កម្ពុជា
07/08/2021 – 06:26
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អ្នកនយោបាយរបស់អតីតបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេសបង្ហាញក្តីសង្ឃឹមថ្មីចុងក្រោយ ខណៈសភាអាមេរិកសើរើឡើងវិញនូវសេចក្តីព្រាងច្បាប់ដែលមានខ្លឹមសារសំដៅដល់ការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ ក្តីសង្ឃឹមរបស់អ្នកនយោបាយនិរទេសខ្លួន គឺស្របពេលដែលសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលជាប់គាំងក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ កន្លងមក ត្រូវបានគេលើកយកមកអនុម័តជាឯកច្ឆន្ទ ដោយគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក កាលពីចុងខែកក្កដា។
តាមរយៈលិខិតថ្លែងអំណរគុណ របស់លោក សម រង្ស៊ី ចំនួន២ដោយឡែកពីគ្នា តែមានខ្លឹមសារដូចគ្នា ផ្ញើជូនលោក Alan Lowenthal និងលោក Steve Chabot ដែលជាអ្នកផ្តួចផ្តើមបង្កើតច្បាប់មួយឈ្មោះ ហៅ Cambodia Democracy Act of 2021 ប្រមុខអតីតបក្សប្រឆាំង បានអះអាងថា ច្បាប់នេះនឹងដាក់ទណ្ឌកម្មកាន់តែខ្លាំងមកលើ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតក្នុងជួររដ្ឋាភិបាលកម្ពុជា។ ការដែលសមាជិសភាអាមេរិកបង្កើតច្បាប់នេះឡើង គឺនៅក្រោមហេតុផលផលថា កម្ពុជាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាំងពីមានការំលាយបក្សប្រឆាំងនៅចុងឆ្នាំ២០១៧ និងការចាប់ខ្លួន លោក កឹម សុខា។
បើតាម លោក សម រង្ស៊ី ទណ្ឌកម្មថ្មីដែលស្តែងចេញពីឥទ្ធិពលនៃច្បាប់នេះ គឺសំដៅតែលើ លោក ហ៊ុន សែន និងអ្នកដែលទទួលខុសត្រូវពីការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងធ្វើបាបរាស្ត្រតែប៉ុណ្ណោះ ពោលទណ្ឌកម្មនេះ មិនប៉ះពាល់ដល់ប្រជារាស្ត្រជាទូទៅឡើយ។
លោកស្រី មូរ សុខហួរ អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបង្ហាញក្តីសង្ឃឹនដែរថាសេចក្តីស្នើច្បាប់នេះនឹងមិនអាចជាប់គាំងនៅត្រឹមព្រឹទ្ធសភាអាមេរិកដូចក្នុងអាណត្តិលោក ដូណាល់ ត្រាំ នោះឡើយ។
កាលពីថ្ងៃទី៥ ខែសីហា សមាជិកព្រឹទ្ធសភា៣រូប រួមមាន លោក Edward J. Markey លោក Marco Rubio និងលោក Dick Durbin បានបង្ហាញការគាំទ្រលើសេចក្តីស្នើច្បាប់នេះ និងសន្យារុញសេចក្តីព្រាងច្បាប់នេះឲ្យចេញផុតពីដៃព្រឹទ្ធសភា។ ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកមិនចង់អត្ថាធិប្បាយចំពោះការតាក់តែងសេចក្តីស្នើច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»របស់តំណាងរាស្រ្តអាមេរិកនោះទេ ខណៈមានការចោទសួរពីអ្នកសារព័ត៌មាន Fresh news ដែលស្និទ្ធនឹងរដ្ឋាភិបាល៕
ពាក្យដែលអាខានិយាយពីអំពើក្បត់ជាតិរបស់វា ។
សូម្បីតែឆ្កែ ក៏វាដឹង ខឹង ព្រុសដេញខាំអាខាដែរ ។
កុំថាឡើយដល់មនុស្សអ្ហា !
HAS ”’the thieve becoming the a hero and the owner was in jail waiting for the that thieve judge final verdict . I do not know who is LOVE your CHEATH …AH CHHKOUTH