គណៈកម្មការ​ទន្លេ​មេគង្គ ព្រមាន​អំពី​គ្រោះ​ជំនន់​ទឹក​ភ្លៀង បញ្ហា​បាក់ដី និង​ច្រាំង​ទន្លេ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

ដោយ មួង ណារ៉េត
2021-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គណៈកម្មការ​ទន្លេ​មេគង្គ ព្រមាន​អំពី​គ្រោះ​ជំនន់​ទឹក​ភ្លៀង បញ្ហា​បាក់ដី និង​ច្រាំង​ទន្លេ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ

ពលរដ្ឋវៀតណាមកំពុងជិះកង់កាត់ព្យុះភ្លៀង ខណៈគណៈកម្មការ​ទន្លេ​មេគង្គ ព្រមាន​អំពី​គ្រោះ​ជំនន់​ទឹក​ភ្លៀង បញ្ហា​បាក់ដី និង​ច្រាំង​ទន្លេ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ រូប៖ MRC


លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ (MRC) ព្រមាន​ថា​នឹង​មាន​ជំនន់ទឹកភ្លៀង និង​បញ្ហា​បាក់​ដី​ឬ​ច្រាំង នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នៅ​តាម​តំបន់​វាល​ទំនាប​ជាប់​មាត់ទឹក និង​តំបន់​ផ្ទៃរង​ទឹកភ្លៀង នៃ​អាង​ទន្លេ​មេគង្គ​ក្រោម ដោយសារ​ឥទ្ធិពល​ព្យុះភ្លៀង។

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ប្រចាំ​តំបន់​នៃ MRC លោក ​ឡាំ ហ៊ឹងសុន (Lam Hung Son) លើក​ឡើង នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី១០ ខែកញ្ញា​ថា ព្យុះខន់សិន (​Conson) ​ដែលបាន​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ​ដែល​គេស្គាល់​ថា ​ជាព្យុះ​ត្រូពិចជូលីណា (​Jolina) ​កំពុង​ធ្វើ​អន្តរកម្ម​ជាមួយ​ព្យុះ​ទីហ្វុង​មួយ​ឈ្មោះ​ ចន្ធូ (Chanthu) ​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង ​និង​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម​ នឹង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​បង្កឱ្យ​មាន​ជំនន់​ទឹកភ្លៀង​កើត​ឡើង។ ទន្ទឹម​នឹង​នេះ​ ខេត្ត​ភាគ​ខាងជើង ​និង​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ​ប្រទេស​ឡាវ ​និង​ប្រទេស​ថៃ ​ក៏នឹង​អាច​រង​ផល​ប៉ះពាល់ ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ។

យោង​តាម​ព្រឹត្តិបត្រ​ព្យាករណ៍​កម្ពស់​ទឹក​ទន្លេ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញផ្សាយ​កាល​ថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ​២០២១​បង្ហាញថា ​កម្ពស់ទឹក​នៅគ្រប់​ស្ថានីយ​​ជលសាស្ត្រ​ទាំងអស់​បាន​ហក់​ឡើង​ជាបន្តបន្ទាប់ ​រហូតដល់​ថ្ងៃទី១៥ ខែកញ្ញា៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គណៈកម្មការ​ទន្លេ​មេគង្គ ព្រមាន​អំពី​គ្រោះ​ជំនន់​ទឹក​ភ្លៀង បញ្ហា​បាក់ដី និង​ច្រាំង​ទន្លេ ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ"

  1. Anonymous says:

    as I say people that living in PHNOM PHEN should buy boat instate of motor bike or car . soon you will see what I mean

Leave a Reply

Submit Comment