ដោយ មាន ឫទ្ធិ
2021-08-16
RFA

ក្រុមអង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការនៅសប្ដាហ៍ទី២នេះ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្មមុនី លោក មួង សុភ័គ លោក ថា ឡាវី និង ព្រះតេជគុណ កើត សារ៉ាយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ រូប៖ លីកាដូ
ក្រុមអង្គការ សមាគម និងបណ្ដាញពលរដ្ឋ បន្តយុទ្ធនាការទាមទារដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សនៅសប្ដាហ៍ទី២ ដោយស្នើសុំឲ្យតុលាការដោះលែងប្រធានសហភាពការងារកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន និងក្រុមយុវជន ៧ នាក់ទៀតនៃក្រុមខ្មែរថាវរៈ និងសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ ជាមួយគ្នានេះ មេធាវីការពារក្ដីឲ្យយុវជនការពារបរិស្ថាន ៣ រូបនៃចលនាមាតាធម្មជាតិ សោកស្ដាយដែលតុលាការជាន់ខ្ពស់ នៅថ្ងៃទី១៦ ខែសីហា បដិសេធសំណើសុំនៅក្រៅរបស់លោក យីម លាងហ៊ី យុវជន លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។
នៅសប្ដាហ៍ទី២នេះ ក្រុមសង្គមស៊ីវិលទាមទារឲ្យដោះលែងលោក រ៉ុង ឈុន លោក ហ៊ុន វណ្ណៈ លោកស្រី ឈឿន ដារ៉ាវី កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា លោក មាន ព្រហ្មមុនី លោក មួង សុភ័គ លោក ថា ឡាវី និង ព្រះតេជគុណ កើត សារ៉ាយ។ អ្នកទាំង៨នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធបញ្ហាព្រំដែន និងសកម្មភាពតវ៉ាដោយអហិង្សានៅរាជធានីភ្នំពេញ។
ក្រុមសង្គមស៊ីវិល បានបង្ហោះរូបថតរបស់ពួកគេទាំង ៨ នាក់ និងសរសេរសារភ្ជាប់នៅលើរូបថត ដូចជា មូលហេតុដែលអាជ្ញាធរចាប់ខ្លួនពួកគាត់ ចំនួនថ្ងៃដែលពួកគាត់ជាប់ឃុំ និងការភ្ជាប់សំណួរថាឯណាទៅសិទ្ធិបញ្ចេញមតិរបស់លោក រ៉ុង ឈុន ដែលគ្រាន់តែលើកឡើងពីក្ដីបារម្ភរបស់កសិករនៅតាមបណ្ដោយព្រំដែន ទាក់ទងនឹងការបាត់បង់ដីស្រែរបស់ពួកគេនៅពេលបោះបង្គោលព្រំដែន។ តើអ្វីជាអំពើញុះញង់របស់យុវជនទាំង ៧ នាក់ រួមមាន ព្រះតេជគុណ កើត សារ៉ាយដែលគ្រាន់តែអនុវត្តសិទ្ធិសេរីភាពចូលរួមតវ៉ាអហិង្សាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងមានគម្រោងតវ៉ាអហិង្សានៅទីលានប្រជាធិបតេយ្យ។ ក្រុមអង្គការ សង្គមស៊ីវិល ក៏បានស្នើសុំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក(Facebook) ជាច្រើន ចូលរួមគាំទ្រ និងចែកចាយរូបភាពទាំងនេះដែរ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយាវី ដែលចូលរួមយុទ្ធនាការបង្ហោះសារនេះ នៅតែរក្សាជំហរថា លោក រ៉ុង ឈុន និងសកម្មជនទាំង៧នាក់ មិនបានញុះញង់ពលរដ្ឋដូចការចោទប្រកាន់របស់តុលាការឡើយ។ អ្នកស្រីបន្តថា នឹងចូលរួមក្នុងយុទ្ធនាការនេះ រហូតដល់ពេលមានការដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងអស់៖ «យុទ្ធសាស្ត្រមួយដែលធ្វើឲ្យរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធហ្នឹង កុំឲ្យរំលោភសិទ្ធិមនុស្ស។ បើថា ការដាក់សម្ពាធ យើងមិនដាក់សម្ពាធទេ។ អង្គការសង្គមស៊ីវិលមិនដែលដាក់សម្ពាធទេ។ ប៉ុន្តែគ្រាន់តែចង់ឲ្យរដ្ឋាភិបាលក៏ដូចជាអង្គការនានាហ្នឹង ជួយជំរុញឲ្យរដ្ឋាភិបាលឈប់រំលោភសិទ្ធិមនុស្ស»។
ក្រុមអង្គការសមាគម បណ្ដាញអ្នកការពារសិទ្ធិយុវជន និងក្រុមអ្នកស្រឡាញ់បរិស្ថាន បាននាំគ្នាធ្វើយុទ្ធការទាក់ទាញការគាំទ្រលើបណ្ដាញសង្គមនៅរៀងរាល់សប្ដាហ៍ រហូតដល់ទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលដោះលែងសកម្មជន និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។

ក្រុមអ្នកឃ្លាំមើលទាំងនោះជឿថា ការទាមទារដោះលែងអ្នកជាប់ឃុំដោយសារបុព្វហេតុសិទ្ធិសេរីភាព នឹងអាចជំរុញឲ្យតុលាការ និងរដ្ឋាភិបាលទម្លាក់ចោទបទចោទប្រកាន់លើក្រុមសកម្មជន និងអ្នកការពារសិទ្ធិទាំងអស់នៅកម្ពុជា។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីភាគីរដ្ឋាភិបាល និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី១៦ ខែសីហា។ តែយ៉ាងណាសមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា យុទ្ធនាការនេះ គឺជាសិទ្ធិរបស់ក្រុមសង្គមស៊ីវិល នឹងគ្មានប្រសិទ្ធភាពទេ ព្រោះសំណុំរឿងកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក មួង សូនី និងត្រូវជាបងប្រុសរបស់យុវជនកំពុងជាប់ឃុំលោក មួង សុភ័គ ឲ្យដឹងថា សមាគមលោកគាំទ្រចំពោះយុទ្ធនាការនេះ ព្រោះទាំងលោក រ៉ុង ឈុន និងក្រុមយុវជនទាំងនេះ សុទ្ធតែកំពុងជាប់ឃុំដោយអយុត្តិធម៌៖ «យើងមិនបដិសេធទេ ធ្វើក៏ធ្វើទៅ យោបល់ខ្ញុំណា។ ប៉ុន្តែបើយល់ល្អថែមមួយទៀតទៅ។ ថែមគឺជួយពួកគាត់ផ្នែកការរស់នៅក្នុងគុក ធ្វើម្ដេចជំរុញឲ្យមានការហូបចុកគ្រប់គ្រាន់អ៊ីចឹងទៅណា។ នៅក្រៅជួយផ្នែកសម្ភារៈដល់ពួកគាត់ទៅ ព្រោះអ្វីខ្ញុំមើលជីវភាពគ្រួសារមួយចំនួនរបស់អ្នកជាប់ឃុំហ្នឹងក៏ពិបាកដែរ ជួយតែខ្លួនឯងក៏មិនគ្រាន់ផង ហើយមកជួយដល់គ្រួសារទៀត កាន់តែលំបាកហើយ»។

កាលពីសប្ដាហ៍មុន ក្រុមសង្គមស៊ីវិលបានទាមទារឲ្យដោះលែងសកម្មជនបរិស្ថានកំពុងជាប់ឃុំចំនួន ៦ នាក់។ ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៦ ខែសីហា សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន ៣ រូប ដែលចាប់ខ្លួនកាលពីពីខែមិថុនា គឺលោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា។ តែអាជ្ញាធរមិនបានដឹកយុវជនទាំង ៣ នាក់ មកចូលរួមសវនាការសុំនៅក្រៅឃុំនេះទេ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ គឺលោក យឹម លាងម៉េង មិនព្រមដោះលែងយុវជនទាំង ៣ នាក់នេះទេ ដោយលោកសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមហេតុផលថា បទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រក្នុងសំណុំរឿងរបស់យុវជនទាំង ៣ នាក់ មានជាប់ពាក់ព័ន្ធនឹងមនុស្សច្រើននាក់ និងកំពុងដំណើរការស៊ើបអង្កេតនៅសាលាដំបូង។
ក្រុមមេធាវីការពារក្តី ហៅការសម្រេចក្ដីនេះថា មិនផ្ដល់យុត្តិធម៌សម្រាប់កូនក្ដី។ លោកមេធាវី សំ សុគង់ បញ្ជាក់ថា ក្រុមមេធាវីនឹងស្នើសុំជួបកូនក្ដីក្នុងពន្ធនាគារ ដើម្បីប្រឹក្សាផ្នែកផ្លូវច្បាប់បន្ថែមទៀត៖ «អ៊ីចឹងហើយក្រុមមេធាវី នឹងជួបជាមួយកូនក្ដីនៅក្នុងពន្ធនាគារដើម្បីពិគ្រោះយោបល់ និងផ្ដល់យោបល់ទាក់ទងផ្លូវច្បាប់ ហើយនិងប្រាប់ពួកគាត់អំពីរយៈពេលនៃបណ្ដឹងសារទុក្ខបើសិនជាកូនក្ដីគាត់ពឹងក្រុមមេធាវីគាត់ធ្វើបណ្ដឹងសារទុក្ខ ក្រុមមេធាវីនឹងធ្វើបណ្ដឹងជូនកូនក្ដី»។
ចំណែកក្រុមសាច់ញាតិដែលទន្ទឹងរង់ចាំមើលផ្លូវកូនប្រុសស្រីរបស់ពួកគេ នៅខាងក្រៅរបងសវនាការវិញ ក៏សោកស្ដាយចំពោះការសម្រេចក្ដីនេះដែរ។
មកទល់ពេលនេះ របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សង្គម សិទ្ធិមនុស្ស និងបរិស្ថានជាង ៨០ នាក់ហើយ ដាក់ពន្ធនាគារ ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ អង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផង ហៅការចាប់ខ្លួនទាំងនោះ ថាជាសកម្មភាពបង្ក្រាបលើសំឡេងរិះគន់។ ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់ឲ្យគ្មានលក្ខខណ្ឌ និងបញ្ឈប់អំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
sooner or later they have to release them the reason they have done nothing wrong . who to blame on this wrong doing >> WELL think who every one knew was KBOTH CHEATH the animal monster dictator it was not the whole CPP leadership was KBOTH CHEATH but only one evil monster that all
នាងរត់រកអ្នក មីខាតល័ក្ខ រត់រកអាកំបាក់អន្សា !
*******
បើយើងចាំមិនភ្លេចទេ មានស្លោកខ្មែរមួយឃ្លាសរសេរថា
នាងរត់រកអ្នក រីឯមីខាតល័ក្ខ តែរត់រកអាកំបាក់អន្សា ដែលមានន័យថា
អ្នកល្អ ឬមនុស្សល្អ តែងរត់រកគ្នា។ ហើយមនុស្សអាក្រក់ តែងរត់រកអ្នកអាក្រក់ដូចគ្នា។
យ៉ាងណាមិញ ពួកក្រុមប្រឆាំងរដ្ឋាភិបាល គឺស្ថិតក្នុងអម្បូរណ៍
មីខាតល័ក្ខ រត់រកអាកំបាក់អន្សា នេះឯង ។
ពិតហើយក្រុមប្រឆាំងរដ្ឋាភិបាល ដែលរួមមានក្រុមគណបក្សនយោបាយ
ក្រុមអង្គការសិទ្ធិមនុស្ស ក្រុមសហជីព សមាគមក្រុមអ្នកសារព័ត៍មានដែលគ្មានវិជ្ជាជីវះ ។ល។
ពួក ក្រុម ទាំងនេះបានរួមគ្នាបង្កើតបញ្ហាបង្ករចលាចលក្នុងសង្គម ផ្សព្វផ្សាយព័ត៍មាន
ភូតកុហក បំផុសបំប៉ោងសភាពការណ៍ពិសេសបំផុសឲ្យមានការគាំទ្រនូវអ្វី
ដែលមិនប្រកបដោយការពិតក្នុងសង្គមបច្ចុប្បន្ន ដែលមានន័យថា ពួកទាំងនេះមិនមែនជា
ក្រុមសង្គមស៊ីវិលដែលជួយប្រជាពលរដ្ឋឲ្យមានការយល់ដឹងលើវិស័យច្បាប់ ទាក់ទងនិងសិទ្ធិមនុស្ស
សេរីភាពនិងប្រជាធិបតេយ្យនៅកម្ពុជាឡើយ ។ តែពួកនេះគឺជាក្រុមភេរវកម្ម ដែលមានការ
ចាត់តាំងពីបរទេសយ៉ាងច្បាស់លាស់ ព្រោះថា សកម្មភាពពួកគេ សុទ្ធជាការបំផុសឲ្យមាន
ភាពចលាចលបំផ្លាញសន្តិភាពជាតិ បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន គឺមិនបានប្រព្រឹត្តទៅ
តាមមុខនាទីរបស់ពួកគេ តាមការអះអាងតាមរយះការសុំបង្កើតអង្គការ សមាគម សហជីព
។ល។និង។ល។របស់ពួកគេនោះទេ។
តើនេះមិនមែនជាការបំផ្លាញសេរីភាព បំផ្លាញប្រជាធិបតេយ្យដោយពួកគេនៅកម្ពុជាទេឬ ?
ជាឧទាហរណ៍មានរឿងមួយក្នុងចំណោមរឿងជាច្រើន ដែលបង្ករឡើងដោយក្រុមប្រឆាំង
រាជរដ្ឋាភិបាល។
បើយើងចាំមិនភ្លេចទ្រឹស្តីមហាត្មះគន្ធីក្នុងពេលដឹកនាំបាតុកម្មទាមទារ
សិទ្ធិសេរីភាព និងឯករាជ្យភាពពីអាណានិគមអង់គ្លេស ហើយដែលមានការបង្ក្រាប
បណ្តាលស្លាប់ របួស បាតុករច្រើនរយនាក់ មហាត្មះបាននិយាយស្លោកមួយឃ្លាដាស់តឿន
អ្នកចូលរួមថាយើងនាំគ្នាជូតទឹកភ្នែក ហើយនាំគ្នាដើរទៅមុខទៀត តែត្រូវបានខ្មោចកែមឡី
យកមកប្រើប្រាស់ក្រឡៃ ថាជាទ្រឹស្តីនយោបាយរបស់ខ្លួន នឹងត្រូវបានក្រុមដែលមាននិន្នាការ
ប្រឆាំង លើកយកមកសាទរ ប្រើប្រាស់មិនចំកាលវេលាដើម្បីបំផុសស្មារតីសម្អប់ ការដឹកនាំ
របស់រាជរដ្ឋាភិបាលកម្ពុជា។
ហេតុអីយើងអះអាងថាការបំផុស បែបនេះមិនត្រូវកាល ?
ព្រោះកម្ពុជាមិនស្ថិតនៅក្រោមអាណានិគមនៃប្រទេសណាមួយ
ដែលត្រូវធ្វើសកម្មភាពរើបម្រាស់ ទាមទារសេរីភាព និង
ឯករាជ្យជាតិ ។
រាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ បាន
បើកទូលាយរាល់សិទ្ធិសេរីភាពទាំងក្នុងការរស់នៅចិញ្ចឹមជិវិត
សិទ្ធិបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ សិទ្ធិបើកអង្គការ
សមាគម សហជីព ។ល។និង។ល។ដល់ជនគ្រប់រូប ដោយ
ការធានាខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
យ៉ាងណាមិញ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងបោះ
ជំហានរីកចម្រើនលើគ្រប់វិស័យ ជីវភាពរស់នៅរបស់
ប្រជាពលរដ្ឋពេញដោយសុភមង្គល ក្រោមសន្តិភាពជាតិ
តើវាចាំបាច់ទេដែលត្រូវមានទឹកភ្នែក ហើយជូត ហើយដើរ
ទៅមុខសំដៅតស៊ូទាមទារ ។
តើវាជាការទាមទារអ្វីទៅ បើគ្រប់យ៉ាងត្រូវបានរដ្ឋាភិបាលកម្ពុជា
ផ្តល់ឲ្យមានទាំងអស់ហើយនោះ ?
មកដល់ពេលនេះ តើហេតុអ្វី មានប្រទេសមហាអំណាចខ្លះ បាន
តាំងខ្លួនមេមាន់ចង់បណ្តើរកូនទា ព្រោះគេគឹតថា កូនទាទាំងនេះ
ត្រូវបានគេភ្ញាស់ផ្តល់កំណើតឲ្យជាយូរណាស់មកហើយ ។
ការពិតទៅមាន់ហើយនិងទា ចរឹកសត្វទាំងពីរនេះ មិនដូចគ្នាទេ ។
សម្រាប់មេមាន់ដែលចង់បណ្តើរកូនទា វាគឺជាការផ្សងព្រេង
ដ៏ចម្លែកសម្រាប់ជិវិតនៃសត្វទាំងពីរ ។
កូនទាមិនអាចស្ថិតនៅក្រោមការឃុំគ្រងរបស់មេមាន់ ក្នុងពេលដែលវាចង់ទៅ។
ត្រីឆ្តោ និងស៊ីកូនទា គ្រាដែលមេមាន់មិនចេះហែលទឹក អាចមានលទ្ធភាពជួយកូនទាបាន។
សម្រាប់មេមាន់វិញ ទោះបីនៅលើគោក ក៏មិនប្រាកដថាអាចរក្សាជិវិតកូនទាបាន ជាមួយ
សត្វស្ទាំង ឆ្កែ ឆ្មា ដែលជាសត្រូវជាមួយកូនទា ហើយដែលជួនកាល ជិវិតមេមាន់
ខ្លួនឯង ដែលចង់រក្សាកូនទា អាចក្ស័យ ជាមួយកូនទាផងក៏ថាបាន ។
កម្ពុជាជារដ្ឋអធិបតេយ្យ កឹមសុខាជាជនជាប់ចោទក្នុងបទឧក្រឹដ្ឋ ប្រព្រឹត្តអំពើក្បត់ជាតិ ។
តាមផ្លូវច្បាប់ គឺមិន មានការលើកលែងចំពោះ បទឧក្រឹដ្ឋដែលកឹមសុខាប្រព្រឹត្តបានទេ ។
សម្រាប់ជនល្មើសច្បាប់ មិនថាកម្ពុជា បើទោះជាប្រទេសដែលតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យ
ក៍នៅតែដាក់ទោសទណ្ឌជនល្មើសច្បាប់ទាំងនេះដូចតែគ្នា ហើយដែលមានភាពសាហាវ
ព្រៃផ្សៃ ជាប្រទេសដែលពួកគេហៅថាជាពួកកុម្មុយនីស្តទៀតផង ៕
អាពូជសំផឹង កូនមីកាដួយឆ្កែ បណ្ឌិត សេង សារី !
បើអ្ហែងដឹងច្បាស់ថា ពលរដ្ឋលែងគាំទ្រហ៊ុនសែនទៅហើយនោះ
ម៉េចអាអាពូជសំផឹងអ្ហែងហ្នឹង មិនទៅអូសក្បាលអាពូជឆ្កែសមរង្សុី
ឲ្យចូលមកជំនួសមក អ្ហាស អាពូជសំផឹង !
ហើយអ្ហែងចាំមើល តើក្បាលអាក្បត់ជាតិសមរង្សី វាត្រូវប៉ុន្មានត្បូងចប ដោយស្នាដៃ
ប្រជាពលរដ្ឋ ។
ស្អីគេអាពូជឆ្កែ សេង សារី !
ប្រជាជនស្ទើរម៉ាប្រទេសខ្មែរ កំពុងចំអកឲ្យបងធំអាមេរិកសោះហ្នឹង !
មិនមែនមានតែសម្តេចតជោហ៊ុនសែនឯណា ?
អ្ហែងមើលឲ្យច្បាស់អាសេង សារី កូនមីកាដួយឆ្កែ !
***
សូជាតិ សូ, [30.08.21 12:10]
អាប់ហ្វានីស្ថាន ជាប្រទេសអណ្តេីកទេពស្នូករឹង មិនងាយបំបែកបាននោះទេ
***
មុននេះប៉ុន្មានថ្ងៃ ទាហានអាមេរិក១៣នាក់ រួមនិងប្រជាពលរដ្ឋអាប់ហ្កានីស្ថាន ត្រូវបានសម្លាប់ និងធ្វេីឲ្យរងរបួស នៅក្នុង
ព្រឹត្តិការណ៍បំផ្ទុះគាប់បែកអត្តឃាត ដែលមានការប្រកាស
ទទួលខុសត្រូវ ដោយពួក ISIS- K ។
ឆ្លេីយតបបញ្ហានេះ ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក
បានសន្យាធ្វេីការស្វែងរកដេីម្បីសងសឹក លេីពួកមេដឹកនាំ
ISIS-K វិញ ដេីម្បីសងសឹកឲ្យទាហ៊ានអាមេរិក ដែលស្លាប់
និងរងរបួសដោយសារឧប្បត្តិហេតុ នៃការបំផ្ទុះគ្រាប់បែកនេះវិញ ។
ដូចការសន្យា យន្តហោះដ្រូនគ្មានមនុស្សបេីករបស់អាមេរិក
ត្រូវបានបញ្ជូនឲ្យមកធ្វេីការវាយប្រហារលេីមូលដ្ឋានពួក
ISIS-K ក្នុងប្រទេសអាប់ហ្កានីស្ថាន ហេីយដែលអាមេរិក
បានអះអាងថា បានសម្លាប់មេដឹកនាំសំខាន់២រូបរបស់
ក្រុមនេះ តែមិនមានការបញ្ជាក់ច្បាស់លាស់ពីអត្តសញ្ញាណនៃអ្នកទាំងពីរនោះឡេីយ ។
ប្រសិនបេីយេីងចងចាំមិនភ្លេចទេ ក្នុងសង្គ្រាមម្ភៃឆ្នាំនៅអាប់ហ្កានីស្ថាន កងទ័ពអាមេរិកបានប្រេីគ្រប់យុទ្ធវិធីសង្គ្រាម
ក្នុងនោះមានទាំងការប្រេីប្រាស់ម៉ែគ្រាប់បែក ឪគ្រាប់បែក
ទម្លាក់កម្ទេចកងកម្លាំងតាលីបង់ ដែលអាមេរិកចាត់ទុក
ថាជាពួកភេរវករ មានជំនាញខាងធ្វេីភេរវកម្មឲ្យរលាយ
សូន្យបង់សង្ខារចេញពីភពផែនដីនេះផងដែរ ។
តែថាទោះអាមេរិក ប្រេីទាំងម៉ែគ្រាប់បែក ឪគ្រាប់បែក
ក៏មិនអាចធ្វេីអីពួកតាលីបង់បានឡេីយ ។
ពិតហេីយ អាមេរិកធ្លាប់មេីលស្រាលចំពោះសកម្មភាព
សង្គ្រាមទ័ពព្រៃ ដែលដឹកនាំអនុវត្តន៍ដោយមេដឹកនាំតាលីបង់នៅអាប់ហ្វានីស្ថាន ។
អាមេរិកធ្លាប់បានចំអកឲ្យអតីតសហភាពសូវៀត ដែលធ្លាប់
បានធ្វេីសង្គ្រាមវាយកាន់កាប់អាប់ហ្វានីស្ថានកន្លងមក
ហេីយត្រូវបានដកកងទ័ពត្រឡប់ទៅវិញក្រោមសន្ធិសញ្ញា
សន្តិភាពមួយ បន្ទាប់ពីការធ្វេីសង្គ្រាមអូសបន្លាយច្រេីនឆ្នាំ
ហេីយមិនឈ្នះមិនចាញ់ ។
លេីទីលានសមរភូមិប្រយុទ្ធ ភូមិសាស្ត្រទឹកដីនៅ
អាប់ហ្កានីស្ថានពិតជាស្មុគ្រស្មាញខ្លាំងណាស់ ។ គឺស្មុគ្រ
ស្មាញជាងភូមិសាស្ត្រក្នុងសមរភូមិប្រយុទ្ធនៅវៀតណាម
នៅកូរ៉េខាងជេីង រាប់រយដង ។
ព្រោះថាភ្នំ ជ្រលងភ្នំ ដុំថ្មធំៗ បានក្លាយទៅជាលេណដ្ឋាន
ការពារខ្លួនដ៏រឹងមាំរបស់ពួកតាលីបង់ ដែលមិនអាចឲ្យ
កងទ័ពអាមេរិក និងទ័ពសម្ព័ន្ធមិត្តរបស់ពួកគេ ធ្វេីអ្វី
ឲ្យអន្តរាយធ្ងន់ធ្ងរដល់កងជីវពលតាលីបង់នោះទេ ។
សង្គ្រាមឆ្មក់ បាញ់ម្តងមួយៗ ធ្វេីឲ្យកងទ័ពអាមេរិក និងទ័ព
សម្ព័ន្ធមិត្ត រងគ្រោះស្លាប់ រងរបួសជារៀងរាល់ថ្ងៃ នេះមិន
គិតដល់រឿងរ៉ាវ នៃការប្រេីប្រាស់គ្រឿងផ្ទុះអត្តឃាតផងទេ។
ជាការពិត បេីយេីងគឹតមិនច្រឡំទេ ភូមិសាស្ត្រនៃទឹកដី
អាប់ហ្វានីស្ថាន ជាទឹកដីអណ្តេីកទេពស្នូករឹង ដែលសឹងថា
សូម្បីការប្រយុទ្ធដែលឈានដល់ការប្រេីប្រាសអាវុធ
នុយក្លេអ៊ែរ អាចថា មិនអាចធ្វេីឲ្យអាប់ហ្វានីស្ថាន រលាយ
សូន្យសុងនោះទេ ។
ដូច្នេះហេីយចង់ឬមិនចង់អាមេរិក ត្រូវតែរត់ចេញពី
អាប់ហ្វានីស្ថាន ។ព្រោះថាអាមេរិក មិនត្រឹមតែមិនអាច
កាច់បំបាក់ពួកតាលីបង់បាន តែវាបានធ្វេីឲ្យអាមេរិក
ផុងខ្លួនហេីយខាតបង់លេីការចំណាយកាន់ជ្រៅទៅៗដែក៊លចុងបញ្ចប់ ពួកតាលីបង់ នៅតែជាតាលីបង់ មិនយូរមិនឆាប់
ពួកនេះគង់តែត្រឡប់មកគ្រប់គ្រងប្រទេសតែដដែលទេ ។
អញ្ចឹងចាំអង្កាល់ទៀតបានបងធំរត់ ។ បេីមិនរត់ក៏គង់ត្រូវពួកតាលីបង់ដេញឲ្យរត់តែដដែលទេបងធំអេីយ ។ ចាំដល់ពេលនោះ បេីចាំដល់គេដេញហេីយបានរត់ ច្បាស់ជាខ្មាស់គេងាប់ហេីយបងធំ ៕
រឿងកំប្លែង ដែលគ្មានអ្នកសេីច !
***
ប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីសម្តេចក្រឡាហោមស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជេីញទៅពិនឹត្យសុខភាពនៅប្រទេសបារាំងរយះពេល២សប្តាហ៍ ហេីយដែលនឹងត្រឡប់
មកកម្ពុជាវិញនៅថ្ងៃទី៥កញ្ញា ក្រុមជនក្បត់ជាតិសមរង្ស៊ី
តាមរយះបណ្តាញសង្គមfacebook បានប្រឹងប្រែង
សម្តែងឆាកកំប្លែងដោយឥតព្រាងទុក ក្រោមចំណង
ជេីងថា ការរួបរួមរវាងស ខេង- សមរង្ស៊ី ដេីម្បីបង្កេីត
រដ្ឋាភិបាលកម្ពុជានិរទេសមួយនៅស្រុកបារាំង ។
ឆាកកំប្លែងដែលឥតព្រាងទុករបស់ក្រុមក្បត់ជាតិសមរង្ស៊ី
បានខិតខំសម្រិតសម្រាំងរូបភាព សម្តេចសខេង ចាប់ដៃ
ជាមួយសមរង្ស៊ី ដែលរូបនេះ មានកាលពីជាង១០ឆ្នាំមុន
ដែលសមរង្ស៊ី មានអាយុនៅក្មេងនៅឡេីយ មកធ្វេីជាទី
សម្អាង ដេីម្បីបោកបញ្ឆោត អ្នកដែលមិនបានចាប់
អារម្មណ៍ ។
សម្រាប់សមរង្ស៊ីសព្វថ្ងៃនេះ បេីនិយាយពីរូបរាង សមរង្សីស្បែកយារស្តាក មុខជ្រីវជ្រួញ ហាក់ដូចជួបបញ្ហាខ្វះ
អាហារូបត្ថម្ភ នៅពេលដែលខ្លួនឈានដល់វ័យចំណាស់
ហេីយដែលវាក៏មិនមានការស៊ីសង្វាក់គ្នា រវាងពេលវេលា
ក្នុងបណ្តាញសង្គមfacebook ដែលសមរង្សីបានបង្ហោះអះអាងក្នុងផេកផ្លូវការរបស់ខ្លួនថា សមរង្សុីបានទៅជួបព្រឹទ្ធសភាអាមេរិក (ដោយគ្មានការអញ្ជេីញ )ដេីម្បីសុំឲ្យព្រឹទ្ធសភាអាមេរិកជំរុញការដាក់ទណ្ឌកម្មលេីថ្នាក់ដឹកនាំ
ជាច្រេីនរូបក្នុងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរូបភាពដែល
សមរង្ស៊ី បានបង្ហាញពីការចាប់ដៃជាមួយសម្តេចសខេង
អះអាងពីការរួមគ្នារវាងសខេងនិងសមរង្ស៊ី ក្នុងារបង្កេីត
រដ្ឋាភិបាលនិរទេស នៅឯប្រទេសបារាំងនេះផងដែរ ។
តេីសមរង្ស៊ី ពិតជាចេះបែងភាគ បំបែកខ្លួនធ្វេីការងារ២
ក្នុងពេលតែមួយមែនទេ ?
វាគឺជាការបោកប្រាស ដែលមិនស៊ីសង្វាក់ក្នុងសាច់រឿង
ដែលត្រូវបានបង្កេ៏តឡេីងដោយក្រុមជនក្បត់ជាតិសមរង្សុី
ហេីយដែលអ្នកដឹកនាំក្នុងរឿងនេះ គឺជាជនដែលគ្មានវិជ្ជាជីវះ
ក្នុងការនិពន្ធនឹងដឹកនាំរឿងដេីម្បីបោកប្រាសនេះឡេីយ ។
ជាការពិតណាស់ រឿងកំប្លែងជាទូទៅដែលក្រុមជនក្បត់ជាតិ
សមរង្សីបង្កេីតឡេីង គឺវាមិនបណ្តាលឲ្យមានអ្នកសេ៏ចនោះទេ។ តែវាបែរជាមានអ្នកយំទៅវិញ ។
ព្រោះថាអ្នកខ្លះចូលសំដែងជាតួកំប្លែង ជាមួយក្រុមក្បត់ជាតិ
សមរង្សី ត្រូវបានប្រែក្លាយខ្លួនពីតួកំប្លែង ទៅជាតួកំសត់ដេកយំក្នុងគុក២ឆ្នាំ ខ្លះ១៨ខែ ខ្លះ១ឆ្នាំ២ខែក៏មាន ហេីយក៏មានច្រេីនណាស់ដែរហេីយ ។
ឥឡូវនេះ ប៉ុន្មានថ្ងៃខាងមុខនេះ អ្នកដែលចូលរួមដេីរតួ
ជាតួកំប្លែងឲ្យរឿងកំប្លែងរបស់សមរង្សុី អាចនឹងមានការ
ប្តូរមកជាតួកំសត់ជាបន្តបន្ទាប់ទៀត ហេីយដែលតួ
ទាំងនេះ នឹងកំសត់ជាងតួមុន ព្រោះថាអាជីពរបស់ពួកគេ
នឹងរលាយទៅតាមអាជីពតួកំប្លែង ដែលពួកគេបានជួយសម្តែងឲ្យសមរង្សីក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះដែរ ៕