សង្គមស៊ីវិលស្នើ​រដ្ឋាភិបាល​ទម្លាក់​ការចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​និង​​បរិស្ថាន​ ដូច​​ករណី​​បណ្ឌិត​​សេង សារី ​​

ដោយ ជី វិតា
2021-09-26
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គមស៊ីវិលស្នើ​រដ្ឋាភិបាល​ទម្លាក់​ការចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​និង​​បរិស្ថាន​ ដូច​​ករណី​​បណ្ឌិត​​សេង សារី ​​

លោក រ៉ុង ឈុន​ (អាវសដៃកាន់ក្បាលម៉េក្រូ) និង​យុវជន​កម្ពុជា​​ដែល​​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ឃុំខ្លួន​ដោយ​សារ​ការ​បញ្ចេញមតិ។ រូប៖ សង្គមស៊ីវិល


ក្រុមមន្ត្រីសិទ្ធិមនុស្សអំពាវនាវឲ្យ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន​ ពិចារណា​ទម្លាក់​ចោល​ការ​ចោទប្រកាន់​និង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ និង​បរិស្ថាន​ ដូចដែលតុលាការលើកលែងការចោទប្រាកាន់​អ្នកវិភាគ​នយោបាយបណ្ឌិត​ សេង សារី។ ពួកគេយល់ថា ​ការចាប់​និង​ការចោទ​លើ​សកម្មជន​ទាំងនោះ ​ក៏អាចជា​ការភ័ន្តច្រឡំ​ពី​គោលបំណងនៃការបញ្ចេញមតិ​របស់​ពួកគេ​ទាំងនោះដែរ​។

ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដកដីកា​ចាប់ខ្លួន​អ្នកវិភាគ​នយោបាយ​បណ្ឌិត​ សេង សារី ​មក ​មន្ត្រីសិទ្ធិមនុស្ស ​ក៏ចង់ឃើញ​លោក ហ៊ុន សែន ​ផ្តល់យុត្តិធម៌​​ដល់​សកម្មជន​សិទ្ធិមនុស្ស ​និង​សកម្ម​ជនបរិស្ថាន​ដែល​កំពុង​ជាប់ឃុំ​ដែរ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី​ ថ្លែងថា ​សកម្មភាព​របស់​លោក រ៉ុង ឈុន ​និង​សកម្មភាព​​យុវជន​ការពារ​បរិស្ថាន​ គឺគ្មានចំណុច​ណា​ដែល​បញ្ជាក់​ពីបទ​ល្មើស​នោះទេ ​ពោលគឺ​​ពួកគាត់​គ្រាន់តែ​បញ្ចេញមតិ​ខ្វាយ​ខ្វល់​ពីបញ្ហាសង្គម​ និង​បរិស្ថាន​ដែល​ស្រប​តាមច្បាប់​​ប៉ុណ្ណោះ។ លោក​ស្នើសុំឲ្យ​រដ្ឋាភិបាល និង​តុលាការ​លើកលែងការ​ចោទ​ប្រកាន់​ប្រឆាំង​ពួកគាត់​ដូច​ករណី​បណ្ឌិត សេង សារី​ដែរ ​និង​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើងវិញ ​ដើម្បី​បន្ត​ចូលរួម​ការងារ​សង្គម​តទៅ​ទៀត៖ «ការបង្កលក្ខណៈ​ឲ្យមាន​មតិត្រឡប់​ ឬ​មានការ​រិះគន់​ពី​គ្រប់​និន្នាការ​ទាំងអស់​ និន្នាការ​ណាក៏ដោយ​ នយោបាយ​ក្តី​ សាសនាក្តី​ វប្បធម៌ក្តី​ សិទ្ធិសេដ្ឋកិច្ច​ផ្សេងៗ​ទៀត​យើង​គួរតែ​បើកចំហរ​ ព្រោះ​មានតែ​ការជជែក​ ការរិះគន់​នេះទេ​ ដែល​នាំឲ្យ​មាន​ការរីកចម្រើន​ដល់​ប្រទេសជាតិ​ទាំងមូល។ខ្ញុំ​គិត​ថា ​មកដល់ពេលនេះ ​កម្ពុជា​ មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​នៅក្នុងការ​ធ្វើ​កិច្ចការ​ដោយ​ខ្លួនឯង​ ដូច្នេះ​យើង​ គួរតែ​បង្ក​លទ្ធភាព​ឲ្យ​បញ្ញវន្ត​ដែល​ចេះដឹង​ចូលរួម​កិច្ចការ​សង្គម»។

លោក ​ប៉ិច ពិសី ​បន្តថា ​ប្រសិនបើ​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​ ឬមិន​បើក​ឱកាស​ឲ្យ​បញ្ញវន្ត​បញ្ចេញ​សមត្ថភាព​ចូលរួម​កសាង​សង្គមជាតិទេ​ នឹងធ្វើឲ្យ​ពួកគេ​អស់​សង្ឃឹម​ហើយ​រត់​ភៀសខ្លួន​ទៅរស់នៅ​ប្រទេស​ជឿនលឿន ​ដែលនាំឲ្យ​ខាត់បង់​សម្រាប់​ជាតិ​កម្ពុជា​ធ្ងន់ធ្ងរ៖ «កាលណា​គាត់ចេះដឹង​ហើយ​គាត់អត់​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ឲ្យអស់​សក្តានុពល​ក្នុងការ​កសាង​សង្គមជាតិ​ កសាង​គ្រួសារ​ខ្លួនឯង​ គឺ​គាត់ ​សម្រេចចិត្ត​ជ្រើសរើស​ទៅរស់នៅ​ប្រទេស​ក្រៅ​ ដែល​ធ្វើឲ្យ​បាត់បង់​ខួក្បាល​អ្នកចេះ​ដឹង​​នៅក្នុង​សង្គមយើង។គាត់​ទៅរស់​នៅ​អូស្ត្រាលី ​ទៅនៅ​បារាំង ​អង់គ្លេស​ អាមេរិក​ ដែល​ជា​ប្រទេស​មាន​អ្នកចេះដឹង​ច្រើន​ទៅហើយ​ ហើយ​យើង​ដែល​ ជាប្រទេស​ត្រូវការ​អ្នកចេះដឹង​ តែ​ដោយសារ​យើង​អត់ផ្តល់​ឱកាស​ជូន​គាត់​ ហើយ​ជា​រឿង​ធម្មតាទេ ​យើង​ក៏មិន​បន្ទោស​គាត់ទេ ​គឺគាត់ ​ត្រូវតែ​ជ្រើសរើស​ផ្លូវមួយ​ដែល​ចំណេញ​ខ្លួនឯង ​ព្រោះ​គាត់​មានឱកាស​ធំធេង​នៅ​ប្រទេសផ្សេង​ទទួលបាន​សិទ្ធិសេរីភាព​ ក៏ដូច​ប្រយោជន៍​សេដ្ឋកិច្ច​ផ្សេងៗ»។

ជាមួយគ្នានេះ ​ប្រធាន​ផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN)​លោក ​ហេង គឹមហុង ​លើកឡើងថា​ រដ្ឋាភិបាល​គួរតែ​ពិចារណា​ដោះ​លែង​លោក រ៉ុង ឈុន ​និង​យុវជន​សង្គម ​យុវជន​បរិស្ថាន​ឲ្យមាន​សេរីភាព​ឡើង​វិញ ព្រោះ​សកម្មភាព​របស់​ពួកគាត់​ ក៏ជាការ​អនុវត្តសិទ្ធិ​ស្របច្បាប់​ដូចបណ្ឌិត​ សេង សារី ដែរ៖«យើង​គ្រប់គ្នា​ សុទ្ធតែ​បានដឹង​បាន​លឺ​ហើយ​មិនខុស​ពី​សំណុំរឿង​ទាក់ទិន​ជាមួយ​បណ្ឌិត សេង សារី ទេ ​គឺ​សកម្មជន​ទាំងអស់​នោះ​ទោះបី​ជា​ពេល​ខ្លះ​ គាត់​និយាយ​គំរោះគំរើយ ​​ព្រោះ​ធម្មតា​ពាក្យពិត ​រ៉ែងស្លែង​ ប៉ុន្តែ​អត្ថន័យ​ខ្លឹម​សារ​ឬក៏​អ្វីដែល​ពួកគាត់​ចូលរួម​នេះ ​គឺ​គ្រាន់តែ​ចង់​ការពារ​​ប្រយោជន៍​រួម​នៃ​សង្គមទេ មិនមែន​ជា​អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ​ឯណា»

ការលើកឡើងបែបនេះ​ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ កាលពីថ្ងៃទី​២០ ​ខែកញ្ញា ​បាន​ផ្លាស់ប្តូរ​ចិត្ត​របស់​លោក ​ដោយ​ស្នើ​ដល់​​ស្ថាប័ន​តុលាការឲ្យ​​ដកហូត​ដីកា​ចាប់​ខ្លួន​​បណ្ឌិត សេង សារី មកវិញ ​ក្រោយពីលោកអះអាងថា លោកបាន​ស្តាប់​ការ​បកស្រាយ​របស់​អ្នកវិភាគ​រូបនេះ​។ការលើកលែងការចោទប្រកាន់នេ ធ្វើឡើង​៤ថ្ងៃ​ក្រោយ​ពីលោក ​ហ៊ុន សែន ​បាន​ប្រកាស​​តាម​​ចាប់​ខ្លួន​បណ្ឌិត សេង សារី​ ពាក់​ព័ន្ធនឹង​ការ​​បង្ហោះ​ទស្សនៈ​វិភាគ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook) អំពី​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋា​ភិ​បាល​បង្រួប​បង្រួម​ជាតិ​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី។

ទាក់ទងនឹងករណីនេះ ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ និង​ជាសហការី​ជិតស្និទ្ធរបស់​លោក រ៉ុង ឈុន ​គឺអ្នកស្រី អ៊ុក ឆាយ៉ាវី ​និយាយថា ​ការលើកលែង​ទោស​ដល់​បណ្ឌិត សេង សារី ​ដោយសារ​លោក ហ៊ុន សែន ​បាន​ស្តាប់​ការបកស្រាយ​ហើយ​ឈប់​ភ័ន្តច្រឡំ​លើការ​បញ្ចេញ​មតិ​របស់​គាត់។អ្នកស្រី បន្តថា​លោក ហ៊ុន សែន គួរដោះលែង​លោក រ៉ុង ឈុន ​និង​អ្នកកំពុងជាប់ឃុំ​ដោយអយុត្តិ​ធម៌​ផ្សេងៗទៀត៖ «លោកនាយកមន្ត្រី​ លើកលែង​ការចោទប្រកាន់​លើ​ លោក សេង សារី ​អ៊ីចឹង ​ខ្ញុំ​គិត​ថា ​លោកនាយករដ្ឋមន្ត្រី ​គួរ​ពិចារណា​លើកលែង​ទោស លោក រ៉ុង ឈុន ​និង​អ្នកដែល​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទាំងអស់នោះ​ផងដែរ​។ ពួកគាត់​ គ្មាន​ចេតនា​ទៅ​បំផ្លាញ​ប្រទេសជាតិ​ ទៅនាំ​ឲ្យ​វឹកវរ​ដល់​សន្តិសុខសង្គមទេ​ គឺ​ពួកគាត់​ធ្វើនេះ​គ្រាន់តែ​សម្តែងមតិ​ ហើយ​ការ​ដែល​ចាប់នេះ​គឺ​ចាប់​ទាំង​អត់​មាន​កំហុស​ ដូច្នេះ​គួរតែ​លើកលែង​ទោស​ឲ្យ​ពួកគាត់​ទាំងអស់​គ្នា​ ជួបជុំ​ក្រុម​គ្រួសារ​គាត់​វិញ​ ហើយ​ឲ្យ​គេ​មើល​ឃើញថា​ ខ្មែរយើង​ ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា»។

ជុំវិញរឿងនេះ​ វិទ្យុអាស៊ីសេរី​ មិនអាច​សុំការឆ្លើយតប​ពីប្រធាន​អង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ និង​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក ​សុខ ឥសាន​ បានទេ ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

អាជ្ញាធរបាន​​ចាប់​ខ្លួន​លោក រ៉ុង ឈុន ​កាល​ពី​យប់​ថ្ងៃ​ទី៣១ ខែកក្កដា ​ឆ្នាំ​២០២០ ​ក្រោយ​ពី​លោក​ចេញ​សេចក្តីថ្លែងការណ៍​ និង​ផ្តល់​បទសម្ភាស​ដល់អ្នក​សារព័ត៌មាន​​ទាក់ទង​នឹងការ​លើកឡើង​របស់​ប្រជាកសិករខ្មែរ​អំពី​បញ្ហាបាត់​​​ដីធ្លី​នៅ​ក្បែរតំបន់​ព្រំដែនក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ទៅ​ប្រទេស​វៀតណាម​។​ក្រោយ​មក អាជ្ញាធរ ​ក៏បាន​​ចាប់​ខ្លួនអ្នក​នយោ​បាយ​​ព្រះសង្ឃ​ រួមទាំង​យុវជន​ជាច្រើន​នាក់​ដាក់ពន្ធនាគារ​ជាបន្តបន្ទាប់ ​ដោយសារ​ការ​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឲ្យដោះលែង​លោក​ រ៉ុង ឈុន។ បន្ទាប់មក​អាជ្ញាធរ ​ក៏បាន​ចាប់ខ្លួន​យុវជនការពារ​បរិស្ថាន​បីនាក់ ​គឺលោក​ ថុន រដ្ឋា ​កញ្ញា ភួន កែវរស្មី ​និង​កញ្ញា ឡុង គន្ធា ​ដោយសារ​ទាមទារ​ឲ្យបញ្ឈប់​លុប​បឹងតាមោក។ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក រ៉ុង ឈុន​ និង​សកម្មជន​ចំនួន​ទៀត​ឲ្យជាប់ពន្ធនាគារ​ចន្លោះពី១ឆ្នាំ​កន្លះ​ទៅ​២ឆ្នាំ ​និង​មួយចំនួន​ទៀត​កំពុង​​រង់ចាំការជំនុះជម្រះ និង​កាត់ទោស ​ក្នុង​បទប្រកាន់​ដូចៗគ្នា​ គឺ​បទ «ញុះញង់ឱ្យ​មាន​ភាព​វឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។កាលពី​មិថុនា ​ឆ្នាំ២០២១​ អាជ្ញាធរ​ក្រុងភ្នំពេញ ​ក៏បាន​ចាប់ឃុំ​ខ្លួន​យុវជន​ការពារបរិស្ថាន​៣នាក់​បន្ថែមទៀត​ ដោយ​ចោទ​ពីបទរួមគំនិតក្បត់ ​និង​ប្រមាថព្រះមហាក្សត្រ​ ពាក់ព័ន្ធ​ការងារ​បរិស្ថាន។ តុលាការ​ ក៏បាន​បន្ថែម​បទ​ចោទថ្មីនេះ​ទៅលើ​យុវជនបរិស្ថាន​៣នាក់​ដែល​បាន​កាត់​ទោស​រួចនោះ​ផងដែរ។

ទោះជាយ៉ាងណា​ ក្រុមអង្គការជាតិនិង​អន្តរជាតិ ​ព្រមទាំង​ក្រុមប្រទេស​ប្រជាធិបតេយ្យ​បាន​ថ្កោលទោស​ចំពោះ​ការចាប់ខ្លួន​សកម្មជន​ទាំងនេះថា​ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ប្រគល់​សេរីភាព​ជូន​ពួកគេ​ឡើង​​វិញ​ដោយ​ឥត​លក្ខ​ខណ្ឌ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "សង្គមស៊ីវិលស្នើ​រដ្ឋាភិបាល​ទម្លាក់​ការចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​និង​​បរិស្ថាន​ ដូច​​ករណី​​បណ្ឌិត​​សេង សារី ​​"

  1. so socheath says:

    សូជាតិ សូ, [28.09.21 04:17]
    គំរាមផង លួងលោមផង ?
    ***
    ប៉ុន្មានថ្ងៃនេះក្រុមអង្គការសង្គម និងអ្នក
    ដែលតាំងខ្លួនជាអ្នកវិភាគ មានបណ្ឌឹតស្រាថ្នាំក្លែមស្រី
    បោយដៃតាមច្រកឌឿងហែម ឡៅម៉ុងហៃ បណ្ឌឹតផេះ
    ចង្ក្រានមាសនីជាដេីម។ល។ ពួកគេបានធ្វេីការចោទប្រកាន់
    ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្ស
    ប្រជាជនកម្ពុជា បានប្រេីនូវយុទ្ធសាស្ត្រ២សម្រាប់បំផ្លាញ
    អតីតសមាជិក សមាជិកាគណះបក្សសង្គ្រោះផេះ ហេីយ
    ដែលងាប់តៃហោងជិត៣ឆ្នាំកន្លងមកនេះ តាមរយះការ
    គំរាមផង និងលួងលោមពួកគេឲ្យចុះចូលផង ។
    សម្រាប់ការចោទដាក់បន្ទុកពីបទថាគំរាម របស់ពួកគេបែបនេះ វាពិតជាមិនស្របជាមួយទិដ្ឋភាពជាក់ស្តែងដែលកេីតមានចំពោះពួកគេ ដែលខ្លះកំពុងជាប់នៅក្នុងពន្ធនាគារ តាមរយះការប្រព្រឹត្តអំពេីល្មេីសច្បាប់របស់ពួកគេនោះទេ ។
    តេីនេះជាការគំរាម ឬ ?
    មិនមែនទេ ។ តែវាជាការចាប់ពួកគេដាក់គុកជាក់ស្តែង តាមប្រព័ន្ធតុលាការ អាស្រ័យលេីបទល្មេីសជាក់ស្តែងប្រឆាំងច្បាប់ជាតិដែលពួកគេបានប្រព្រឹត្ត ។ ដូចនេះគេមិនអាចរាប់ថា
    ជាការគំរាមបានឡេីយ ។
    មួយទៀតសម្រាប់ការដាស់តឿនកុំឲ្យធ្លាក់ក្នុងគន្លងផ្លូវច្បាប់
    ដែលអាចជាប់គុក ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
    ទៅកាន់អ្នកវិភាគ ដែលវិភាគតែជ្រុងម្ខាងសំដៅអូសទាញការ
    គាំទ្រពីមហាជនឲ្យចូលរួមក្នុងចលនា បង្ករចលាចលក្នុង
    សង្គមតាមរយះការវិភាគខុសឆ្គងរបស់ពួកគេ វាគឺជាការដាស់តឿនប្រកបដោយការអាណិត ពីសំណាក់សម្តេច
    តេជោ ដែលពួកគេអាចនឹងផុងខ្លួន ជាប់គុកដោយសារសម្តី
    របស់ពួកគេ ក៏មិនមែនជាការគំរាមដែរ ។ តែវាជាការដាស់
    តឿនដោយសុទ្ធចិត្តរបស់ប្រមុខរាជរដ្ឋាល ចំពោះពួកគេតែ
    ប៉ុណ្ណោះ ។ តេីការដាស់តឿនបែបនេះអាចរាប់ថាជាការ
    គម្រាមឬ?
    គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានចំណាយអាយុជិវិតកម្មាភិបាលយុទ្ធជនរបស់ខ្លួនយ៉ាងច្រេីនក្នុង
    បុព្វហេតុរំដោះអាយុជិវិតប្រជាជនកម្ពជាចេញពីរបបប្រល័យ
    ពូជសាស្ត្រប៉ុលពត ដែលក្នុងនោះ មានទាំងកឹមសុខា នឹង
    ក្រុមគួសារ ក៏ដូចជាគ្រួសារពួកក្រុមអង្គការសង្គមសុីវិល
    អាដហុក លីកាដូ ពួកសមាគម សហជីព អង្គការសារព័ត៍មាន
    ខេមបូចា ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហេីយដែលពួក
    គេដេីម្បីដុល្លារ ពួកគេមិនខ្លាចនឹងបំផ្លាញសេចក្តីសុខជាតិឯង
    បំរេីឲ្យឧបាយកលដាក់កម្ពុជាជារណបបរទេស ដូច្នេះតេីគណបក្សប្រជាជនកម្ពុជា មានពេលណាមួយលះបង់ចោលប្រជាជនកម្ពុជាចោលសូម្បីតែម្នាក់ ។
    ការនិយាយពាក្យថាលួងលោមដែលពួកគេលេីកឡេីង
    វាជាការឲ្យតម្លៃខ្លួនឯងរបស់ពួកគេហួសហេតុ ដែលមិនសម
    នឹងតម្លៃដែលពួកគេត្រូវទទួលបាននោះទេ ។
    សម្រាប់តម្លៃពួកគេ និយាយដោយត្រង់ចុះ គឺមិនស្មេីនឹង
    សំរ៉ាមផងទេ។
    ការស្ម័គ្រចិត្តចូលមករួមរស់ជាបន្តបន្ទាប់ ពីសំណាក់
    សមាជិក សមាជិកា អតីតគណបក្សសង្គ្រោះផេះ វាជាការ
    យល់ឃេីញរបស់ពួកគេ ពីការអនុវត្តន៍គោលនយោបាយ
    របស់គណបក្សប្រជាជនកម្ពុជា ថាបានដេីរលេីផ្លូវត្រូូវ
    ដែលអាចឲ្យពួកគេ ផ្ញេីវាសនាអនាគតរបស់ពួកគេ
    គ្រួសារពួកគេជាមួយជាមួយគណបក្សនេះបាន ពីបច្ចុប្បន្ន
    នឹងតទៅអនាគតដ៏សែនរុងរឿង។
    ដូចនេះតេីជាការលួងលោមឬ ?
    មានតែជនលក់ជាតិ ក្បត់ជាតិដូចសមរង្សុី-កឹមសុខាទេ
    ដែលគឹតថា ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា
    ជាសត្រូវស៊ីសាច់ហុតឈាម ។ ពួកគេបាននិយាយយ៉ាងច្បាស់ដោយបេីកចំហថា បេីមានសែនអត់សុី ហេីយបេីមានសុីអត់សែន ដែលមានន័យថា មានអែងអត់អញ មានអញ
    អត់ឯង ដែលមិនអាចចុះសម្រុងបាន នឹងដែលមាននយោបាយវប្បធម៌សន្ទនាកន្លងមក ជាឧទាហរណ៍ស្រាប់ ៕

  2. Anonymous says:

    The veitcong dog of cpp is the sting mouth who alway want khmer national in the jail so that the hanoi can take cambodia easily in the future. Veitcong communist dog cpp are the khmer communist who destroyed khmer nation and serve Youn-hanoi and communist policy. Veitcong dictator communist hanoi dog killing a lot of khmer since they followed ah communist king si haknouk and they still rob khmer people now and in the future because they are the communist dogs’