ដោយ យន់ សាមៀន
2021-04-06
RFA

យុវជន តោ ហ្វាងជឿង ខ្មែរកម្ពុជាក្រោម និងព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម។ រូប៖ ហ្វេសប៊ុក To Hoang Chuong និងសហព័ន្ធខ្មែរកម្ពុជាក្រោម
ពលរដ្ឋ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យរដ្ឋាភិបាលវៀតណាម ដាក់ខ្មែរក្រោម ជាជនជាតិខ្មែរ និងសាសនាព្រះពុទ្ធ ក្នុងអត្តសញ្ញាណប័ណ្ណថ្មីវៀតណាម។
សំណើសុំឲ្យរដ្ឋាភិបាលវៀតណាម ដាក់ខ្មែរក្រោម ជាជនជាតិខ្មែរ និងសាសនាព្រះពុទ្ធ ទៅក្នុងអត្តសញ្ញាណប័ណ្ណថ្មីនេះ គឺធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាម កាលពីពេលថ្មីៗ នេះ ដោយបានឲ្យខ្មែរក្រោមធ្វើអត្តសញ្ញាណប័ណ្ណថ្មីឡើងវិញ ដោយមិនបង្ហាញជនជាតិ និងសាសនា។
សូមលោកអ្នកនាងចុចស្ដាប់សំឡេង។