បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន លួច​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ខណៈ​បក្ស​កាន់​អំណាច​ច្រាន​ចោល​​​​សំឡេង​ឆ្លើយ​ឆ្លង​ថ្មីៗ

នយោបាយ
14 កញ្ញា 2021
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)
រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)

ភ្នំពេញ — សំឡេង​សន្ទនា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​របស់​បក្ស​ប្រឆាំង ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​នាំ​ឲ្យ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរ​ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ចាប់​ផ្តើមធ្វើ​អត្ថាធិប្បាយ​ថា​លោក ហ៊ុន សែន បង្ហាញ​សញ្ញា​នៃ​ការ​សម្រប​សម្រួល​នយោ​បាយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​នេះ​មិន​មែន​ជា​សំឡេង​ថ្មីៗ​នោះ​ទេ ហើយ​ចោទបក្ស​ប្រឆាំង​ថា​បង្កើត​ព្រឹត្តិ​ការណ៍​នេះ។

មិន​ត្រឹម​តែ​អាច​ចូល​ស្តាប់​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ Zoom ដែល​មិន​ដឹង​កាល​បរិច្ឆេទ​ច្បាស់​លាស់ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឆ្លើយ​ឆ្លង​ជាមួយ​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ដែល​ដឹក​នាំ​កិច្ច​ប្រជុំ​នោះ។

សារ​ជា​សំឡេង​ក្នុង​ប្រព័ន្ធ​ហ្សូម​បង្ហាញ​ថា​លោក ហ៊ុន សែន បាន​ចូលរួម​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺ​ណិត ដែល​លោក ហ៊ុន សែន អាច​ចូល​បាន​តាម​រយៈ​តំណ​ភ្ជាប់​ណា​មួយ​ដែល​អ្នក​រៀបចំ​កិច្ច​ប្រជុំ​បង្កើត​ឡើង ហើយ​ភាគី​ម្នាក់​ទៀត​បាន​ទទួល​តំណ​ភ្ជាប់​នោះ។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មានតំណ​ភ្ជាប់​នោះ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ចំណាយ​ពេល​ក្នុង​ការ​សន្ទនា​ជាមួយ​លោក ឡុង រី អតីត​តំណាង​រាស្រ្ត​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ជា​អ្នក​ដឹកនាំ​កិច្ច​ប្រជុំ​នោះ។

មុន​ពេល​ចាប់​ផ្តើម​ឮ​សំឡេង​របស់​លោក ​ហ៊ុន សែន ​លោក ​ឡុង រី ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែងក្នុង​កិច្ច​ប្រជុំ​ទៅ​កាន់​សមា​ជិក​គណ​បក្ស​អំពី​ការ​ពង្រឹង​រចនា​សម្ព័ន្ធ​ឡើង​វិញ​នៅ​រាជ​ធានី​ភ្នំពេញ​ ការ​សំណេះ​សំណាល​គ្នា និង​ចង់​ដឹង​ថា​សមាជិក​នៅ​រាជធានី​ភ្នំពេញ​មាន​បញ្ហា​អ្វី​ខ្លះ។

ខណៈ​លោក ​ឡុង រី កំពុង​ថ្លែង​នោះ​ លោក​ ហ៊ុន សែន បាន​បន្លឺ​សំឡេង​របស់​លោក​ ហើយ​សួរ​លោក​ ឡុង រី ថា​ស្គាល់​រូប​លោក​ឬ​យ៉ាង​ណា។

សំឡេង​ឆ្លង​ឆ្លើយ​នោះ​មាន​អត្ថន័យ​ដើម​ថា៖ «[លោក​ ហ៊ុន សែន​ ចោទ​សួរ] ​ហើយ​ស្គាល់​ខ្ញុំ​អត់?​ [លោក ឡុង រី ឆ្លើយ] បាទ​ឃើញ​មុខ​សម្តេច។ [លោក ​ហ៊ុន សែន ​តប] អើ! ​សម្តេច​ចូលរួម​ប្រជុំ​ជាមួយ​បាន​ឬ​អត់?»

លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា ​លោក​តែង​តែ​ចូល​ស្តាប់​ការ​សន្ទនា​របស់​មន្រ្តី​បក្ស​ប្រឆាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​នានា​កាល​ពី​កន្លង​ទៅ។

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា៖ «អ្នក​នៅ​ក្នុង​ហ្នឹង ​ប៉ុន្មាន​នាក់​ហ្នឹង​ត្រូវ​យល់​ ខ្ញុំ​បាន​ស្តាប់ ខ្ញុំ​បាន​ចូល​ស្តាប់​ច្រើន​ដង​ហើយ​ សូម្បី​យប់​មិញ ​ឡុង រី​ ឯង​ប្រជុំ​ជាមួយ​មូរ សុខហួរ [អតីត​អនុ​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ] ដែល​ពង្រឹង​[គណបក្ស​]នៅ​ខាង​បាងកក និង​ហ្វីលីពីន ក៏​ខ្ញុំ​បាន​ទទួល​រួច​មក​ហើយ​ដែរ»

ក្នុង​ពេល​ចូលរួម​ក្នុង​ប្រព័ន្ធ​ Zoom ​នោះ លោក ​ហ៊ុន សែន​ បាន​រំឮក​រឿង​ចាស់ ​និង​ជំរុញ​ឲ្យ​បញ្ឈប់​ការ​ជេរ​គ្នា និង​ការ​លាប​ពណ៌​ដាក់​គ្នា។ លោក​បាន​រៀបរាប់​អំពី​វប្បធម៌​សន្ទនា​ដែល​លោកធ្លាប់​ធ្វើ​ជា​មួយ​លោក ​សម រង្ស៊ី ប៉ុន្តែ​ថា​លោក ​សម រង្ស៊ី បង្ហាញ​ការ​មិន​ស្មោះ​ត្រង់​ជាមួយ​រូប​លោក។

លោក ​ហ៊ុន សែន ថ្លែង​ថា៖ «ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ជូន គ្រាន់​តែ​ជម្រាប​ជូន ការ​ធ្វើ​នយោបាយ​ បើ​សិន​ជា​អាច​ធ្វើ​ទៅ​រួច គឺ​បញ្ឈប់​ការ​ជេរ​គ្នា​ទៅ ហ្នឹង​គឺ​ជា​ចំណុច។ ព្រោះ​អស់​លោក​ជេរ​ហ្នឹង វា​ជេរ​ច្រើន​ពេក​ហើយ ហើយ​អា​វប្បធម៌​លាប​ពណ៌​ដល់​ពេល​ណា?»

លោក​បន្ថែម​ថា​មន្រ្តី​គណ​បក្ស​សង្រ្គោះ​ជាតិ​ចង់​ចូល​ប្រទេស​វិញ និង ​«ចង់​បង្រួប​បង្រួម» ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា។

ជា​ការ​ឆ្លើយ​តប​ លោក ​ឡុង រី បញ្ជាក់​ថា​គណ​បក្ស​សង្រ្គោះ​ជាតិ​មិន​ដែល​បណ្តុះ​ផ្នត់​គំនិត​ឲ្យ​មាន​ការ​ជេរ​គ្នា បើ​ទោះ​មនុស្ស​មួយ​ចំនួន​តូច​ប្រើ​ប្រាស់​ភាសា​ជេរ​ប្រមាថ​បែប​នោះ។

ទោះ​ជា​យ៉ាងណា ការ​ថ្លែង​របស់​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នោះ មិន​ត្រូវ​បាន​បង្ហាញ​ដល់​ចប់​នោះ​ទេ។

លោក​ សុខ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​«នេះ​ជា​ល្បែង​នយោ​បាយ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​បង្កើត​មិន​ចេះ​ចប់»

លោក​ថ្លែង​ថា៖ «របស់​អស់​ហ្នឹង​សុទ្ធ​តែ​គេ​បង្កើត​បាន​ទេ។ យក​សំឡេងចាស់​ពី​ណា​ពីណី ពី​ខែ​ណា​ ពី​ឆ្នាំ​ណា យក​មក​ដាក់​ទៅ ហើយ​ថា​ទៅ»។ លោក​បន្ថែម​ថា៖ «មិន​មែន​សំឡេង​ក្លែង​ក្លាយ​ទេ គេ​យក​សំឡេង​ពិត ក៏​ប៉ុន្តែ​សំឡេង​ពិត វា​មិន​មែន​ពេល​នេះ​ទេ។ យក​តាំង​ពី​ឆ្នាំ​ណា ឆ្នាំ​ណី​យក​មក​ដាក់​ហើយ​បង្កើត​បញ្ហា។ អាហ្នឹង​គឺ​ជា​រឿង​ជា​ល្បិច​កល​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់»

លោក ឡុង រី ដែល​បាន​សន្ទនា​ជាមួយ​លោក ហ៊ុន សែន ក្នុង​សំឡេង​នោះ បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​ភ្លាម​ៗ ពេល​ទាក់​ទងទៅ​តាម​ទូរស័ព្ទ និង​ការ​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​តាម​ប្រព័ន្ធ​ Signal។

ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ លោក ​សម រង្ស៊ី ​បាន​សរសេរ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​លោក ​ហ៊ុន សែន ​ផ្ទាល់ បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​ប្រព័ន្ធ​អ៊ីនធឺ​ណិត ​(Zoom) កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១។

បន្ថែម​ពី​នេះ ពី​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វរ​ញ៉ា (California)​ សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​១២ ខែ​កញ្ញា ឆ្នាំ​២០២១ ​លោក ​សម រង្ស៊ី ​បាន​ថ្លែង​ភ្ជាប់​នឹង​ការ​សន្ទនា​របស់​លោក​ ហ៊ុន សែន​ ថា​លោក ហ៊ុន សែន បារម្ភ​អំពី​និទ​ណ្ឌ​ភាព​ នៅ​ពេល​លោក​លែង​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ត​ទៅ​ទៀត។ លោក​បាន​រំឭក​គ្រា​មួយ​ថា​លោក ហ៊ុន សែន​ បាន​សុំ​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិ ធ្វើ​ការ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដើម្បី​រៀបចំ​ច្បាប់​លើក​លែង​ទោស​មនុស្ស​៣​នាក់ ដែល​មាន​ប្រធាន​ព្រឹទ្ធសភា​ រដ្ឋសភា ​និង​នាយក​រដ្ឋមន្រ្តី។

លោក ​សម រង្ស៊ី ​បញ្ជាក់​ថា៖ «អារម្មណ៍​ហ៊ុន សែន ត្រូវ​គិត​ពី​ការ​រួច​ខ្លួន​ពី​ការ​កាត់​ទោស​នៅថ្ងៃ​ក្រោយ។ កង្វល់​ហ៊ុន សែន ​ទីពីរ គឺ​កង្វល់​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស គឺ​គាត់​អត់​ទុក​ចិត្ត​នរណា​ទេ។ បើ​គាត់​ចុះ​ចេញ​ពី​តំណែង​ ត្រូវ​មាន​នរណា​ម្នាក់​ត្រូវ​បន្ត​វេន​ពី​គាត់ ពី​ព្រោះ​បន្ត​វេន​ហ្នឹង គឺ​នៅ​តែ​ជួយ​ការពារ​គាត់​អញ្ចឹង»

ត្រង់​ចំណុច​ទាំង​ពីរ​ខាង​លើ​ លោក ​សម រង្ស៊ី ថ្លែង​ថា ​លោក​ «មិន​ជំទាស់» ទេ ហើយ​លោក​ក៏​មិន​មាន​ «គំនុំ​គុំកួន» ឬ​ចង់ ​«សង​សឹក»​ អ្វី​ទេ។

លោក ​សម រង្ស៊ី ​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥​ឆ្នាំ និង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត បន្ថែម​ថា​អ្នក​នយោ​បាយ​ទាំង​អស់​ត្រូវ​រក​រូប​មន្ត​ណា​មួយ ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​រួមគ្នា។

លោក​បន្ថែម​ថា៖ «បើ​ហ៊ុន សែន ថា​ចង់​ឲ្យ​កូន​គាត់​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ធានា​សន្តិ​សុខ​ឲ្យ​គាត់​ផង អូខេ។ តែ​កិច្ច​ការ​អី​ផ្សេង​ក្នុង​ប្រទេស ដែល​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន កិច្ច​ការ​បច្ចេក​ទេស ដូច​ជា​អប់រំ សុខា​ភិបាល សេដ្ឋកិច្ច អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន យើង​អាច​ចែក​ការ​គ្នា​ធ្វើ ធានា​សន្តិសុខ​ឲ្យ​ ហ៊ុន សែន ផង»

ទោះ​ជា​យ៉ាង​ណា លោក សុខ ឥសាន អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ទៅ​ហើយ ដូច្នេះ​មិន​អាច​មក​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រឿង​បែង​ចែក​អំណាច​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ «ងាប់​ទៅ​ហើយ មក​ទារ​ចែក​អំណាច។ គេ​វាយ​ដួល​នៅ​លើ​រីង​សន្លប់ អត់​ដឹង​ដក​ដង្ហើម​រួច​ផង មក​ចែក​អំណាច ចង់​យក​ឈ្នះ​ស្មើ​គ្នា។ អត់​មាន​នយោបាយ​ឈ្នះ​ឈ្នះ​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទេ»

លោក សេង សារី អ្នក​វិភាគ​នយោ​បាយ​នៅ​កម្ពុជា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារថា​សំឡេង​ដែល​បែក​ធ្លាយ​នោះ ជា​សំឡេងថ្មី ដែល​ជា​ការ​លួច​ចូល​ក្នុង​ការ​សន្ទនា​តាម​ប្រព័ន្ធ​Zoom។ លោក​បន្ថែម​ថា​នៅ​ក្នុង​សង្គម​ស៊ីវិល័យ ការ​លួច​ចូល​ស្តាប់​ជា​«អំពើ​អសីលធម៌»​មួយ ប៉ុន្តែ​នៅ​ក្នុង​សង្គម​កុម្មុយ​នីស្ត​ផ្តាច់​ការ​វិញ គេ​ចាត់​ទុក​អ្នក​នោះ​ជា​អ្នក​មាន​សមត្ថ​ភាព​ដែល​អាច​លួច​ចូល ប៉ុន្តែ​គេ​មិន​សូវផ្តល់​តម្លៃ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​អ្នក​នាំ​ពាក្យ [គណបក្ស​ប្រជាជន​កម្ពុជា] គាត់​ព្យាយាម​បដិសេធ​រឿង​នេះ ខ្ញុំ​អាចសន្និដ្ឋាន​បាន​ដែរ ដោយ​សារ​ការ​បែក​ធ្លាយ​នេះ វា​បង្ហាញ​អំពី​ភាព​គ្មាន​សីលធម៌​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដែល​យើង​ hackចូល​នៅ​ក្នុង​ការ​ប្រជុំ​ឯកជនរបស់​គេ ហើយ​យើង​ទៅ​ចូល​កាត់​កណ្តាល​ទី គេ​កំពុង​ប្រជុំ​អី​អញ្ចឹង។ វា​អាច​ប៉ះពាល់ទៅ​ដល់​កិត្តិយស សេចក្តី​ថ្លៃ​ថ្នូរ​របស់​ថ្នាក់​ដឹកនាំ អញ្ចឹង​ហើយ​ប្រហែល​ជា​អាច​អ្នក​នាំ​ពាក្យអាច​ព្យាយាម​ជួយ​ធ្វើ​ម៉េច កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទៅ​លើសីលធម៌​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​អញ្ចឹង​បាទ»

លោក​ សេង សារី​ មើល​ឃើញ​ការ​វិវឌ្ឍ​នយោបាយ​ចុង​ក្រោយ តាម​រយៈ​សំឡេង​សន្ទនា​នេះ ជា​សញ្ញាណ​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា បើ​ទោះ​បី​ភាគី​ណា​បោះ​ដៃ​មុន​ក៏​ដោយ ដោយ​សារ​ការ​ចរចា​ដើម្បី​ផល​ប្រយោជន៍​ជាតិ គឺ​ភាគី​ទាំង​សង​ខាង​ចំណេញ​ទាំង​អស់៕

What Next?

Recent Articles

3 Responses to "បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន លួច​ចូល​ស្តាប់​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ខណៈ​បក្ស​កាន់​អំណាច​ច្រាន​ចោល​​​​សំឡេង​ឆ្លើយ​ឆ្លង​ថ្មីៗ"

  1. so socheath says:

    ហាស! ហាស អាពូជឆ្កែឡុងរី ​នឹង ពួកអាពូជសំផឹង កូនមីកាដួយឆ្កែ ដែលចេះ
    ត្រឹមសង្គ្រោះតែកាដួយសង្គ្រោះក្ត ចុងក្រោយសង្គ្រោះផេះងាប់តៃហោងអត់ដីកប់
    សម្បូរណ៍រឿងប្លែកៗ ខាងហែកកាដួយអាយះស្ញេញម៉ែវាប្តឹងខ្យលចឹងណាស់ !
    អត់ឆ្ងល់រ៉េ !

  2. Anonymous says:

    look that evil face what do you see

  3. so socheath says:

    ទៅហែកកាដួយមីសំផឹងកាដួយស្អុយម៉ែអ្ហែង ចចារសម្រាប់ពួកអ្ហែងទៅ
    អាកូនមីកាដួយអាយះស្ញេញ ។
    ហ៊ុនសែនគ្មានពេលចចារចាមួយពួកអាពូជសំផឹង អស់អ្ហែងហ្នឹងទេ !
    ***
    ហាស ! ហាស
    អាពីរក្បាលនេះ ចេញមុខ បង្ហាញក្រឡាសារ បដិវត្តន៍ពណ៍របស់វាហើយ ។
    ( ឌែរិក មិតឆែល​​(Derek Mitchell)​ ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដានីញ៉ែល ថ្វាញនីង​​(Daniel Twining) ប្រធាន​វិទ្យាស្ថាន​ និងសាធារណរដ្ឋ​អន្តរជាតិ (IRI) )
    ការធ្វើសកម្មភាពរបស់វាកន្លងមក នៅកម្ពុជា គឺមានតែភាពញុះញង់អុចអាល បំបែកកម្លាំង
    ប្រជាជនទីក្រុងចេញ ចេញពីជនបទ រូចហើយយកទីជនបទហ៊ុំព័ទ្ធទីក្រុងតាមរយះ យុទ្ធសាស្ត្របដិវត្តន៍ពណ៍ ដែលពួកវារៀបចំឡើង ។