អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី​មាន​ជាង​៦០០​នាក់​ និង​មាន​អ្នក​ស្លាប់​​៩​នាក់​​បន្ថែម​ទៀត​​

កូវីដ-១៩ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ១៥ កញ្ញា ២០២១ |ម៉ោង ១២:២០
VOD

សន្តិសុខម្នាក់អង្គុយយាមនៅទីតាំងដែលអាជ្ញាធរដាក់រនាំងហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ក្រោយពេលដែលមានករណីផ្ទុះកូវីដ-១៩នៅផ្សារបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

សន្តិសុខម្នាក់អង្គុយយាមនៅទីតាំងដែលអាជ្ញាធរដាក់រនាំងហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ក្រោយពេលដែលមានករណីផ្ទុះកូវីដ-១៩នៅផ្សារបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)


កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង៦០០នាក់បន្ថែមទៀត ខណៈ​អ្នកជំងឺជិត១០​នាក់ទៀតបានស្លាប់​ដោយជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន៩នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៥៣នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១៣០នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន៤៦៣នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធ​​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១០១ ៤៤៣​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៩៥ ៣៦៧នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ០៦៧​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៧ ៣១៦នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment