មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ដែល​​មាន​​ចរិត​​នយោបាយ​​ពី​​អ្នក​រាយការណ៍​​ពិសេស អ.ស.ប នោះ​ទេ

ដោយ មាន ឫទ្ធិ
2021-10-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ដែល​​មាន​​ចរិត​​នយោបាយ​​ពី​​អ្នក​រាយការណ៍​​ពិសេស អ.ស.ប នោះ​ទេ

(ឆ្វេង) លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា និងលោក វិទិត មុនតាប៊ន​(Vitit Muntarbhorn)​ អ្នក​រាយការណ៍​​ពិសេស​​របស់​​​អង្គការ​​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ រូប៖ ហ្វេសប៊ុកលោកទាំងពីរ


មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបានបញ្ជាក់​​ជំហរ​​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ទាំងឡាយ​​ណា​​របស់​​អ្នក​រាយការណ៍​​ពិសេស​​អង្គការ​​សហប្រជាជាតិដែល​​មាន​​ចរិត​​នយោបាយនិង​​ជ្រៀតជ្រែក​​កិច្ចការ​​ផ្ទៃក្នុង​​របស់​​កម្ពុជា​​នោះ​ទេ។ ការ​បញ្ជាក់​​ជំហរ​​បែប​​នេះ កើត​មាន​​ឡើង​​ស្របពេល​ដែល​​អ្នក​រាយការណ៍​​ពិសេស​​របស់​​អង្គការ​​សហប្រជាជាតិលោក វិទិត មុនតាប៊ន​​(Vitit Muntarbhorn)​​ នឹង​​ធ្វើ​បទបង្ហាញ​​អំពី​​របាយការណ៍​​លើកដំបូង​របស់​លោក​​ជុំវិញ​ស្ថានភាព​​សិទ្ធិមនុស្ស​នៅ​​កម្ពុជា នៅក្នុង​​សម័យ​​ប្រជុំ​លើកទី៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃពុធ ទី៦ ខែតុលានេះ។

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាលលោក កត្តា អ៊ន អះអាង​ថា រដ្ឋាភិបាល​តែងតែ​ពិនិត្យមើល​រាល់​អនុសាសន៍​ទាំងឡាយ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដរាបណា​មាន​ប្រយោជន៍​ដល់​កម្ពុជា។ តែ​លោកថា រដ្ឋាភិបាល​នឹង​មិនទទួល​យក​អនុសាសន៍​ទាំងឡាយណា​ដែល​មាន​ចរិត​នយោបាយ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​​របស់​កម្ពុជា​​នោះ​ទេ៖ «ជំហរ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ទទួលយក​អនុសាសន៍​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​ការពិត​នៅ​កម្ពុជា។ អនុសាសន៍​ទាំងឡាយ​ណា​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ និង​អនុសាសន៍​ទាំងឡាយណា​ដែល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។ ដូច្នេះ ឧទាហរណ៍ នៅក្នុង​របាយការណ៍ UPR កន្លងមកនេះ មាន ១៩៨ អនុសាសន៍។ អ៊ីចឹងកម្ពុជា​ទទួលយក១៧៣អនុសាសន៍។ ដូច្នេះហើយ យើង​មិនដែល​បដិសេធ យើង​មិនដែល​ទាត់ចោល ឬមួយ​ក៏​មិនដែល​ផាត់ចេញ​នូវ​អនុសាសន៍​ទាំងអស់​នោះទេ»

ទោះជាយ៉ាងណាលោក កត្តា អ៊ន បដិសេធ​បញ្ជាក់​លម្អិត​ថា តើ​អនុសាសន៍​ណាខ្លះ​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ មាន​ចរិត​នយោបាយ និង​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ។ លោកអះអាង​ថា ភាគី​រដ្ឋាភិបាល​នៅ​មិនទាន់​ឃើញ​អនុសាសន៍​ទាំងនោះ​ជាផ្លូវការ​នៅឡើយទេ ហើយ​កម្ពុជា​នឹង​ពិចារណា​នៅពេល​ដែល​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បញ្ចប់ និង​មាន​ការពិភាក្សា​គ្នា​នៅក្នុង​វេទិកា​នៃ​អង្គការ​សហប្រជាជាតិ។

ការបញ្ជាក់​ជំហរ​បែប​នេះ​ ធ្វើឡើង​ស្របពេល​ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិលោក វិទិត មុនតាប៊ន នឹង​ធ្វើបទបង្ហាញ​ពី​របកគំហើញ​នៃ​របាយការណ៍​លើកដំបូង​របស់​លោក​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ការកត់សម្គាល់​របស់លោក ទៅកាន់​សម័យប្រជុំ​លើកទី៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិនៅថ្ងៃទី០៦ ខែតុលា នេះ។ នៅថ្ងៃបន្ទាប់ គឺ​នៅថ្ងៃទី៧ ខែតុលា ក៏​នឹង​មាន​ការធ្វើ​បទបង្ហាញ​អំពី​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ស្តីពី​តួនាទី និង​សមិទ្ធផល​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា ក្នុងការ​ចូលរួម​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា​ឱ្យ​​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស។

នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូលោក អំ សំអាត កត់សម្គាល់​ថា ជាទូទៅ​ជាជាង​ទទួលយក​អនុសាសន៍​នានា​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ រដ្ឋាភិបាល​តែង​បដិសេធ​ដោយ​លើកយក​ហេតុផល​ថា របាយការណ៍​ទាំងនោះ​មិនឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​នោះទេ ឬក៏​ថា​របាយការណ៍​​ទាំង​នោះ​​មាន​​ចរិត​នយោបាយ ឬជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ជា​ដើម។ យ៉ាងណា លោក​ពន្យល់​ថា រដ្ឋាភិបាល​មិន​អាច​រួចផុត​ពី​កាតព្វកិច្ច​នានា​ដែល​ខ្លួន​បាន​សន្យា​ត្រូវ​ធ្វើតាម ដោយសារតែ​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​ឯកសារ​នានា​របស់​អន្តរជាតិ៖ «រដ្ឋ​ណា​ក៏ដោយ​មិនមែនថា​តែ​កម្ពុជា​ទេ នៅពេលដែល​ខ្លួន​ផ្តល់​សច្ចាប័ន​ហើយ​ត្រូវតែ​មាន​កាតព្វកិច្ច​នៅក្នុងការ​អនុវត្ត​ទៅតាម​បទដ្ឋាន​ដែល​យើង​បាន​ផ្តល់​សច្ចាប័ន ជាពិសេស​រដ្ឋធម្មនុញ្ញ​យើង​បាន​ទទួលស្គាល់​ទៅ​ទៀត។ អ៊ីចឹង ត្រូវតែ​ចែក​ឱ្យ​ដាច់​ថា​ អ្វីជា​កាតព្វកិច្ច អ្វីជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។ អ៊ីចឹង បើយើង​ទទួលស្គាល់​បទដ្ឋាន​អន្តរជាតិ​ដែល​យើង​បាន​ផ្តល់​សច្ចាប័ន​អាហ្នុង​គេហៅថា​ ជា​កាតព្វកិច្ច​នៅក្នុង​ការអនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទៅតាម​អ្វីដែល​យើង​បាន​ផ្តល់​សច្ចាប័ន។ អាហ្នុង​មិនមែន​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងទេ»

លោក អំ សំអាត ចង់ឃើញ​​រដ្ឋាភិបាល​ពិនិត្យមើល​របាយការណ៍ និង​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​នេះ ថាតើ​កម្ពុជា​នៅ​មាន​ការខ្វះខាត ឬខ្វះចន្លោះ​ត្រង់​ណា​ខ្លះ​​ដែល​​អាច​​យក​​មក​ធ្វើការ​កែលម្អ​បាន ជាជាង​បដិសេធ ឬ​ចោទប្រកាន់​ទៅវិញ​នោះ។ លោកថា វាជារឿង​ល្អ​ព្រោះ​អនុសាសន៍​ដាក់​ចេញ​ដោយ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ គឺ​ចង់ឃើញ​កម្ពុជា​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​នៃ​គោលការណ៍​សិទ្ធិមនុស្ស​ដើម្បី​ធានានូវ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែល​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល។

របាយការណ៍​ដែល​អ្នករាយការណ៍​ពិសេសលោក វិទិត មុនតាប៊ន គ្រោង​នឹងយក​ទៅ​ធ្វើបទបង្ហាញ​នេះ ពិនិត្យ​មើលស្ថានភាព​ទូទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចាប់ពី​ពាក់​កណ្តាល​ឆ្នាំ២០២០ រហូតមកទល់​នឹង​ខែឧសភា ឆ្នាំ២០២១។ របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ ១០ចំណុច។ ក្នុងចំណោម​អនុសាសន៍​​ទាំងនេះ លោក វិទិត មុនតាប៊ន ចង់ឃើញ​រដ្ឋាភិបាល​កែលំអ​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស បញ្ឈប់​ការស៊ើបអង្កេត និង​ការផ្តន្ទាទោស​ក្រុមអ្នករិះគន់ ព្រមទាំង​ធានានូវ​បរិយាកាស​សេរី និង​ពហុបក្ស​សម្រាប់​ការបោះឆ្នោត​ខាងមុខ។ សំខាន់​ជាងនេះ​ទៀត លោក​ចង់ឃើញ​រដ្ឋាភិបាល​ធ្វើ​យ៉ាង​ណា​​បើក​​លំហ​​ដើម្បីឱ្យ​មាន​កិច្ចសន្ទនា ការផ្សះផ្សាជាតិ និង​ការស្តា​ស្ថាប័ន​ជាតិឡើងវិញ។ លោក​ព្រមាន​ថា សុខសន្តិភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព មិន​អាច​សម្រេច​ទៅបាន​នៅ​កម្ពុជា​នោះទេ លុះត្រាណាតែ​អំណាច​ត្រូវបាន​ចែករំលែក​ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​មាន​ភាព​ចម្រុះ ដើម្បី​ឱ្យ​ពួកគេ​ម្នាក់ៗ​ទទួលបាន​អារម្មណ៍​ថា ​ពួកគេ​គឺជាម្ចាស់​កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ​ទាំងអស់គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា កម្ពុជា​​នឹង​​មិន​​ទទួល​យក​​អនុសាសន៍​​ដែល​​មាន​​ចរិត​​នយោបាយ​​ពី​​អ្នក​រាយការណ៍​​ពិសេស អ.ស.ប នោះ​ទេ"

  1. Anonymous says:

    I do not think that evil monster can tell Vital Muntarbhorn to do . I think that ugly evil will be disappoint when that report come

  2. so socheath says:

    សូជាតិ សូ, [07.10.21 12:01]
    ព័ត៍មានច្រាសស្រកី គឺជាមូលដ្ឋានព័ត៍មាន ដែលពួក
    ក្រុមជនក្បត់ជាតិ សមរង្សី-កឹម សុខាចង់បានបំផុត !
    ***
    ប៉ុន្មានថ្ងៃនេះ ទីភ្នាក់ងារសារព័ត៍មាន the guardian ដែលសារព័ត៍មានដែលប្រកបដោយកិត្តិយសក្នុងវិស័យនៃការផ្សាយព័ត៍មាន
    ច្រើនជាការពិត មិនសូវលម្អៀង ហើយដែលមានទីស្នាក់ការធំនៅប្រទេសអង់គ្លេស
    បែរត្រូវធ្វើឲ្យស្រអាប់នូវកិត្តិយសរបស់ខ្លួន ក្នុងការផ្សាយព័ត៍មានមិនពិត ចោទ
    ប្រកាន់លើសម្តេចតេជោ ហ៊ុនសែន ថាមានសញ្ជាតិ២ គឺ
    សញ្ជាតិកម្ពុជា ហើយនឹង សញ្ជាតិ ស៊ីប (សៅតូម៉េប្រាំងស៊ីប)។
    ការផ្សាយព័ត៍មាន មិនពិតបែបនេះ របស់សារព័ត៍មាន
    The guardian បានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកអាន
    ដែលមានសុភវិនិច្ឆ័យល្អ ចំពោះសារព័ត៍មាន
    the guardian ដែលក្នុងនោះក៏មានមេធាវីរាជរដ្ឋាភិបាល
    កម្ពុជា បានសំដែងនូវប្រតិកម្មយ៉ាងខ្លាំង ចំពោះការផ្សាយ
    ព័ត៍មានមិនពិតនេះ ដោយទាមទារឲ្យសារព័ត៍មាន
    the guardian ធ្វេីការកែតម្រូវចំពោះការផ្សាយចោទប្រកាន់
    ដោយគ្មានមូលដ្ឋានរបស់ខ្លួនចំពោះសម្តេចតេជោ ប្រមុខ
    ដឹកនាំរដ្ឋាភិបាលកម្ពុជា ដោយថែមទាំងធ្វេីការសិក្សា
    ផ្លូវច្បាប់ដេីម្បីប្តឹងទីភ្នាក់ងារសារព័ត៍មាន the guardian
    នេះផងដែរ ប្រសិនបេីទីភ្នាក់ងារសារព័ត៍មាន the guardian
    មិនព្រមធ្វេីការកែតម្រូវការផ្សាយចោទប្រកាន់ខុសការពិត
    លេីសម្តេចតេជោហ៊ុនសែន។
    ពិតហេីយ សម្តេចតេជោហ៊ុន សែនប្រមុខដឹកនាំកម្ពុជា មាន
    សញ្ជាតិតែមួយកត់គឺកម្ពុជា ។ វាគ្មានសញ្ជាតិទី២ ឬទី ៣
    សម្រាប់ហ៊ុនសែនទេ ។ តែថាផ្អែកលេីសភាពការណ៍នយោបាយអន្តរជាតិបច្ចុប្បន្ន ទាក់ទងនឹងបញ្ហារសេីបនៅ
    ក្នុងតំបន់ឥណ្ឌូ-ប៉ាសុីហ្វិក ហេីយដែលកម្ពុជាត្រៀមខ្លួន
    ធ្វេីជាប្រធានអាស៊ាន ក្នុងពេលដ៏ខ្លីខាងមុខនេះផងនោះ
    ការចោទប្រកាន់ អាចជំពាក់ជំពិនចំពោះរឿងទាំងនេះ
    និងក៏អាចជំពាក់ ក្នុងរឿងសម្ព័ន្ធភាពត្រីភាគីAUKUS ដែលមានអាមេរិក អង់គ្លេស អូស្ត្រាលីរួមគ្នា ដេីម្បីប្រឆាំងចិន
    ផងដែរ ។
    កម្ពុជាបេីមិនពឹងចិនឲ្យទៅពឹងអ្នកណា ? នេះជាប្រសាសន៍
    របស់សម្តេចតេជោ ដែលបានបញ្ជាក់អះអាងយ៉ាងច្បាស់
    ក្នុងការពឹងពាក់ចិនជួយអភិវឌ្ឍន៍ប្រទេសផង សុំការជួយ
    ជាវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩ផង ។
    វាហាក់ដូចជាជួនគ្នាពេកណាស់ក្នុងពេលដែលជនក្បត់ជាតិសម រង្ស៊ី អំពាវនាវជាថ្មីទៀតឱ្យកងកម្លាំងនិងប្រជាពលរដ្ឋ ប្រឆាំងរដ្ឋាភិបាល ក្រោមហេតុផលថា ដើម្បីទប់ស្កាត់អំពើពុករលួយ អយុត្តិធម៌សង្គម និងរៀបចំប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋទទួលបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

    មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា សាររបស់លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ គ្មានឥទ្ធិពលអូសទាញដល់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលឡើយ។

    សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៥ខែតុលាជនក្បត់ជាតិសមរង្ស៊ីបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសមួយនៅទ្វីបអឺរ៉ុប ប្រទេសសាយប្រឺស / Cyprus ឬប្រទេសស៊ីប ដើម្បីរត់ចោលប្រជាពលរដ្ឋ។
    ជនក្បត់ជាតិសម រង្ស៊ី បានសរសេរក្នុងសេចក្តីថ្លែងការថាលោកហ៊ុន សែន ដឹងយ៉ាងច្បាស់ថា របបផ្ដាច់ការ ពុករលួយ និងក្បត់ជាតិរបស់គាត់ ចូលមកដល់ទីបញ្ចប់របស់វាហើយ ដែលជាហេតុធ្វើឱ្យគាត់ត្រៀមលក្ខណៈរត់ចេញពីប្រទេសកម្ពុជាទៅរកកន្លែងសុវត្ថិភាព និងចាយលុយពុករលួយរាប់ពាន់លានដុល្លារជាមួយក្រុមគ្រួសារគាត់នៅឯបរទេស។ ប្រជាពលរដ្ឋ រួមទាំងកម្លាំងប្រដាប់អាវុធត្រូវតែជំរុញឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដួលរលំកាន់តែឆាប់កាន់តែល្អដើម្បីចៀសវាងកុំឱ្យបុគ្គលនិងក្រុមគ្រួសារគាត់អាច
    លួចក្រាញអំណាច ដោយភូតភរនិងបោកប្រាស់បញ្ឆោតរាស្រ្តដូចពួកគេធ្វើបច្ចុប្បន្ន។
    ជាការពិត ទោះសមរង្ស៊ីក្តី កឹមសុខាក្តី គ្មានឥទ្ធិពលអ្វីធ្វើការមកបំបះបំបោរ សម្រាប់ការប៉ងប្រាថ្នានៃទិសដៅ ក្បត់ជាតិ បំផ្លាញជាតិ បំរើឲ្យមហិច្ឆិតាបំផ្លាញកម្ពុជា
    របស់បរទេស តាមរយះការដាក់ខ្លួនជាអាយ៉ងបរទេស គឺគ្មានន័យអីទេ។
    ប្រជាជនកម្ពុជាមិនរត់តាមទង្វើក្បត់ជាតិ របស់ពពួកជនក្បត់ជាតិទាំងនេះ បំផ្លាញ
    សន្តិភាពជាតិ សេចក្តីសុខខ្លួនឯង សេចក្តីសុខគ្រួសារ នឹងសហគមន៍របស់ពួកគេទេ ។
    នាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែននៅថ្ងៃអង្គារ៍បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហាក់ឆ្លើយតបនឹង សម រង្ស៊ី ថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
    សម្តេចថាបានប្រគល់ការងារឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯ/ឧកើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្ដីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
    គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា
    ឆ្នាំ២០១៧ ខណៈអតីតមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ ក៏ត្រូវបានតុលាការកំពូលដាក់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ តែបច្ចុប្បន្ន មានអតីតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិមួយចំនួនទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយពីដាក់ពាក្យសុំ ។
    ក្រោយពីគណបក្សនេះត្រូវបានរំលាយនោះ អតីតសកម្មជនគណបក្សសង្រ្គោះជាតិ
    ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់បន្ទាប់ពីពួកគេទាំងនោះត្រូវបាន
    រួមគំនិតក្បត់ជាតិ ជាមួយសមរង្ស៊ី ដោយញុះញង់ឱ្យមានភាពវឹកវរធ្ងនធ្ងរដល់
    សន្តិសុខសង្គមជាតិ ជាដើម៕

  3. so socheath says:

    យុទ្ធសាស្ត្រយកទន់កម្ចាត់រឹងរបស់កឹមសុខាអស់ល័ក្ខ !
    ***
    មេីលកុនចិនយូរៗទៅ កឹមសុខា ដែលជាអ្នកនយោបាយចូលចិត្តភូតភរ
    បោកប្រាស ញុះញង់ អុចអាល នឹងពូកែខាងអួតអាង តម្កេីងឫក កឹមសុខា
    បានរៀនចេះនូវក្បាច់ពិសេស
    មួយពីតួសំដែងកុនចិន នោះគឺក្បាច់យកទន់ កម្ចាត់រឹង ។
    បេីយេីងចាំមិនភ្លេចទេ កាលពីនៅធ្វេីជាប្រធានអង្គការសិទ្ធិ
    មនុស្សកម្ពុជា មុនបង្កេីតគណបក្សសិទ្ធិមនុស្ស កឹមសុខា
    ដែលជាអ្នកនយោបាយអាយ៉ងបរទេសរូបនេះ បាន
    សហការណ៍ ចាប់ដៃយ៉ាងជិតស្និទ្ធជាមួយមេរបស់ខ្លួននោះគឺអង្គការ
    NDI និងIRI ដែលអង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ មួយគ្រប់គ្រង
    និងផ្តល់មូលនិធិឲ្យដោយស្ថាប័នរដ្ឋសភាអាមេរិក និងមួយទៀត
    គ្រប់គ្រង និងផ្តល់មូលនិធិដោយស្ថាប័នព្រឹទ្ធសភាអាមេរិក ក្នុង
    ពាក្យអ្វីដែលហៅថាសម្រាប់
    ដំណេីរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅទូទាំងសកលលោក ។
    ទទួលបានជំនួយពីអង្គការទាំងពីរនេះ អង្គការសិទ្ធិមនុស្ស
    កម្ពុជាបានដំណេីរការទៅដោយរលូន ដូចដែលកឹមសុខា
    ធ្លាប់អះអាងថា កឹមសុខាផ្ទាល់ ត្រូវបានបណ្តុះបណ្តាល
    យ៉ាងយកចិត្តទុកដាក់ ពីគ្រូជនជាតិកាណាដា និងស៊ែប៊ី
    ដែលជួលមកដោយអាមេរិក ដេីម្បីបណ្តុះបណ្តាលកឹមសុខា
    ពីយុទ្ធសាស្ត្រ នឹងរបៀបនៃការធ្វេីបដិវត្តន៍ពណ៌ដេីម្បីផ្តួល
    រំលំរដ្ឋាភិបាល តាមរយះការវាយផ្តាច់ជេីងក្រោម ឬ ហៅម៉្យាង
    ទៀតថា ការយកជ័យជម្នះពីទីជនបទ (មូលដ្ឋាន)ដេីម្បីហ៊ុព័ន្ធផ្តួលរំលំទីក្រុង។
    ការញុះញង់ អុចអាល ក្នុងការជម្រុញពលរដ្ឋដែលមិនសូវយល់ពីច្បាប់ហេីយមាន
    ចិត្តលោភលន់ ឲ្យលួចដីរដ្ឋ ប្លន់ដីរាស្ត្រ សំដៅបង្កេីតជម្លោះ ធ្វេីឲ្យមានចលាចលនៅមូលដ្ឋាន
    រួមទាំងការបង្កេីតសម្អប់ ញុះញង់ឲ្យអ្នកក្រ ស្អប់អ្នកមាន
    ដែលកឹមសុខា ក្រោយការបង្កេីតគណបក្សសិទ្ធិមនុស្ស
    បានប្រកាសយ៉ាងពេញទំហឹងក្នុងការ ប្រមូលរឹបអូសទ្រព្យ
    សម្បត្តិពីអ្នកមានមកចែកឲ្យអ្នកក្រ រឹបអូសយករោងចក្រ
    សហគ្រាស ដីសម្បទានសេដ្ឋកិច្ច ពីសេដ្ឋី គហបតី និង
    វិនិយោគិនបរទេស ដោយសន្យាថាយកមកចែកឲ្យប្រជាពលរដ្ឋ នៅពេល
    ដែលគណបក្សសិទ្ធិមនុស្សឈ្នះឆ្នោត
    ផងដែរ ។ ការភូតភរ បោកប្រាស ញុះញង់ អុចអាល របស់កឹមសុខា
    តាមរយះការសន្យាមិនចេះចប់នោះទេ ។
    កឹមសុខា បានសន្យាចែកគោឲ្យ ១០០ក្បាល ក្នុងមួយគ្រួសារ សន្យា
    ចែកមាសម្នាក់២គីឡូ សន្យាដាក់ធ្មេញមាសឲ្យគ្រប់គ្នា តែចុងបញ្ចប់
    នៃការសន្យា កឹមសុខា បានជម្រុញឲ្យប្រជាជន ខំដាំត្រកួន ព្រលឹត
    កំប្លោក ដេីម្បីយកដេីម យកផ្កាទៅលក់នៅ
    អាមេរិក ដែលកឹមសុខា សន្យាដឹកយកទៅលក់ឲ្យដោយផ្ទាល់
    ផងដែរ ហេីយដែលការធ្វេីនយោបាយ ភូតភរ បោកប្រាស់
    ញុះញង់ អុចអាល លាបពណ៌ របស់កឹមសុខា ត្រូវបានបន្ត
    រហូតទោះបីកឹមសុខាបានរួមគ្នាជាមួយសមរង្សីបង្កេីតគណបក្ស
    សង្គ្រោះជាតិហេីយក្តី ។
    នយោបាយអាមេរិកនិយមរបស់កឹម សុខា ក៏កេីតមានជាមួយគ្នា
    ក្នុងការសន្យាខ្យល់ខាងលេីនេះផងដែរ ។
    រាល់ពេលកឹមសុខាចុះឃោសនា អត្តសញ្ញាណប័ណ្ណសញ្ជាតិ
    អាមេរិករបស់កឹមសុខាផ្ទាល់ ត្រូវបានលេីកបង្ហាញស្ទេីរគ្រប់
    វេទិកា ហេីយដែលកឹមសុខា តែងអួតអាងជានិច្ចថា
    ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត អាមេរិកនិងជួយ គឺជួយ
    ពលរដ្ឋខ្មែរទាំងអស់ដែលដល់អាយុធ្វេីការ គឺអាមេរិកឲ្យទៅធ្វេីការនៅស្រុក
    អាមេរិកទាំងអស់ ដែលខ្លះអាចទៅធ្វេីការផលឹតខ្ចៅយន្តហោះ មានប្រាក់ខែ
    ខ្ពស់ចាយមិនអស់ ជាដេីម ដែល
    កឹមសុខាហាក់ភ្លេចគឹតថា សូម្បីប្រជាជនអាមេរិកផ្ទាល់
    ត្រូវដេីរទាត់ខ្យល់ព្រោះគ្មានការងារធ្វេីនៅស្រុកអាមេរិករាប់លាននាក់ឯណោះ ។
    តេីចំណុចនេះ កឹមសុខាមិនមែនចង់ដាក់
    ឬលក់ប្រទេសកម្ពុជា ឲ្យក្លាយជារដ្ឋបរិវា ឬជារដ្ឋដែលស្ថិត
    នៅក្រោមអាណានិគមរបស់ប្រទេសអាមេរិកទេឬ ?
    នៅមានត

Leave a Reply

Submit Comment