កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី ជាង ៦០០នាក់

ដោយ សុជីវី
2021-09-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ ចំនួន ៩នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី ជាង ៦០០នាក់

 Photo: RFA


អ្នក​មាន​ជំងឺ​កូវីដ-១៩ ចំនួន ៩នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់ ២.០៨៥នាក់​ហើយ​នៅ​ថ្ងៃ​ទី១៤ កញ្ញា។

ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ៦៥៧នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ ១៥៣នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ មួយ​រយៈ​នេះ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​តែ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ខ្ពស់​ដដែល​ ដោយ​អ្នក​ឆ្លង​ថ្មី​ជាង ១០០នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​ភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៤ កញ្ញា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ ជាង ១សែន​​នាក់ (១០០.៧៩០) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជិត​ ៩ម៉ឺន​ ៥ពាន់​នាក់ (៩៤.៩០៤)។ 

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​វិញ​ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៣ ​កញ្ញា រដ្ឋាភិបាល​ចាក់​​ជូន​ពលរដ្ឋ​ជិត​សម្រេច​ផែនការណ៍​ ១០០​ភាគរយ​ហើយ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​សរុប​​​ជិត​ ១២​លាន​នាក់​។ ​ទោះ​បី​ជា​​រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជិត​សម្រេច​ផែនការ​យ៉ាង​នេះ​​ក្ដី​ ក៏​​​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ និង​អ្នក​ឆ្លង​ថ្មី​នៅ​តែ​មាន​ចំនួន​គួរ​ឱ្យ​ព្រួយបារម្ភ​ដដែល។ ​រយៈ​ពេល​ ១សប្ដាហ៍​ចុង​ក្រោយ​នេះ​ ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​​ចន្លោះ​ពី ​៩​ទៅ​ជាង​ ២០​នាក់​ក្នុង​មួយ​ថ្ងៃ​ និង​​អ្នក​ឆ្លង​ថ្មី​​ប្រមាណ​ពី ​៥៥០​នាក់​ទៅ​ជិត ​៧០០​នាក់​ក្នុង​មួយ​ថ្ងៃ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment