អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ អ.ស.ប​ ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​សកម្ម​ជន​​​បរិស្ថាន​៧​រូប​ថា​រំលោភ​ច្បាប់​អន្តរជាតិ

តុលាការ និងច្បាប់ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ណាត សុភាព | ០៩ សីហា ២០២១ |ម៉ោង ១៥:៤២
VOD

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)


អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និង​អ្នកជំនាញសិទ្ធិមនុស្សនៃអង្គ​ការ​សហ​ប្រជា​ជាតិ (អ.ស.ប) សម្តែង​​កង្វល់ចំពោះការ​បន្តឃុំខ្លួនបណ្តោះអាសន្ន​លើសកម្មជនការពារបរិស្ថាននិងសង្គមចំនួន៧នាក់នៅ​​កម្ពុជា​ ដែល​ជាការ​បំពាន​​ដោយ​ផ្ទាល់នូ​វ​សិទ្ធិ​ទទួល​បាននីតិវិធីត្រឹមត្រូវក្រោម​ច្បាប់សិទ្ធិមនុស្ស​​អន្តរជាតិ។

សកម្មជនបរិស្ថាននិង​សង្គមទាំង៧នាក់ដែលកំពុងជាប់ឃុំ​​នោះ រួមមាន កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ,​ លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក មួង សុភ័ក្រ និងលោក មាន ព្រហ្មមុនី។

ក្នុង ទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីធីត ម៉ាន់ត្រាផន រួមជាមួយ​អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន៤រូបផ្សេងទៀត នៅថ្ងៃ​ទី៩ ខែសីហានេះ បាន​បង្ហាញសារ​​ពី​កង្វល់​របស់​​ពួកគេ​ ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្នទៅលើសកម្មជនការពារបរិស្ថាននិងសង្គមចំនួន៧នាក់នេះ ដោយ​​ថា ការឃុំខ្លួន​នោះធ្វើ​ដោយ​បំពានច្បាប់អន្តរជាតិ និងដកហូតសេរីភាពជាមូលដ្ឋានរបស់ពួកគេ និង​ជា​សារ​គំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សផ្សេងៗទៀត ជាដើម។

លោក វីធីត ម៉ាន់ត្រាផន បាន​សរសេរបន្ត​នៅលើទំព័រហ្វេស​ប៊ុករបស់លោក​​​ថា៖ «ការបន្តដកហូតសេរីភាពរបស់ពួកគេ [សកម្មជនការពារបរិស្ថាន] ជាការបំពានដោយផ្ទាល់នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវក្រោមច្បាប់សិទ្ធិមនុស្ស​​​អន្តរជាតិ ដូចមានចែងក្នុងមាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»។

លោក​​បន្ថែមថា៖ «លើសពីនេះ ក្រុម​អ្នកជំនាញបានសម្តែងនូវកង្វល់យ៉ាងខ្លាំងចំពោះ​របាយការណ៍​​​ដែលថាអាជ្ញាធរ​កម្ពុជាកំពុងកំណត់គោលដៅគំរាមកំហែងនិងដាក់ទោសទណ្ឌដល់​អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដែលធ្វើការងារដើម្បីការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន»។

បន្ថែមពីនេះ អ្នកជំនាញសិទ្ធិមនុស្សទាំងនោះជំរុញទៅរដ្ឋាភិបាលចាត់វិធានការបណ្តោះអាសន្ននិងចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងឡាយដែលបានលើកឡើង និងទប់ស្កាត់កុំឱ្យមានការកើតឡើងវិញនូវការរំលោភបំពានទាំងនោះ។ ពួកគេបន្តថា ក្នុងករណីការស៊ើបអង្កេតទាំងឡាយរកឃើញថា ការចោទ​ប្រកាន់​នោះ​ជា​ការ​ពិត​​មែន អាជ្ញាធរកម្ពុជា ត្រូវធានាឱ្យមានគណនេយ្យភាពនៃបុគ្គលណាមួយ​​ដែលទទួល​​ខុសត្រូវចំពោះការរំលោភបំពានដែលបាន​ចោទប្រកាន់ទាំងនោះ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា និងជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា លោក ជិន ម៉ាលីន ចាត់​ទុកការ​លើកឡើង​របស់​​អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ថាធ្វើឡើងដោយក្រុមដែលមាន​និន្នាការប្រឆាំង ដែល​មិន​មានមូលដ្ឋានច្បាស់លាស់និងឆ្លុះបញ្ចាំងពីទិដ្ឋភាពផ្លូវច្បាប់​នោះទេ។

អ្នកនាំពាក្យ​រូបនោះជំរុញទៅអ្នកពាក់ព័ន្ធត្រូវធ្វើការតតាំងតាមផ្លូវច្បាប់ ជាជាង​ការ​និយាយ​ដោយមិនមានមូលដ្ឋានច្បាស់លាស់បែបនេះ។

លោកជំរុញដូច្នេះថា៖ «មធ្យោបាយតាមផ្លូវច្បាប់ដើម្បីការពារជនជាប់ចោទទាំងអស់នេះ មានតែការស្វែងរកភស្តុតាងនិងសក្ខីកម្ម ភស្តុតាងឱ្យបានរឹងមាំតាមផ្លូវច្បាប់ ធ្វើការដោះបន្ទុកទេ ដើម្បីចូលរួមដំណើរការនីតិវិធីរបស់តុលាការ ទើបអាចជួយបាន»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត  មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវគោរព​និងអនុវត្តច្បាប់ជាតិនិងច្បាប់អន្តរជាតិ ស្របតាមការលើកឡើងរបស់អ្នកជំនាញផ្នែកសិទ្ធិមនុស្ស អ.ស.ប ដើម្បីកុំឱ្យកម្ពុជាខាតបង់ប្រយោជន៍ជាដើម។

លោកមានប្រសាសន៍ថា៖ «ការចាប់និងការឃុំខ្លួនសកម្មជនបរិស្ថាននិងសកម្មជនកន្លងមកនេះ វាអត់ធ្វើឱ្យកម្ពុជាមានផលចំណេញ។ ផ្ទុយទៅវិញ យើងឃើញថា ត្រូវទទួលនូវការខាតបង់ ហើយនិងការរិះគន់ជាបន្តបន្ទាប់ទៅទៀត ទោះបីជាអាជ្ញាធរកម្ពុជាអះអាងថា ជាការអនុវត្តច្បាប់របស់កម្ពុជាក៏ដោយ បើសិនជាសកម្មភាពទាំងអស់នេះនៅតែបន្ត វាអាចប៉ះពាល់ដល់ការរំលោភបំពានទៅលើអ្នកការពារសិទ្ធិមនុស្ស»។

គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ គឺមានរយៈពេល១២ខែមកហើយដែលក្រុម«យុវជនខ្មែរថាវរៈ» និង «សមាគមនិស្សិតបញ្ញវន្តខ្មែរ» ទាំង៧នាក់ បានជាប់ឃុំជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំការសម្រេចរបស់តុលាការ​។ ពួកគេបានរងនូវការ​ចោទ​​​ប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានចូលរួមតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីប្រធាន​សហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីអតីតគណបក្សសង្រ្គោះជាតិ និងរៀបចំការជួបជុំដោយសន្តិវិធី​នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពី​អំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

6 Responses to "អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ អ.ស.ប​ ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​សកម្ម​ជន​​​បរិស្ថាន​៧​រូប​ថា​រំលោភ​ច្បាប់​អន្តរជាតិ"

  1. so socheath says:

    សិក្សាពីច្បាប់កម្ពុជាផង អាវ៉ា !
    មិនមែនសិទ្ធិមនុស្សអាវ៉ាឯង អាចនៅលើច្បាប់ជាតិ នៃប្រទេសនិមួយៗ នោះទេ ។
    ប្រទេសអាវ៉ាឯង ក៏ដូចគ្នាដែរ ។ ច្បាប់ប្រទេសធំជាងអ្វីទាំងអស់ ។

  2. Anonymous says:

    NOW every one can see clear evident of this evil Monster dictator HUN SEN. the genocide’s law of this beast regime our people should have known and have to rising up to stop more killing of our innocent Cambodian . we Cambodian should have been known all about the killing field witch this regime leader was a commander of Khmer Rue worked for north Vietcong communist the result over three million Cambodian have been murder by SO SOCHEATH witch was HUN SEN slave . as the time past by from year to year this HUN SEN’s KBOTH CHEATH regime still order to kill more Cambodian . please get up and save your nation by taking this KBOTH CHEATH regime out .

  3. Anonymous says:

    WOW learn about KAMPOUCHE’s law OK ..Mr

  4. so socheath says:

    មិនមែនដោយ​សារ​​បុព្វហេតុសិទ្ធិមនុស្ស ទេ លោក ភ្លើ !
    ពួកវាជាប់គុក ដោយសារក្ត ដោយសារកាដួយពួកវាខ្វះខ្យល់ ។
    ភ្លើមែនវ៉ី !
    ហេតុផលតិចតួចអញ្ចឹងសោះ បែរនិយាយខុស ។
    ស្អី !
    ដោយ​សារ​​បុព្វហេតុសិទ្ធិមនុស្ស ?

  5. Anonymous says:

    OH…YES …SO SOCHEATH is HUN SEN’s adviser that right every speak HUN SEN always used that kind of animal word.

  6. so socheath says:

    ចុម ! ពួកកូនមីកាដួយអាយះស្ញេញនេះ ចេះតែនិយាយឲ្យរួចពីមាត់មែន ?
    ពួកអ្ហែងគ្រាន់តែអើតក្បាលចេញមកនិយាយរឿង ពួក ក្តខ្វះខ្យល់ មីកាដួយ
    ខ្វះខ្យល់អស់នេះ ត្រូវគេគេរបញ្ចោរ ហែកដល់កាដួយស្អុយវ៉៉ល់ម៉ែអ្ហែងម្លឹងហើយ
    នៅមកស្រែកអួតថា យុទ្ធនាការ​​ទាមទារ​ដោះ​លែង​​​អ្នក​ជាប់​ឃុំ​​ដោយ​សារ​​បុព្វហេតុ​
    សិទ្ធិ​មនុស្ស​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​សាធារ​ណជនជា​តិ​​និង​​អន្តរជាតិ​ ទៀត ?
    ពួកអាកូនមីការដួយអាយះស្ញេញ អ្ហែងអស់ហ្នឹង មានមើលអាត្រាភាគរយ
    ដែលគេជេរបញ្ចោរ ហែកកាដួយអាយះស្ញេញ ស្អុយវ៉ល់ ផស់ម៉ែពួកអ្ហែងទេ ?