បកទៅលោក សម រង្ស៊ី៖ លោក ហ៊ុន សែន បញ្ជាឱ្យបង្កើតច្បាប់ដាក់កំណត់មេដឹកនាំជាតិមានសញ្ជាតិតែមួយ

កម្ពុជា-នយោបាយ
06/10/2021 – 08:06
ដោយ៖ វណ្ណ សុគន្ធា
RFI

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន  បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ តម្រូវឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ តម្រូវឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ © FB/SPMPage

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ចេញ​មក​ប្រកាស​បញ្ជា​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​កម្ពុជា​សិក្សា​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ឬ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ចេញ​ពី​រាជរដ្ឋាភិបាល​ ឬ​ជា​សេចក្តី​ស្នើ​ច្បាប់​ដែល​ចេញ​ពី​ព្រឹទ្ធសភា ​និង​រដ្ឋសភា​តម្រូវ​ឱ្យ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ជាតិ​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​។ ការ​ប្រកាស​របស់​លោក ​ហ៊ុន សែន​ នេះ​ គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បន្ទាប់​ពី​លោក​ សម រង្ស៊ី​ ពី​ក្រៅ​ប្រទេស​បាន​ចោទ​រូបលោក​ថា​ បាន​ទិញ​សញ្ជាតិ​ពី​ប្រទេស​មួយ​នៅ​អឺរ៉ុប​។

បើទោះបីមិនចង្អុលឱ្យចំមុខ ឬចុចឱ្យចំឈ្មោះក្តី ក៏គេអាចដឹងយ៉ាងច្បាស់ថា ​ប្រតិកម្មម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសំដៅបាញ់ឆ្ពោះទៅកាន់លោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារ បានដកស្រង់ការចុះផ្សាយរបស់សារព័ត៌មាន The Guardian របស់អង់គ្លេស ហើយបានបន្ថែមបន្ថយដោយខ្លួនឯងខ្លះផងថា លោក ហ៊ុន សែន បានទិញលិ​ខិតឆ្លងដែន និងបានទទួលសញ្ជាតិពីប្រទេសស៊ីប (Cyprus) ដែលជាប្រទេសដីកោះមួយនៅទ្វីបអឺរ៉ុប។ លោ​កថា ដើម្បីទិញសញ្ជាតិ និងបានលិខិតឆ្លងដែននេះ គឺសាម៉ីខ្លួនម្នាក់ៗត្រូវចំណាយប្រាក់រាប់លានដុល្លារ។

ជាការឆ្លើយតបទៅវិញ និងតាមរយៈទំព័រហ្វេសប៊ុកដូចគ្នានៅព្រឹកថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានបូរបាច់អ្វីច្រើនទេ គឺលោកបានបញ្ជាឱ្យរៀបចំច្បាប់កំណត់ឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដូចជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិតែមួយ។ តាមលោក ហ៊ុន សែន គឺលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏បានព្រលយពាក្យបែបឌឺដងទៅកាន់លោក សម រង្ស៊ី ថា បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់អ្នកមានសញ្ជាតិពីរដែលប៉ុនប៉ងកាន់ដំណែងកំពូល ជាពិសេស គឺដំណែងនាយករដ្ឋមន្ត្រី ព្រោះថា វិសោធកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តីត្រូវការសំឡេងដល់ទៅ២ភាគ៣ឯណោះទើបអាចអនុម័តបាន៕

What Next?

Recent Articles

2 Responses to "បកទៅលោក សម រង្ស៊ី៖ លោក ហ៊ុន សែន បញ្ជាឱ្យបង្កើតច្បាប់ដាក់កំណត់មេដឹកនាំជាតិមានសញ្ជាតិតែមួយ"

  1. Anonymous says:

    WOW ….KAMPOUCHEA of AH ..KVAK HUN SEN is better than the USA . please take a look even the US ..OBAMA was the US President for two term .I do not think SAM RANSY wanted to be your KAMPOUCHEA Prime minister any more because he getting too old . I only think SAM RANSY just want to take that ugly evil monster KBOTH CHEATH out and recue his own nation from VIETCONG and CHINA . WELL all Cambodian should understanding by now who is KBOTH CHEATH and who was not . at last I just want to ask you HUN NAL ?? how long can you hiding from Cambodian will you last for ever????? don’t you know your time is over soon ?????? wait it not going to be that long

  2. so socheath says:

    សូជាតិ សូ, [07.10.21 12:01]
    ព័ត៍មានច្រាសស្រកី គឺជាមូលដ្ឋានព័ត៍មាន ដែលពួក
    ក្រុមជនក្បត់ជាតិ សមរង្សី-កឹម សុខាចង់បានបំផុត !
    ***
    ប៉ុន្មានថ្ងៃនេះ ទីភ្នាក់ងារសារព័ត៍មាន the guardian ដែលសារព័ត៍មានដែលប្រកបដោយកិត្តិយសក្នុងវិស័យនៃការផ្សាយព័ត៍មាន
    ច្រើនជាការពិត មិនសូវលម្អៀង ហើយដែលមានទីស្នាក់ការធំនៅប្រទេសអង់គ្លេស
    បែរត្រូវធ្វើឲ្យស្រអាប់នូវកិត្តិយសរបស់ខ្លួន ក្នុងការផ្សាយព័ត៍មានមិនពិត ចោទ
    ប្រកាន់លើសម្តេចតេជោ ហ៊ុនសែន ថាមានសញ្ជាតិ២ គឺ
    សញ្ជាតិកម្ពុជា ហើយនឹង សញ្ជាតិ ស៊ីប (សៅតូម៉េប្រាំងស៊ីប)។
    ការផ្សាយព័ត៍មាន មិនពិតបែបនេះ របស់សារព័ត៍មាន
    The guardian បានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកអាន
    ដែលមានសុភវិនិច្ឆ័យល្អ ចំពោះសារព័ត៍មាន
    the guardian ដែលក្នុងនោះក៏មានមេធាវីរាជរដ្ឋាភិបាល
    កម្ពុជា បានសំដែងនូវប្រតិកម្មយ៉ាងខ្លាំង ចំពោះការផ្សាយ
    ព័ត៍មានមិនពិតនេះ ដោយទាមទារឲ្យសារព័ត៍មាន
    the guardian ធ្វេីការកែតម្រូវចំពោះការផ្សាយចោទប្រកាន់
    ដោយគ្មានមូលដ្ឋានរបស់ខ្លួនចំពោះសម្តេចតេជោ ប្រមុខ
    ដឹកនាំរដ្ឋាភិបាលកម្ពុជា ដោយថែមទាំងធ្វេីការសិក្សា
    ផ្លូវច្បាប់ដេីម្បីប្តឹងទីភ្នាក់ងារសារព័ត៍មាន the guardian
    នេះផងដែរ ប្រសិនបេីទីភ្នាក់ងារសារព័ត៍មាន the guardian
    មិនព្រមធ្វេីការកែតម្រូវការផ្សាយចោទប្រកាន់ខុសការពិត
    លេីសម្តេចតេជោហ៊ុនសែន។
    ពិតហេីយ សម្តេចតេជោហ៊ុន សែនប្រមុខដឹកនាំកម្ពុជា មាន
    សញ្ជាតិតែមួយកត់គឺកម្ពុជា ។ វាគ្មានសញ្ជាតិទី២ ឬទី ៣
    សម្រាប់ហ៊ុនសែនទេ ។ តែថាផ្អែកលេីសភាពការណ៍នយោបាយអន្តរជាតិបច្ចុប្បន្ន ទាក់ទងនឹងបញ្ហារសេីបនៅ
    ក្នុងតំបន់ឥណ្ឌូ-ប៉ាសុីហ្វិក ហេីយដែលកម្ពុជាត្រៀមខ្លួន
    ធ្វេីជាប្រធានអាស៊ាន ក្នុងពេលដ៏ខ្លីខាងមុខនេះផងនោះ
    ការចោទប្រកាន់ អាចជំពាក់ជំពិនចំពោះរឿងទាំងនេះ
    និងក៏អាចជំពាក់ ក្នុងរឿងសម្ព័ន្ធភាពត្រីភាគីAUKUS ដែលមានអាមេរិក អង់គ្លេស អូស្ត្រាលីរួមគ្នា ដេីម្បីប្រឆាំងចិន
    ផងដែរ ។
    កម្ពុជាបេីមិនពឹងចិនឲ្យទៅពឹងអ្នកណា ? នេះជាប្រសាសន៍
    របស់សម្តេចតេជោ ដែលបានបញ្ជាក់អះអាងយ៉ាងច្បាស់
    ក្នុងការពឹងពាក់ចិនជួយអភិវឌ្ឍន៍ប្រទេសផង សុំការជួយ
    ជាវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩ផង ។
    វាហាក់ដូចជាជួនគ្នាពេកណាស់ក្នុងពេលដែលជនក្បត់ជាតិសម រង្ស៊ី អំពាវនាវជាថ្មីទៀតឱ្យកងកម្លាំងនិងប្រជាពលរដ្ឋ ប្រឆាំងរដ្ឋាភិបាល ក្រោមហេតុផលថា ដើម្បីទប់ស្កាត់អំពើពុករលួយ អយុត្តិធម៌សង្គម និងរៀបចំប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋទទួលបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

    មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា សាររបស់លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ គ្មានឥទ្ធិពលអូសទាញដល់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលឡើយ។

    សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៥ខែតុលាជនក្បត់ជាតិសមរង្ស៊ីបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសមួយនៅទ្វីបអឺរ៉ុប ប្រទេសសាយប្រឺស / Cyprus ឬប្រទេសស៊ីប ដើម្បីរត់ចោលប្រជាពលរដ្ឋ។
    ជនក្បត់ជាតិសម រង្ស៊ី បានសរសេរក្នុងសេចក្តីថ្លែងការថាលោកហ៊ុន សែន ដឹងយ៉ាងច្បាស់ថា របបផ្ដាច់ការ ពុករលួយ និងក្បត់ជាតិរបស់គាត់ ចូលមកដល់ទីបញ្ចប់របស់វាហើយ ដែលជាហេតុធ្វើឱ្យគាត់ត្រៀមលក្ខណៈរត់ចេញពីប្រទេសកម្ពុជាទៅរកកន្លែងសុវត្ថិភាព និងចាយលុយពុករលួយរាប់ពាន់លានដុល្លារជាមួយក្រុមគ្រួសារគាត់នៅឯបរទេស។ ប្រជាពលរដ្ឋ រួមទាំងកម្លាំងប្រដាប់អាវុធត្រូវតែជំរុញឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដួលរលំកាន់តែឆាប់កាន់តែល្អដើម្បីចៀសវាងកុំឱ្យបុគ្គលនិងក្រុមគ្រួសារគាត់អាច
    លួចក្រាញអំណាច ដោយភូតភរនិងបោកប្រាស់បញ្ឆោតរាស្រ្តដូចពួកគេធ្វើបច្ចុប្បន្ន។
    ជាការពិត ទោះសមរង្ស៊ីក្តី កឹមសុខាក្តី គ្មានឥទ្ធិពលអ្វីធ្វើការមកបំបះបំបោរ សម្រាប់ការប៉ងប្រាថ្នានៃទិសដៅ ក្បត់ជាតិ បំផ្លាញជាតិ បំរើឲ្យមហិច្ឆិតាបំផ្លាញកម្ពុជា
    របស់បរទេស តាមរយះការដាក់ខ្លួនជាអាយ៉ងបរទេស គឺគ្មានន័យអីទេ។
    ប្រជាជនកម្ពុជាមិនរត់តាមទង្វើក្បត់ជាតិ របស់ពពួកជនក្បត់ជាតិទាំងនេះ បំផ្លាញ
    សន្តិភាពជាតិ សេចក្តីសុខខ្លួនឯង សេចក្តីសុខគ្រួសារ នឹងសហគមន៍របស់ពួកគេទេ ។
    នាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែននៅថ្ងៃអង្គារ៍បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហាក់ឆ្លើយតបនឹង សម រង្ស៊ី ថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
    សម្តេចថាបានប្រគល់ការងារឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯ/ឧកើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្ដីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
    គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា
    ឆ្នាំ២០១៧ ខណៈអតីតមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ ក៏ត្រូវបានតុលាការកំពូលដាក់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ តែបច្ចុប្បន្ន មានអតីតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិមួយចំនួនទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយពីដាក់ពាក្យស្នើសុំ។

    ក្រោយពីគណបក្សនេះត្រូវបានរំលាយនោះ អតីតសកម្មជនគណបក្សសង្រ្គោះជាតិ
    ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់បន្ទាប់ពីពួកគេទាំងនោះត្រូវបាន
    រួមគំនិតក្បត់ជាតិ ជាមួយសមរង្ស៊ី ដោយញុះញង់ឱ្យមានភាពវឹកវរធ្ងនធ្ងរដល់
    សន្តិសុខសង្គមជាតិ ជាដើម៕

Leave a Reply

Submit Comment