លោក ហ៊ុន សែន បាន​រំលឹកអនុស្សាវរីយ៍​បង្កើត​វប្បធម៌​សន្ទនា​ជា​មួយ​លោក សម រង្ស៊ី នាឱកាស​លប​ចូលប្រជុំ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2021-09-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន បាន​រំលឹកអនុស្សាវរីយ៍​បង្កើត​វប្បធម៌​សន្ទនា​ជា​មួយ​លោក សម រង្ស៊ី នាឱកាស​លប​ចូលប្រជុំ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង

លោក សម រង្ស៊ី និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេលចរចានៅរដ្ឋសភាដើម្បី​ឈានទៅបង្កើត​វប្បធម៌​សន្ទនាជាមួយគ្នា​កាលពី​ឆ្នាំ ២០១៤។ រូប៖ RFA


សារសម្លេង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លបចូលរួម​ប្រជុំ​ជាមួយ​មន្រ្តីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ហ្វេសប៊ុក​ឈ្មោះ ផែង វណ្ណៈ បញ្ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ការបញ្ចេញ​សម្លេង​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួនកាល​ពី​ថ្ងៃទី១១ ខែកញ្ញា​ នៅ​រដ្ឋវ៉ាស៊ីនតោន (Washington State)។ កិច្ចប្រជុំនោះលោក ហ៊ុន សែន បានរំលឹក​អំពី​អនុស្សាវរីយ៍​ជាមួយលោក សម រង្ស៊ី ដែល​បាន​បង្កើត​វប្បធម៌​សន្ទនា​ឡើង​ និង​ការជួបជុំ​បរិភោគ​អាហារ​ជា​លក្ខណៈគ្រួសារ​ទាំង​ពីរ​ទៀត​ផង។

អ្នកវិភាគ​លើក​ឡើង​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង មេដឹកនាំ​គណបក្ស​កាន់​អំណាច​លោក ហ៊ុន សែន គួរតែងាក​មក​តុចរចា​វិញ ដើម្បី​តម្កល់​ជាតិ​ជា​ធំ។

លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា ជារឿងមិន​ធម្មតា​ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​លប​ចូល​ក្នុង​កិច្ចប្រជុំ​របស់​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ពេល​នោះ​​កំពុង​ដឹកនាំ​ប្រជុំ​ដោយ​លោក ឡុង រី។ លោកបណ្ឌិត សេង សារី បន្ថែមថា លោក ហ៊ុន សែន លបចូលកិច្ចប្រជុំនេះអាចថា ជា​ការ​គំរាមកំហែង​ផង ឬ​ក៏​អាច​ជា​ការ​បន្ទន់​ឥរិយាបទចង់​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង​ផង។ លោក​បន្ថែម​ថា​ របប​ឯក​បក្ស​សព្វ​ថ្ងៃ​នេះ ហាក់បី​ដូចជា​ស្ថិត​នៅ​ក្នុង​ភាព​ទ័លច្រក ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ចសាកល​ និង​ការ​ហុំព័ន្ធ​សេដ្ឋកិច្ចពី​សហគមន៍​អឺរ៉ុបជា​ដើម៖«……………….»។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំនោះ ពី​រឿង​ផ្ទាល់​ខ្លួន​លោក និងលោក សម រង្ស៊ី។ ក្រៅពី​និយាយ​រឿងផ្ទាល់ខ្លួន​នេះ លោក ហ៊ុន សែន បាន​រំលឹកពី​វប្បធម៌​សន្ទនា​កាល​ពី​ឆ្នាំ២០១៤ ដែល​លោក និង លោក សម រង្ស៊ីបាន​បង្កើត​ឡើង។ ក៏ប៉ុន្តែលោក ហ៊ុន សែន បាន​ចោទ លោក សម រង្ស៊ី ជា​អ្នក​បំផ្លាញវប្បធម៌សន្ទនា​នេះ​ទៅ​វិញ៖«……………………………..»។

សារសំឡេងរបស់​លោក ហ៊ុន សែន ដែល​គេយក​មក​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នេះ នៅ​បន្ទាប់​ពី​លោក សម រង្ស៊ី បានថ្លែង​ប្រាប់​អ្នកគាំទ្រ​របស់​លោក​ថា លោក ហ៊ុន សែន បាន​លប​ចូល​កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​លោក ឡុង រី តំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​កំពុង​តែ​ភៀស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។ លោក សម រង្ស៊ី បាន​បង្ហើប​ប្រាប់​អ្នក​គាំទ្រ​ថា លោក ហ៊ុន សែន ជា​មនុស្ស​មាន​កលល្បិច​ច្រើន។ លោក​បន្ថែម​ថា ការ​ប្រើ​វប្បធម៌​សន្ទនា​ជា​មូយ​លោក ហ៊ុន សែន បាន​លុះត្រា​តែ​ធ្វើតាម​លោក ហ៊ុន សែន ទើប​អាច​រក្សា​វប្បធម៌​សន្ទនា​បាន៖«……………….»។

នៅក្រោយ​ពី​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្រ្គោះជាតិ និង គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដោះស្រាយ​វិបត្តិនយោបាយ​កាល​ពី​ឆ្នាំ២០១៤​នោះ គឺមេដឹកនាំ​គណបក្ស​ទាំងពីរ​បាន​ស្រុះស្រួល​គ្នា​បង្កើត​វប្បធម៌​សន្ទនា​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។ តាម​រយៈវប្បធម៌​សន្ទនា​នេះ លោក សម រង្ស៊ី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមភាគ​តិច​នៅ​ក្នុង​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្រ្តី។ នៅក្នុង​កិច្ចប្រជុំ​សភា​ជាលើក​ដំបូង​ក្នុង​ឆ្នាំ២០១៤ ទាំង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ក្នុង​សភា​ទាំង​ដោយ មោទនភាពថា ពួកលោកទាំង​ពីរ​បានបង្កើត​វប្បធម៌​សន្ទនា​នេះ ហើយ​ជា​ប្រវត្តិសាស្រ្តសំរាប់​កម្ពុជា​ដែរ។ ភាពល្អូកល្អើន​រវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី មិន​បាន​យូរ​អង្វែង​ឡើយ។ មន្រ្តី និងតំណាង​រាស្ត្រ​បក្សសង្គោះជាតិ​ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ឱ្យចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ រហូតដល់រំលាយ​គណបក្ស​សង្រ្គោះ​ជាតិនៅ​ក្នុង​ឆ្នាំ២០១៧ និងចាប់​ប្រធាន​គណបក្សនេះ ​គឺ​លោក កឹម សុខា ដាក់​ពន្ធនាគារ​ទៀត​ផង។

ទោះបី​ជា​យ៉ាង​ណាក្ដី អ្នកវិភាគ​អះអាង​ថា ឥលូវ​នេះ លោក ហ៊ុន សែន និងលោក សម រង្ស៊ី មិន​ទាន់​ហួស​ពេលទេ ក្នុង​ការងាក​មក​ប្រើ​យន្តការ​សន្ទនា ដើម្បី​បញ្ចប់​វិបត្តិនយោបាយ​នាពេល​បច្ចុប្បន្ន និង​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ។ ហើយមេដឹកនាំ​ទាំង​ពីរ​គួរតែ​បញ្ចប់​រឿងគំនុំ​បុគ្គល​នៅក្នុង​ពេល​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះស្ថានភាព​លំបាក ដោយ​សារ​តែ​ជំងឺកូវីដ-១៩ផង ដោយ​ងាក​មក​ផ្សះផ្សា​ព្រោះទាំងអស់​សុទ្ធតែមានឈាម​ជ័រ​ជាខ្មែរដូចគ្នា៕

នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្លំចូលក្នុងកិច្ចប្រជុំតាមអនឡាញរបស់មន្រ្តីបក្សសង្រ្គោះជាតិ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន បាន​រំលឹកអនុស្សាវរីយ៍​បង្កើត​វប្បធម៌​សន្ទនា​ជា​មួយ​លោក សម រង្ស៊ី នាឱកាស​លប​ចូលប្រជុំ​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង"

  1. so socheath says:

    ហាស! ហាស អាពូជឆ្កែឡុងរី ​នឹង ពួកអាពូជសំផឹង កូនមីកាដួយឆ្កែ ដែលចេះ
    ត្រឹមសង្គ្រោះតែកាដួយសង្គ្រោះក្ត ចុងក្រោយសង្គ្រោះផេះងាប់តៃហោងអត់ដីកប់
    សម្បូរណ៍រឿងប្លែកៗ ខាងហែកកាដួយអាយះស្ញេញម៉ែវាប្តឹងខ្យលចឹងណាស់ !
    អត់ឆ្ងល់រ៉េ !

  2. Anonymous says:

    I do not think SAM RANSY knew enough about his enemy yet . please fine out what the deference between HUN SEN and the other people as general ??? check fine out>> voice , body action , word, madness face fingers pointing every where when he getting madness , his voice of a gosh wish that can hurt every one felling, I knew his time is coming from the wished of Cambodian sole who have been murder by him. HUN SEN now is walking to an end road CHHEAM SREK SBEK HOV is just about happening in the near future HUN SEN can not stop GOD willing because his time is over from this art