តារា​ចម្រៀងរ៉េប គា សុគន្ធ មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប ក្រោយ​ចេញ​ពី​ពន្ធនាគារ

តុលាការ និងច្បាប់ព័ត៌មានជាតិសង្គមសេរីភាពបញ្ចេញមតិ
កញ្ញា ខាន់ លក្ខិណា |០៤ កញ្ញា ២០២១ |ម៉ោង ១៨:០៧
VOD

តារាចម្រៀងរ៉េប គា សុគន្ធ ស្រោចទឹកលាងជម្រះកាយក្រោយពីចេញពីពន្ធនាគារកាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១។

តារាចម្រៀងរ៉េប គា សុគន្ធ ស្រោចទឹកលាងជម្រះកាយក្រោយពីចេញពីពន្ធនាគារកាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១។


តារា​ចម្រៀង​រ៉េប​ គា សុគន្ធ បាន​អះអាង​ថា នឹង​មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប​ឡើយ​ បើ​ទោះ​បី​ជា​តារា​ចម្រៀងរ៉េប​វ័យក្មេង​រូប​នេះ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ​ដោយ​សារ​តែ​ច្រៀង​រិះ​គន់​សង្គម​ក្តី។

​កាលពី​ថ្ងៃទី៣ ខែកញ្ញា តារា​ចម្រៀង​រ៉េបវ័យ ២២ ឆ្នាំរូបនេះ បានដោះលែងចេញពីពន្ធនាគារ និង​បាន​ជួប​ជុំក្រុមគ្រួសារឡើងវិញ ក្រោយ​ពី​បាន​​អនុវត្ត​ទោស​​ជាប់​​ពន្ធនាគារ​​អស់​​រយៈពេល​១​ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែល​តុលាការ​ខេត្តសៀមរាប​បាន​កាត់​ទោស​យុវជន​រូប​នេះ​ពីបទ «ញុះញង់»

យុវជន គា សុគន្ធ បាន​ប្រាប់​សារព័ត៌មាន​វីអូឌី​នៅ​ថ្ងៃសៅរ៍នេះ​ពី​គេហដ្ឋាន​របស់​លោក​នៅ​ឯ​ខេត្ត​សៀមរាប បានចាត់​ទុកការ​ចោទ​ប្រកាន់ និង​ការ​​ឃុំខ្លួន​លោក​ក្នុង​រយៈពេល ១ ឆ្នាំមក​នេះថា​ ជារឿង​អយុត្តិធម៌។ ប៉ុន្តែតារាចម្រៀងរ៉េបវ័យ ២២ ឆ្នាំរូបនេះ មិនសោកស្ដាយ​ឡើយ​ ដោយ​លោក​​គិត​​ថា អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក គឺ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​ខុស ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ តារា​ចម្រៀង​រូបនេះ​បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​ខ្លួន​បាន​ច្រៀង និង​សកម្មភាព​ដែល​បាន​ធ្វើកន្លងមក គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង ​ឬ ​អ្នក​នយោបាយ​ណា​មួយ​​ឡើយ។ លើសពី​នេះ លោកថា ទោះ​បី​ខ្លួន​បាន​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ដោយ​សារ​ការ​ច្រៀង​ចម្រៀង​រៀបរាប់​ពី​រឿង​សង្គមក្ដី ប៉ុន្តែ​ខ្លួន​នឹង​មិន​បោះបង់​ចំពោះ​អាជីព​ជា​អ្នក​និពន្ធ​បទចម្រៀង និង​បន្តច្រៀង​លើកទឹកចិត្តដល់​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។

លោកថា​៖​ «សម្រាប់​ខ្ញុំ​យល់​ថា ចម្រៀង​របស់​ខ្ញុំ​គ្រាន់​តែ​ជា​ការ​យល់ឃើញ​ពី​សិទ្ធិបញ្ចេញ​មតិ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​លើក​សិល្បៈមួយ​ហ្នឹង​មក​មាន​ន័យ​ថា សិល្បៈ គឺឆ្លុះ​បញ្ចាំ​ពី​សង្គម អ៊ីចឹង​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា វាអត់​មានអីត្រូវខុសទេ ​ប៉ុន្តែបើគេ​ចោទ​ថា យើង​ខុស​ ខ្ញុំមិន​សូវយល់​ពី​ចំណុច​នេះ​ដែរ តែ​ចម្រៀង​ដែល​ខ្ញុំ​បាន​ធ្វើខ្ញុំនឹង​មិន​បោះបង់​វា​ទេ​ តែខ្ញុំផ្អាក​មួយ​រយៈ។ ចំពោះ​អារម្មណ៍ ​សម្រាប់​ខ្ញុំ​ហាន​និង​ខ្លាច គឺដើរ​ទន្ទឹមគ្នា ហាន​ក៏​ហាន ខ្លាច​ក៏​ខ្លាច ប៉ុន្តែដើរ​ដល់​ចំណុច​ហ្នឹង​ហើយ មិន​អាច​បកក្រាយ​បាន​ទេ​ គឺ​មាន​តែ​ទៅ​មុខ»។

បទចម្រៀង​រ៉េប​របស់ គា សុគន្ធ ដែល​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម You Tube និង​នាំឱ្យ​អាជ្ញាធរ​កម្ពុជា​ចោទប្រកាន់​យុវជន​រូប​នេះ​ពី​បទញុះញង់​ រួមមាន​បទ​ «សាសន៍កំសត់, ដីខ្មែរ និង ទឹកភ្នែករាស្ត្រ»​ ដែល​ខ្លួន​បាន​ច្រៀង​កន្លងមក​សុទ្ធតែ​និពន្ធដោយ​ខ្លួនឯង។

យុវជន​រូប​នេះ​បន្តថា មូលហេតុ​ដែល​ជំរុញ​ឱ្យខ្លួន​និពន្ធបទចម្រៀង​នេះ​ឡើង គឺ​ក្នុង​គោល​បំណង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបការ​លំបាក​ផ្នែក​ជីវភាព និង​ការ​ធ្វើចំណាក​ស្រុក​ទៅក្រៅ​ប្រទេស រួមទាំង​ឱ្យប្រជាពលរដ្ឋខ្មែរ​ចេះស្រឡាញ់​ខ្មែរ​ដូចគ្នា​ជា​ដើម។ លោកបន្ត​ថា បទចម្រៀង​របស់​លោក​គ្មាន​ចេតនា «ញុះញង់» ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

លើស​ពី​នេះ បទ​ចម្រៀង​ដែល​ខ្លួន​បាន​និពន្ធនោះ ​ចង់ដាស់​ស្មារតីយុវជន​មួយ​ចំនួន កុំឱ្យ​ប្រើប្រាស់​គ្រឿង​ញៀន និង​កុំឱ្យ​ឈ្លោះប្រកែក​គ្នា ហើយ​ទិដ្ឋភាព​ទាំងអស់​នេះ ​វា​ជា​រឿង​ពិត​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម។

លោក​ថា​៖ «ខ្ញុំ​តែង​សង្កេត​ឃើញ​ហ្វេសប៊ុក​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​អាជ្ញាធរ​អ៊ីចឹង​ខ្ញុំ​ឱ្យ​ថ្នាក់​លើ​ជួយ​ប្រជាពលរដ្ឋផង។ ទី២ ខ្ញុំសង្កេត​ឃើញ​យុវជន​មួយ​ចំនួនគាត់​ដើរ​ភ្លើតភ្លើន​កាប់​ចាក់​គ្នា​ឈ្លោះ​គ្នាអ៊ីចឹង​ខ្ញុំចង់​ស៊ក​មាន​ទាំង​ជាតិ សាសនា វប្បធម៌​បន្តិច ​ឱ្យគាត់​ស្ដាប់​ទៅ​ជាតិ​ថ្កុំថ្កើងល្អ​យើង​មិន​គួរ​ធ្វើ​អ៊ីចឹង​ទេ។ ទី៣ ខ្ញុំអាណិត​និង​ស្រណោះ​ប្រជាពលរដ្ឋ​មួយ​ចំនួនខ្ញុំមិន​ជួប​បញ្ហា​ដូចពួក​គាត់​ទេប៉ុន្តែ​ខ្ញុំ​អាណិត​ពួកគាត់​អ៊ីចឹង​ខ្ញុំស៊ក​ពាក្យ​ទាំងអស់​នោះ​លើក​ទឹក​ចិត្ត​ពួក​គាត់។ មួយ​ទៀត​ដូចជា​ការ​ឆ្លង​ស្រុក​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ ឃ្លាតពីឪពុក​ម្ដាយអ៊ីចឹង​ខ្ញុំចង់​ផ្ដល់​កម្លាំង​ចិត្តតាម​សំឡេង​ព្រោះ​ខ្ញុំ​យល់​ថា សិល្បៈ​វា​ទូលំទូលាយ​ខ្លាំង​ណាស់ហើយ​ពេល​នេះគាត់​មិន​បាន​ស្តាប់​ពេល​ក្រោយ​គាត់​អាច​បាន​ស្ដាប់​វិញ។អ៊ីចឹង​ខ្ញុំយល់​ថាចម្រៀង​ហ្នឹង​ល្អខ្ញុំក៏​សរសេរ​ចេញ​ទៅ»។

យុវជន គា សុគន្ធ បន្តថា នៅថ្ងៃ​ខាង​មុខ​នេះ ខ្លួន​នឹង​និពន្ធបទចម្រៀង​រៀបរាប់​ពី​បញ្ហា​លំបាក​របស់​ខ្លួន​ឯង​ក្នុង​រយៈពេល​ ១ ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ។

លោក ផល គា ដែល​ជា​ឪពុក​របស់​យុវជន គា សុគន្ធ បាន​លើក​ឡើង​ថា គ្រួសារ​របស់​លោក​សប្បាយ​ចិត្ត​ដែល​បាន​ជួបជុំគ្នាឡើងវិញ។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា​ តើគាត់​អនុញ្ញាត​ឱ្យ​កូន​ប្រុស​ច្រៀង​រ៉េប​បន្ត​ទៀត​ទេ? លោកថា ​​គ្រួសាររបស់គាត់​មិនហាមឃាត់​ខ្លួន​កូន​ឡើយ​ ប្រសិន​បើ​អ្វី​ដែល​កូន​របស់​គាត់​បាន​ធ្វើជា​រឿង​ត្រឹមត្រូវ​នោះ។ លោក​បន្តថា គាត់​និង​គ្រួសារ​ មិន​នឹក​ស្មានថា ​កូនប្រុស​មាន​ទេពកោសល្យ​ចេះ និពន្ធបទចម្រៀង និងច្រៀង​បែប​នេះ​ទេ។

លោកថា៖ «ខ្ញុំសប្បាយ​ចិត្តនិង​កក់ក្ដៅ​នៅពេល​ដែលកូន​បាន​ចេញ​មកវិញ​ប៉ុណ្ណ​ខាង​ផ្នែក​វិស័យ​បទចម្រៀង​ដែល​កូន​មាន​បំណង​ចង់​ធ្វើអ្វី​ខ្ញុំមិន​ហាមឃាត់​សិទ្ធិកូនទេ​ប៉ុន្តែអ្វីដែលល្អកូន​ធ្វើទៅ​ឱ្យ​តែ​ជា​រឿង​តឹ្រមត្រូវ​»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូលោក អំ សំអាត បាន​សាទរ​ចំពោះ​ការ​ដោះលែង​យុវជន គា សុគន្ធ ប៉ុន្តែលោក​បាន​បង្ហាញ​ការ​សោកស្ដាយ​ដែលតុលាការ​បាន​ឃុំខ្លួន​យុវជន​នេះ​នៅ​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំ ទាំង​ដែលរូប​គេ​មិន​បាន​ធ្វើខុស។ លោកថា បទចម្រៀង​​​ដែល​​យុវជន​ គា សុគន្ធ បាន​និពន្ធដោយ​ស្នាដៃខ្លួនឯងបែប​នេះ រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធគួរ​តែ​លើក​ទឹក​ចិត្ត និង​ជំរុញ​បន្ថែម មិន​មែន​មក​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដល់​អ្នក​ដែល​មាន​ស្នាដៃ​បែប​នេះ​ទេ។

លោក​ថា​៖ «យើងគួរ​ឱ្យ​សោកស្ដាយ​ដែល​លោក គា សុគន្ធ ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ៨ ខែ ប៉ុន្តែ​អនុវត្ត​ទោសតែ១ ឆ្នាំបើគិត​ទៅគា​ត់​គ្មាន​កំហុស​សោះគ្រាន់តែ​គាត់​ជា​អ្នក​មាន​ទេពកោសល្យ​ច្រៀង​ចម្រៀង​រ៉េបដើម្បីធ្វើការ​ផ្សព្វផ្សាយ​ទាក់ទង​បញ្ហា​សង្គម​បរិស្ថាន​ផ្សេងៗដើម្បីឱ្យ​ពលរដ្ឋបាន​យល់និង​បាន​ដឹងលឺជាពិសេស​បញ្ហាមួយ​ចំនួន​ដែល​ត្រូវកែ​លម្អ​ក្នុង​ស្ថានភាព​សង្គម»

យុវជន គា សុគន្ធ បាន​ឈប់រៀន​នៅថ្នាក់ទី៩ ហើយ​ឆ្នាំ២០១៥ ខ្លួន​បាន​ចាប់​ផ្ដើម​និពន្ធបទចម្រៀង​ច្រៀង​ដោយ​ខ្លួន​ឯង​រហូត​ដល់​ឆ្នាំ២០១៩ និង២០២០។ ប៉ុន្តែដោយមើល​ឃើញ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​សង្គម​ច្រើន​នោះ សុគន្ធ ក៏បាន​និពន្ធបទចម្រៀង​រ៉េប ពាក់ព័ន្ធ​នឹង​រឿងគ្រឿងញៀន​ គ្រោះថ្នាក់​ចរាចណ៍ និង​បញ្ហារបស់សង្គម​ផ្សេងៗ​ទៀត។

យុវជន គា សុគន្ធ ​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ទំនុក​ច្រៀង​ក្នុង​បទ​ចម្រៀង​រ៉េប​ ដែលយុវជនរូបនេះ​បាន​​ផលិត​ឡើង ដែល​មាន​អត្ថន័យ​រិះ​គន់​ទៅ​លើ​បញ្ហា​សង្គម ​ដូចជា បញ្ហា​សេដ្ឋកិច្ច​ ទឹកដី និងបញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា​​ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "តារា​ចម្រៀងរ៉េប គា សុគន្ធ មិន​បោះបង់​អាជីព​ជា​អ្នក​ចម្រៀង​រ៉េប ក្រោយ​ចេញ​ពី​ពន្ធនាគារ"

  1. so socheath says:

    បងធំខ្សោយកម្លាំង !
    ***
    យេីងស្លេះរឿងរកាំរកូសរវាងបងធំនិងអង្គការណាតូដែលមានបងធំជា
    អធិបតីត្រឹមហ្នឹងចុះ ដេីម្បីទុកឲ្យលោកអ្នកអាន
    សិក្សាវិភាគស្វែងយល់ពីរាល់ព្រឹត្តិការណ៍នានា ទាក់ទង
    នឹងអង្គការណាតូដោយខ្លួនឯងបន្តទៀតចុះ។
    ព្រោះថាខ្ញុំជាអ្នកនិពន្ធមិនហ៊ានប្រថុយប្រថាន ដាក់ការសន្និដ្ឋាន ដោយ
    គ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឲ្យការគឹតវិភាគដែលរាប់ថាត្រឹមត្រូ
    វនាពេលកន្លងមក ក្លាយទៅជាអាសារឥតការនាពេលនេះទេ ។
    តែថាបងធំពិតជាខ្សោយកម្លាំងមែន ។
    វិបត្តិចម្បងនៃជម្ងឺកូវីដ១៩នៅអាមេរិក ដែលបណ្តាលឲ្យ
    ជនជាតិអាមេរិកឆ្លង រួមនិងការស្លាប់ដោយសារជម្ងឺនេះ
    រាប់សែននាក់ វាមិនមែនជារឿងសាមញ្ញទេ សម្រាប់ការវាយ
    តម្លៃគ្រប់ជ្រុងជ្រោយលេីគ្រប់ស្ថានភាពនានាក្នុងសហរដ្ឋអាមេរិក ពី
    គ្រប់មជ្ឈដ្ឋានអន្តរជាតិ ទាក់ទងនឹងកម្លាំងឥទ្ធិពលលេខ១ របស់
    បងធំនៅលេីឆាកអន្តរជាតិ ថាពេលខាងមុខនេះនឹងក្លាយទៅជាយ៉ាងណា ។
    រុស្សី និងចិនពេលនេះកំពុងក្លាយជាកម្លាំងទាញចេញ
    ហេីយកំពុងរុញច្រានបងធំឲ្យថយក្រោយ ពិសេសគឺចិន ដែល
    កន្លងមកត្រូវបានរាប់ថាជាមហាអំណាចសេដ្ឋកិច្ចលេខ២
    លេីលោកបន្ទាប់ពីបងធំ ។
    ដំណេីរលោភលន់របស់បងធំ ក្នុងការក្រសោបពិភពលោក
    នេះឲ្យនៅហ្នឹងថ្កល់ក្នុងដៃ ដេីម្បីចង្អុលដោយអំណាច
    បង្គាប់បញ្ជារឲ្យប្រទេសដ៏ទៃដែលក្រីក្រ ទន់ខ្សោយដេីរតាម
    ក្នុងអ្វីដែលមិនសមដេីរតាម បានបង្ករជាការតបត ពីសំណាក់
    ប្រទេសដែលមិនពេញចិត្ត ។
    ទណ្ឌកម្មសេដ្ឋកិច្ចចំពោះអ្នកជំទាស់ ត្រូវបានបងធំ និង
    បក្សពួកប្រកាសដាក់លេីប្រទេស ដែលមេដឹកនាំប្រទេស
    នោះមិនដេីរតាមខ្លួន ។
    ជាមួយទណ្ឌកម្មសេដ្ឋកិច្ច ប្រទេសខ្លះ ត្រូវបានបងធំភូតកុហក
    ដេីម្បីទម្លាក់ដាក់កំហុស ហេីយក្រោយមកបងធំរួមជាមួយបក្សពួក
    បានប្រេីកម្លាំងបង្ក្រាបប្រទេសនោះ ដូចជាប្រទេសអ៊ីរ៉ាក់ លីប៊ី ជាដេីម ។
    ដោយឡែកសម្រាប់មេដឹកនាំប្រទេសដែលដាក់ខ្លួនជាអាយ៉ង
    បងធំ ត្រូវបានគាំទ្រ ដែលសូម្បីចលនាឧទ្ទាម មូចាហ៊ីឌីននៅ
    ប្រទេសអាប់ហ្កានីស្ថាន (បច្ចុប្បន្នគឺពួកតាលីបង់)ក៏បងធំគាំទ្រផ្តល់
    ទាំងអាវុធនិង ថវិកា ឲ្យក្រុមចលនាឧទ្ទាមមូចាហ៊ីឌីន
    ប្រឆាំងជាមួយរដ្ឋាភិបាលកុម្មុយនីស្តអាប់ហ្វានីស្ថាន ដែលគាំទ្រដោយ
    អតីតសហភាពសូវៀត ដេីម្បីបំបាក់សូវៀត ដែលកាលណោះ សូវៀតកំពុង
    ធ្វេីសង្គ្រាមត្រជាក់ជាមួយសហរដ្ឋអាមេរិក ។
    នៅមានឧបាយកលអាក្រក់ជាយុទ្ធសាស្ត្រ គ្រប់បែបយ៉ាងផ្សេងទៀត
    ដែលបងធំបង្កេីតឡេីង សម្រាប់បំផ្លាញ ដេីម្បីគ្រប់គ្រង ដូចជាឧបាយកល
    បដិវត្តន៍ពណ៌ជាដេីម ដូចនៅកម្ពុជាមានកឹមសុខាជាអាយ៉ងបងធំ
    ជាអ្នកដេីរតួសំខាន់សម្រាប់ការអនុវត្តន៍នយោបាយបដិវត្តន៍ពណ៌នេះ ។
    (នៅមានត)

  2. Anonymous says:

    how can any one stop the action of impunity just like the word said >>when the water rising the fish eat the ant and when the water got the ant will eat the fish . it is every true it was happen to this nation million years ago that right this poor nation getting smaller and smaller just about over. WE Cambodian over sea knew if this HUN SEN leadership still in powers KAMPOUCHEA will be end soon . please look at what is going on right now

Leave a Reply

Submit Comment