ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥​ជាង​២​ម៉ោង ក្រោយ​មិនមាន​ដំណោះ​ស្រាយ​ដីធ្លី

បញ្ហា​វិវាទដីធ្លីព័ត៌មានជាតិ
លោក ណាត សុភាព |១៩ កញ្ញា ២០២១ |ម៉ោង ១៩:១៨
VOD

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋជិត២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជិតកន្លះម៉ោង ក្រោយមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (ឃុត សុគន្ធ)


ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជាង២ម៉ោង ក្រោយពីមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។

អ្នកស្រី គុម្ព គឺ ប្រាប់វីអូឌីនៅថ្ងៃអាទិត្យទី១៩ ខែកញ្ញានេះថា ដើមចមដែលនាំឱ្យពួកគេជាង២០០នាក់ ប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុចភូមិក្បាលដំរី ព្រំប្រទល់ខេត្តទាំងពីរ នៅព្រឹកថ្ងៃអាទិត្យនេះ ​ដោយសារតែ​អាជ្ញាធរមិនព្រមដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ និងថែមទាំងចោទពលរដ្ឋថាបានទៅកាន់កាប់ដីនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដោយខុសច្បាប់ទៀតផង។

អ្នកស្រីស្នើទៅអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់ ខណៈបច្ចុប្បន្ននេះពួកគេកំពុងជួបបញ្ហាប្រឈមច្រើនក្នុងជីវភាព ដោយសារគ្មានដីសម្រាប់ធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់គ្រួសារ។

អ្នកស្រីស្នើដូចនេះថា៖ «ពួកខ្ញុំបិទផ្លូវដើម្បីចង់ឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាដីធ្លីជូនពួកយើង ឥឡូវពិបាកណាស់ អត់មានដីធ្វើស្រែទេ  អត់មានបាយហូប ពិបាកចិត្តខ្លាចស្លាប់។ អញ្ចឹងហើយបានខំតែនាំគ្នាតវ៉ាឱ្យគេជួយដោះស្រាយ»។

លោក សុខ ភាព ដែលអះអាងថា ខ្លួនមានដីធ្លីជាង១ហិកតា កំពុងរងការប៉ះពាល់នោះ និយាយថា ក្រោយពីបិទផ្លូវជាង២ម៉ោងនេះ អភិបាលស្រុកបានចុះមកប្រាប់ពលរដ្ឋឱ្យបើកផ្លូវវិញ ដោយសន្យាណាត់ជួបតំណាងពួកគេនៅសាលាខេត្តពោធិ៍សាត់ វេលាម៉ោង៨ព្រឹកថ្ងៃទី២០ខែកញ្ញាស្អែកនេះ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋផងដែរ ។

លោក សុខ ភាព ព្រមានថា បើអាជ្ញាធរមិនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋទេ នោះពួកគេនឹងបន្តតវ៉ាបិទផ្លូវ រហូតមានដំណោះស្រាយជាថ្មីទៀត។

លោកព្រមានថា៖ «បើសិនជាគេសន្យាដោះស្រាយថ្ងៃច័ន្ទស្អែក តែបើគេអត់ដោះស្រាយឱ្យពលរដ្ឋទេ ពួកខ្ញុំនឹងនាំគ្នាបិទផ្លូវជាតិម្តងទៀត គឺបិទរហូតមានដំណោះស្រាយ»

វីអូឌី មិនអាចសុំការបំភ្លឺពីអភិបាលស្រុកបរិបូណ៌ លោក យឹម សារិន  បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវរកវិធីដោះស្រាយជួយអ្នករងផលប៉ះពាល់ ដើម្បីកុំឱ្យពួកគេនាំគ្នាតវ៉ា ឬបិទផ្លូវ អាចនាំឱ្យមានអំពើហិង្សាកើតឡើងរវាងអាជ្ញាធរនិងពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនមានដំណោះស្រាយទេ យើងបារម្ភដែរទៅថ្ងៃខាងមុខ អាចមានបាតុភាពកើតឡើងបន្តទៀត ហើយអាចឈានចូលដល់អំពើហិង្សា ដែលយើងធ្លាប់ឃើញថ្មីៗដូចនៅកណ្តាលស្ទឹង នៅខេត្តកណ្តាលជាដើម។ អញ្ចឹងហើយយើងជាអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សសូមឱ្យមានដំណោះស្រាយឱ្យបានឆាប់រហ័ស ហើយអាចទទួលយកបានទាំងអស់គ្នា»។ បើតាមពលរដ្ឋបញ្ជាក់ថា ដីទំហំ១ ៦៦១ហិកតារបស់ប្រជាពលរដ្ឋចំនួន៥៧២គ្រួសារ នៅឃុំចំនួន៥ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ បានរងផលប៉ះពាល់ដោយអាជ្ញាធរខេត្តមួយនេះដកហូតយកទៅបែងចែកឱ្យ​ពលរដ្ឋផ្សេងទៀតនៅខេត្តពោធិ៍សាត់ទៅវិញ។ បញ្ហានេះ បានធ្វើឱ្យមានការតវ៉ាពីសំណាក់​អ្នកភូមិខេត្តកំពង់ឆ្នាំងជាច្រើនលើកច្រើនសារ និងធ្លាប់មានការតវ៉ារហូតឈានទៅបិទកំណត់ផ្លូវជាតិលេខ៥ថែមទៀតផង ប៉ុន្តែ​បញ្ហាដីធ្លីនេះនៅពុំទាន់​រកច្រកចេញសម្រាប់ក្រុមពលរដ្ឋទាំងនោះបាននៅឡើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥​ជាង​២​ម៉ោង ក្រោយ​មិនមាន​ដំណោះ​ស្រាយ​ដីធ្លី"

  1. Anonymous says:

    why we estimate that HUN SEN end time is over ??? as you can see HUN SEN evil act is popping up every where . you can not stop people willing in this century do not think you can do as in POL POT regime . I knew most of you guy was in that POL POT regime the only deference is you get POL POT out and you guy continuous that same Vietcong policy that all . just one example the lady MEN SAMORN was a every popular in the high ragging officer during POL POT . I did even knw she can speak Vietnam this well until this day that mean she was an inside Vietcong spy during pol pot time. there are a lot more this is only one sample please fine out more about them

Leave a Reply

Submit Comment