លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​

ដោយ មួង ណារ៉េត
2021-04-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​

លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​។ រូប៖ ហ្វេសប៊ុក SPM


លោក ហ៊ុន សែន​ ដែលមាន​រហ្សនាមថា​ ជាបុរសសង្ហា​ដើរបញ្ច្រាសទិស​ បានចេញ​បញ្ជា​ឲ្យរដ្ឋមន្រ្តី​ក្រសួង​​នានា​ រួមទាំង​អាជ្ញាធរ​ថ្នាក់ក្រោ​ម​ជាតិ​ទាំ​ងអស់​ ស្រង់​បញ្ជី​ឈ្មោះ​អ្នកដែល​មិនព្រម​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩។​ លោកថា ​អ្នកដែល​មិនបាន​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​នៅពេលនេះ ​នឹង​មិន​ត្រូវ​អនុញ្ញាត​​ឲ្យចូល​ធ្វើការ​នោះឡើយ។

ជាងនេះទៅទៀត​​លោកព្រមានថា​ បើមិនស្ម័គ្រចិត្ត​​ចាក់វា​នៅពេលនេះ ​គឺនឹង​​ហួសពេល​ រដ្ឋត្រូវការ​បញ្ជូន​វ៉ាក់សាំងទៅ​កន្លែងផ្សេង​ទៀត៖ «អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ​ជាពិសេស​​អភិបាលខេត្ត​​ អភិបាល​ស្រុក​ ត្រូវតែពិនិត្យ​​ចំពោះ​មន្ត្រីក្រោម​ឱវាទ ​គ្រប់​បណ្ដា​មន្ទីរជុំវិញ​​ខេត្ត​​ ត្រូវតែ​ត្រួតពិនិត្យ​​ថា​តើ​​មន្រ្តីណាខ្លះ​​មិន​បាន​ចាក់ ​ដើម្បី​ចៀសវាង​ការគេចវេស​ណាមួយ​ ចំពោះ​វ៉ាក់សាំង​។ ​ក្នុងករណី​ដែលមានការ​ខកខាន​​ដោយចេតនា​​មិនបាន​ចាក់វ៉ាក់សាំង ​គឺយើង​​មិនគួរ​គប្បី​​អញ្ជើញពួក​គាត់​​ឲ្យ​មកធ្វើការ​​នោះទេ។ ​យើង​សុខចិត្ត​​ឲ្យពួកគាត់​​នៅផ្ទះ។​ យើង​សុខចិត្ត​​ឲ្យពួកគាត់​​ចាកចេញ​ពីការងារ​ ហើយ​យើង​សុខចិត្ត​ជ្រើសរើស​មន្រ្តី​​ថ្មី​ចូល​ធ្វើការជំ​នួសវិញ»។

ក្រៅពី​សារព្រមាន​ដល់មន្រ្តីរាជការ​ នគរបាលជាតិ​ និង​​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់លំដាប់ថ្នាក់​ ដែលនៅ​​ក្នុង​ក្រប​ខណ្ឌរដ្ឋ​ លោក ហ៊ុន សែន ​បាន​ព្រមាន​ដល់អ្នក​ដាក់​ពាក្យ​សុំធ្វើជារាជការ​ និង​​មន្រ្តីជាប់​កិច្ចសន្យា​ដែល​ត្រូវជ្រើសរើស​ថ្មី​ទាំងអស់​ ក៏ត្រូវតែចាក់​វ៉ាក់សាំង​ជាមុន​​សិន​ដែរ​​ ទើប​អនុញ្ញាតឲ្យ​ជ្រើសរើស​ ឬ​ប្រឡង​ចូលក្រប​ខ័ណ្ឌ​រដ្ឋ​បាន។ ​លោកកំណត់​ការ​ចាក់វ៉ាក់សាំង​ ថា​ជាលក្ខខណ្ឌ​តម្រូវ​ចាំបាច់ ​ដែល​មិន​អាច​ខ្វះបាន។​

ការដាក់កំហិត​ និង​​បង្ខិត​បង្ខំ​ឲ្យ​មន្រ្តីរាជការ​ចាក់​វ៉ាក់សាំង​បែបនេះ ​គឺវាផ្ទុយគ្នា​ស្រឡះទៅ​នឹង​អ្វី​ដែលអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី​ ឱ វណ្ណឌីន​ ដែល​ធ្លាប់​អះអាង​ជា​ប្រចាំ​ថា​ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩​នេះ ​គឺត្រូវ​ធ្វើ​ឡើង​តាមគោលការណ៍​ស្ម័គ្រចិត្ត​ ដោយឥត​មានការ​បង្ខិតបង្ខំ​នោះឡើយ។​

កម្ពុជា​ទទួលបានវ៉ា​ក់សាំង​ចំនួន ៦ ​សែនដូសដំបូង​ នៅ​ដើម​ខែកុម្ភៈ ​ដែលជាជំនួយ​របស់ចិន​ គឺវ៉ាក់សាំងស៊ីណូហ្វាម​ (Sinopharm)។ ​ក្រុមហ៊ុនចិ​ន​ដដែ​ល​នេះ​ បាន​បញ្ជូន​វ៉ាក់សាំង​បន្ថែមចំនួន​ ៧​ សែនដូសទៀត ​កាលពី​ខែ​មីនា។ ក្នុងពេល​ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​លោក ហ៊ុន សែន ​បានទិញវ៉ាកសាំង​របស់​ក្រុមហ៊ុន​ចិន​ដដែល​ ប៉ុន្តែវ៉ាក់សាំងមួយ​មុខ​ផ្សេងឈ្មោះ​​ ស៊ីណូវ៉ាក់ (Sinova) ចំនួន ១លាន៥សែនដូស ក្នុងទឹកប្រាក់​ ១៥ ​លានដុល្លារ។

វ៉ាក់សាំង​ចិនទាំងពីរ​មុខនេះ​ មិនទាន់​មានការ​ទទួល​ស្គាល់​ជាផ្លូវការ​ពីអង្គការ​សុខភាពពិភពលោក ​(WHO) ​នៅឡើយ។ អង្គការនេះ ​បញ្ជាក់ថា​ ​សេចក្តី​សម្រេច​រឿង​វ៉ាក់សាំងចិន​នេះ ​ត្រូវរង់ចាំ​ដល់ចុងខែមេសា​ បើទោះជាបានចេញ​សេចក្ដីប្រកាសថា​ វ៉ាក​សាំងចិន​ទាំង​ពីរ​ប្រភេទនេះ​ មានប្រសិទ្ធភាពពី​ ៥០ ទៅជិត ៧០  ភាគរយក្ដី។

ក្នុងពេល​ជាមួយគ្នា​ កម្ពុជា​ទទួលបាន​ជំនួយ​វ៉ាក់សាំង​របស់អង់គ្លេស​ ផលិតនៅប្រទេស​ឥណ្ឌា​ ដែលទទួលស្គាល់​ដោយ​អង្គការសុខភាពពិភព​លោក។ ប៉ុន្តែវ៉ាក់សាំង​អង់គ្លេស​នេះ ​​កម្ពុជា​​ទើបទទួ​ល​​បាន​តែជាង​​ ៣​សែន​ដូស​​ តែ​ប៉ុណ្ណោះ។​​ ជា​ងនេះទៅ​ទៀត​​លោក ហ៊ុន សែន​​ មិន​អនុញ្ញាត​​ឲ្យ​​ពលរដ្ឋ​ដែល​មាន​​អាយុក្រោម​ ៦០ ឆ្នាំ បាន​​ចាក់​វ៉ាក់សាំង​របស់អង់គ្លេសនេះឡើយ​ បើ​ទោះបីជាវ៉ាក់សាំង​​នេះ​ អាចចាក់បានចាប់ពី​អាយុ ១៨​ ឆ្នាំក៏ដោយ។ នេះអាច​ប្រហែលជាមូលហេតុមួយ ​ដើម្បីជំរុញឲ្យ​ពលរដ្ឋ​ភាគច្រើន​ចាក់វ៉ាក់សាំង​ចិន។

កន្លងមក​មាន​ប្រជាពលរដ្ឋ​ និង​​មន្រ្តីរាជការ​ជាច្រើន​ ដែល​អលអែក ​និង​​រារែក​ចិត្ត​ចំពោះ​វ៉ាក់សាំងចិន​នេះ​ ព្រោះពួកគាត់​បារម្ភអំពី​គុណភាពរបស់វា​ ដែល​មិន​ទាន់មាន​ការទទួលស្គាល់ពី​អង្គការ​សុខភាពពិភពលោក។​ ប៉ុន្តែនៅពេលនេះ​​ មន្រ្តីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ និង​​កម្មករ​រោងចក្រផង អាច​នឹង​រងការ​រើសអើង​ និង​​បណ្តេញ​ចេញ​ពីការងារ​ ប្រសិន​បើពួកគាត់​មិនព្រម​ចាក់វ៉ាក់សាំងចិន​នេះ។

កម្ពុជា​ជាប្រទេស​ទីមួយ​ នៅក្នុង​តំបន់អាស៊ាន ​ដែលបង្ខំប្រជាពលរដ្ឋ​របស់ខ្លួន​ចាក់វ៉ាក់សាំង​បង្ការជំងឺនេះ​ ប៉ុន្តែមិន​ផ្តល់​ជម្រើស​ច្រើន​ដល់ប្រជាពលរដ្ឋ ​ដែល​មាន​អាយុក្រោម​ ៦០ឆ្នាំ​ ក្រៅពី​ចាក់​វ៉ាក់សាំង​ចិន​នោះឡើយ។

ស្របពេល​ដែលលោក​ ហ៊ុន សែន​ បង្ខំឲ្យ​មន្រ្តីរាជការ​ចាក់វ៉ាក់សាំង​ រដ្ឋាភិបាលលោក​ក៏បាន​​ប្រកាស​​បិទការ​ធ្វើដំណើរ​ឆ្លងខេត្តក្រុង​ទាំងអស់ ​រហូតផុតចូល​ឆ្នាំខ្មែរ។​ តាម​រយៈសេចក្តីសម្រេច​ កាលពីថ្ងៃទី​០៦ ខែមេសា លោក ហ៊ុន សែន​ បញ្ជាឲ្យហាមឃាត់​ការ​ធ្វើដំណើរឆ្លងកាត់ និង​ចេញចូលពីខេត្តមួយ​ទៅ​ខេត្ត​មួយ​ជាបណ្ដោះ​អាសន្ន​ សម្រាប់​រយៈពេល ​១៤​ ថ្ងៃ​ គិតចាប់ពី​ថ្ងៃ ទី០៧ ខែមេសានេះ ​ដល់ថ្ងៃទី២០ ខែមេសា ក្រោយផុត​ចូល​ឆ្នាំ​។​ ប៉ុន្តែ ​អ្នករស់នៅ​ទីក្រុងភ្នំពេ​ញ​​ និង​​ខេត្ត​​កណ្តាល អាច​ធ្វើដំណើរ​ឆ្លងកាត់ ​និង​​ចេញ​ចូល​ទៅវិញ​ទៅមកបាន​ ព្រោះខេត្តក្រុងទាំងពីរនេះ ត្រូវចាត់​ទុកថាជា​តំបន់​តែមួយ។

ជាងនេះទៅទៀត​ បម្រាមនេះលើកលែង​ចំពោះ​ការដឹកជញ្ជូន​ទំនិញគ្រប់ប្រភេទ ទាំ​ងផ្លូវទឹក​ និង​ផ្លូវគោក និង​ផ្លូវដែ​ក។​ សេចក្តី​សម្រេច​ដដែលនេះ​ ក៏មិន​ហាមឃាត់​ការដឹក​ជញ្ជូន​កម្មករ​​រោង​ចក្រ​ទៅធ្វើការ​នោះដែរ ​ឲ្យតែមា​ន​បណ្ណ​អនុ​​​​ញ្ញាត​ចេញដោយ​ក្រសួង​ការងារ។​ ការធ្វើដំណើរដោយ​មូលហេតុ​ចាំបាច់​ផ្សេងទៀត​ ដែលមាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មានសមត្ថកិច្ច ​ក៏មិន​ប៉ះពាល់ដោយ​សេចក្តី​សម្រេចនេះ​នោះដែរ។​

ក្រៅពីហាម​ឃាត់ការ​ធ្វើដំណើរឆ្លង​កាត់ ​និង​​ចេញចូលពី​ខេត្តមួយ​ទៅខេត្ត​មួយនេះ ​រដ្ឋាភិបាល​​បាន​បិទរមណីយដ្ឋាន​​ទេសចរ​ណ៍​ នៅទូទាំង​ប្រទេស​រយៈពេល ​១៤ ថ្ងៃ​ដូចគ្នា​នេះដែរ។

កាលពីឆ្នាំមុន​ ពេលដែល​កម្ពុជា​ មិន​ជួបបញ្ហា​ចម្លងសហគមន៍​យ៉ាងរីក​រាល​ដាលដូចពេលនេះ​ រដ្ឋាភិបាលបានលុប​ចោល​ពិធីចូលឆ្នាំ​ និង​​​បង្ខំក​ម្មកររោងចក្​រឲ្យបន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការ​ក្នុង​ថ្ងៃបុណ្យ​ ដោ​​​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ឲ្យឈប់​សម្រាក។​ អ្នកឈប់ថ្ងៃបុណ្យនោះ ​ត្រូវបាន​ក្រសួងការងារ​បង្ខំឲ្យធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ​ មុនអនុញ្ញាត​ឲ្យ​ចូលធ្វើការ​វិញ។

ប៉ុន្តែ​ ឆ្នាំនេះ ​នៅពេលការច​ម្ល​ង​សហគមន៍ ​រីករាលដាលពេញ​ផ្ទៃប្រទេស​ រដ្ឋាភិបាលអនុញ្ញាត​ឲ្យកម្មករចរចា​ជាមួយ​ថៅកែរោងចក្រ​ រឿងឈប់​សម្រាក​ថ្ងៃ​បុណ្យ​នេះ។​ ប៉ុន្តែ​ សេចក្តីសម្រេចនេះ​ នឹង​​ធ្វើឲ្យ​កម្មកររោងចក្រ ​គ្មានជម្រើ​សអ្វីក្​រៅតែ​​ពីបង្ខំ​ចិត្ត បន្ត​ទៅធ្វើការ​នៅថ្ងៃបុណ្យ និ​ង​​មិនអាច​សម្រាកទៅលេងស្រុកបា​នឡើយ​ ព្រោះរដ្ឋាភិបាល​បាន​បិទការ​ធ្វើដំណើរឆ្ល​ង​កាត់​ និង​​ចេញចូលខេត្តក្រុងទាំងអស់ទៅហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ព្រមាន​បណ្ដេញ​អ្នកណា​ដែលមិន​ព្រម​ស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ​-១៩​ ចេញពី​ក្របខ័ណ្ឌ​មន្រ្តីរាជការ​"

  1. so socheath says:

    អាឡប់ចេះតែឆ្កួតហ្មង !
    សម្តេចតេជោហ៊ុនសែន មិនមែនចេះតែដេញអ្នកមិនបាន
    ទទួលការចាក់វ៉ាក់សាំងទេ អាឆ្កួត !
    ដេញតែអាអ្នកគេចវេស មិនព្រមចាក់ ដោយសារវាមិនមានមូលហេតុ
    ច្បាស់លាស់ដែលមិនអាច ទទួលចាក់វ៉ាក់សាំងបានតែប៉ុណ្ណោះ ។
    ឧទាហរណ៍ ដូចអញ មានជម្ថឺទឹកនោម ផ្អែម អាលែកហ្សុី ជាមួយប្រភេទថ្នាំដិចហ្សា
    នេះមិនរាប់ដល់ រឿងឈឺទឹកនោមផ្អែម វាពិតជាមានការទាក់ទងជាមួយរោគ
    តម្រងនោម ដែលមិនអាចចាក់វ៉ាក់សាំង សុីណូហ្វាមបាន។
    តែថាវ៉ាក់សាំអាស្ត្រាហ្សេណេកា អញក៏មិនដឹងថា គេអនុញ្ញាតិ
    ឲ្យចាក់បានឬអត់ ព្រោះអញអត់ទាន់បានសាកសួរព័ត៍មានអ្នកជំនាញដែរ ។

  2. target says:

    នាយករដ្ឋមន្ត្រីដុះស្លែ ហ៊ុនសែន ខ្លាំងដល់ប៉ុណ្ណឹងផងមកបណ្ដេញអញទៅ អញមិនចាក់ធ្វើឥអញ អាណាក្បាលប៉ានដែកមកជួបអញនាំអាដុះស្លែមកផង។

  3. so socheath says:

    អ្ហែង អាtarget គ្រាន់តែជាសំរ៉ាម ។ទោះបីចាក់
    ក៏អ្ហែងនៅតែជាសំរ៉ាម អត់ប្រយោជន៍តែដដែលទេ អាពូជឆ្កែ !

  4. Anonymous says:

    it is a habit of HUN SEN leadership to say I’m not forcing you but if you do not do it there will be consequent . HUN SEN’s word mean you have to do it . if I’m you I will not do it if my condition not suitable to take those Vaccine and no one can force you to die any way . at last I’m wishing AH .. CHESSTU can be survive in this virus so I can chasing whit him on his dump educated from Khmer RUE

Leave a Reply

Submit Comment