រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សន្យា​ពិនិត្យ​សំណុំរឿង​កម្ពុជា​ មុន​ដំណាច់​ខែ​មិថុនា

សិទ្ធិ​មនុស្ស
03 មេសា 2021
ម៉ែន គឹមសេង
វីអូអេខ្មែរ

រូបឯកសារ៖ លោកស្រី​ Fatou Bensouda​ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) អង្គុយពិភាក្សាជាមួយសហការីនៅក្នុងបន្ទប់សវនាការប្រចាំតុលាការ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៩។ Photo: AFP

រដ្ឋធានីវ៉ាស៊ីនតោន — សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​ពលរដ្ឋ​រងគ្រោះ​កម្ពុជា​បាន​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ កាលពី​ជាង ​៦ ​ឆ្នាំ​មុន​ ទទួល​បាន​ក្តី​សង្ឃឹម​ឡើងវិញ​ នៅ​ពេល​ដែល​រដ្ឋអាជ្ញា​នៃ​តុលាការ​អន្តរជាតិ​នេះ​បាន​ប្រកាស​ជាសាធារណៈ​ថា ​កំពុង​ពិនិត្យ​មើល​ហើយ​នឹង​សម្រេចចិត្តក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។

លោកស្រី​ Fatou Bensouda​ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​ថ្លែងថា​ មាន​បញ្ហា​ជាច្រើន ​ដែល​លោក​ស្រី​ត្រូវ​សម្រេចឆ្លើយតប​នឹង​ភាគី​ដើម​បណ្តឹង​ នៅ​មុន​ពេលលោកស្រី​ចប់​អាណត្តិ​នៅ​ថ្ងៃទី ​១៥ ​ខែ​មិថុនា ​ដែល​ក្នុងនោះ​មាន​បញ្ហា​ប្រទេស​កម្ពុជា​ផងដែរ។

លោកស្រី​ Bensouda​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​កិច្ចការ​អឺរ៉ុប​និង​អន្តរជាតិ (Institute of International and European Affairs)​ កាលពីថ្ងៃទី​ ១៧ ​ខែ​កុម្ភៈ​ថា៖

«យើង​ក៏​មាន​បញ្ហា​ដែល​កំពុង​ដោះស្រាយ​នាពេល​បច្ចុប្បន្ន​នេះ​ ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា ​គឺ​បញ្ហា​រឹបអូស​យក​ដីធ្លី។ យើង​កំពុង​ពិនិត្យ​មើល​សំណុំរឿង​នេះ​ ហើយ​នឹង​ឆ្លើយតប​នឹង​បញ្ហា​នេះ»

អ្នកជំនាញ​អង្គការ​សហ​ប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​ចំនួន​ ៥១ ​ដែល​មកពី​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះ​មាន​អ្នកតំណាងរាស្ត្រ​អាស៊ានដើម្បី​សិទ្ធិ​មនុស្ស​ (Asean Parliamentarians for Human Right)​ វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍន៍ ​(Forum Asia) ​និង​អង្គការ​សកម្មភាព​ឃ្លាំមើល​សិទ្ធិ​ស្រ្តី​អាស៊ី​ប៉ាស៊ីហ្វិក ​(Women’s Rights Action Watch Asia Pacific) ​បាន​ចាត់ទុក​ការប្រកាស​របស់​លោកស្រី​ Bensouda​ ថា ​វា​ជា​ «ដំណឹង​គួរ​ឲ្យ​ស្វាគមន៍»​ និងគាំទ្រ​ការសម្រេចចិត្ត​នេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​ ១៦​ ខែមីនា​ អង្គការ​និង​អ្នកតស៊ូ​មតិ​ទាំងនេះ​បាន​ចាត់ទុក​ថា​ចំណាត់ការ​របស់​តុលាការ​អន្តរជាតិ​នេះ​ នឹង​បញ្ឈប់​សកម្មភាព​ឆក់ប្លន់​ដីធ្លី​ពលរដ្ឋ​ក្រីក្រ​និង​ការពារ​បរិស្ថាន​ធម្មជាតិ​បាន។

សេចក្តី​ថ្លែងការណ៍​នោះ​បន្ថែម​ថា៖ «ការចាត់ការ​សំណុំរឿង​ស្តីពី​ស្ថានកាណ៍​កម្ពុជា​នឹង​បញ្ជូន​សារ​ដ៏​សំខាន់​មួយ ដល់​អ្នក​ចង់​ប្រព្រឹត្ត​ល្មើស​នានា​នៅ​ទូទាំង​ពិភពលោក​ថា​ ក្នុង​ករណី​ដ៏​ធ្ងន់ធ្ងរ​បំផុត​ គឺ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការឆក់ប្លន់​ដីធ្លី​អាច​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ អ្នកនយោបាយ​និង​អ្នកជំនួញ​ត្រូវតែ​គិតឡើងវិញ​នូវ​ការប្រព្រឹត្ត​របស់​ពួកគេ ​ដែល​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ជាតិ​និង​ធ្វើ​ឲ្យ​ខូច​បរិស្ថាន»។​

រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃអគារ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១១។
រូបឯកសារ៖ ទិដ្ឋភាពខាងក្រៅនៃអគារ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១១។

កាល​ពី​ចុង​ឆ្នាំ​ ២០១៤​ មេធាវី​អង់គ្លេស​ម្នាក់​គឺ​លោក Richard Rogers ​ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ច្បាប់ ​Global Diligence ​បាន​តំណាង​ឲ្យ​ពលរដ្ឋ​រងគ្រោះ​កម្ពុជា​ជាច្រើន ​ហើយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ដោយ​បាន​ស្នើ​រដ្ឋអាជ្ញា​នៃ​តុលាការ​នេះ​ឲ្យ​ស៊ើបអង្កេត​ការជម្លៀស​ពលរដ្ឋ​ និង​ការបណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​យ៉ាង​ទូលំទូលាយ​ ដែល​បណ្តាល​មក​ពី​ការ​រំលោភ​បំពាន​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ច្បាប់​អន្តរជាតិ ​Global Diligence​ មាន​ឯកទេស​ខាង​ច្បាប់​ព្រហ្មទណ្ឌ​និង​សិទ្ធិមនុស្ស​អន្តរជាតិ។

លោក​ Richard Rogers ​បាន​បញ្ជាក់​ថា​សំណុំរឿង​នេះ ​គឺ​មិនគ្រាន់តែ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ទេ ​ប៉ុន្តែ​វាជា​ការបំផ្លាញ​បរិស្ថាន​និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ផងដែរ។

លោក​ Richard Rogers​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស ​កាលពី​ពាក់​កណ្តាល​ខែមីនា​ថា៖ «ហេតុផល​ដែល​សំណុំរឿង​នេះ​មាន​សារៈសំខាន់​ ពីព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ដីធ្លី។ នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​នៅ​ប្រទេស​ដទៃ​ទៀត​ដែរ ​គឺ​ក្រុម​អ្នកកាន់​អំណាច​រឹបអូស​យកដី​ ដើម្បី​ធ្វើ​មាន​បាន។ ពួកគេ​បាន​បណ្តេញ​ពលរដ្ឋ​ដោយ​ហិង្សា។ ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ផ្សេង​ទៀត ​ដែល​មាន​ដូចជា​ចាប់​ពលរដ្ឋ​ដាក់​គុក ​និង​សម្លាប់​អ្នកការពារ​បរិស្ថាន។ នៅពេលណា​ដែល​ពួកគេ​ចាប់​បាន​ដី​ ហើយ​ពួកគេ​តែងតែ​បំផ្លាញ​បរិស្ថាន។ ពួកគេ​កាប់​ដើមឈើ​ កាប់ឆ្កា​ដីធ្លី​រុករក​រ៉ែ​ និង​បំផ្លាញ​ភូមិ។ ទាំងនេះ​គឺជា​ការបង្ក​ឲ្យ​មាន​ការបំផ្លាញ​បរិស្ថាន»

ដំណើរការ​ដាក់​ពាក្យ​បណ្តឹង​លើ​បញ្ហា​ដីធ្លី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ គឺ​មាន​បី​វគ្គ​៖ ​ការពិនិត្យ​បឋម​ ការស៊ើបអង្កេត ​និង​ការកាត់ក្តី។ នេះ​បើតាម​ការពន្យល់​របស់​លោក​ Richard Rogers

សំណុំរឿង​របស់​កម្ពុជា​គឺ​ស្ថិតនៅ​ក្នុង​វគ្គទី ១​ នៅឡើយ ​ប៉ុន្តែ​បាន​ឆ្លងកាត់​ផុត​ដំណាក់កាល​ផ្ទៀងផ្ទាត់ ហើយ​ដល់​ពេល​ដែល​រដ្ឋអាជ្ញា​ត្រូវសម្រេច​ថា ​ត្រូវ​ច្រានចោល​ ឬ​បញ្ជូន​ទៅ​ដំណាក់កាល​ចុងក្រោយ​នៃ​វគ្គទី ១ ​គឺ​ការស្នើសុំ​ជាផ្លូវការ​ឲ្យ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត។

លោកមេធាវី​ Richard Rogers​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«លោកស្រី​រដ្ឋអាជ្ញា​នេះ​នឹង​បញ្ចប់​ការងារ​នៅ​ខែ​មិថុនា​ ហើយ​គាត់​បាន​សន្យា​ថា​នឹង​សម្រេច​ចិត្ត​លើ​សំណុំរឿង​នេះ​ ថា​ត្រូវ​បន្ត​ទៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការពិនិត្យ​បឋម ​ឬ​យ៉ាងណា។ ក្រោយពី​នោះ​ គឺ​ដល់​វេន​រដ្ឋអាជ្ញា​បន្ទាប់​ធ្វើ​សំណើ​ជាផ្លូវការ​ ដើម្បី​បើក​ការស៊ើបអង្កេត​ពេញលេញ… ហើយ​យើង​មាន​ជំនឿ​ទាំងស្រុង​ថា​ លោកស្រី​នឹង​សម្រេចចិត្ត​ដូចនោះ»

តុលាការ​ ICC​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​ ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ។ តុលាការ​នេះ​ភាគច្រើន​សម្រេចក្តី​តែ​លើ​សំណុំរឿង ​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប៉ុណ្ណោះ​ ចាប់តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែកក្កដា ​ឆ្នាំ​ ២០០២។

ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​ពី​សកម្មជន​ដីធ្លី​នានា​ទូទាំង​ពិភពលោក​មក​ តុលាការ​នេះ​បាន​ចាត់ទុក​ថា​ ការបំផ្លិច​បំផ្លាញ​បរិស្ថាន​និង​ការរំលោភ​បំពាន​ដី​ធ្លី​ ក៏​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​និង​បុគ្គល​ពាក់ព័ន្ធ​ត្រូវ​ទទួល​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ផងដែរ។

នៅក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៨៣ ​ម៉ឺននាក់​ បាន​រង​ផលប៉ះពាល់​យ៉ាង​អាក្រក់​ដោយ​សារ​ជម្លោះ​ដីធ្លី​ ដោយ​ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញពី​ដីធ្លី​និង​ផ្ទះ​សម្បែង​របស់​ពួកគេ​ ហើយ​ត្រូវ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ នេះ​បើតាម​ការចងក្រង​ដោយ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស។

លោក Richard Rogers ​បន្ថែម​ថា ​ឱកាស​ដែល​ពលរដ្ឋ​ទាំងនេះ​ទទួល​យុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ គឺ​មិនមាន​ទេ៖ «តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ឯករាជ្យ​និង​លម្អៀង។ ជារឿយៗ​ គេ​ប្រើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់ ​ហើយ​ពួកគេ​កាន់ជើង​ពួក​អ្នកដឹកនាំ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់។ អីចឹង​ហើយ​បាន​ជា​ពលរដ្ឋ​ចង់​បាន​យុត្តិធម៌​ពី​អន្តរជាតិ»

រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី ​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧។ (អូន ឆេងប៉រ/វីអូអេ)

សហគមន៍​ឡពាង​ នៅ​ខេត្ត​កំពង់ឆ្នាំង ក៏​ជាដើមបណ្តឹង​មួយ​ដែរ ​ក្នុង​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ ​ដោយសារ​មាន​ទំនាស់​ដ៏រ៉ាំរ៉ៃ​ជាមួយ​នឹង​ក្រុមហ៊ុន​របស់​ក្រុមគ្រួសារ​អ្នកមាន​អំណាច​ក្នុង​រដ្ឋាភិបាល​កម្ពុជា។

លោក ស្ងួន ញឿន ​តំណាង​សហគមន៍​ឡពាង​ បាន​បង្ហាញ​ក្តី​រំពឹង​លើ​យន្តការ​អន្តរជាតិ​នេះថា៖

«បាន​តុលាការ​អន្តរជាតិ​យករឿងក្តី​ខ្ញុំ​ គឺ​ខ្ញុំ​សប្បាយចិត្ត​មែនទែន។ ខ្ញុំ​សង្ឃឹម​ថា​ តុលាការ​អន្តរជាតិ​នឹង​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្ញុំ​ ដែល​បាន​រងគ្រោះ​ដោយសារ​រដ្ឋាភិបាល​យក​ដី​ពួកខ្ញុំ​ទៅ​ធ្វើ​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន»

លោក ស្ងួន ញឿន​ បាន​រៀបរាប់​ថា​ទំនាស់​ដែល​ពលរដ្ឋ​មាន​ជាមួយ​នឹង​ក្រុមហ៊ុន ​KDC ​របស់​លោកស្រី​ ជា ខេង ​ភរិយា​លោក​ ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ឋាមពល ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ។ លោក​បាន​ត្អូញត្អែរ​ថា​ ពេល​ពលរដ្ឋ​ប្តឹង​ទៅ​អាជ្ញាធរ​និង​តុលាការ​ គឺ​សំណុំរឿង​ត្រូវ​ផ្អឹបទុក​ ប៉ុន្តែ​ពេល​ដែល​ខាងក្រុមហ៊ុន​ប្តឹង ​គឺ​ពួកគាត់​ត្រូវ​តុលាការ​កោះហៅ​ និង​កាត់ក្តី​ដាក់ទោស​ពលរដ្ឋ​ឲ្យ​ជាប់គុក​និង​ពិន័យ​ជា​ប្រាក់​ជាច្រើន។ រីឯ​ពេល​តវ៉ា​ត្រូវ​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ ស្ងួន ញឿន​ បាន​បន្ថែម​ថា៖​ «ប៉ូលិស​រាប់រយ​នាក់​មក​ចាប់​ពួកខ្ញុំ​ ដូច​លួច​ដី​ក្រុមហ៊ុន​អីចឹង។ នេះ​ហើយ​ជា​អ្នកដែល​តស៊ូ​ការពារ​ដី​ខ្លួន​ឯង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​គុក​ ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​គ្រប់រឿង​ទាំងអស់។ មកដល់​ពេលនេះ នៅ​មិនទាន់​មានដំណោះស្រាយ​សម្រាប់​ពួកខ្ញុំ​ទេ»

បច្ចុប្បន្ន​នេះ​ ការរំលោភសិទ្ធិ​ដីធ្លី​ពលរដ្ឋ​នៅតែ​បន្ត​ បើទោះបី​ជា​ចំនួន​បាន​ថយចុះ​ក៏ដោយ។ នេះ​បើតាម​របាយការណ៍​សិទ្ធិ​មនុស្ស​ឆ្នាំ​ ២០២០ ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​ដែល​ទើបតែ​ចេញ​ផ្សាយ​នៅថ្ងៃទី​ ៣០ ​ខែ​មីនា។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បញ្ជូន​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ ដែល​ទទួល​ជំនួយ​របស់អាមេរិក​ជូន​សភា​អាមេរិក​ដែល​ជាការតម្រូវ​តាម​ផ្លូវ​ច្បាប់។

របាយការណ៍​នោះបាន​បន្ថែម​ថា ​គិត​ត្រឹម​ពាក់​កណ្តាល​ខែកក្កដា​ឆ្នាំ​មុន ​មាន​ករណី​រំលោភ​ដីធ្លី​និង​បណ្តេញ​ចេញ​ចំនួន​យ៉ាងហោចណាស់ ​៧៧ ​ករណី ​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ ១៣២៧ គ្រួសារ​នៅ​ទូទាំង​ប្រទេស។ ក្នុងនោះ​មាន​ការបណ្តេញ​ចេញ​ដើម្បី​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​ទីក្រុង។

ជារឿយៗ​ ជននោះ​គំរាម​កំហែង ​«ប្រើប្រាស់​ច្បាប់ ​ឬ​ការបណ្តេញ​ដើម្បី​បំភិត​បំភ័យ​ពលរដ្ឋ​ក្រីក្រ​និង​អ្នកងាយ​រងគ្រោះ​ ឲ្យ​លក់​ដីធ្លី​ក្រោម​តម្លៃ​ទីផ្សារ»

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ការរកឃើញ​នានា​ នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។​

លោក ​ជិន ម៉ាលីន ​អនុប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​ កម្ពុជា​មិន​អាច​ទទួល​យក​បានទេ​ ព្រោះ​វាជា​របាយការណ៍​ដោយផ្អែក​លើ​ «​របៀប​វារៈ​នយោបាយ​ក្នុង​គោល​ដៅ​នយោបាយ ​ឬ​ក៏​ក្នុង​គោល​ដៅ​ភូមិ​សាស្ត្រ​នយោបាយ​តំបន់»

What Next?

Recent Articles

One Response to "រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សន្យា​ពិនិត្យ​សំណុំរឿង​កម្ពុជា​ មុន​ដំណាច់​ខែ​មិថុនា"

  1. so socheath says:

    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន

    សូជាតិ សូ, [28.03.21 14:08]
    ធ្វេីការថ្កោលទោសអាមេរិកនៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ ពាក់ព័ន្ធនិងបញ្ហារសេរីភាព
    សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលអាមេរិកខ្លួនឯង
    ធ្លាប់បានដេីរបង្រៀនប្រទេសដ៏ទៃដោយចាប់បង្ខំឲ្យធ្វេីតាមខ្លួន ហេីយដែលអសមេរិកខ្លួនឯងធ្វេីមិនបានល្អ ឬ ធ្វេីមិនបាន
    នេះដែរ ។
    បេីនិយាយពីមនោគមន៍វិជ្ជាស្តីពី សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺត្រូវបានអាមេរិកប្រេីប្រាសជា
    ឧបករណ៍ដេីម្បីដាក់គំនាបទៅលេីប្រទេសដ៏ទៃ ក្នុងនាមជាប្រទេសមហាអំណាចលេីលោក ដែលគ្មានប្រទេសណាអាចតវ៉ាបាន ។
    នៅកម្ពុជា មនោគមន៍វិជ្ជានេះ ត្រូវបានប្រគល់ឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល តាមរយះសហជីព និងសមាគមដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ពិសេសបក្សប្រឆាំងដែលជាអាយ៉ង ហេីយដែលផ្តល់មូលនិធិតាមរយះសមាគមដែលកាន់កាប់ដោយក្រុមមនុស្សដែលមានតួនាទីសំខាន់
    ក្នុងព្រឹទ្ធសភាអាមេរិកនៃគណះបក្សមួយ ក្នុងចំណោម
    គណបក្ស២ ក្នុងសហរដ្ឋអាមេរិកតាមរយះអង្គការ IRIនិងNDI ហេីយដែលអង្គការទាំង២នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេស ជាមួយប្រព័ន្ធ
    ឃោសនាប្រតិកិរិយា២ទៀត គឺវិទ្យុអាសុីសេរី និង
    កាសែត ដឺ ខេមបូឌាដេលី ។
    ដោយហេតុនេះហេីយ ទេីបពួកបក្សប្រឆាំង ក្រុមអង្គការ
    សិទ្ធិមនុស្ស ក្រុមសហីព ក្រុមសមាគមដែលមាននិន្នាការ
    ប្រឆាំងរដ្ឋាភិបាល ហេីយដែលរដ្ឋាភិបាលនេះមិនជាទីពេញ
    ចិត្តរបស់អាមេរិក គឺពួកនេះមិនដែលយកច្បាប់ជាតិ យក
    សេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ទុកក្នុងចិត្តរបស់ពួកគេទេ។
    ទំនាស់គ្រប់បែបយ៉ាងបានប្រព្រឹត្តទៅតាមរយះ ការញុះញង់
    អុចអាលរបស់គណបក្សប្រឆាំង ក្រោមការឧបត្ថម្ភគាំទ្រពី
    ពួកអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូ នៅជនបទ បញ្ឆេះឲ្យអ្នកក្រស្អប់អ្នកមាន ក្នុងពេលដែលពួកគេមានសិទ្ធិគ្រប់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី ក្នុងអាជីវកម្ម
    របស់ពួកគេ ។
    ពួកនេះនៅបានដឹកនាំការបំពានកាន់កាប់ដីរដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីកម្មសិទ្ធិឯកជន តាមទិសស្លោក ឈ្នះបានដី ចាញ់បានលុយ ដោយធ្វេីយ៉ាងណាឲ្យរឿងរ៉ាវទំនាស់ដីធ្លីកេីតឡេីងសំដៅពួកគេបានប្រមូលកម្លាំងពីទីជនបទដេីម្បីយកមកហ៊ុព័ន្ធទីក្រុង សំដៅទម្លាក់កំហុសគ្រប់យ៉ាង ដាក់លេីការដឹកនាំ
    របស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីទាញយកប្រជាប្រីយ៍ភាព
    ឈ្នះការបោះឆ្នោតតាមមធ្យោបាយស្របច្បាប់ និងបេីមិនឈ្នះ
    គឺប្រេីកម្លាំងមហាជនដេីម្បីផ្តួលរំលំ ដែលហៅថាបដិវត្តន៍
    មហាជន ឬហៅម្យ៉ាងទៀតថា បដិវត្តន៍ពណ៍ ដែលរឿងរ៉ាវ
    បដិវត្តន៍ពណ៍ខ្ញុំនឹងនិយាយបន្ត នៅវគ្គទី៣។
    សូជាតិ សូ, [28.03.21 14:08]
    ធាតុពិតនៃចម្រៀង ដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកគម្រង់នយោបាយនៅកម្ពុជា !
    …….
    ចម្រៀងនយោបាយ ដែលច្រៀងដោយសម រង្ស៊ី និងបនបរិវារ
    ដែលជ្រកក្រោមស្លាកសញ្ញាអង្គការសិទ្ធិមនុស្ស នាប៉ុន្មានថ្ងៃ
    កន្លងមកនេះ ធាតុពិត វាជាចម្រៀងដែលចេះត្រឹមព្រុសដូចឆ្កែ
    របស់ពួកដែលប្រជាពលរដ្ឋកម្ពុជាសន្មត់ថា ជាពួកគម្រង់
    នយោបាយ ។
    ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព នឹងការអភិវឌ្ឍ បាន
    ប្រាកដច្បាស់ថា កាច្រៀងព្រុសឡូងឡាងរបស់ពួកគេ ទាក់ទង
    និងសេរីភាព សិទ្ធិមនុស្ស និងដំណេីរការប្រជាធិបតេយ្យ
    នៅកម្ពុជា វាគ្រាន់តែជាការព្រុសតម្លង់កំដរឆាក ដេីម្បីដូរយក
    បាយសុីពីចៅហ្វាយនាយរបស់ពួកគេ ដែលមានបំណងរាំង
    ស្កាត់ដំណេីរអភិវឌ្ឍជាតិយ៉ាងលឿនរបស់កម្ពុជា ក្រោមការ
    ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានកិច្ចសហការចូលរួមជិតស្និទពីសំណាក់រដ្ឋាភិបាល ចិន ជប៉ុន កូរ៉េខាងត្បូង។ល។ និងជាពិសេស គឺកុំឲ្យភ្លេចពីសណ្តានពួកគេ ដែលមានសារជាតិ អម្បូរសត្វឆ្កែតែប៉ុណ្ណោះ ។
    បេីយេីងចាំមិនភ្លេចទេ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងបន្ទាប់ពីការបោះឆ្នោតជាតិដែលរៀបចំ
    ឡេីងដោយ UNTAC ហេីយដែលមានភាគីពាក់ព័ន្ធក្នុង
    ជម្លោះប្រដាប់ចូលរួម រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ជុជា បាន
    បង្កេីតឡេីង ហេីយឈ្មោះប្រទេសត្រូវបានដាក់ថា ព្រះរាជា
    ណាចក្រកម្ពុជា ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
    ស្ថិតក្នុងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានារបស់ជាតិ ដែលរងការខ្ទេចខ្ទាំដោយសារភ្លេីងសង្គ្រាមសុីវិលកាលនោះ កម្ពុជាបានរង់ចាំបានយ៉ាងអន្ទះសារសម្រាប់ជំនួយកសាងជាតិ ពីបណ្តាប្រទេសមហាអំណាចក្នុងហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ។តែថាការរង់ចាំវាហាក់ដូចជាការកាប់បំពង់រង់ចាំទឹកភ្លៀងជាមួយនិងការគៀបសង្កត់គ្រប់បែបយ៉ាង ទាក់ទងនិងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិតេយ្យ តាមអ្វី
    ដែលបក្សអាយ៉ងនិយមលោកសេរី និងពួកដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជាតាមបញ្ជាររបស់ចៅហ្វាយនាយរបស់ពួកគេ ដែលបានលេីកឡេីង តាមរយះរបាយការណ៍ភូតកុហកដែលគ្មានការពិត
    ពីការរំលោភបំពាន ដែលធាតុពិត អ្នកដែលបង្ករហេតុ ឲ្យមាន
    ការទប់ស្កាត់ រក្សាសន្តិសុខ របៀបរៀបរយសង្គមពីសំណាក់
    អាជ្ញាធរមានសមត្ថកិច្ច គឺជារឿងដែលញុះញង់បង្ករឡេីង
    ដោយពួកគេដេីម្បីទម្លាក់កំហុស តាមយុទ្ធសាស្ត្រ ជនបទ
    ឡោមព័ន្ធទីក្រុង ដេីម្បីបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់
    កម្ពុជា ដែលប្រសូតចេញពីឆន្ទះប្រជាពលរដ្ឋ តាមរយះការបោះឆ្នោត តាមលក្ខណ:ប្រជាធិបតេយ្យ សេរីពហុបក្ស។
    ជាការពិតណាស់ គ្រប់ប្រទេសក្នុងលោក បេីនិយាយពី
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទាំងប្លុកសេរី
    និងប្លុកកុម្មុយនីស្ត គឺមានដូចគ្នា ។ តែសំខាន់ត្រង់ថា
    ប្រទេសខ្លះប្រជាពលរដ្ឋត្រូវអនុវត្តន៍ សេរីភាព សិទ្ធិមនុស្ស
    ប្រជាធិបតេយ្យអាស្រ័យតាមច្បាប់ ហេីយប្រទេសខ្លះទៀត
    ប្រជាពលរដ្ឋនៃប្រទេសនោះ បានប្រេីប្រាស់សេរីភាព
    សិទ្ធិមនុស្ស និងសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងដាច់
    បង្ហៀរ ចាកច្បាប់ដែលប្រទេសនោះចែងឡេីង រហូតក្លាយ
    ទៅជាភាពអាណាធិបតេយ្យ ខាងសេរីភាព សិទ្ធិមនុស្ស
    នឹងប្រជាធិបតេយ្យ ដែលមានឧទាហរណ៍ នៅសហរដ្ឋ
    អាមេរិកដែលជាប្រទេសបិតាធិបតេយ្យ ជាគ្រូ និងជាគំរូស្រាប់។
    ពិតហេីយ ជម្ងឺកូវីដ១៩ ដែលជាជម្ងឺឆ្លងជាសកល បានសម្លាប់
    ជិវិតប្រជាជនអាមេរិកយ៉ាងរង្គាលដោយអត់ប្រណីដៃ តាមរយះការប្រេីប្រាស់ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបដាច់បង្ហៀររបស់ពួកគេ ដែលមិនសូវមានការគោរពច្បាប់ គោរពតាមការណែនាំពីរដ្ឋាភិបាលអាមេរិករបស់ពួកគេ ។
    គេមិនអាចទម្លាក់បន្ទុកឲ្យទទួលខុសត្រូវពីការស្លាប់របស់
    ជនជាតិអាមេរិក ទៅលេីអតីតប្រធានាធិបតីត្រាំ(trump)
    ឬបៃដិន លេីការដឹកនាំប្រទេសអាមេរិកបានទេ។ ប្រជាជនអាមេរិក ត្រូវបន្ទោសខ្លួនឯង ធ្វេីការស្វ័យទិតៀនខ្លួនឯង ថាហេតុអ្វី បានជានាំគ្នា នាំខ្លួនឯង នាំសហគមន៍ និងក្រុមគួសាររបស់ខ្លួនឲ្យធ្វេីជាផ្ទាំងសុីបសម្រាប់វីរុសដ៏កាចសាហាវ
    កូវីដ១៩នេះ ។
    អំពេីប្រកាន់ពូជសាសន៍នៅអាមេរិកនាពេលបច្ចុប្បន្នក៏វាកេីត
    ឡេីងដំណាលគ្នាក្នុងពេលនៃការប្រេីប្រាស សេរីភាព
    សិទ្ធិមនុស្ស ប្រជាធិបតេយ្យបែបដាច់បង្ហៀរក្នុងយុគកូវីដ១៩
    ដែលកេីតមានក្នុងសហរដ្ឋអាមេរិក ហេីយដែលប្រព័ន្ធឃោសនា នានា នៅអាមេរិក បាននាំគ្នាឃោសនាទម្លាក់កំហុសថាមេរោគកូវីដ១៩បង្កេីតឡេីងដោយចិន
    ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កេីតឲ្យមាន
    សម្អប់ជនជាតិអាមេរិកដេីមកំណេីតអាសុី រហូតមានការ
    បាញ់សម្លាប់រង្គាលជាហូរហែតាមរដ្ឋនានានៅអាមេរិក
    ផងដែរ ។
    (វគ្គទី២ ដែលបន្តពីទី១ដែលបានស្លេះ)
    សម្រាប់ជនជាតិអាមេរិកស្បែកខ្មៅដេីមកំណេីតអាហ្វ្រិក
    បេីទោះបីគ្មានជម្ងឺឆ្លងកូវីដ១៩ ក៏គឺជាមុខសញ្ញាចំបងជាងគេ ទាក់ទងនិងការររីសអេីងពូជសាសន៍នៅអាមេរិក ដែលចង់
    មិនចង់ក៏បណ្តាលឲ្យរដ្ឋាភិបាលអាមេរិកមានចំណែកខ្លះ
    ក្នុងការទទួលខុសត្រូវ ហេីយដែលត្រូវបានប្រទេសជាច្រេីន
    ពួកគម្រង់នយោបាយគណបក្សសង្គ្រោះជាតិ ដែលដឹកនាំ
    ដោយសមរង្ស៊ី+កឹមសុខា គឺសុទ្ធតែកេីតចេញក្រុមជន
    អាវ៉ាសែមកពីក្រៅប្រទេស នឹងខ្លះនៅក្នុងប្រទេស ដែលភាគ
    ច្រេីននៃពួកជនទាំងនេះ ត្រូវបានអ្នកដែលស្គាល់ច្បាប់ពី
    សាវតានៃជនអាវ៉ាសែទាំងនេះស្អប់ខ្ពេីម ។ ក្រុមជនអាវ៉ាសែ
    ទាំងនេះ យេីងមិនអាចបដិសេធបានឡេីយ ពីជំនាញខាង
    ការលួងលោម តាមរយះការភូតភរ ញុះញង់ និងបោកប្រាស
    របស់ពួកគេ ជាមួយការសន្យាខ្យល់បោកប្រាសដេីម្បី
    អូសទាញ ជនឆោតល្ងង់ តែលោភលន់មិនចេះអៀនខ្មាស់
    ដែលបច្ចុប្បន្នជនឆោតល្ងង់ទាំងនេះ នៅសល់តែវិប្បដិសារី
    ព្រោះអ្វីដែលពួកគេមាន ត្រូវលក់ដេីម្បីសូកប៉ាន់ទិញសក្តិ៍
    ខ្យល់ ។
    ជាការពិតណាស់ មានបងប្អូនសាច់ថ្លៃឆ្ងាយរបស់ខ្ញុំម្នាក់
    ដែលរស់នៅប្រទេសបារាំង បានចាញ់បោកសមរង្ស៊ី តមក
    កឹមសុខា តាមរយះការយកលុយមកសូកប៉ាន់ជនឆបោក
    ទាំងពីរនាក់នេះទិញយកសក្តិក៍ខ្យល់(សមាជិកសភា )ដែលទីបំផុតគឺគ្មានបានអ្វីទាំងអស់ ឈឺចិត្តក្លាយទៅជាមនុស្សវិកលចរិតរហូតសព្វថ្ងៃ ។
    កាលណោះដោយមានការអាណឹត ដោយឃេីញវាឆ្កួតលេលា
    ដេកតាមចិញ្ចេីមថ្នល់ ក្នុងនាមជាបង ទោះសាច់ឆ្ងាយក្តី ខ្ញុំ
    បានដាក់ចិត្តអង្វរប្អូនស្រីខ្ញុំ ហេីយបង្គាប់ឲ្យវា ឲ្យមកយកប្តីវា
    ត្រឡប់ទៅបារាំង នឹង ជួយព្យាបាលវាឲ្យជាឆ្កួតផងចុះ ។ តែថា
    មកដល់ពេលនេះដោយជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ វាមិនជាវិញទេ។
    ដោយឡែកសម្រាប់ជនឆោតល្ងង់ចាញ់បោកការបោកប្រាស
    របស់សមរង្ស៊ី និងកឹមសុខា ត្រូវបានក្លាយខ្លួនទៅជាឧបករណ៍
    ដ៏សំខាន់របស់សមរង្ស៊ី , កឹមសុខា ក្នុងការដឹកនាំសកម្មភាព
    លួចដីរដ្ឋ ប្លន់ដីរាស្ត្រ តាមយុទ្ធសាស្ត្រ ដែលកឹមសុខាដាក់
    ចេញ គឺឈ្នះបានដី ចាញ់បានលុយ សំដៅបង្កើតចលាចល
    ក្នុងសង្គមកម្ពុជា ដេីម្បីទម្លាក់កំហុសលេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ។
    ក្រុមអង្គការសិទ្ធិមនុស្ស មានលីកាដូ អាដហុក សហជីព
    សមាគម ក្រុមប្រព័ន្ធឃោសនាក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា បានជួយជ្រោមជ្រែងបក្ស
    ប្រឆាំងសង្គ្រោះជាតិ យ៉ាងសកម្មក្នុងរឿងនេះ ដែលមាន
    ពេលខ្លះពួកអង្គការសិទ្ធិមនុស្សទាំងនេះ បានជួយផ្លល់ជា
    ឧបករណ៍ បាយ ទឺក ទីដេកស្នាក់នៅ រហូតដល់បពង់ទីប
    សម្អាងថាជាដងទង់ជាតិសម្រាប់ការតវ៉ា នឹងផ្តល់កាំបិតពូថៅ
    ដល់ក្រុមបាតុករ ដូចមានក្នុងរឿងទំនាស់ជាមួយក្រុមហ៊ុនចម្ការអំពៅលីយ៉ុងផាត់នៅស្រុកស្រែអំបិលខេត្តកោះកុង ជាដេីម ។
    ទាក់ទងនឹងកម្មករ កម្មការិនីធ្វេីការរោងចក្រ ទង្វេីរបស់ពួកគេក៏ដូចគ្នាដែរ។
    (នៅមានត )

Leave a Reply

Submit Comment