ដោយ សុជីវី
2021-04-04
RFA

ជំនួបរវាងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (រូបកណ្ដាល) និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ (ឆ្វេងបន្ទាប់) នាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ Photo of Chan Chen’s Facebook
អ្នកនាំពាក្យគណបក្សកាន់អំណាចព្រមានថា ការលើកឡើងរបស់មេធាវីលោក កឹម សុខា ដែលថាឈាមរត់រកឈាម ជាការល្មើសបម្រាមតុលាការស្ដីពីសិទ្ធិនយោបាយ។ លោក សុខ ឥសាន ចោទប្រកាន់ថា ការប្រើពាក្យឈាមរត់រកឈាម ស្មើនឹងថាការបញ្ចូលគ្នាគណបក្សនិងគណបក្សដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សថា អ្វីដែលមេធាវីលោក កឹម សុខា លើកឡើងជាសិទ្ធិបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទប្រកាន់ជំនួសព្រះរាជអាជ្ញា ឬតុលាការថា សាររបស់មេធាវីលោក កឹម សុខា នៅលើទំព័រហ្វេសប៊ុក (Facebook) អាចជាពិរុទ្ធភាពសម្រាប់ដាក់បន្ទុកលោក កឹម សុខា។ លោក បន្តព្រមានទៀតថា បើលោក កឹម សុខា នៅតែព្រហើនផ្គើនអនុវត្តនយោបាយ ប្រឆាំងខុសច្បាប់ទៀតការចាត់វិធានការផ្លូវច្បាប់នៅតែមាន។ លោក សុខ ឥសាន លើកឡើងបែបនេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី០៤ ខែមេសា។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននៅឡើយទេ នៅថ្ងៃទី០៤ ខែមេសា ដោយប្រព័ន្ធទូរស័ព្ទមិនទទួលការហៅចូល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត សង្កេតឃើញថា អ្វីដែលមេធាវីលោក កឹម សុខា លើកឡើងជាសិទ្ធិបញ្ចេញមតិតាមការយល់ឃើញរបស់មេធាវីលោក កឹម សុខា មិនមែនជាការល្មើសបម្រាមតុលាការនោះទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ដើម្បីចៀសវាងលើសកម្មភាពនានារបស់លោក កឹម សុខា តុលាការគួរពន្លឿនការជំនុំជម្រះក្ដីលោក កឹម សុខា៖ «ការពន្លឿនការបើកការសវនាការដើម្បីកុំមានឱ្យមានការអូសពេលវេលាយូរអ៊ីចឹងទៅកាលណាអូសពេលអូសវេលាយូរទៅវាកើតជាបញ្ហាបន្តបន្ទាប់។ ឥឡូវហ្នឹងសូម្បីមេធាវីគាត់បញ្ចេញនូវមតិផ្ទាល់ខ្លួនរបស់គាត់បែរជាមានការយល់ឃើញផ្សេងទៅវិញ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិកាលពីឆ្នាំ២០១៧ ហើយសិទ្ធិធ្វើនយោបាយនយោបាយរបស់លោកត្រូវបានដកហូតនៅពេលរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែកាលពីឆ្នាំ២០១៩តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតឱ្យលោកអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយនិងចេញក្រៅប្រទេស។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា គណបក្សកាន់អំណាចមិនចង់ឃើញការធ្វើសកម្មភាព ឬបង្ហាញសារអ្វីនោះទេ គឺគេចង់ឃើញលោក កឹម សុខា នៅស្ងៀមស្ងាត់តាមការរៀបចំរបស់គេ។ ទោះយ៉ាងណាអ្នកវិភាគរូបនេះយល់ថា ក្នុងនាមលោក កឹម សុខា ជាអ្នកនយោបាយជាន់ខ្ពស់មួយរូបមិនត្រូវដាក់ខ្លួនតាមការរៀបចំរបស់គណបក្សកាន់អំណាចនោះទេ។ លោកថា ក្នុងនាមលោក កឹម សុខា ជាមេបក្សប្រឆាំង គួរតែបន្តធ្វើសកម្មភាព និងបង្ហាញសាររបស់ខ្លួនទៅអ្នកគាំទ្របន្តទៀត៖ «បាទទស្សនៈខ្ញុំគណបក្សកាន់អំណាចធ្វើម៉េចឱ្យអតីតអ្នកនយោបាយបក្សប្រឆាំងនៅស្ងៀមបានគឺជាភាពជោគជ័យរបស់គណបក្សកាន់អំណាចហើយ ព្រោះមិនអាចមានឥទ្ធិពល ឬកៀរគរកម្លាំងតតាំងឬក៏ដណ្ដើមប្រជាប្រិយភាពពីគណបក្សកាន់អំណាចបាន»។
ការចោទប្រកាន់របស់លោក សុខ ឥសាន ពេលនេះ ក្រោយពេល មេធាវីលោក កឹម សុខា គឺលោក ចាន់ ចេន បានបង្ហោះសារ លើហ្វេសប៊ុក កាលពីចុងខែមីនា ដោយភ្ជាប់រូបថតលោក កឹម សុខា និងលោក យង់ សាំងកុមារ និងសរសេរថា «ឈាមរត់រកឈាម កូនកសិកររត់រកកសិករ ។ អ្នកប្រជាធិបតេយ្យពិតប្រាកដដែលស្មោះត្រង់នឹងជាតិដូចគ្នា គឺនៅបន្តរួមសុខ រួមទុក្ខជាមួយគ្នា មិនរត់ចោលគ្នា ទោះបីស្ថានភាពលំបាក ឬគ្រាមានអាសន្ន អន់ក្រយ៉ាងណាក៏ដោយ»។
ជុំវិញការចោទប្រកាន់ពីអ្នកនាំពាក្យគណបក្សកាន់អំណាចបែបនេះ អាស៊ីសេរីសុំការបំភ្លឺពីមេធាវីលោក កឹម សុខា លោក ចាន់ ចេន តាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម ប៉ុន្តែមេធាវីរូបនេះគ្រាន់តែមើលសារតែមិនបានឆ្លើយតបនោះទេ។
ទោះយ៉ាងណា លោក ឯម សុវណ្ណារ៉ា យល់ថា សាររបស់លោក ចាន់ ចេន ជាការលើកឡើងក្នុងន័យកណ្ដាលទូទៅនិងមិនមែនជាការបង្ហាញជំហរនយោបាយនោះទេ។ ទោះយ៉ាងណា លោកថា លោក កឹម សុខា មិនគួរបារម្ភពីការព្រមានណាមួយរបស់គណបក្សកាន់អំណាចទេ ព្រោះពេលនេះលោកគ្មានអ្វីត្រូវខ្លាចបាត់បង់អ្វីទៀតនោះទេ ខណៈលោក កឹម សុខា បានបាត់បង់អាជីពនយោបាយទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
please be very careful whit that Khmer Rue leader No2 the former killing field at K5 plane and military cue/ KOSH PECH, VEANG SREANG. and so on
អាអត់ពូជ សុខ ឥសាន្ត កូនមីចោគេកាប់យួនកញ្ចាស់បើមិនដឹងខ្យល់ឥទេនៅអោយស្ងៀមកុំធ្វើចេះអាឈាមថោកនិយាយកោកៗអត់បានការរឿងរបស់ខ្មែរទុកអោយខ្មែរគេធ្វើ អាយួនកញ្ចាស់ សុខ ឥសាន្ដ ឯងបានសុខហើយនៅអោយស្ងៀមប្រយ័ត្នអញធាក់ជ្រះក្អែល។