមរង្ស៊ី និងកឹមសុខា ត្រូវបានក្លាយខ្លួនទៅជាឧបករណ៍
    ដ៏សំខាន់របស់សមរង្ស៊ី , កឹមសុខា ក្នុងការដឹកនាំសកម្មភាព
    លួចដីរដ្ឋ ប្លន់ដីរាស្ត្រ តាមយុទ្ធសាស្ត្រ ដែលកឹមសុខាដាក់
    ចេញ គឺឈ្នះបានដី ចាញ់បានលុយ សំដៅបង្កើតចលាចល
    ក្នុងសង្គមកម្ពុជា ដេីម្បីទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។
    ក្រុមអង្គការសិទ្ធិមនុស្ស មានលីកាដូ អាដហុក សហជីព
    សមាគម ក្រុមប្រព័ន្ធឃោសនាក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា បានជួយជ្រោមជ្រែងបក្ស
    ប្រឆាំងសង្គ្រោះជាតិ យ៉ាងសកម្មក្នុងរឿងនេះ ដែលមាន
    ពេលខ្លះពួកអង្គការសិទ្ធិមនុស្សទាំងនេះ បានជួយផ្លល់ជា
    ឧបករណ៍ បាយ ទឺក ទីដេកស្នាក់នៅ រហូតដល់បពង់ទីប
    សម្អាងថាជាដងទង់ជាតិសម្រាប់ការតវ៉ា នឹងផ្តល់កាំបិតពូថៅ
    ដល់ក្រុមបាតុករ ដូចមានក្នុងរឿងទំនាស់ជាមួយក្រុមហ៊ុនចម្ការអំពៅលីយ៉ុងផាត់នៅស្រុកស្រែអំបិលខេត្តកោះកុង ជាដេីម ។
    ទាក់ទងនឹងកម្មករ កម្មការិនីធ្វេីការរោងចក្រ ទង្វេីរបស់ពួកគេក៏ដូចគ្នាដែរ។
    (នៅមានត )

Leave a Reply

Submit Comment