បក្ស​ប្រឆាំង​ប្រាប់​ពលរដ្ឋ​ថា លោក ហ៊ុន សែន ត្រៀម​រត់​ចោល​ស្រុក

ដោយ សេក បណ្ឌិត
2021-10-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បក្ស​ប្រឆាំង​ប្រាប់​ពលរដ្ឋ​ថា លោក ហ៊ុន សែន ត្រៀម​រត់​ចោល​ស្រុក

លោក ហ៊ុន សែន ពេល​ថ្លែង​អំពី​ការ​​បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក កើត រិទ្ធ នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ២០២១ ឱ្យ​សិក្សា​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​នាយក​រដ្ឋមន្ត្រី​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ពលរដ្ឋ​ថា មេ​ដឹក​នាំ​របប​ឯក​បក្ស​លោក​ ហ៊ុន សែន ត្រៀម​វេច​លុយ​ពុករលួយ​រាប់ពាន់​លាន​ដុល្លារ​រត់ចោល​ស្រុក។ ការ​ចោទ​ប្រកាន់​នេះ​ ក្រោយ​ពេល​សារ​ព័ត៍មាន ឌឹ ហ្ការឌៀន  (The Guardian)  របស់​អង់គ្លេស​បាន​ចុះ​ផ្សាយ​ថា លោក​ ហ៊ុន សែន ជា​មេដឹកនាំ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ប្រទេស​ផ្សេង​ទៀត​ដែល​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទិញ​សញ្ជាតិ និង​លិខិត​ឆ្លង​ដែន​ពី​ប្រទេស​មួយ​នៅ​ទ្វីប​អឺរ៉ុប គឺ​ប្រទេស​ស៊ីប (Cyprus)។ ទោះ​យ៉ាង​ណា​ក្ដី លោក ហ៊ុន សែន ប្រកាស​កែ​រដ្ឋធម្មនុញ្ញ​កំណត់​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។

លោក សម រង្ស៊ី អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ត្រៀម​ខ្លួន​រៀបចំ​ប្រទេស​កម្ពុជា​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ស្គាល់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ទទួល​បាន​សេរីភាព យុត្តិធម៌ និង​ភាព​រុងរឿង​កាន់​តែ​ឆាប់ កាន់តែ​ល្អ។ សារ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ ដោយ​លោក​ចោទ​ប្រកាន់​ថា មេ​ដឹក​នាំ​របប​ឯក​បក្ស​លោក ហ៊ុន សែន ប្រុង​បោះបង់​ប្រទេស​ជាតិ​​​ចោល​បន្ទាប់​ពី​បាន​បំផ្លាញ​ប្រទេស និង​ធ្វើបាប​រាស្ត្រ​រាប់​សិប​ឆ្នាំ​មក​ហើយ។ ការ​ចោទ​ប្រកាន់​នេះ​ក្រោយ​ពេល​សារ​ព័ត៌មាន ឌឹ ហ្គារឌៀន បាន​ផ្សព្វផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​មួយ​រក​ឃើញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ប្រទេស​ផ្សេង​ទៀត​ដែល​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទិញ​សញ្ជាតិ និង​លិខិត​ឆ្លង​ដែន​ពី​ប្រទេស​មួយ​នៅ​ទ្វីប​អឺរ៉ុប គឺ​ប្រទេស​ស៊ីប (Cyprus)។ អត្ថបទ​ស៊ើប​អង្កេត​នេះ ផ្អែក​តាម​ការ​ស្រាវជ្រាវ​បែប​ស៊ើបអង្កេត​រួម​គ្នា​ដ៏​ធំ​មួយ​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ ទៅ​លើ​ឯកសារ​ជិត ១២លាន​ឯកសារ ដាក់​ឈ្មោះ​ថា ផែនដូរ៉ា ផេផឺ (Pandora Papers)  របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​ជាង ៦០០នាក់ មក​ពី​ស្ថាប័ន​សារ​ព័ត៌មាន​ល្បីៗ នៅ​លើ​ពិភព​លោក ដូច​ជា កាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) ប៊ីប៊ីស៊ី (BBC) និង​សារ​ព័ត៌មាន ឌឹ ហ្ការឌៀន នេះ​ជា​ដើម។ វិទ្យុអាស៊ីសេរី នៅមិនទាន់​អាចផ្ទៀងផ្ទាត់​ជុំវិញ​ការរកឃើញ​នៅ​ក្នុង​អត្ថបទ​របស់​កាសែត ឌឹ ហ្ការឌៀន នេះ​បាននៅឡើយទេ​គិតត្រឹមម៉ោងផ្សាយនេះ។

ជុំវិញ​ការ​រក​ឃើញ​នេះ លោក ហ៊ុន សែន បាន​ប្រតិកម្ម​តប​ដោយ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធាន រដ្ឋសភា ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​នាយក​រដ្ឋមន្ត្រី​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ លោក ហ៊ុន សែន មិនបាន​ឆ្លើយតប​បែប​ចំៗ ឬបដិសេធ​ចំពោះ​​ការ​រក​ឃើញ​នេះទេ ប៉ុន្តែ​លោក​ឌឺដង​ទៅ​អ្នក​នយោបាយ​មាន​សញ្ជាតិ​ពីរ ដែល​ទំនង​បញ្ឈឺ​ទៅ​លោក សម រង្ស៊ី ថា បើ​លេង​កុំ​ខឹង​បើ​ខឹង​កុំ​លេង​ព្រោះ​ទ្វារ​ត្រូវ​បាន​បិទ​ជា​រៀង​រហូត​ហើយ​សម្រាប់​ពួក​សញ្ជាតិ​ពីរ ដែល​ប៉ុនប៉ង​កាន់​តំណែង​កំពូល​ពិសេស​តំណែង​នាយក​រដ្ឋមន្ត្រី។

ប៉ុន្មាន​នាទី​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​បែប​នេះ មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ហ៊ុន សែន រាប់​ទាំង​កូនៗ លោក ហ៊ុន សែន ផង​នាំ​គ្នា​ប្រកាស​គាំទ្រ។

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត សរសេរ​ហ្វេសប៊ុក​ថា ធ្វើ​ជា​មេ​ដឹក​នាំ​ជាតិ​ត្រូវ​ហ៊ាន​លះបង់​អ្វី​ទាំង​អស់​កុំ​ថា​ឡើយ​ត្រឹម​សញ្ជាតិ​ប្រទេស។

ជាង​នេះ​ទៀត កូន​ប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​ផ្ញើ​សារ​ជា​សំឡេង​ប្រាប់​ទៅ​ចលនា​យុវជន​ឲ្យ​ចូល​រួម​គាំទ្រ​ការ​កំណត់​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធាន រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ លោក ហ៊ុន ម៉ានី បាន​ចោទ​ប្រកាន់​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ពី​លោក​ សម រង្ស៊ី៖ «ចំណុច​គឺ​យើង​បាន​ក្ដាប់ និង​ជ្រាប​បាន​មក​ហើយ គឺ​ចេញ​ពី​មូលដ្ឋាន​នៃ​ជន​ក្បត់​ជាតិ​ខ្មែរ​លក់​ក្បាល​ឲ្យ​បរទេស សម រង្ស៊ី គឺ​បាន​ចោទ​ប្រកាន់​ប្រមុខ​រដ្ឋាភិបាល​ របស់​យើង​ថា មាន​សញ្ជាតិ​ ប្រទេស​ស៊ីប (Cyprus)»

ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​គាំទ្រ​លោក ហ៊ុន សែន ដោយ​លើក​ឡើង​ថា​ ប្រធាន​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង ៤តម្រូវ​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គឺ ជា​ការ​ធានា​ទាំង​ផ្លូវ​ច្បាប់ និង​នយោបាយ​ឲ្យ​ឥស្សរជន​ទាំង​នេះ មាន​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ មាតុ ភូមិ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ និង​ប្រឆាំង​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​ចូល​កិច្ចការ​ផ្ទៃក្នុង​ក្នុង​ការ​ដឹក​នាំ​ជាតិ។

ទោះ​យ៉ាង​ណា​ក្ដី អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង សរសេរ​លើ​ហ្វេសប៊ុក​លោក​ដោយ​ជំរុញ​ឲ្យ​ធ្វើ​ច្បាប់​ដាក់​ទាំង​ព្រះមហាក្សត្រ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំង​មូល​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​គត់​នោះ​ល្អ​មែន​ទែន។

រីឯ​អ្នក​វិភាគ​នយោបាយ បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា គម្រោង​កែ​ច្បាប់​នេះ​កើត​ឡើង​ពី​ការ​ឆ្លើយឆ្លង​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​យល់​ថា កំណត់​ឲ្យ​មេដឹកនាំ​ស្ថាប័ន​ជាតិ​​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ក៏​អាច​ផ្ដល់​ផល​ល្អ​ដល់​ជាតិ​នា​ពេល​ខាង​មុខ​ដែរ។ លោក​ក៏​ជំរុញ​ឲ្យ​មាន​​ការ​ធ្វើ​ច្បាប់​ការពារ​មេ​ដឹក​នាំ​កំពូល​ពេល​ពេល​អស់​អំណាច​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក្ដី លោក សេង សារី យល់​ថា បើ​មាន​ច្បាប់​កំណត់​សញ្ជាតិ​មែន​នោះ​គឺ លោក ហ៊ុន សែន អាច​នឹង​ត្រូវ​ជាប់​អន្ទាក់ ដែល​ខ្លួន​ជា​អ្នក​ដាក់​ទៅ​វិញ​ទេ ប្រសិន​មាន​ការ​រក​ឃើញ​ថា លោក ហ៊ុន សែន មាន​សញ្ជាតិ​លើស​ពី​មួយ​មែន​នោះ៖ «ការ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​នេះ គឺ​មាន​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​សម្ដេច ហ៊ុន សែន ព្រោះ​បើ​គេ​រក​ឃើញ​ថា គាត់​មាន​សញ្ជាតិ​ពីរ ហើយ​អំឡុង​ពេល​គាត់​កំពុង​ជំរុញ​ការ​បង្កើត​ច្បាប់​នេះ ទី១ គាត់​មាន​ភាព​អាម៉ាស់​ខ្ពស់ ទី២ បើសិនជា​ច្បាប់​នេះ​ចេញ​គាត់​ប្រឈម​លាលែង​ចេញ​ពី​តំណែង​ដោយសារ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​សញ្ជាតិ មាន​សញ្ជាតិ​ពីរ»។

ជុំវិញ​ការ​លាតត្រដាង​នៃ​ការ​រក​ឃើញ​ករណី​លោក ហ៊ុន សែន ទិញ​សញ្ជាតិ និង​លិខិត​ឆ្លង​ដែន​ពី​ប្រទេស​ស៊ីប រដ្ឋមន្ត្រី​ក្រសួង​ការ​បទេស​លោក ប្រាក់ សុខុន និង​ក្រសួង​យុត្តិធម៌​បាន​ផ្ញើ​លិខិត​ផ្លូវការ​ក្នុង​ថ្ងៃ​ទី៦ ខែតុលា ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីប​សុំ​កិច្ច​សហការ​ស្រាវជ្រាវ​បញ្ជាក់​ការពិត​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន មាន​លិខិត​ឆ្លងដែន​ប្រទេស​ស៊ីប។

រីឯ​ក្រុម​មេធាវី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បាន​ចេញ​លិខិត​ព្រមាន​ប្ដឹង និង​ទាមទារ​ទៅ​សារ​ព័ត៌មាន The Guardian កែសម្រួល​អត្ថបទ​របស់​ខ្លួន​ជា​បន្ទាន់។

ទោះ​យ៉ាងនេះ​ក្ដី កាល​ពី​ពេល​កន្លង​ទៅ​ សារព័ត៌មាន​អន្តរ​ជាតិ​ធំៗ ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ដែរ​អំពី​ករណី​មន្រ្តី​ធំៗ និង​សាច់ញាតិ​លោក ហ៊ុន សែន ទិញ​សញ្ជាតិ​ពី​ប្រទេស​ស៊ីប (Cyprus)។ អ្នក​ទាំងនោះ​រួម​មាន៖ ក្មួយ​ស្រី​បង្កើត​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន គឹមឡេង និង​ស្វាមី គឺ​លោក នេត សាវឿន ដែល​ជា​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​កូន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ រួម​ជាមួយ​នឹង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ជា​សមាជិក​ព្រឹទ្ធសភា ឬ​ក៏​អ្នក​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត​ជាមួយ​របប​ក្រុងភ្នំពេញ។ បុគ្គល​ទាំង​នេះ និង​របប​ក្រុង​ភ្នំពេញ មិន​ដែល​ចេញ​មុខ​បដិសេធ ឬ​ប្រកាស​ប្ដឹង​ផ្តល់​ចំពោះ​ព័ត៌មាន​ទាំង​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "បក្ស​ប្រឆាំង​ប្រាប់​ពលរដ្ឋ​ថា លោក ហ៊ុន សែន ត្រៀម​រត់​ចោល​ស្រុក"

  1. so socheath says:

    សូជាតិ សូ, [07.10.21 12:01]
    ព័ត៍មានច្រាសស្រកី គឺជាមូលដ្ឋានព័ត៍មាន ដែលពួក
    ក្រុមជនក្បត់ជាតិ សមរង្សី-កឹម សុខាចង់បានបំផុត !
    ***
    ប៉ុន្មានថ្ងៃនេះ ទីភ្នាក់ងារសារព័ត៍មាន the guardian ដែលសារព័ត៍មានដែលប្រកបដោយកិត្តិយសក្នុងវិស័យនៃការផ្សាយព័ត៍មាន
    ច្រើនជាការពិត មិនសូវលម្អៀង ហើយដែលមានទីស្នាក់ការធំនៅប្រទេសអង់គ្លេស
    បែរត្រូវធ្វើឲ្យស្រអាប់នូវកិត្តិយសរបស់ខ្លួន ក្នុងការផ្សាយព័ត៍មានមិនពិត ចោទ
    ប្រកាន់លើសម្តេចតេជោ ហ៊ុនសែន ថាមានសញ្ជាតិ២ គឺ
    សញ្ជាតិកម្ពុជា ហើយនឹង សញ្ជាតិ ស៊ីប (សៅតូម៉េប្រាំងស៊ីប)។
    ការផ្សាយព័ត៍មាន មិនពិតបែបនេះ របស់សារព័ត៍មាន
    The guardian បានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកអាន
    ដែលមានសុភវិនិច្ឆ័យល្អ ចំពោះសារព័ត៍មាន
    the guardian ដែលក្នុងនោះក៏មានមេធាវីរាជរដ្ឋាភិបាល
    កម្ពុជា បានសំដែងនូវប្រតិកម្មយ៉ាងខ្លាំង ចំពោះការផ្សាយ
    ព័ត៍មានមិនពិតនេះ ដោយទាមទារឲ្យសារព័ត៍មាន
    the guardian ធ្វេីការកែតម្រូវចំពោះការផ្សាយចោទប្រកាន់
    ដោយគ្មានមូលដ្ឋានរបស់ខ្លួនចំពោះសម្តេចតេជោ ប្រមុខ
    ដឹកនាំរដ្ឋាភិបាលកម្ពុជា ដោយថែមទាំងធ្វេីការសិក្សា
    ផ្លូវច្បាប់ដេីម្បីប្តឹងទីភ្នាក់ងារសារព័ត៍មាន the guardian
    នេះផងដែរ ប្រសិនបេីទីភ្នាក់ងារសារព័ត៍មាន the guardian
    មិនព្រមធ្វេីការកែតម្រូវការផ្សាយចោទប្រកាន់ខុសការពិត
    លេីសម្តេចតេជោហ៊ុនសែន។
    ពិតហេីយ សម្តេចតេជោហ៊ុន សែនប្រមុខដឹកនាំកម្ពុជា មាន
    សញ្ជាតិតែមួយកត់គឺកម្ពុជា ។ វាគ្មានសញ្ជាតិទី២ ឬទី ៣
    សម្រាប់ហ៊ុនសែនទេ ។ តែថាផ្អែកលេីសភាពការណ៍នយោបាយអន្តរជាតិបច្ចុប្បន្ន ទាក់ទងនឹងបញ្ហារសេីបនៅ
    ក្នុងតំបន់ឥណ្ឌូ-ប៉ាសុីហ្វិក ហេីយដែលកម្ពុជាត្រៀមខ្លួន
    ធ្វេីជាប្រធានអាស៊ាន ក្នុងពេលដ៏ខ្លីខាងមុខនេះផងនោះ
    ការចោទប្រកាន់ អាចជំពាក់ជំពិនចំពោះរឿងទាំងនេះ
    និងក៏អាចជំពាក់ ក្នុងរឿងសម្ព័ន្ធភាពត្រីភាគីAUKUS ដែលមានអាមេរិក អង់គ្លេស អូស្ត្រាលីរួមគ្នា ដេីម្បីប្រឆាំងចិន
    ផងដែរ ។
    កម្ពុជាបេីមិនពឹងចិនឲ្យទៅពឹងអ្នកណា ? នេះជាប្រសាសន៍
    របស់សម្តេចតេជោ ដែលបានបញ្ជាក់អះអាងយ៉ាងច្បាស់
    ក្នុងការពឹងពាក់ចិនជួយអភិវឌ្ឍន៍ប្រទេសផង សុំការជួយ
    ជាវ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩ផង ។
    វាហាក់ដូចជាជួនគ្នាពេកណាស់ក្នុងពេលដែលជនក្បត់ជាតិសម រង្ស៊ី អំពាវនាវជាថ្មីទៀតឱ្យកងកម្លាំងនិងប្រជាពលរដ្ឋ ប្រឆាំងរដ្ឋាភិបាល ក្រោមហេតុផលថា ដើម្បីទប់ស្កាត់អំពើពុករលួយ អយុត្តិធម៌សង្គម និងរៀបចំប្រទេសឡើងវិញ ដើម្បីឱ្យពលរដ្ឋទទួលបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

    មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា សាររបស់លោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ គ្មានឥទ្ធិពលអូសទាញដល់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលឡើយ។

    សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៥ខែតុលាជនក្បត់ជាតិសមរង្ស៊ីបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសមួយនៅទ្វីបអឺរ៉ុប ប្រទេសសាយប្រឺស / Cyprus ឬប្រទេសស៊ីប ដើម្បីរត់ចោលប្រជាពលរដ្ឋ។
    ជនក្បត់ជាតិសម រង្ស៊ី បានសរសេរក្នុងសេចក្តីថ្លែងការថាលោកហ៊ុន សែន ដឹងយ៉ាងច្បាស់ថា របបផ្ដាច់ការ ពុករលួយ និងក្បត់ជាតិរបស់គាត់ ចូលមកដល់ទីបញ្ចប់របស់វាហើយ ដែលជាហេតុធ្វើឱ្យគាត់ត្រៀមលក្ខណៈរត់ចេញពីប្រទេសកម្ពុជាទៅរកកន្លែងសុវត្ថិភាព និងចាយលុយពុករលួយរាប់ពាន់លានដុល្លារជាមួយក្រុមគ្រួសារគាត់នៅឯបរទេស។ ប្រជាពលរដ្ឋ រួមទាំងកម្លាំងប្រដាប់អាវុធត្រូវតែជំរុញឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដួលរលំកាន់តែឆាប់កាន់តែល្អដើម្បីចៀសវាងកុំឱ្យបុគ្គលនិងក្រុមគ្រួសារគាត់អាច
    លួចក្រាញអំណាច ដោយភូតភរនិងបោកប្រាស់បញ្ឆោតរាស្រ្តដូចពួកគេធ្វើបច្ចុប្បន្ន។
    ជាការពិត ទោះសមរង្ស៊ីក្តី កឹមសុខាក្តី គ្មានឥទ្ធិពលអ្វីធ្វើការមកបំបះបំបោរ សម្រាប់ការប៉ងប្រាថ្នានៃទិសដៅ ក្បត់ជាតិ បំផ្លាញជាតិ បំរើឲ្យមហិច្ឆិតាបំផ្លាញកម្ពុជា
    របស់បរទេស តាមរយះការដាក់ខ្លួនជាអាយ៉ងបរទេស គឺគ្មានន័យអីទេ។
    ប្រជាជនកម្ពុជាមិនរត់តាមទង្វើក្បត់ជាតិ របស់ពពួកជនក្បត់ជាតិទាំងនេះ បំផ្លាញ
    សន្តិភាពជាតិ សេចក្តីសុខខ្លួនឯង សេចក្តីសុខគ្រួសារ នឹងសហគមន៍របស់ពួកគេទេ ។
    នាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែននៅថ្ងៃអង្គារ៍បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហាក់ឆ្លើយតបនឹង សម រង្ស៊ី ថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
    សម្តេចថាបានប្រគល់ការងារឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯ/ឧកើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្ដីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
    គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា
    ឆ្នាំ២០១៧ ខណៈអតីតមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ ក៏ត្រូវបានតុលាការកំពូលដាក់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ តែបច្ចុប្បន្ន មានអតីតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិមួយចំនួនទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយពីដាក់ពាក្យស្នើសុំ។

    ក្រោយពីគណបក្សនេះត្រូវបានរំលាយនោះ អតីតសកម្មជនគណបក្សសង្រ្គោះជាតិ
    ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់បន្ទាប់ពីពួកគេទាំងនោះត្រូវបាន
    រួមគំនិតក្បត់ជាតិ ជាមួយសមរង្ស៊ី ដោយញុះញង់ឱ្យមានភាពវឹកវរធ្ងនធ្ងរដល់
    សន្តិសុខសង្គមជាតិ ជាដើម៕

  2. Anonymous says:

    WOW this animal trying to run away that mean he love KAMPOUCHEA as his own country his own nation so much. I do not understanding why this one evil supporter want to say about this. I think his favorite master killer run out of powers soon that mean this guy will know for sour who was KBOTH his CHEATH . PLEASE just take a look just one of HUN SEN watch SAM RANSY can use that money to recue this poor nation . my question is how about if HUN SEN run away how much this nation’s money will he take with him?? please stop insult SAM RANSY so much about the money that Cambodian over sea donated to support him in small amount to recue their own nation. PL.. go and get HUN SEN instate

  3. Anonymous says:

    what do you say Mr SO SOCHEATH ..I do not understand what you talking about???????????? if HUN NAL your boss only have one citizen why he still KBOTH your CHEATH ?????????

  4. so socheath says:

    មិនដឹង Anonymous ជនអានាមិក ក្តឳអ្ហែងស្អីទេ អាពាល លួន សាវ៉ាត !
    នៅលាក់ខ្លួនម៉ា្រយអ្ហែងស្អីទៀត អាឡប់ ?

Leave a Reply

Submit Comment