អ្នកកាសែតវ័យ​ក្មេង​​ដែលធ្លាប់រងការគំរាមកំហែងប្រកាសជំហរបន្តអាជីពទៅមុខទៀត

ព័ត៌មានជាតិសេរីភាពសារព័ត៌មានអភិបាលកិច្ច
លោក សុត បាន | ១៣ កញ្ញា ២០២១ |ម៉ោង ២០:៥០
VOD

លោក ពក ខឺយ អ្នកហាត់ការនៅស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យឯករាជ្យ (VOD)។ (ហ្វេសប៊ុកលោក ពក ខឺយ)

លោក ពក ខឺយ អ្នកហាត់ការនៅស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យឯករាជ្យ (VOD)។ (ហ្វេសប៊ុកលោក ពក ខឺយ)


អ្នកសារព័ត៌មានវ័យក្មេង​មួយចំនួនដែលធ្លាប់រងការគំរាមកំហែងពីអាជ្ញាធរ បាន​ប្រកាស​ជំហរប្រកាន់យកអាជីពជាអ្នកសារព័ត៌មានបន្តទៅមុខទៀត បើទោះបីជាធ្លាប់ទទួលរងការគំរាម​កំហែងក្នុងអំឡុងពេលចុះទៅយកព័ត៌មានក្តី។

ជាអ្នកហាត់ការនៅស្ថាប័នសារព័ត៌មានសំឡេងប្រជាធិបតេយ្យឯករាជ្យ (VOD) លោក ពក ខឺយ បានរៀបរាប់ថា អស់រយៈកាលជិត៦ខែមកហើយដែលខ្លួនបានប្រឡូកចូលក្នុងអាជីពជាអ្នកយកព័ត៌មាន ក្រោយពីបានសិក្សាពីរបៀបយកព័ត៌មាននិងសរ​សេរមក។

អ្នកហាត់ការព័ត៌មានវ័យ២៤​ឆ្នាំរូបនេះ រៀបរាប់ថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១​ លោក​បាន​ចុះទៅយកព័ត៌មានករណីជម្លោះដីធ្លីមួយកន្លែងស្ថិតនៅក្នុងតំបន់ព្រលាន​យន្ត​​ហោះ​អន្តរជាតិភ្នំពេញថ្មី នៅស្រុក​កណ្តាល​​ស្ទឹង ខេត្តកណ្តាល។ លោកបន្តថា ក្រោយ​​​ពេល​​សម្ភាស​ពលរដ្ឋរួច លោក​ក៏បានជិះម៉ូតូ​ធ្វើដំណើរ​​ត្រលប់​​មក​កន្លែងធ្វើការវិញ ប៉ុន្តែ ​នៅពេលកំពុងធ្វើដំណើរនោះ​ ស្រាប់តែមានអាជ្ញាធរជិះម៉ូតូតាមពីក្រោយ និងបានស្ទាក់ចាប់លោក រួមទាំងគំរាមសម្លុតឱ្យលោកលុបរូបនិងសំឡេងដែលបានសម្ភាសព​​លរដ្ឋនោះវិញ។

លោកបង្ហាញការសោកស្ដាយចំពោះចំណាត់ការរបស់អាជ្ញាធរដែលធ្វើទុក្ខបុកម្នេញមកលើអ្នកសារព័ត៌មាន និង​បាន​ចាត់ទុកទង្វើ​នេះថាជារឿងអាក្រក់មើលខ្លាំងដែលអាជ្ញាធរមិនគួរធ្វើបែបនេះឡើយ។

លោកបន្តថា៖ «ការធ្វើរបស់អាជ្ញាធរនេះ វាក៏ជាផ្នែកមួយនៅក្នុងការគំរាមបំបាក់ស្មារតីទៅដល់អ្នកសារព័ត៌មាន ក៏ដូចជាការបំភ័យសម្រាប់អ្នកដែលបង្ហាញការពិតនៃការដឹកនាំប្រទេសបច្ចុប្បន្ន»។

ទោះបីជារងការធ្វើការទុក្ខបុកម្នេញបែបនេះ​ក្តី លោក ពក ខឺយ និយាយថា រូបលោកនឹងមិនបោះបង់អាជីពជាអ្នកយកព័ត៌មានឡើយ ដោយយល់ថា អាជីព​នេះ​ជាផ្នែកមួយដែល​បាន​ជួយ​​ដល់ប្រជាពលរដ្ឋ នៅក្នុងការនាំសំឡេង​ទៅជជែកជាមួយនឹងថ្នាក់ដឹកនាំឬរដ្ឋាភិបាល។

លើសពីនេះ ប្រសិនបើអាជ្ញាធរឬ​សមត្ថកិច្ច​នៅតែបន្តធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានបែបនេះ វាមិនមែនប៉ះពាល់តែវិស័យព័ត៌មាននោះទេ លោកថា ប្រជាពលរដ្ឋនិងរដ្ឋាភិបាលក៏ប៉ះពាល់ដែរ ដោយសារតែ​អ្នកសារព័ត៌មានជាអ្នកនាំសាររបស់ប្រជាពលរដ្ឋទៅកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។

លោកបន្តថា៖ «មានតែវិស័យសារព័ត៌មាននេះហើយដែលជាផ្នែកមួយសម្រាប់ការនាំសារទៅកាន់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាមនុស្សដែលទន់ខ្សោយ ដែលគាត់មិនអាចផ្ញើសារសំឡេងរបស់គាត់ទៅជជែកជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលបាន ប៉ុន្តែគាត់ពឹងពាក់ទៅលើអ្នកសារព័ត៌មាន»។

ស្រដៀងគ្នានេះដែរ អ្នកសារព័ត៌មានម្នាក់ទៀតដែលធ្វើការនៅសារព័ត៌មានវីអូអេ (VOA) លោក លាស់ លីបលីប បានរៀបរាប់ដែរថា  រូបលោកបានប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេល៣ខែមកហើយ ហើយក៏ធ្លាប់រងការគំរាមគំហែង​ពី​សំណាក់អាជ្ញាធរ​ដែរ បន្ទាប់​ពី​លោក​ចុះ​យក​ព័ត៌​មាន​រឿង​ជម្លោះ​ដីធ្លី​មួយ​កន្លែងស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នកសារព័ត៌មានវ័យ២៩ឆ្នាំរូបនេះបន្តថា អំឡុងពេលនោះ អាជ្ញាធរបានគំរាម​រូប​លោកមិន​ឱ្យថត​រូប ថត​វីដេអូ និងបានទាមទារឱ្យលោកលុបរូបភាពនិងវីដេអូចេញ និង​ដកកាត​អ្នកសារព័ត៌មាន និងថតស្លាកលេខម៉ូតូរបស់លោក ជាដើម។

លោកនិយាយថា៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែមិនមានការភ័យខ្លាចអីជាខ្លាំងនោះទេ ហើយខ្ញុំនៅតែបន្តអនុវត្តទៅតាមតួនាទីវិជ្ជាជីវៈ​សារព័ត៌មានរបស់ខ្ញុំ។ ហើយខ្ញុំជឿថា បើទោះបីជា​មានកា​រគំរាមគំហែងយ៉ាងណាក៏ដោយ រូបខ្ញុំនៅតែមានភាពក្លាហានក្នុងការបំពេញវិជ្ជាជីវៈនេះរាល់អ្វីដែលខ្ញុំមាន»។

ទោះបីជារងការគំរាមពីសំណាក់អាជ្ញាធរបែបនេះក្តី លោក លីបលីប និយាយ​ថា​ ហេតុការណ៍ទាំងនេះ មិនបានធ្វើឱ្យរូបលោកឈប់ពីអាជីពជាអ្នកយកព័ត៌មានឡើយ។

លោកបានចាត់ទុកវិស័យសារព័ត៌មានជាវិស័យមួយដ៏សំខាន់ ហើយនៅក្នុងចំណុចកណ្តាលនៃវិស័យនយោបាយផងដែរ​។ លោកថា អ្នកសារព័ត៌មានអាចលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងនោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ បញ្ហាអសន្តិសុខ សិទ្ធិមនុស្ស និងការគំរាមកំហែងគ្រប់បែបយ៉ាងពីសំណាក់អ្នកមានអំណាចជាដើម ជូនទៅរដ្ឋាភិបាល​ឱ្យបានជ្រាបច្បាស់ និងធ្វើការដោះស្រាយ។

លោកបន្តថា៖ «កត្តាដែលជំរុញឱ្យ​ខ្ញុំបន្តការងារនេះ ដោយសារតែទី១ ការស្រឡាញ់! ទី២ ខ្ញុំចង់ចូលរួមដោះស្រាយពីបញ្ហារបស់ប្រជាពលរដ្ឋដែលគាត់ទទួលរងភាពអយុត្តិធម៌ក្នុងសង្គម ក៏ដូចជាបញ្ហារបស់ពួកគាត់។ ទី៣ ខ្ញុំចង់ឱ្យរដ្ឋាភិបាលគាត់អាចមើលឃើញទៅលើបញ្ហាមួយហ្នឹង ហើយគាត់អាចចូលរួមផ្តល់និងដោះស្រាយបញ្ហាហ្នឹង ហើយឈានទៅដល់ការអភិវឌ្ឍប្រទេសជាតិមួយហ្នឹងឱ្យបានល្អប្រសើរផងដែរ»។

យ៉ាងណាក៏ដោយ លោក លាស់ លីបលីប ចាត់ទុកការគំរាមកំហែងទៅលើអ្នកសារព័ត៌មានកន្លងមក និងបច្ចុប្បន្ននេះ ថាជា​ការបំបាក់សា្មរតីលើអ្នកសារព័ត៌មានក្នុងការចុះ​យក​ព័ត៌​មាន​ពិត និង​ផ្តិតយក​រូបភាព ដើម្បីធ្វើការផ្សព្វផ្សាយជូនទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀតពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល និងបញ្ហាអវិជ្ជមាន រួម​ទាំង​ការ​អភិវឌ្ឍ​នានាផង​ដែរ។

លោកបន្តទៀតថា៖ «ចំពោះខ្ញុំ ខ្ញុំចង់ឱ្យ​​រដ្ឋាភិបាលបើកចិត្តឱ្យទូលំទូលាយ​ទាក់​ទង​ទៅនឹង​វិស័យសារព័ត៌មាននេះ ពីព្រោះវិស័យសារព័ត៌មានវាពិតជាងាយស្រួលក្នុងការឱ្យ​​ថ្នាក់​លើឬក៏រាជរដ្ឋាភិបាលគាត់បានដឹងឮរឿង​ទាក់ទងទៅនឹងបញ្ហាកង្វល់របស់​ថ្នាក់ក្រោម ឬក៏គាត់ធ្វើអ្វីមួយបិទបាំងអីជាដើមហ្នឹងទៅ។ អ៊ីចឹងខ្ញុំគិតថា រដ្ឋាភិបាលគួរ​តែផ្សព្វផ្សាយឱ្យ​​បានទូលំទូលាយទាក់ទងទៅនឹងសេរីភាពនៃសារព័ត៌មាននេះ កុំឱ្យការរឹតត្បិតដូចជារូបខ្ញុំផងដែរ»

គិតពីខែមករា ដល់ខែកញ្ញា នៅឆ្នាំ២០២១ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាថា ករណីបៀតបៀននិងគំរាមកំហែងទៅលើអ្នកសារព័ត៌​មាន​ចំនួន​៣៨ករណី លើអ្នកសារព័ត៌មានចំនួន៥៨នាក់ ក្នុងនោះមានស្ត្រី៤នាក់​ ដែលភាគ​ច្រើន​ជាករណីចាប់ឃុំខ្លួននិងការប្រើអំពើហិង្សា។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ជំរុញឱ្យអ្នកសារព័ត៌មានដែលរងការគំរាមនិងសម្លុតពីសំណាក់អាជ្ញាធរ ដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយប្ដឹងសមត្ថកិច្ចឬអាជ្ញាធរទាំងនោះបាន។

លោកប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមថា៖ «បុគ្គលណាឬភាគីណាដែលយល់ថា ខ្លួនត្រូវបុគ្គលណាឬភាគីណារំលោភបំពាន​សិទ្ធិសេរីភាពឬគំរាមកំហែងខ្លួន មានសិទ្ធិដាក់ពាក្យបណ្ដឹងទៅតុលាការតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកឬទាមទារ​ភាពត្រឹមត្រូវឬយុត្តិធម៌សម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវឬយុត្តិធម៌តាមខ្យល់និងតាមចិញ្ចើមថ្នល់ឡើយ»

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CCHR លោកស្រី ចក់ សុភាព មានប្រសាសន៍ថា អ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា គួរត្រូវបានផ្ដល់ឬមានសេរីភាពនិងមានការការពារក្នុងពេលចុះទៅបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឱ្យ​ពួកគាត់​អាច​យក​ព័ត៌មាននិងរូបភាពពិត ដើម្បីធ្វើការផ្សព្វផ្សាយចែកជូនដល់សាធារណជនឱ្យ​បាន​​ដឹងនិងជ្រាប​ពីព្រឹត្តិការណ៍នានា រួមទាំងបញ្ហាដែលកើតឡើងនៅក្នុងសង្គម។ លោកស្រីថា វិស័យសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយព័ត៌មាន និងលាតត្រដាងពីការពិតក្នុងសង្គមជូនដល់ប្រជាពលរដ្ឋ។

លោកស្រីបន្តថា៖ «ដូចយើងឃើញហើយ កន្លងមក អ្នកសារព័ត៌មានមួយចំនួនហ្នឹងគឺបានប្រឈមជាមួយនឹងការបំពេញភារកិច្ចរបស់ខ្លួន តួយ៉ាងដូចជា ពេលចុះទៅរាយការណ៍អីហ្នឹង មានការគំរាមកំហែង ឬយាយី ឬមានការដកហូតនូវសម្ភារមួយចំនួនរបស់អ្នកសារព័ត៌មាន។ ន័យទាំងអស់ហ្នឹង គឺជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មានទាំងមូល ដែលមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានអាចបំពេញភារកិច្ចរបស់ខ្លូនប្រកបដោយវិជ្ជាជីវៈនិងឯករាជ្យបាននោះ»។

លោកស្រី ចក់ សុភាព បន្តថា សារព័ត៌មានត្រូវបានគេចាត់ទុកជាអំណាចទី៤ បន្ទាប់ពីអំណាចធំៗទាំង៣ នៃច្បាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះ មានអំណាចនីតិបញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និងអំណាចតុលាការ ដូច្នេះហើយសារព័ត៌មានក៏ជាអំណាចមួយដ៏សំខាន់ដែរ ដោយសារនៅពេលណាដែលពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពលរដ្ឋនឹងអាចធ្វើការវិនិច្ឆយនិងមានការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។

លោកស្រីបន្តថា៖ «ក្នុងហ្នឹងរដ្ឋាភិបាលខ្លួនឯង ក៏ទាមទារនូវព័ត៌មានពិតប្រាកដ ព័ត៌​មាន​ច្បាស់​លាស់ពី​មូលដ្ឋាន​ដែរ ហើយពេលខ្លះព័ត៌មានទាំងអស់ហ្នឹងដើរតួនាទីជាតុល្យភាព [Check in balance] ជាការជួយត្រួតពិនិត្យពីអភិបាលកិច្ចរបស់ខ្លួនដែរ ដោយកន្លែងខ្លះ រដ្ឋាភិបាលមិនអាចដឹងគ្រប់ជ្រុងទាំងអស់ទេ ពីការអនុវត្តរបស់មន្ត្រីមូលដ្ឋានរបស់ខ្លួន។ អ៊ីចឹង​ការដែលអនុញ្ញាតឱ្យមានការរាយការណ៍ពីការពិតដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ​អ្នកសារព័ត៌មានហ្នឹង វានឹងអាចជួយពង្រឹងអភិបាលកិច្ចល្អដែលរដ្ឋាភិបាលព្យាយាមប្រឹងប្រែងឱ្យមានអភិបាលកិច្ចល្អហ្នឹង»

បើតាមរបាយការណ៍ស្ដីពី «សន្ទស្សន៍សេរីភាពពិភពលោកឆ្នាំ២០២១» ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២១នេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជានៅលេខ១៤៤ ក្នុង​ចំណោម​១៨០ប្រទេស នៅ​លើពិភពលោក ពោលគឺធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "អ្នកកាសែតវ័យ​ក្មេង​​ដែលធ្លាប់រងការគំរាមកំហែងប្រកាសជំហរបន្តអាជីពទៅមុខទៀត"

  1. so socheath says:

    អញរកតែអាអ្នកក្លាហានអញ្ចឹងតើ !
    តែកុំចូលគុកហើយស្រែកចង់ចេញវិញមិមបានទេ ។
    ជាគុកឲ្យរួចទោសបានឲ្យចេញ ។ កុំក្លាហានតែមាត់អាវ៉ា ។
    បើអាវ៉ាអែង គឹតថាបាយគុក ឆ្ងាញ់ជូនតាមសំណើរ !

  2. so socheath says:

    ហាស !ហាស
    អាពូជសំផឹង កូនមីកាដួយអាយះស្ញេញសម រង្សុី
    អាចុយម៉្រាយ អាពូជក្បត់ជាតិនេះ អ្ហែងឡប់មែនទែនហើយ ដឹង អាពូសំផឹង ?
    ចេះដេកស្រម៉ៃអាពូជឆ្កែ ?
    អាចុយម៉្រាយនេះនិយាយមើលតែ ហ៊ុនសែនទំនេរណាស់​ ?
    ពួកអាកូនមីកាដួយអាយះស្ញេញអ្ហែងអស់ហ្នឹង គ្មានវាសនា បានជួបនិយាយ
    ឮជាមួយហ៊ុនសែនទេ អាពូជសំផឹង !

Leave a Reply

Submit Comment