សាលាក្រុងភ្នំពេញនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសជំរុញ​ជូន​បុគ្គលិក-កម្មករ​ក្រៅ​ប្រព័ន្ធ​នៅ​ថ្ងៃនេះ

ដោយ ម៉ៅ សុធានី
2021-09-17
RFA

សាលាក្រុងភ្នំពេញនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសជំរុញ​ជូន​បុគ្គលិក-កម្មករ​ក្រៅ​ប្រព័ន្ធ​នៅ​ថ្ងៃនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដល់​កុមារ​កាល​ពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមាន​សន្តិភាព។ រូប៖ ហ្វេសប៊ុក SPM


សាលាក្រុងភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឬ ដូសទី៣ ជូនបុគ្គលិក កម្មករ ដែលកំពុងបម្រើការងារដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី១៨ ខែកញ្ញា​តទៅ។

សេចក្តីប្រកាសរបស់អភិបាលក្រុងរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី១៧ ខែកញ្ញា ឲ្យដឹងថា មុនមកទទួលការចាក់វ៉ាក់សាំងដូសទី៣នេះ បុគ្គលិកឬកម្មករទាំងនោះ ត្រូវនាំយកមកជាមួយប័ណ្ណចាក់វ៉ាក់សាំងពីមុន ប័ណ្ណសំគាល់ខ្លួនបុគ្គលិក កម្មករ ឬលិខិតផ្សេងៗ បញ្ជាក់ការប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម។

បន្ថែមពីនេះម្ចាស់ក្រុមហ៊ុនឬសហគ្រាសក្នុងផ្នែកដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងផ្នែកពាក់ព័ន្ធ ត្រូវលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល​ ដើម្បីអាចអោយពួកគេ មកទទួលការចាក់វ៉ាក់សាំងដូសទី៣​ តាមកាលកំណត់។

ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ដោយសារជំងឺ​កូវីដ-១៩ វិញ បាន​កើន​ឡើង​ដល់​ ២.០៨៩​នាក់​ហើយ បន្ទាប់ពីករណីអ្នកស្លាប់បន្ថែមចំនួន ១១នាក់​ទៀត​ កាលពីថ្ងៃទី១៧ ខែកញ្ញា។

រហូតមកដល់ពេលនេះកម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន​នាក់ (១០២.៨៣៤) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ ៩៦.២៧៥​នាក់។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែកញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី១២ឆ្នាំ ដល់១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់។

រដ្ឋាភិបាលក៏​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែល​មាន​អាយុ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ ចាប់ពី​ថ្ងៃ​ទី១៧ ខែកញ្ញា​ តទៅ សម្រាប់​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រះសីហនុ និង​ខេត្ត​កោះកុង ស្រប​ពេល​ខេត្ត​ទាំង២១ ​ផ្សេង​ទៀត ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃសៅរ៍ ទី១៨ ខែកញ្ញានេះដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ បាន​ណែនាំ​ដល់​គណៈកម្មការ​ចាក់​វ៉ាក់សាំង​ឱ្យ​សិក្សា​ពី​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់​ពី ៣ឆ្នាំ ដល់៥ ឆ្នាំ ដែល​មាន​ចំនួន​ប្រមាណ ៩ សែន​នាក់​បន្ថែម​ទៀត ពីព្រោះ​ពួកគេ​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សាលាក្រុងភ្នំពេញនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសជំរុញ​ជូន​បុគ្គលិក-កម្មករ​ក្រៅ​ប្រព័ន្ធ​នៅ​ថ្ងៃនេះ"

  1. Anonymous says:

    I have grant kids also HUN SEN the question is did I love my grant kids???? I knew my grant will be well educated in the free democratic country . I can see HUN SEN grant kids may get good education but will they live in communist country or free democracy nation???? this is the regime that his grant father set up for them to live be for he left this nation. after all I will say if your grant father dump his grant kids may also can be dump as him . I hope they not walking the same road as his grant father . peace to all

Leave a Reply

Submit Comment