សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួសធ្ងន់

ដោយ អាស៊ីសេរី
2021-09-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួសធ្ងន់

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ដែល​កំពុង​ភៀសខ្លួន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ គឺ​លោក ជិម សុផាត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ៣​នាក់​លប​វាយ នៅ​ថ្ងៃទី​៥ កញ្ញា ២០២១។ Photo Provided


សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ដែល​កំពុង​ភៀសខ្លួន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ គឺ​លោក ជិម សុផាត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា ៣​នាក់​លប​វាយ​បណ្ដាល​ឱ្យ​របួស​ជាច្រើន​កន្លែង​នៅ​ព្រឹក​ថ្ងៃទី​៥ កញ្ញា។

ជនរងគ្រោះ លោក ជិម សុផាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្រោយ​ពេល​កើត​ហេតុ​ថា ជនល្មើស​ម្នាក់​ក្នុង​ចំណោម ៣​នាក់​បាន​និយាយ​ភាសា​ខ្មែរ គំរាម​បាញ់​សម្លាប់​លោក​ដោយសារ​មិន​ព្រម​ឡើង​ឡាន​ទៅ​ជា​មួយ​ជនល្មើស។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​សកម្មជន​បក្ស​ប្រឆាំង​បញ្ជូន​ទៅ​សង្គ្រោះប​ន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយ​ពេល​កើតហេតុ​។ ចំណែក​ជនល្មើស​ទាំង​៣​នាក់​បាន​បើករថយន្ត​គេចខ្លួន។ លោក ជឹម សុផាត ជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ បាន​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ប្រមាណ ៣​ឆ្នាំ​ហើយ ដោយសារតែ​របប​ក្រុង​ភ្នំពេញ​តាម​យាយី​លោក។ លោក​ជា​សកម្មជន​ម្នាក់​ដែល​តែង​បង្ហោះ​សារ និង​និយាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​មិន​សំចៃ​មាត់៕

សូម​លោក​អ្នកនាង​រង់ចាំ​តាមដាន​ព័ត៌មាន​ពិស្ដារ​នៅក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​នៅ​រាត្រី​នេះ​បន្ត​ទៀត!!!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​របួសធ្ងន់"

  1. Anonymous says:

    it getting too hot do not blame to the fire it may start at any time

Leave a Reply

Submit Comment