អ្នក​ជំនាញ​ UN ​ជំរុញ​រដ្ឋាភិបាល​បញ្ចប់​ការ​កាត់ទោស​អតីត​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​សិទ្ធិ​មនុស្ស​ដោយ​គិត​ពី​ស្តង់ដារ​អន្តរជាតិ

នយោបាយព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |០៥ តុលា ២០២១ |ម៉ោង ១៩:៣១
VOD

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)


អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការស៊ើបអង្កេត និងការកាត់ទោសអតីតសមាជិកគណបក្សសង្រ្គោះជាតិ រួមទាំងអ្នកការពារសិទ្ធិមនុស្ស ​អ្នកសារព័ត៌មាន ដោយត្រូវគិតគួរពីស្តង់ដារសិទ្ធិមនុស្សអន្តរជាតិក្នុងដំណើរការច្បាប់ត្រឹមត្រូវនិង​ធានាឱ្យមានការជំនុំជម្រះដោយយុត្តិធម៌។

ការជំរុញនេះ ធ្វើឡើងក្នុងបាយការណ៍មួយរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុ​ស្ស​​នៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ដែលមានកម្រាស់ ២០ ទំព័រចុះថ្ងៃទី៣ ខែសីហា  ឆ្នាំ ២០២១ និងត្រូវបានផ្សាយផ្សាយលើទំព័រហ្វេសប៊ុកអ្នករាយការណ៍ពិសេសនៅថ្ងៃទី៥ខែតុលានេះ ​សម្រាប់បង្ហាញក្នុងសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ​ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១។

ក្នុងរបាយការណ៍នោះបានឱ្យដឹងថា ចាប់តាំងពីមានការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៧មក បង្កើតឱ្យមានអំណាចប្រមូលផ្តុំយ៉ាងខ្លាំងនៅកម្ពុជា​។ ករណីនេះ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការអនុវត្ត​គោលនយោបាយ និង​ច្បាប់ ដែលរំលោភច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។

លើសពីនេះ ត្រូវរៀបចំឱ្យមានការពិនិត្យឡើងវិញយ៉ាងឆាប់រហ័ស ចំពោះច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ដែលត្រូវការកែលម្អ ដោយអនុលោមតាមស្តង់ដារសិទ្ធិមនុស្ស  បន្ថែមលើការសន្ទនាប្រកបដោយនិរន្តរភាពជាមួយសង្គមស៊ីវិល ដើម្បីធានាថាសំឡេងរបស់ពួកគេត្រូវបានគេគោរព។

បើតាមរបាយការណ៍ដដែល អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជាត្រូវបញ្ចប់ការស៊ើបអង្កេត និងការកាត់ទោសសមាជិកបក្សប្រឆាំង ព្រមទាំងអ្នកការពារសិទ្ធិមនុស្សសកម្មជន សង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដោយគិតគូរពីស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដោយធានាដំណើរការច្បាប់ត្រឹមត្រូវ និង​ធានាឱ្យមានការជំនុំជម្រះដោយយុត្តិធម៌ផងដែរ។

ក្រៅពីដោះស្រាយបញ្ហាទាំងនេះហើយ  តំណាង UN ផ្នែកសិទ្ធិមនុស្សនៅកម្ពុជាថា រដ្ឋាភិបាល ត្រូវបើកចំហ​សម្រាប់ការសន្ទនា ការផ្សះផ្សា និងការបង្កើតបរិយាកាសនយោបាយល្អប្រសើរសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។

របាយការណ៍ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ផ្ដល់អនុសាសន៍៖ «អ្នករាយការណ៍ពិសេសជំរុញឱ្យរដ្ឋាភិបាលធ្វើឱ្យមានបរិយាកាសសេរីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខដើម្បីឱ្យគណបក្សនយោបាយជាច្រើនអាចចូលរួមក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងការគោរពដោយមិនខ្លាចការបំភិតបំភ័យ និងការយាយី»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានច្រានចោលការស្នើសុំរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយចាត់ទុកការលើកឡើងនោះថា គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួន​ ដែលអាចទទួលបានព័ត៌មានតែម្ខាងពីអតីតក្រុមបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ ។

លោកបន្តថា ការសម្រេចទៅលើសំណុំរឿងអតីតសមាជិកបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សយ៉ាងណានោះ  គឺវាអាស្រ័យលើតុលាការ ដែលជាស្ថាប័នឯករាជ្យ។

លោកថា៖ «អីចឹងការស្នើសុំរបស់គាត់ជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ ​​។  សម្រាប់រដ្ឋាភិបាលយើងផ្អាកលើកផ្លូវច្បាប់​។ វិធានការច្បាប់ទៅលើអ្នកទាំងអស់នោះ មានមូលដ្ឋានច្បាប់ច្បាស់លាស់ និងរឹងមាំ។ អីចឹងទេ ការស្នើសុំរបស់គាត់ហ្នឹងគឺជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែការសម្រេចយ៉ាងម៉េច គឺវាអាស្រ័យទៅលើតុលាការដែលជាស្ថាប័នឯករាជ្យ ដោយផ្អែកទៅលើអង្គហេតុនិងអង្គច្បាប់ និងមូលដ្ឋានច្បាប់ដែលមានជាធរមាន​»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិតលោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការពិចារណា​សិន ​ មុននឹងបដិសេធរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។  លោកសង្កេតឃើញថា ការមិនទទួលយកការលើកឡើងរបស់អ្នករាយការណ៍ពិសេស​ អាចដោយសារ កម្ពុជា​បានបង្កើតស្ដង់ដាររបស់ខ្លួនមួយដាច់ដោយឡែក ដែលផ្ទុយពីស្តង់ដារជាសកល។

លោកថា៖ «ក្នុងនាមជាពលរដ្ឋខ្មែរ ខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាពល​រដ្ឋខ្មែរគួរតែគោរពស្ដង់ដារអង្គការសហប្រជាជាតិ​ដែលទទួលស្គាល់ដោយប្រទេសជឿនលឿន​​និងជុំវិញពិភពលោក ដែលជាសមាជិកអង្គការសហប្រជាជាតិ ប្រសើរជាងយើងបង្កើតស្ដង់ដារខ្លួនឯង​ ដែលផ្ទុយពីស្ដង់ដាររួមរបស់ពិភពលោក»។

លោកបណ្ឌិត សេក សុជាតិ បន្តថា រដ្ឋាភិបាលកម្ពុជាគួរតែគោរពស្ដង់ដារប្រទេសរបស់ខ្លួន ហើយក៏មិនត្រូវបោះបង់ប្រទេសដទៃទៀតដែរ ប៉ុន្តែបើសិនជារដ្ឋាភិបាលគោរពស្ដង់ដារខ្លួន គួរតែមានសំអាងច្បាស់លាស់ប្រាប់សហគមន៍អន្តរជាតិ។

​អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាអតីតអនុប្រធានទី១រដ្ឋសភាកាលពីអាណត្តិទី៥ លោក កឹម សុខា ត្រូវបាន​កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ខ្លួនទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្នុងសំណុំរឿង​ សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយបរទេស។

ជាង២ខែក្រោយ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំមួយមានអ្នកគាំទ្រជិតកន្លះនគរ ប្រហាក់ប្រហែលនឹងកម្លាំងគាំទ្រគណបក្សកាន់អំណាចដែរនោះ ត្រូវបានតុលាការកំពូលរំលាយចោល ហើយតំណែងមន្ត្រីបក្សប្រឆាំងមួយនេះតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់​ព្រឹទ្ធសភា ត្រូបានគេដកហូតយកទៅចែកឱ្យគណបក្សផ្សេង ពិសេសគណបក្សប្រជាជនកម្ពុជាតែម្តង។

មិនតែប៉ុណ្ណោះ អតីតមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិចំនួន១១៨នាក់ ក៏ត្រូវបានតុលាការកំពូលដាក់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំថែមទៀតផង។  

គិតមកទល់ខែតុលាឆ្នាំ២០២១នេះ លោក កឹម សុខា បានបាត់បង់សិទ្ធិសេរីភាពផ្នែកនយោបាយជាង៤ឆ្នាំមកហើយ ខណៈសំណុំរឿងរបស់លោកត្រូវបានតុលាការផ្អាកដំណើរការតាំងពីដើមឆ្នាំ២០២០ ក្រោមហេតុផលទប់ស្កាត់​ការឆ្លងរីករាលដាលកូវីដ-១៩។ ប៉ុន្តែកន្លងមកសំណុំរឿងមួយនេះ ត្រូវបានប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បង្ហើប​ថានឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២៤។

ដោយឡែក គិតចាប់ពីខែមករា ដើមឆ្នាំ២០២០មក មានអតីតសកម្មជនគណបក្សសង្រ្គោះជាតិ រួមទាំងសកម្មជនការពារបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស ​មិនក្រោមពី៤០នាក់ឡើយ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន។ ពួកគេទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាដើម៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "អ្នក​ជំនាញ​ UN ​ជំរុញ​រដ្ឋាភិបាល​បញ្ចប់​ការ​កាត់ទោស​អតីត​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​សិទ្ធិ​មនុស្ស​ដោយ​គិត​ពី​ស្តង់ដារ​អន្តរជាតិ"

  1. Anonymous says:

    I knew if that ugly evil fight with this UN rep HUN NAL also again with Thailand

  2. so socheath says:

    យុទ្ធសាស្ត្រយកទន់កម្ចាត់រឹងរបស់កឹមសុខាអស់ល័ក្ខ !
    ***
    មេីលកុនចិនយូរៗទៅ កឹមសុខា ដែលជាអ្នកនយោបាយចូលចិត្តភូតភរ
    បោកប្រាស ញុះញង់ អុចអាល នឹងពូកែខាងអួតអាង តម្កេីងឫក កឹមសុខា
    បានរៀនចេះនូវក្បាច់ពិសេស
    មួយពីតួសំដែងកុនចិន នោះគឺក្បាច់យកទន់ កម្ចាត់រឹង ។
    បេីយេីងចាំមិនភ្លេចទេ កាលពីនៅធ្វេីជាប្រធានអង្គការសិទ្ធិ
    មនុស្សកម្ពុជា មុនបង្កេីតគណបក្សសិទ្ធិមនុស្ស កឹមសុខា
    ដែលជាអ្នកនយោបាយអាយ៉ងបរទេសរូបនេះ បាន
    សហការណ៍ ចាប់ដៃយ៉ាងជិតស្និទ្ធជាមួយមេរបស់ខ្លួននោះគឺអង្គការ
    NDI និងIRI ដែលអង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ មួយគ្រប់គ្រង
    និងផ្តល់មូលនិធិឲ្យដោយស្ថាប័នរដ្ឋសភាអាមេរិក និងមួយទៀត
    គ្រប់គ្រង និងផ្តល់មូលនិធិដោយស្ថាប័នព្រឹទ្ធសភាអាមេរិក ក្នុង
    ពាក្យអ្វីដែលហៅថាសម្រាប់
    ដំណេីរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅទូទាំងសកលលោក ។
    ទទួលបានជំនួយពីអង្គការទាំងពីរនេះ អង្គការសិទ្ធិមនុស្ស
    កម្ពុជាបានដំណេីរការទៅដោយរលូន ដូចដែលកឹមសុខា
    ធ្លាប់អះអាងថា កឹមសុខាផ្ទាល់ ត្រូវបានបណ្តុះបណ្តាល
    យ៉ាងយកចិត្តទុកដាក់ ពីគ្រូជនជាតិកាណាដា និងស៊ែប៊ី
    ដែលជួលមកដោយអាមេរិក ដេីម្បីបណ្តុះបណ្តាលកឹមសុខា
    ពីយុទ្ធសាស្ត្រ នឹងរបៀបនៃការធ្វេីបដិវត្តន៍ពណ៌ដេីម្បីផ្តួល
    រំលំរដ្ឋាភិបាល តាមរយះការវាយផ្តាច់ជេីងក្រោម ឬ ហៅម៉្យាង
    ទៀតថា ការយកជ័យជម្នះពីទីជនបទ (មូលដ្ឋាន)ដេីម្បីហ៊ុព័ន្ធផ្តួលរំលំទីក្រុង។
    ការញុះញង់ អុចអាល ក្នុងការជម្រុញពលរដ្ឋដែលមិនសូវយល់ពីច្បាប់ហេីយមាន
    ចិត្តលោភលន់ ឲ្យលួចដីរដ្ឋ ប្លន់ដីរាស្ត្រ សំដៅបង្កេីតជម្លោះ ធ្វេីឲ្យមានចលាចលនៅមូលដ្ឋាន
    រួមទាំងការបង្កេីតសម្អប់ ញុះញង់ឲ្យអ្នកក្រ ស្អប់អ្នកមាន
    ដែលកឹមសុខា ក្រោយការបង្កេីតគណបក្សសិទ្ធិមនុស្ស
    បានប្រកាសយ៉ាងពេញទំហឹងក្នុងការ ប្រមូលរឹបអូសទ្រព្យ
    សម្បត្តិពីអ្នកមានមកចែកឲ្យអ្នកក្រ រឹបអូសយករោងចក្រ
    សហគ្រាស ដីសម្បទានសេដ្ឋកិច្ច ពីសេដ្ឋី គហបតី និង
    វិនិយោគិនបរទេស ដោយសន្យាថាយកមកចែកឲ្យប្រជាពលរដ្ឋ នៅពេល
    ដែលគណបក្សសិទ្ធិមនុស្សឈ្នះឆ្នោត
    ផងដែរ ។ ការភូតភរ បោកប្រាស ញុះញង់ អុចអាល របស់កឹមសុខា
    តាមរយះការសន្យាមិនចេះចប់នោះទេ ។
    កឹមសុខា បានសន្យាចែកគោឲ្យ ១០០ក្បាល ក្នុងមួយគ្រួសារ សន្យា
    ចែកមាសម្នាក់២គីឡូ សន្យាដាក់ធ្មេញមាសឲ្យគ្រប់គ្នា តែចុងបញ្ចប់
    នៃការសន្យា កឹមសុខា បានជម្រុញឲ្យប្រជាជន ខំដាំត្រកួន ព្រលឹត
    កំប្លោក ដេីម្បីយកដេីម យកផ្កាទៅលក់នៅ
    អាមេរិក ដែលកឹមសុខា សន្យាដឹកយកទៅលក់ឲ្យដោយផ្ទាល់
    ផងដែរ ហេីយដែលការធ្វេីនយោបាយ ភូតភរ បោកប្រាស់
    ញុះញង់ អុចអាល លាបពណ៌ របស់កឹមសុខា ត្រូវបានបន្ត
    រហូតទោះបីកឹមសុខាបានរួមគ្នាជាមួយសមរង្សីបង្កេីតគណបក្ស
    សង្គ្រោះជាតិហេីយក្តី ។
    នយោបាយអាមេរិកនិយមរបស់កឹម សុខា ក៏កេីតមានជាមួយគ្នា
    ក្នុងការសន្យាខ្យល់ខាងលេីនេះផងដែរ ។
    រាល់ពេលកឹមសុខាចុះឃោសនា អត្តសញ្ញាណប័ណ្ណសញ្ជាតិ
    អាមេរិករបស់កឹមសុខាផ្ទាល់ ត្រូវបានលេីកបង្ហាញស្ទេីរគ្រប់
    វេទិកា ហេីយដែលកឹមសុខា តែងអួតអាងជានិច្ចថា
    ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត អាមេរិកនិងជួយ គឺជួយ
    ពលរដ្ឋខ្មែរទាំងអស់ដែលដល់អាយុធ្វេីការ គឺអាមេរិកឲ្យទៅធ្វេីការនៅស្រុក
    អាមេរិកទាំងអស់ ដែលខ្លះអាចទៅធ្វេីការផលឹតខ្ចៅយន្តហោះ មានប្រាក់ខែ
    ខ្ពស់ចាយមិនអស់ ជាដេីម ដែល
    កឹមសុខាហាក់ភ្លេចគឹតថា សូម្បីប្រជាជនអាមេរិកផ្ទាល់
    ត្រូវដេីរទាត់ខ្យល់ព្រោះគ្មានការងារធ្វេីនៅស្រុកអាមេរិករាប់លាននាក់ឯណោះ ។
    តេីចំណុចនេះ កឹមសុខាមិនមែនចង់ដាក់
    ឬលក់ប្រទេសកម្ពុជា ឲ្យក្លាយជារដ្ឋបរិវា ឬជារដ្ឋដែលស្ថិត
    នៅក្រោមអាណានិគមរបស់ប្រទេសអាមេរិកទេឬ ?
    នៅមានត

Leave a Reply

Submit Comment