ពលរដ្ឋ​​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ប​ន្ត​ធ្វើ​​យុទ្ធនា​ការ​​ស្នើ​​ឱ្យ​​​​ដោះលែង​សកម្ម​ជន​សិទ្ធិ​​មនុស្ស​និង​​បរិ​ស្ថាន​

តុលាការ និងច្បាប់បរិស្ថានព័ត៌មានជាតិសិទ្ធិមនុស្ស
លោក មេង គ្រុយពន្លក | ១៤ កញ្ញា ២០២១ |ម៉ោង ១១:៤២
VOD

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)


ប្រជាពលរដ្ឋនិងអង្គការ​សង្គមស៊ីវិលមួយចំនួនបន្តធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម​ហ្វេស​ប៊ុកចូល​ដល់​​សប្តាហ៍ទី៦ ដើម្បី​​ទាមទារ​ឱ្យមានការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស នយោបាយ និង​បរិស្ថាន ដែល​កំពុងជាប់ពន្ធនាគារ។

សង្គមស៊ីវិលដែលធ្វើយុទ្ធនាការនោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសមធម៌កម្ពុជា (EC) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាដើម ដោយ​ពួកគេទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជនបរិស្ថាន​។

តាមរយៈសារទាមទារ​នៅថ្ងៃទី១៣ ខែកញ្ញា​នោះ ក្រុមអង្គការសង្គមស៊ីវិលនិងពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ពី​​ភាព​​ផ្ទុយ​គ្នា​​រវាង​សកម្ម​ជន​នានា​នៅ​លើពិភព​លោក​ ដែលតែងតែ​ទទួល​បាន​ការ​គាំទ្រនិងលើកទឹកចិត្ត​ពីសំណាក់​សាធារណ​ជននិង​អាជ្ញាធរ​រដ្ឋ។ ចំណែកឯសកម្មជននិងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាវិញ បែរជា​ប្រឈម​នឹង​ការ​គំរាម​កំហែង បំភិត​បំភ័យ និង​អាច​ឈាន​ដល់​ការជាប់​ពន្ធនាគារ​ដោយ​មិនត្រឹម​ត្រូវ​ទៅ​វិញ។

តាមរយៈសារទាមទារនេះ ពួកគេ​បន្ត​ថា៖ «ប្រសិនបើអ្នកទាំងនេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ តើអ្នកណានឹងបន្តភាពសកម្មនិយមរបស់ពួកគេ ដើម្បីសិទិ្ធនិងផលប្រយោជន៍គ្រូបង្រៀននិងបញ្ហាសង្គមតទៅទៀត?»

និ​ស្សិតសិក្សាផ្នែកបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា សារុន រ៉ុងសៃ បាន​គាំទ្រនិង​ចូល​រួម​​យុទ្ធនាកា​រ​​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែ​ងសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ដើម្បីយុត្តិធម៌ក្នុងសង្គម។

កញ្ញាលើកឡើងថា៖ «ខ្ញុំគិតថា មានប្រសិទ្ធភាព ក៏មានប្រសិទ្ធភាពខ្លាំងផងដែរ ព្រោះការបញ្ចេញមតិ ការ​លាតត្រដាងពីសង្គមប្រជាធិបតេយ្យដែលមានតែសំបកក្រៅ​ ចំណែកឯខាងក្នុងវិញកំពុងរងការ​រឹតត្បិតសេរីភាព​បញ្ចេញ​មតិ រឹតត្បិតការចូលរួមការការពារបរិស្ថាន ការពារធនធានធម្មជាតិ​ ជា​ដើម»។

កញ្ញាបន្តថា៖ «សកម្មជនច្រើនណាស់ដែលកំពុងជាប់ក្នុងពន្ធនាគារ​ ដែលមិនបានធ្វើអ្វីឱ្យខុសច្បាប់ គឺពួកគាត់ធ្វើដើម្បីផលប្រយោជន៍រួម ប៉ុន្តែបែរជាខាងរាជរដ្ឋាភិបាល អ្នកខ្លះអត់ទាំងមានដីកាចាប់ខ្លួនទៅទៀត ហើយចាប់ដាក់ពន្ធនាគារ គឺជារឿងមិនត្រឹមត្រូវនោះទេ»។

នាយក​រង​ទទួលបន្ទុកផ្នែក​ឃ្លាំមើលសិទ្ធិមនុស្សនៃ​អង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា យុទ្ធនាការនេះនឹង​បន្តទាមទាររហូតដល់ទិវាសិទ្ធិមនុស្ស១០ធ្នូ ហើយ​មិនត្រឹមតែ​ប្រជាពលរដ្ឋនិង​សង្គមស៊ីវិលនោះទេ​ សូម្បីតែអង្គទូតនិងអង្គការសហប្រជាជាតិ មានការចាប់អាម្មណ៍ ការព្រួយបារម្ភ ហើយក៏ទទូចឱ្យមានការដោះលែងសកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំងនោះ​​ដែរ។

លោកបន្តថា៖ «ជំហររបស់យើងដែលជាអង្គការសង្គមស៊ីវិល គឺនៅតែដដែលទេ ការតស៊ូមតិឱ្យមានការដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពមកវិញ ដើម្បីបន្តកិច្ចការពារបរិស្ថាននិងលើកកម្ពស់កិច្ចការសិទ្ធិមនុស្សតទៅទៀត»។

អ្នកតាមដានការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា យុទ្ធនាការទាមទារនេះក៏ជាសំឡេង​មួយដែល​អាច​ឱ្យ​រដ្ឋាភិបាលពិចារណាដែរ។

លោកលើកឡើងថា៖ «កាលណាយើងនិយាយអំពីការអំពាវនាវ មិនមែនជាការបង្ខិតបង្ខំឱ្យរដ្ឋាភិបាល​ត្រូវតែសម្រេចចិត្តតាមសង្គម​ស៊ីវិលសុំនោះទេ ប៉ុន្តែជាសំឡេងដែលអាចឱ្យរដ្ឋាភិបាលពិចារណាដែរ […] ខ្ញុំចង់ឃើញការឆ្លើយតបជាវិជ្ជមានពីសំណាក់រដ្ឋាភិបាល ដើម្បីសម្រួលកុំ​ឱ្យស្ថានភាព​សិទ្ធិ​មនុស្ស​ និងការអនុវត្ត ត្រូវបានទទួលរងនូវការរិះគន់កាន់តែខ្លាំងបន្ថែមទៀត»។

VOD មិនអាចសុំការអត្ថាធិប្បាយ​ពី​​អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្តិភាព បានទេ។

តែកន្លងមក ​លោក ជិន ម៉ាលីន ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើយុទ្ធនាការ​ទាមទារឱ្យ​​រដ្ឋាភិបាល​​ដោះលែងអ្នកជាប់ឃុំទាំងនោះ ជារឿងដែលមិនសមស្រប និង​ខុសទៅ​នឹងនីតិវិធី​ច្បាប់និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ព្រមទាំងមានចរិតជានយោបាយ។

សមាជិកក្រុមប្រឹក្សាឃ្លាំ​មើលកម្ពុជា និង​ជា​ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំ​ពេ​ញ កាត់ទោសកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខស​​​ង្គម» បន្ទាប់ពីលោកត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសបានរយៈពេលប្រមាណ១៣ខែ។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យុវជនចលនាមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសចន្លោះពី១៨ខែទៅ២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ប៉ុន្តែពួកគេត្រូវបានតុលាការបន្ថែមបទចោទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ពីលើបទចោទ​​ចាស់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣នាក់ទៀត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១​ រួមមាន យុវជន យឹម លាងហ៊ី, យុវជន លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា ដែលពួកគេទាំង៣នាក់ រួមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេសដេវិតសុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។

យ៉ាងណា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ​ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្សនិង​បរិស្ថាន។

ក្រោយពីមានការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់នេះ ក៏មានប្រតិកម្មជាច្រើនពីសាធារណជន អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួមទាំងស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងនោះរួមមាន ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និងអូស្រ្តាលី ជាដើម។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់​ទៅលើយុវជនបរិស្ថានទាំងនោះផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ប​ន្ត​ធ្វើ​​យុទ្ធនា​ការ​​ស្នើ​​ឱ្យ​​​​ដោះលែង​សកម្ម​ជន​សិទ្ធិ​​មនុស្ស​និង​​បរិ​ស្ថាន​"

  1. so socheath says:

    ហាស !ហាស
    អាពូជសំផឹង កូនមីកាដួយអាយះស្ញេញសម រង្សុី
    អាចុយម៉្រាយ អាពូជក្បត់ជាតិនេះ អ្ហែងឡប់មែនទែនហើយ ដឹង អាពូសំផឹង ?
    ចេះដេកស្រម៉ៃអាពូជឆ្កែ ?
    អាចុយម៉្រាយនេះនិយាយមើលតែ ហ៊ុនសែនទំនេរណាស់​ ?
    ពួកអាកូនមីកាដួយអាយះស្ញេញអ្ហែងអស់ហ្នឹង គ្មានវាសនា បានជួបនិយាយ
    ឮជាមួយហ៊ុនសែនទេ អាពូជសំផឹង !

  2. Anonymous says:

    I see your master is trying to fight white the world and keep CHINA as GOD to worship as world’s GOD. this is a tactic of a uneducated animal like HUN SEN because his brain is not working. I think the evil like HUN SEN it is very hart to forgive . I think when the water going down I worry about the ant will hang that fish and eat piece by piece . please remembers as the word I said HUN SEN is OSLEAK …CHHEAM SREK SBEK HOW the evil will have it’s day that what I believe . please be preparing for the that day be for they die as you know they will strangle for air.

Leave a Reply

Submit Comment