យុវជននិង​​សង្គមស៊ីវិល​រិះគន់​​លោក ហ៊ុន សែន ​ដែល​​គំរាមកំហែង​និង​​តាម​​ចាប់​ខ្លួន​​អ្នក​វិភាគ​​នយោបាយ

ដោយ ម៉ៅ សុធានី
2021-09-19
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជននិង​​សង្គមស៊ីវិល​រិះគន់​​លោក ហ៊ុន សែន ​ដែល​​គំរាមកំហែង​និង​​តាម​​ចាប់​ខ្លួន​​អ្នក​វិភាគ​​នយោបាយ

(ឆ្វេង) លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​បណ្ឌិត សេង សារី អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា។ រូប៖ RFA


ក្រុមយុវជន​និង​​មន្ត្រីសង្គមស៊ីវិលរិះគន់​​មេដឹកនាំរបបក្រុងភ្នំពេញ ​ដែល​​ប្រកាស​តាមចាប់ខ្លួន​​អ្នកវិភាគ​នយោបាយ​បណ្ឌិត ​សេង សារី ​និង​​គំរាមកំហែង​​បណ្ឌិត​ មាស នី។ ពួកគាត់​ចាត់​ទុក​ថា ​ការ​បញ្ចេញ​​ទស្សនៈ​របស់​​អ្នកវិភាគ​​ទាំងពីរ​រូប​​នៅក្នុង​​សង្គម​​ប្រជាធិបតេយ្យ​មិន​មែន​​ជា​​បទល្មើស​នោះទេ។ ទន្ទឹម​គ្នានេះ​​បណ្ឌិត ​សេង សារី ​អះអាង​ថា ​លោក​នៅ​​តែ​​បន្ត​កិច្ចការងារ​​របស់​​លោក​​ដដែល​ ទោះបីជា​លោក​​រង​នូវ​ការ​​គំរាម​កំហែង​​រហូត​ដល់​​អាយុ​ជីវិត​​ក៏ដោយ។

ក្រុមយុវជន​និង​​មន្ត្រីសង្គមស៊ីវិល​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បញ្ឈប់​ការ​គំរាមកំហែងលើ​អ្នកវិភាគ​នយោបាយ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​លើ​បណ្ឌិត​សេង សារី។

មន្ត្រីសម្របសម្រួល​គម្រោង​នៃ​​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) ​លោក ​អូត ឡាទីន ​ថ្លែងថា​ ក្នុងនាម​ជាយុវជន​មួយរូប​លោកសោកស្តាយ​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​តែងតែ​ព្រមាន​ទៅលើ​បញ្ញវន្ត​មិនឲ្យ​បញ្ចេញមតិ​យោបល់​ដោយ​សន្តិវិធី ​ដើម្បី​ចូលរួម​ចំណែក​កែលម្អ​នូវ​ចំណុច​ខ្វះខាត​នៃការ​ដឹកនាំ​ប្រទេស។លោកមើល​ឃើញ​ថា​ ការបញ្ចេញ​ទស្សនៈ​របស់​អ្នកវិភាគ​នយោបាយ​ទាំង​បណ្ឌិត ​មាស នី និង​បណ្ឌិត ​សេង សារី ​គឺជា​រឿងល្អ​នៅក្នុង​សង្គមប្រជាធិបតេយ្យ ​ហើយ​គួរ​តែ​​ទទួលបាន​​ការ​​លើកទឹកចិត្ត​ មិន​មែន​ជាការគំរាមកំហែង ​ឬ​ដាក់​ទោសទណ្ឌ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា ​នៅក្នុង​សង្គមប្រជាធិបតេយ្យ ​ការបញ្ចេញ​មតិ​យោបល់​រិះគន់​ក្នុង​ន័យ​ស្ថាបនា ​គួរតែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ហើយ​វាជា​រឿង​ដែល​អាម៉ាស់​មួយ​ដែល​នាយករដ្ឋមន្ត្រី​កាន់​កិច្ចការងារ​រាប់សិប​ឆ្នាំ​ហើយ​ បែរ​ជា​គាត់​មិន​អាច​ទទួល​យក​ពាក្យសម្តី​ដែល​ប្រជាពលរដ្ឋ​រិះគន់​ក្នុងន័យ​ស្ថាបនា​។ ចំណុចនេះ ​ខ្ញុំគិត​ថា ​វាជា​ការរឹតត្បិត​សិទ្ធិសេរី​ភាព​បញ្ចេញមតិ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។

មន្ត្រីសង្គមស៊ីវិលរូបនេះ​យល់ថា ​ទោះបីជា​រដ្ឋាភិបាលព្យាយាម​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​បែបណាក្តី ​ក៏​នៅតែ​មានប្រជាពលរដ្ឋ ​និស្សិត ​និងបញ្ញវន្តមួយចំនួន​បន្ត​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យស្ថាបនា​ដដែល ​ប្រសិន​បើបញ្ហា​​ក្នុង​សង្គម​នៅតែ​កើត​មាន​ ហើយ​គ្មាន​ដំណោះ​ស្រាយ​សមរម្យ៖ «ការប្រើ​ភាសា​គំរាមកំហែង​របៀបនេះ​តទៀត​ គួរតែ​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ ជាពិសេស​យុវជន​ និស្សិត​ បញ្ញវន្ត​ឲ្យ​គាត់​ក្លាហាន​ក្នុងការ​បញ្ចេញមតិ​យោបល់​ហើយ​ក្នុងនាម​អ្នកជា​ដឹកនាំរដ្ឋ​ គួរ​ទទួល​យក​នូវ​ពហុយោបល់​ ពហុគំនិត​​ពី​អ្នក​ដែល​ធ្វើការ​រិះគន់នេះ​។ ខ្ញុំ​ជឿ​ថា​ ភាសា​គំរាមកំហែង​របស់​គាត់​លើកនេះ​ វា​មិន​រាំង​ស្ទះ​ដល់​ដំណើការ​បញ្ចេញមតិ​យោបល់​របស់​និស្សិត​បញ្ញវន្ត​ដែល​គាត់​កំពុង​ធ្វើការងារ​ហ្នឹង​បានទេ។ ដរាបណា​បញ្ហាសង្គម​នៅតែ​កើតមាន ​ការបញ្ចេញមតិយោបល់​រិះគន់​ក្នុងន័យ​ស្ថាបនា​នៅតែ​មានដែរ​»។

ស្រដៀងគ្នានេះ ​ព្រះសង្ឃ​មួយ​អង្គ​ដែល​តែង​ឈឺ​ឆ្អាល​បញ្ហា​សង្គម ​នយោបាយ​ និង​ធនធាន​ធម្មជាតិ ​គឺ​ព្រះតេជ​ព្រះគុណ​ បូរ បេត ​មាន​ថេរ​ដីកា​ថា ​ព្រះអង្គ​មិនចម្លែក​ទេ ដែល​លោក​ ហ៊ុន សែន ​ជេរប្រមាថ​ និង​គំរាមកំហែង​បញ្ញវន្ត​មិនឲ្យ​បញ្ចេញមតិ​​រិះគន់​របប​លោក​​បែបនេះ​ ព្រោះលោក​ ហ៊ុន សែន ​មាន​ចរិតជា​​មេដឹកនាំ​ផ្តាច់ការ។ ព្រះអង្គ​យល់ថា មូលហេតុ​ដែល​លោក​ ហ៊ុន សែន ​បន្តធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​បញ្ញវន្ត​បែបនេះ ​ព្រោះ​គាត់ ​កំពុង​មាន​ជំងឺភ័យ​ខ្លាចបាត់បង់​អំណាច ​ដោយ​សារ​ប្រជាប្រិយភាព​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង៖ «អាត្មា​គិត​ថា ​លោក ហ៊ុន សែន ​ជា​មេដឹកនាំ​អគុណធម៌។ លោក ហ៊ុន សែន ​អត់​ដែល​យក​ធម៌ ​យក​ទស្សនៈ​របស់​បញ្ញវន្ត​ របស់​យុវជន​មកដាក់​ក្នុង​ខ្លួន​គាត់​ដើម្បី​កែលម្អ​ការដឹកនាំ​របស់​គាត់​ទេ។ បើសិនជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​មាន​គំនិត​ចង់កែ​ចរិត​របស់​គាត់ ​ចង់កែ​អ្វី​ដែល​គាត់​ដឹកនាំ​ គឺ​អាតា្ម​គិត​ថា ​សង្គមយើង​ នឹង​មានការ​ផ្លាស់ប្តូរ​ ហើយ​មាន​ការ​រីកចម្រើន​ បើសិនជា​លោក​យក​ទស្សនៈ​របស់​អ្នកប្រាជ្ញ​ បញ្ញវន្ត​ ឬ​បណ្ឌិត​នានា​ដែល​បាន​វិភាគ​ប្រាប់​គាត់»។

ក្រៅពីនេះ​ មាន​ប្រជាពលរដ្ឋ ​យុវជន ​និង​មន្ត្រីសង្គមស៊ីវិល​ជាច្រើន​ផ្សេង​ទៀត​ បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​(Facebook)​ដើម្បី​គាំទ្រ​បណ្ឌិត​ មាស នី ​និង​បណ្ឌិត​ សេង សារី ​​ដែល​បាន​លះបង់​ពេលវេលា​ និង​កម្លាំងកាយ​ចិត្ត​ចែករំលែក​ចំណេះដឹង​ និង​ផ្តល់​ការវិភាគ​អំពី​បញ្ហា​សង្គម​ និង​នយោបាយ​​​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ ដោយ​មិន​ទទួល​បាន​កម្រៃអ្វី​ឡើយ​។ យុវជន​ខ្លះ​​បាន​បង្ហោះ​រូបថត​បណ្ឌិត​ សេង សារី ​និង​ភ្ជាប់​ជាមួយ​សារ​ថា ​សេរី​ភាព​បញ្ចេញមតិ​នៅក្នុង​សង្គមប្រជាធិបតេយ្យ​មិនមែន​ជា​បទឧក្រិដ្ឋ​នោះទេ។ ពលរដ្ឋខ្លះ​ទៀតលើកឡើងថា ​លោក ហ៊ុន សែន ​មិន​ត្រូវ​តាំង​ខ្លួន​ជាម្ចាស់​ប្រទេស​ផ្តាច់​មុខ​តែម្នាក់ឯង​នោះទេ ពោលគឺត្រូវ​តែ​បើក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ដែលជា​ម្ចាស់​ប្រទេស​ដែរ​នោះ ​​មានសិទ្ធិ​បញ្ចេញមតិ​ស្រប​តាម​ច្បាប់ជាតិ ​និង​អន្តរជាតិ ​ដើម្បី​ជា​ប្រយោជន៍​ប្រទេសជាតិ​ទាំងអស់​គ្នា។

ប្រតិកម្ម​របស់​សង្គមស៊ីវិល និងសាធារណជនបែបនេះ កើតមាន​ឡើងបន្ទាប់ពី​មេដឹកនាំ​របបក្រុងភ្នំពេញ​លោក ហ៊ុន សែន ​កាល​ពី​ថ្ងៃទី​១៧​ ខែកញ្ញា ​បាន​ឆ្លៀតប្រើ​ប្រាស់កម្មវិធីចាក់វ៉ាក់សាំងឱ្យ​កុមារ ដើម្បី​ប្រើភាសា​ជេរប្រមាថ​ និង​គំរាម​កំហែង​អ្នកវិភាគ​នយោបាយ​ពីររូប​គឺ​បណ្ឌិត មាស នី ​និង​បណ្ឌិត សេង សារី។ មេដឹក​នាំ​​ក្រាញ​អំណាច​រូប​នេះ ​បានប្រកាស​​តាម​​ចាប់​ខ្លួន​បណ្ឌិត សេង សារី​ ដោយ​សារ​អ្នក​វិភាគ​រូប​នេះ​បាន​បង្ហោះ​ទស្សនៈ​វិភាគ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​​(Facebook)​​អំពី​​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋា​ភិ​បាល​បង្រួប​បង្រួម​ជាតិ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី៖ «ខ្ញុំ​បាន​ជា​បង្ហើប​ទៅ​ហើយអា​ហ្នឹង​មាន​ដីកា​ចាប់​ខ្លួន មើល​យក​វា​មក​សួរ​មើល។ អា៦ចំណុច​ជា​លក្ខខណ្ឌសម្រាប់​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​ ហ្អែង​លើក​ទឹក​ចិត្ត​បង្កើត? ហ្អែង​បង្កើត ហ្អែង​គុក! មិន​មែន​ត្រឹម​តែ​គុក​ទេ ដែល​ហៅ​ថា ចលនា​ឧទ្ទាមគេ​បាញ់​ផង! គេ​ឃើញ គេ​បាញ់! មិន​មែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ សូម​បញ្ជាក់​ឱ្យ​ហើយ​ អា​រឿង​ក្របខ័ណ្ឌ​នយោបាយ​ផ្សេង អា​ចលនា​ប្រដាប់​អាវុធ​ផ្សឹង ព្រោះ​គេ​ធ្វើ​តាម​បែប​ភូមា»។

ទោះជាមានការគំរាម​កំហែងដល់អាយុជីវិត និងការ​ប្រកាស​តាម​ចាប់ខ្លួន​ពីសំណាក់លោក ហ៊ុន សែន បែបនេះក្តី អ្ន​កវិភាគនយោបាយ និង​សង្គមបណ្ឌិត ​សេង សារី​ អះអាងថា លោកមិនតក់ស្លុតនឹងរឿងនេះទេ។​ ​លោកបាន​ផ្ញើសារ​អរគុណ​ដល់​អ្នកគាំទ្រ​រូបលោក​ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ ត្រូវមាន​ភាព​ក្លាហាន​បន្តនិយាយ​​អំពី​បញ្ហា​សង្គមជាតិ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ ដើរ​នៅ​លើ​គន្លង​ប្រជាធិបតេយ្យ​ពិតប្រាកដ៖ «ទោះបីជា​មានការ​គំរាមកំហែង​ ក៏ខ្ញុំ​នៅតែ​បន្ត​កិច្ចការ​ងារ​​ហ្នឹង​​ដដែល​ តែ​ខ្ញុំ​ដកឃ្លា​បន្តិចបន្តូច​ដើម្បី​រក្សា​ស្ថានភាព។ ខ្ញុំ​ចង់​ជម្រាបជូន​ថា ​ខ្ញុំ​បាន​ដឹង​រួច​ជាស្រេច​ទៅ​ហើយថា ​ផ្លូវ​ដែល​ខ្ញុំ​ដើរនេះ ​នឹង​ជួប​នឹង​ការគំរាមកំហែង​រហូត​ដល់អាយុជីវិត​ជាដើម​ ក៏ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ ​ខ្ញុំ​មិន​បោះបង់​ការងារ​ដែល​ខ្ញុំ​ស្រលាញ់​ចូលចិត្ត​ទេ​ហើយ​ជាពិសេស​ខ្ញុំ​គិត​ថា ​កើត​មក​នៅក្នុង​ប្រទេស​មួយ​ដែល​ខ្ញុំ​ស្រលាញ់​ជា​ប្រទេស​កំណើត ​គឺ​ខ្ញុំ​គួរតែ​ធ្វើអ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម។ សម្រាប់​ខ្ញុំ​ជាបញ្ញវន្ត​មិនមាន​អ្វី​ក្រៅពីការ​វិភាគ​ចំណេះដឹងនេះ​ចូលរួម​នៅក្នុង​សង្គម​កម្ពុជា​យើង​ទេ»។

ជុំវិញរឿងនេះ ​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ​(Licadho) លោក អំ សំអាត ​មាន​ប្រសាសន៍​ថា ​នៅក្នុង​សង្គមប្រជាធិបតេយ្យ​ គឺ​ប្រជាពលរដ្ឋ​តែង​​តែ​មាន​គំនិត ​ឬ​​មតិយោបល់​ខុស​ៗ​គ្នា​ ដូច្នេះ​សិទ្ធិសេរីភាព​ជាមូលដ្ឋានរបស់​ពួកគាត់​នេះ មិនគួរ​ត្រូវបាន​ជ្រៀត​ជ្រែក​នោះទេ៖ «បើ​យើង​មើល​នៅក្នុង​សង្គមលទ្ធិប្រជាធិបតេយ្យ​ យើង​ឃើញ​ថា ​សេរីភាពបញ្ចេញមតិ ​សេរីភាពរិះគន់​ក្នុងការ​ស្ថាបនា​ជាដើមនេះ ​គឺជា​រឿង​មួយ​ដែល​ចូលរួម​ក្នុងការ​អភិវឌ្ឍសង្គម​ជាតិ​ដែរ ​ព្រោះ​មតិ ​ឬការលើកឡើង​ដែល​ផ្ទុយ​ វា​មិនមែន​សុទ្ធតែ​ប្រឆាំង​ទាំងអស់ទេ​ ដូច្នេះ​វា​មាន​លក្ខណៈខ្លះ​ជាការ​លើកឡើង​ដើម្បី​ឲ្យ​មានការ​ត្រឹះរិះ​ ការពិចារណា​ទៅ​រកភាព​រីកចម្រើន​ផងដែរ»។

បណ្ឌិត​ មាស នី ​និង​បណ្ឌិត​ សេង សារី ​ត្រូវបាន​ប្រជាពលរដ្ឋ​ចាត់ទុកថា​ ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ដែល​លេចធ្លោ​ បន្ទាប់ពី​បណ្ឌិត កែម ឡី ​ដែល​ត្រូវបានឃាតក​បាញ់សម្លាប់​កាលពី​ឆ្នាំ២០១៦។

ក្រុមអង្គការជាតិ ​និង​អន្តរជាតិ​ តែងតែ​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ឲ្យ​បញ្ឈប់​ការបង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ​និង​សិទ្ធិជាមូលដ្ឋាន​ផ្សេង​ទៀត​របស់​ប្រជាពលរដ្ឋ​ ពីព្រោះ​នេះ​ជា​ទង្វើ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ ​និង​ច្បាប់​សិទ្ធិមនុស្សអន្តរជាតិ​ ជាពិសេស ​វាអាច​ធ្វើឲ្យ​ក្រុមប្រទេសប្រជាធិបតេយ្យ ​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើកម្ពុជា៕


ការវិភាគ ៦ចំណុច របស់​បណ្ឌិត សេង សារី ដែលធ្វើឲ្យលោក ហ៊ុន សែន ខឹងសម្បារ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "យុវជននិង​​សង្គមស៊ីវិល​រិះគន់​​លោក ហ៊ុន សែន ​ដែល​​គំរាមកំហែង​និង​​តាម​​ចាប់​ខ្លួន​​អ្នក​វិភាគ​​នយោបាយ"

  1. Anonymous says:

    I knew this beast regime said under HUN SEN leadership all Cambodian and it’s nation is having peace this is untrue that mean HUN SEN always lie of cause we can see the war is happen every day never ending. please do not lie to GOD if you are human being as a leader of one nation.

  2. TAUCH CHOEUN says:

    សេង​សារីធ្លាប់ជាគ្រូនៅសាកលវិទ្យាល័យមានជ័យជាគ្រូទំនើងពញរហ៊ើនកោងកាចគ្មានគោរពកោតខ្លាចនណារទ្បើយ ។បង្រៀននិស្សិតថ្នាក់បរិញ្ញាប័ត្រសារីគ្រូពាលមិនដែលមានសៀវភៅឬឯកសារអ្វីនៅក្នុងដៃដើម្បីផ្តល់ជូននិស្សិតទេ។សារុបសេចក្តីសារីពាលមិនទាន់បញ្ចប់ថ្នាក់បណ្ឌិតទេប៉ុនន្តែចរឹតពាលសុទ្ឋសាធមិនមែនអ្នកដែលមានគតិបណ្ឌិតជួយស្ថាបនាសង្គមនោះទេ។ខ្ញុំស្គាល់ច្បាប់ព្រោះខ្ញុំធ្លាប់ជាមេកើយរបស់គាត់។

  3. Anonymous says:

    You are foreigner try hard to to spread poisonous and destroy theories among our people, soon or later this kamar come to you.

  4. Anonymous says:

    as we knew Vietcong if they wanted to eat that dog they will said that dog is sick . we knew for so many decade that killing policy are still be the same tactic in POL POT if they want to kill any one they said >>CIA spy or KCB spy and they said they took those people go to study that mean to kill them isn’t it right???? right now if they want to kill some one they will say extremist or spread poisonous, WELL… if no foreigner a round they can kill each other like during POL POT sorry every one even those foreigner around this beast regime is trying to kill more innocent Cambodian . we knew every bodies knew every thing about the killing field still continuous up to this day.

  5. Anonymous says:

    your dirty tract are and were everywhere try hard to destroy our nation, you are fucking foreigner , soon or later all this karma come to you surely.

  6. Anonymous says:

    wake up you guy western foreigner is not trying to destroy your nation . I think you yourself is destroy your own nation every day . I do not think you can do any thing to me by speaking the truth about this sad nation. we knew there is no peace in Cambodia from 1969 up till now that war is happening every day . the sad thing was some Cambodian escape to Thailand some one from Cambodia when there to kill them and in Cambodia itself the war of survival happen every day. what do you say Mr

  7. Anonymous says:

    You are fucking foreigner try hard to pretend love Cambodia than Cambodia , it is ridiculous and you should not put yourself invisible and try to spread your poisonous opinion .

Leave a Reply

Submit Comment