របាយការណ៍ដំបូងរបស់អ្នករាយការណ៍សិទ្ធិមនុស្សថ្មី បន្តលើកឡើងពីបញ្ហាដើរថយក្រោយនៃប្រជាធិបតេយ្យ និងលំហសេរីភាពនៅកម្ពុជា

កម្ពុជា-សិទ្ធិមនុស្ស
07/10/2021 – 08:26
ដោយ៖ ជួប នរក្សា
RFI

លោកវីធីត មុនថាបុន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិពីបញ្ហាសិទ្ធិមនុស្សប្រចាំកម្ពុជា
លោកវីធីត មុនថាបុន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិពីបញ្ហាសិទ្ធិមនុស្សប្រចាំកម្ពុជា AP – Salvatore Di Nolfi

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ព្រមាន​ពី​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​បង្ក​បរិយាកាស​ឲ្យ​បាន​ទូលាយ​សម្រាប់​លំហ​សង្គមស៊ីវិល​និង​បញ្ហា​ប្រជាធិបតេយ្យ​។​ នេះ​បើ​តាម​របាយការណ៍​ដំបូង​របស់​លោកវីធីត មុនថាបុន​ (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​ថ្ងៃ​ពុធ​ទី​០៦​តុលា​ម្សិលមិញ​នេះ​។ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​ លើក​ឡើង​ថា​ការ​ទាមទារ​នេះ​គ្រាន់​តែ​ជា​ការ​អនុវត្ត​សិទ្ធិ​និង​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​អ្នក​រាយការណ៍ពិសេស​ ក្នុង​នាម​ជា​អ្នក​ជំនាញការ​ឯករាជ្យ​។

«ត្រូវទម្លាក់ចោលច្បាប់ដែលមានភាពផ្តាច់មុខ និងធ្វើកំណែទម្រង់សារជាថ្មី។» នេះគឺជាការលើកឡើងនៅក្នុងរបាយការណ៍ដំបូងរបស់លោកវីធីត មុនថាបុន អ្នករាយការណ៍ពិសេសពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទសស្វីស។

នៅក្នុងរបាយការណ៍ដំបូងរបស់ខ្លួន លោកវីធីត មុនថាបុន បានបន្តលើកឡើងពីការចាប់ខ្លួនអ្នកដែលបានសម្តែងមតិប្រឆាំងនឹងអាជ្ញាធរ ដោយក្នុងនោះមានអ្នកការពារសិទ្ធិមនុស្សចំនួន២៥នាក់កំពុងស្ថិតក្នុងពន្ធនាគារ មន្ត្រីនៃអតីតគណបក្សប្រឆាំងចំនួន៩នាក់ត្រូវកាត់ឲ្យមានទោសលើសពី២៥ឆ្នាំ ទន្ទឹមនឹងរបាយការណ៍ចំនួន៥០លើកឡើងអំពីការយាយីទៅលើអ្នកសារព័ត៌មាននៅឆ្នាំ២០២១នេះ។

ដូច្នេះសម្រាប់អ្នករាយការណ៍ពិសេសរូបនេះ នៅតែទទូចឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកទាំងនោះ ហើយរដ្ឋាភិបាលត្រូវផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញទៅឲ្យក្រុមមន្ត្រីនៃអតីតគណបក្សប្រឆាំង ក្នុងការឈានទៅរកការផ្សះផ្សារជាថ្មី និងបញ្ចប់ភាពផ្ដាច់មុខ។ អវត្តមាននៃអតីតគណបក្សប្រឆាំងពេលនេះនឹងធ្វើឲ្យបញ្ហាជាប់គាំងនយោបាយកម្ពុជានៅតែបន្ត ហើយក៏នឹងប៉ះពាល់ដល់សិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកិច្ចការសាធារណៈ ខណៈដែលការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣កាន់តែខិតជិតមកដល់។ នេះបើតាមលោកវីធីត មុនថាបុន។

ជាការឆ្លើយតប លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃនេះដែរថា រាល់សំណុំរឿងក្នុងដៃតុលាការ គឺមានតែតុលាការប៉ុណ្ណោះមានសិទ្ធិសម្រេចដោយគ្មានអ្នកណាមានសិទ្ធិបង្គាប់ ដាក់បញ្ជាលើតុលាការនោះឡើយ។ បើតាមលោកជិន ម៉ាលីន ការទទូចឲ្យដោះលែងអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្សពេលនេះ គ្រាន់តែជាការអនុវត្តនូវជំនាញការនិងបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់អ្នករាយការណ៍ពិសេសប៉ុណ្ណោះ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានបន្តថា ក្នុងករណីចង់ជួយដោះបន្ទុកបទចោទ គឺអ្នករាយការណ៍ពិសេសត្រូវបង្ហាញនូវភស្តុតាង និងសក្ខីកម្មរឹងមាំដើម្បីតតាំងដោះបន្ទុកតាមនីតិវិធីតុលាការកម្ពុជា។ លោកបញ្ជាក់ទៀតថា កិច្ចអន្តរាគមន៍ណាមួយដែលអាចធ្វើទៅបាន គឺត្រូវស្របតាមទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ។ តែសម្រាប់លោកវីធីត មុនថាបុន អះអាងថាលោកនឹងមានការសន្ទនា ការសិក្សារៀនសូត្រ និងការផ្លាស់ប្តូរជាមួយគ្រប់ភាគីទាំងអស់៕

What Next?

Recent Articles

2 Responses to "របាយការណ៍ដំបូងរបស់អ្នករាយការណ៍សិទ្ធិមនុស្សថ្មី បន្តលើកឡើងពីបញ្ហាដើរថយក្រោយនៃប្រជាធិបតេយ្យ និងលំហសេរីភាពនៅកម្ពុជា"

  1. Anonymous says:

    I love you on what you are doing for this poor nation . I used to work along side with one THAI activism name TOMAS at TBM in the 7o he just look like you .

  2. so socheath says:

    យុទ្ធសាស្ត្រយកទន់កម្ចាត់រឹងរបស់កឹមសុខាអស់ល័ក្ខ !
    ***
    មេីលកុនចិនយូរៗទៅ កឹមសុខា ដែលជាអ្នកនយោបាយចូលចិត្តភូតភរ
    បោកប្រាស ញុះញង់ អុចអាល នឹងពូកែខាងអួតអាង តម្កេីងឫក កឹមសុខា
    បានរៀនចេះនូវក្បាច់ពិសេស
    មួយពីតួសំដែងកុនចិន នោះគឺក្បាច់យកទន់ កម្ចាត់រឹង ។
    បេីយេីងចាំមិនភ្លេចទេ កាលពីនៅធ្វេីជាប្រធានអង្គការសិទ្ធិ
    មនុស្សកម្ពុជា មុនបង្កេីតគណបក្សសិទ្ធិមនុស្ស កឹមសុខា
    ដែលជាអ្នកនយោបាយអាយ៉ងបរទេសរូបនេះ បាន
    សហការណ៍ ចាប់ដៃយ៉ាងជិតស្និទ្ធជាមួយមេរបស់ខ្លួននោះគឺអង្គការ
    NDI និងIRI ដែលអង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ មួយគ្រប់គ្រង
    និងផ្តល់មូលនិធិឲ្យដោយស្ថាប័នរដ្ឋសភាអាមេរិក និងមួយទៀត
    គ្រប់គ្រង និងផ្តល់មូលនិធិដោយស្ថាប័នព្រឹទ្ធសភាអាមេរិក ក្នុង
    ពាក្យអ្វីដែលហៅថាសម្រាប់
    ដំណេីរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅទូទាំងសកលលោក ។
    ទទួលបានជំនួយពីអង្គការទាំងពីរនេះ អង្គការសិទ្ធិមនុស្ស
    កម្ពុជាបានដំណេីរការទៅដោយរលូន ដូចដែលកឹមសុខា
    ធ្លាប់អះអាងថា កឹមសុខាផ្ទាល់ ត្រូវបានបណ្តុះបណ្តាល
    យ៉ាងយកចិត្តទុកដាក់ ពីគ្រូជនជាតិកាណាដា និងស៊ែប៊ី
    ដែលជួលមកដោយអាមេរិក ដេីម្បីបណ្តុះបណ្តាលកឹមសុខា
    ពីយុទ្ធសាស្ត្រ នឹងរបៀបនៃការធ្វេីបដិវត្តន៍ពណ៌ដេីម្បីផ្តួល
    រំលំរដ្ឋាភិបាល តាមរយះការវាយផ្តាច់ជេីងក្រោម ឬ ហៅម៉្យាង
    ទៀតថា ការយកជ័យជម្នះពីទីជនបទ (មូលដ្ឋាន)ដេីម្បីហ៊ុព័ន្ធផ្តួលរំលំទីក្រុង។
    ការញុះញង់ អុចអាល ក្នុងការជម្រុញពលរដ្ឋដែលមិនសូវយល់ពីច្បាប់ហេីយមាន
    ចិត្តលោភលន់ ឲ្យលួចដីរដ្ឋ ប្លន់ដីរាស្ត្រ សំដៅបង្កេីតជម្លោះ ធ្វេីឲ្យមានចលាចលនៅមូលដ្ឋាន
    រួមទាំងការបង្កេីតសម្អប់ ញុះញង់ឲ្យអ្នកក្រ ស្អប់អ្នកមាន
    ដែលកឹមសុខា ក្រោយការបង្កេីតគណបក្សសិទ្ធិមនុស្ស
    បានប្រកាសយ៉ាងពេញទំហឹងក្នុងការ ប្រមូលរឹបអូសទ្រព្យ
    សម្បត្តិពីអ្នកមានមកចែកឲ្យអ្នកក្រ រឹបអូសយករោងចក្រ
    សហគ្រាស ដីសម្បទានសេដ្ឋកិច្ច ពីសេដ្ឋី គហបតី និង
    វិនិយោគិនបរទេស ដោយសន្យាថាយកមកចែកឲ្យប្រជាពលរដ្ឋ នៅពេល
    ដែលគណបក្សសិទ្ធិមនុស្សឈ្នះឆ្នោត
    ផងដែរ ។ ការភូតភរ បោកប្រាស ញុះញង់ អុចអាល របស់កឹមសុខា
    តាមរយះការសន្យាមិនចេះចប់នោះទេ ។
    កឹមសុខា បានសន្យាចែកគោឲ្យ ១០០ក្បាល ក្នុងមួយគ្រួសារ សន្យា
    ចែកមាសម្នាក់២គីឡូ សន្យាដាក់ធ្មេញមាសឲ្យគ្រប់គ្នា តែចុងបញ្ចប់
    នៃការសន្យា កឹមសុខា បានជម្រុញឲ្យប្រជាជន ខំដាំត្រកួន ព្រលឹត
    កំប្លោក ដេីម្បីយកដេីម យកផ្កាទៅលក់នៅ
    អាមេរិក ដែលកឹមសុខា សន្យាដឹកយកទៅលក់ឲ្យដោយផ្ទាល់
    ផងដែរ ហេីយដែលការធ្វេីនយោបាយ ភូតភរ បោកប្រាស់
    ញុះញង់ អុចអាល លាបពណ៌ របស់កឹមសុខា ត្រូវបានបន្ត
    រហូតទោះបីកឹមសុខាបានរួមគ្នាជាមួយសមរង្សីបង្កេីតគណបក្ស
    សង្គ្រោះជាតិហេីយក្តី ។
    នយោបាយអាមេរិកនិយមរបស់កឹម សុខា ក៏កេីតមានជាមួយគ្នា
    ក្នុងការសន្យាខ្យល់ខាងលេីនេះផងដែរ ។
    រាល់ពេលកឹមសុខាចុះឃោសនា អត្តសញ្ញាណប័ណ្ណសញ្ជាតិ
    អាមេរិករបស់កឹមសុខាផ្ទាល់ ត្រូវបានលេីកបង្ហាញស្ទេីរគ្រប់
    វេទិកា ហេីយដែលកឹមសុខា តែងអួតអាងជានិច្ចថា
    ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត អាមេរិកនិងជួយ គឺជួយ
    ពលរដ្ឋខ្មែរទាំងអស់ដែលដល់អាយុធ្វេីការ គឺអាមេរិកឲ្យទៅធ្វេីការនៅស្រុក
    អាមេរិកទាំងអស់ ដែលខ្លះអាចទៅធ្វេីការផលឹតខ្ចៅយន្តហោះ មានប្រាក់ខែ
    ខ្ពស់ចាយមិនអស់ ជាដេីម ដែល
    កឹមសុខាហាក់ភ្លេចគឹតថា សូម្បីប្រជាជនអាមេរិកផ្ទាល់
    ត្រូវដេីរទាត់ខ្យល់ព្រោះគ្មានការងារធ្វេីនៅស្រុកអាមេរិករាប់លាននាក់ឯណោះ ។
    តេីចំណុចនេះ កឹមសុខាមិនមែនចង់ដាក់
    ឬលក់ប្រទេសកម្ពុជា ឲ្យក្លាយជារដ្ឋបរិវា ឬជារដ្ឋដែលស្ថិត
    នៅក្រោមអាណានិគមរបស់ប្រទេសអាមេរិកទេឬ ?
    នៅមានត

Leave a Reply

Submit Comment