អ្នករាយការណ៍​ពិសេស​ថា បើ​​កម្ពុជា​​មាន​​ឆន្ទៈ​នយោបាយ​ ​នោះ​​នឹង​​អាច​​ដោះស្រាយ​បញ្ហា​​រំលោភ​​សិទ្ធិមនុស្ស​​និង​​ការ​​បំផ្លាញ​​ប្រជាធិបតេយ្យ​បាន

ដោយ មួង ណារ៉េត
2021-10-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នករាយការណ៍​ពិសេស​ថា បើ​​កម្ពុជា​​មាន​​ឆន្ទៈ​នយោបាយ​ ​នោះ​​នឹង​​អាច​​ដោះស្រាយ​បញ្ហា​​រំលោភ​​សិទ្ធិមនុស្ស​​និង​​ការ​​បំផ្លាញ​​ប្រជាធិបតេយ្យ​បាន

​លោក​ វិទិត​ ​មុនតាប៊ន​(​Vitit​ ​Muntarbhorn​) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទួទួល​បន្ទុកផ្នែក​​សិទ្ធិ​មនុសុ្ស​ប្រចាំ​នៅ​កម្ពុជា។ រូប៖ OHCHR


​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​​ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មន​សុ្ស​ប្រចាំ​នៅ​កម្ពុជា​ ​ថាបើ​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​ ​នោះ​អ្វីៗ​នឹង​អាច​ដោះស្រាយ​បាន​​​ជុំវិញ​រឿង​រំលោភ​សិទ្ធិមនុស្ស​ ​និង​បំផ្លាញ​ប្រជាធិបតេយ្យ​។​ ​សារ​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​ ​ធ្វើឡើង​នៅ​ក្នុង​សម័យប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​ តើ​អ្វី​ដែល​ខ្ទាស់​ឆន្ទៈ​នយោបាយ​កម្ពុជា​ ​ក្នុង​ការ​ស្តារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ​?

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទួទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុសុ្ស​ប្រចាំ​នៅ​កម្ពុជាលោក​ វិទិត​ ​មុនតាប៊ន​(​Vitit​ ​Muntarbhorn​) ​ព្រមាន​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​តុលា​ ​ពី​ទីក្រុង​ហ្សឺណែវ​ (​Geneva​) ​ប្រទេស​ស្វ៊ីស​ (Switzerland​) ​ថា​កម្ពុជា​កំពុងតែ​ដើរថយក្រោយ​ ​និងងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ​។​ ​លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ងាក​មករ​ក​ផ្លូវត្រូវ​នៃ​គន្លង​ប្រជាធិបតេយ្យ​វិញ​ ​ដោយ​ត្រូវ​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ ​និង​ស្តារ​ប្រជាធិបតេយ្យ​មកវិញ​។​

​ក្នុង​ន័យ​នេះ​ ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ឬ​កែ​សម្រួល​ច្បាប់​ទាំងឡាយ​ណា​ ​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ​និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ ​និង​បញ្ឈប់​ការ​ឃុំ​ខ្លួន​អ្នក​ដែល​មិន​យល់ស្រប​ជាមួយនឹង​អាជ្ញាធរ​។​ ​មិនតែប៉ុណ្ណោះ​ ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​ផ្តល់​សិទ្ធិ​នយោបាយ​ជូន​សមាជិក​គណបក្សប្រឆាំង​ទាំងអស់​ឡើងវិញ​ ​និង​ប្រឹងប្រែង​ឲ្យ​មាន​ការផ្សះផ្សា​រ​គ្នា​ ​ដើម្បី​ចែក​រម្លែក​អំណាច​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ ​និង​បញ្ឈប់​ភាព​ផ្តាច់មុខ​តែឯង​។

លោក​ក៏​លើកឡើង​អំពី​ការ​ងាក​ចេញពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ ​ដែល​ខួប​ទី​​៣​០​ឆ្នាំ​ ​នៃ​កិច្ចព្រមព្រៀង​នេះ​ ​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​​២៣​ ​ខែ​ តុលា​ខាងមុខនេះ​ហើយ​។​

លោក​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្មែរ​ ​ប៉ុន្តែ​លោក​ថា ​ច្បាប់​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​មាន​ភាព​ធ្ងន់ធ្ងរ​ពេក​ ​រហូតដល់​ចាប់​ខ្លួនមនុស្ស​រាប់​រយ​នាក់​ ​និង​កំណត់​ទោស​ទណ្ឌ​ជាប់ពន្ធនាគារ​អាច​រហូតដល់​ ​២​០​ឆ្នាំ​ ​ដោយសារតែ​ការ​មិន​ធ្វើតាម​វិធានការ​រដ្ឋបាល​។​ ​លោក​ថា​ ការ​ចាប់ខ្លួន​ពលរដ្ឋ​​ដែល​ហ៊ាន​និយាយ​រិះគន់​រឿង​កូវីដ-​១​៩​នេះ​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រឹតត្បិត​ខ្លួនឯង​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ការ​បញ្ចេញ​មតិ​ត្រូវ​គេ​តាមដាន​។

​ស្ថានភាព​អាក្រក់​បែប​នេះ​ ​លោក​ វិទិត​ ​មុនតាប៊ន​ ​បារម្ភ​ថា​ ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​​២​០​២​២​ ​និង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ ​អាច​នឹង​ប្រព្រឹត្តទៅ​ដោយ​គ្មាន​គណបក្សប្រឆាំង​ចូលរួម​ ​ដែល​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​សិទ្ធិពលរដ្ឋ​ ​ក្នុង​ការចូលរួម​កិច្ច​ការសាធារណៈ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​មន្រ្តី​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ ​ថា​ដំណោះស្រាយ​ ​គឺ​ងាយស្រួល​បំផុត​ ​បើ​កម្ពុជា​មាន​ឆន្ទៈ​នយោបាយ​។​

ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ឯណោះ​វិញ​ ​លោក​ថា ​ឆន្ទៈ​នយោបាយ​នេះ​ ​ពិបាក​នឹង​ឲ្យ​របប​លោក​ ​ហ៊ុន​ ​សែន​ ​មាន​ណាស់​ ​ព្រោះ​វា​ប៉ះពាល់​ដល់​​ប្រយោជន៍​សួនតួ​ ​ប្រយោជន៍​គ្រួសារ​ ​និង​បក្ខពួក​និយម​របស់​ក្រុម​លោក​ ​ហ៊ុន​ ​សែន​ ​និង​បញ្ហា​ជ្រៀតជ្រែក ​និង​ឥទ្ធិពល​ប្រទេស​កុម្មុយនីស្ត​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​អ្នកវិភាគ​នយោបាយ​លោក​ ​គឹម​ ​សុខ​ ​ដែល​ហ៊ាន​រិះគន់​របប​លោក​ ​ហ៊ុន​ ​សែន​ ​ឥត​សំចៃ​មាត់​ ​និង​កំពុង​រស់នៅ​និរទ្ទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំង​ឡង់​ (​Finland​) ​ថា​លោក​ ​ហ៊ុន​ ​សែន​ ​សព្វថ្ងៃ​ព្រួយបារម្ភ​ខ្លាំង​តែ​ពី​រឿង​បាត់​អំណាច​ ​ដែល​អាច​គ្រោះថ្នាក់​ដល់​រូបលោក​ ​និង​ក្រុម​គ្រួសារ​របស់​លោក​នោះ​ឯង​ ​ដែល​មិន​អាចឲ្យ​លោក​ ​ហ៊ុន​ ​សែន​ ​មាន​ឆន្ទៈ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​បាន​នោះ​ទេ​ ​និង​សុខចិត្ត​ឲ្យ​ជាតិ​រងទុក្ខ​បែប​នេះ​។​

​ប៉ុន្តែ​លោក​ ​គឹម​ ​សុខ​ ​ថា​កម្ពុជា​មិនទាន់​អស់សង្ឃឹម​ទេ​ ​បើ​ទោះ​លោក​ ​ហ៊ុន​ ​សែន​ ​មិន​ហ៊ាន​ធ្វើ​ពលិកម្ម​ ​ព្រោះ​នៅ​មានកម្លាំង​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ ​និង​ការផ្លាស់ប្តូរ​ ​ដែល​ជា​កម្លាំង​ស្រួច​ក្នុង​ការ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ៖ «លោក​ ​ហ៊ុន​ ​សែន​ ​មិន​ហ៊ាន​ធ្វើ​ពលិកម្ម​ទៅ​ហើយ​ ​ដូច្នេះ​ទាល់តែ​អ្នកមាន​និន្នាការ​ប្រជាធិបតេយ្យ​ ​ដែល​ប្រាថ្នា​ចង់បាន​ប្រជាធិបតេយ្យ​ ​ត្រូវធ្វើ​ពលិកម្ម​ពី​រយ៉ា​ង​។​ ​ម្យ៉ាង​គឺ​ជម្រុះ​ចោល​នូវ​អស្មិ​មា​នៈ​បុគ្គល​ ​ហើយ​រកការ​រួប​រួមគ្នា​ឡើងវិញ​។​ ​ឈប់​ឈ្លោះប្រកែកគ្នា​ ​ហើយ​ទីពីរ​ពេល​រួប​រួមគ្នា​ ​ផ្សះផ្សា​រ​គ្នា​នៃ​អ្នក​ប្រជាធិបតេយ្យ​ហើយ​ ​រក​មេដឹកនាំ​ឬ​ក្រុម​មេដឹកនាំ​ ​ដែល​ហ៊ាន​ធ្វើ​ពលិកម្ម​ ​ដើម្បី​ទៅ​ដឹកនាំ​នៅ​សមរភូមិ»។​

​ការ​​​ដឹកនាំ​នៅ​សមរភូមិ​នេះ​ ​កំពុង​ជួប​ឧបសគ្គ​ធំ​ ​ដោយសារតែ​របប​លោក​ ​ហ៊ុន​ ​សែន​ ​នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​លើ​សំឡេង​ប្រឆាំង​។​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ ​សុខា​ ​ត្រូវ​តុលាការ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​និង​មិន​អាច​មាន​សិទ្ធិ​ធ្វើសកម្មភាព​នយោបាយ​អ្វី​បាន​ទាំងអស់​។​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​កំពុង​រស់នៅ​និរទ្ទេ​ស​ខ្លួន​នៅ​ប្រទេស​បារាំង​ ​ដោយសារតែ​លោក​ ​ហ៊ុន​ ​សែន​ ​រារាំង​មិន​ឲ្យ​ចូល​ស្រុក​វិញ​ ​និង​ប្តឹង​លោក​ជាច្រើន​ករណី​នៅ​តុលាការ​។​ ​រីឯ​សកម្មជន​នយោបាយ​ ​និង​មន្រ្តី​បក្ស​ប្រឆាំង​ជាច្រើន​ទៀត​ ​នៅតែ​រង​បម្រាម​សិទ្ធិ​ធ្វើនយោបាយ​ ​និង​ខ្លះ​រត់​ភៀសខ្លួន​ទៅក្រៅ​ប្រទេស​ ​ដើម្បី​រួចផុត​ពី​ការ​តាម​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​។​

ទោះ​ជា​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​យ៉ាងនេះ​ក្តី​ ​ក៏​មន្រ្តី​របប​លោក​ ​ហ៊ុន​ ​សែន​ ​នៅតែ​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ​និង​អះអាង​ថា​សេចក្តីរាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​ ​មាន​ភាព​លម្អៀង​ផ្នែក​នយោបាយ​ ​និង​ថា​កម្ពុជា​​នឹង​​មិន​ធ្វើតាម​ការ​ស្នើសុំ​របស់​អ្នកជំនាញ​រូប​នេះ​នោះ​ទេ​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​លោក​ ​កត្តា​ អ៊ន​ ​ថា​ជំហរ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​មិន​ទទួលយក​អនុសាសន៍​ទាំងឡាយ​ណា​ ​ដែល​ផ្ទុយពី​ការពិត​នៅ​កម្ពុជា​។​ ​លោក​ចាត់​ទុក​អនុសាសន៍​ទាំងនោះ​ ​ថា​មាន​ចរិត​នយោបាយ​ ​និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

រដ្ឋាភិបាល​កម្ពុជា​ ​តែងតែ​ទាត់ចោល​សេចក្តីរាយការណ៍​ ​និង​លទ្ធផល​នៃ​ការស្វែងរក​ការពិត​របស់​ក្រុម​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​និង​មន្រ្តី​របស់​គណៈកម្មការ​អឺរ៉ុប​ផង​ ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​ជា​លទ្ធផល​ ​ដោយសារ​ការ​មានះ​ ​និង​មិនព្រម​ទទួលយក​ការពិត​នេះ​ ​កម្ពុជា​តែងតែ​រង​ទណ្ឌកម្ម​ជាបន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នករាយការណ៍​ពិសេស​ថា បើ​​កម្ពុជា​​មាន​​ឆន្ទៈ​នយោបាយ​ ​នោះ​​នឹង​​អាច​​ដោះស្រាយ​បញ្ហា​​រំលោភ​​សិទ្ធិមនុស្ស​​និង​​ការ​​បំផ្លាញ​​ប្រជាធិបតេយ្យ​បាន"

  1. Anonymous says:

    WE ..Cambodian knew HUN SEN will never change . human right abuse is just one small reason but HUN SEN evil plane is to kill who ever again with him. we Cambodian knew this ugly evil monster murder so many Cambodian

  2. so socheath says:

    យុទ្ធសាស្ត្រយកទន់កម្ចាត់រឹងរបស់កឹមសុខាអស់ល័ក្ខ !
    ***
    មេីលកុនចិនយូរៗទៅ កឹមសុខា ដែលជាអ្នកនយោបាយចូលចិត្តភូតភរ
    បោកប្រាស ញុះញង់ អុចអាល នឹងពូកែខាងអួតអាង តម្កេីងឫក កឹមសុខា
    បានរៀនចេះនូវក្បាច់ពិសេស
    មួយពីតួសំដែងកុនចិន នោះគឺក្បាច់យកទន់ កម្ចាត់រឹង ។
    បេីយេីងចាំមិនភ្លេចទេ កាលពីនៅធ្វេីជាប្រធានអង្គការសិទ្ធិ
    មនុស្សកម្ពុជា មុនបង្កេីតគណបក្សសិទ្ធិមនុស្ស កឹមសុខា
    ដែលជាអ្នកនយោបាយអាយ៉ងបរទេសរូបនេះ បាន
    សហការណ៍ ចាប់ដៃយ៉ាងជិតស្និទ្ធជាមួយមេរបស់ខ្លួននោះគឺអង្គការ
    NDI និងIRI ដែលអង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ មួយគ្រប់គ្រង
    និងផ្តល់មូលនិធិឲ្យដោយស្ថាប័នរដ្ឋសភាអាមេរិក និងមួយទៀត
    គ្រប់គ្រង និងផ្តល់មូលនិធិដោយស្ថាប័នព្រឹទ្ធសភាអាមេរិក ក្នុង
    ពាក្យអ្វីដែលហៅថាសម្រាប់
    ដំណេីរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅទូទាំងសកលលោក ។
    ទទួលបានជំនួយពីអង្គការទាំងពីរនេះ អង្គការសិទ្ធិមនុស្ស
    កម្ពុជាបានដំណេីរការទៅដោយរលូន ដូចដែលកឹមសុខា
    ធ្លាប់អះអាងថា កឹមសុខាផ្ទាល់ ត្រូវបានបណ្តុះបណ្តាល
    យ៉ាងយកចិត្តទុកដាក់ ពីគ្រូជនជាតិកាណាដា និងស៊ែប៊ី
    ដែលជួលមកដោយអាមេរិក ដេីម្បីបណ្តុះបណ្តាលកឹមសុខា
    ពីយុទ្ធសាស្ត្រ នឹងរបៀបនៃការធ្វេីបដិវត្តន៍ពណ៌ដេីម្បីផ្តួល
    រំលំរដ្ឋាភិបាល តាមរយះការវាយផ្តាច់ជេីងក្រោម ឬ ហៅម៉្យាង
    ទៀតថា ការយកជ័យជម្នះពីទីជនបទ (មូលដ្ឋាន)ដេីម្បីហ៊ុព័ន្ធផ្តួលរំលំទីក្រុង។
    ការញុះញង់ អុចអាល ក្នុងការជម្រុញពលរដ្ឋដែលមិនសូវយល់ពីច្បាប់ហេីយមាន
    ចិត្តលោភលន់ ឲ្យលួចដីរដ្ឋ ប្លន់ដីរាស្ត្រ សំដៅបង្កេីតជម្លោះ ធ្វេីឲ្យមានចលាចលនៅមូលដ្ឋាន
    រួមទាំងការបង្កេីតសម្អប់ ញុះញង់ឲ្យអ្នកក្រ ស្អប់អ្នកមាន
    ដែលកឹមសុខា ក្រោយការបង្កេីតគណបក្សសិទ្ធិមនុស្ស
    បានប្រកាសយ៉ាងពេញទំហឹងក្នុងការ ប្រមូលរឹបអូសទ្រព្យ
    សម្បត្តិពីអ្នកមានមកចែកឲ្យអ្នកក្រ រឹបអូសយករោងចក្រ
    សហគ្រាស ដីសម្បទានសេដ្ឋកិច្ច ពីសេដ្ឋី គហបតី និង
    វិនិយោគិនបរទេស ដោយសន្យាថាយកមកចែកឲ្យប្រជាពលរដ្ឋ នៅពេល
    ដែលគណបក្សសិទ្ធិមនុស្សឈ្នះឆ្នោត
    ផងដែរ ។ ការភូតភរ បោកប្រាស ញុះញង់ អុចអាល របស់កឹមសុខា
    តាមរយះការសន្យាមិនចេះចប់នោះទេ ។
    កឹមសុខា បានសន្យាចែកគោឲ្យ ១០០ក្បាល ក្នុងមួយគ្រួសារ សន្យា
    ចែកមាសម្នាក់២គីឡូ សន្យាដាក់ធ្មេញមាសឲ្យគ្រប់គ្នា តែចុងបញ្ចប់
    នៃការសន្យា កឹមសុខា បានជម្រុញឲ្យប្រជាជន ខំដាំត្រកួន ព្រលឹត
    កំប្លោក ដេីម្បីយកដេីម យកផ្កាទៅលក់នៅ
    អាមេរិក ដែលកឹមសុខា សន្យាដឹកយកទៅលក់ឲ្យដោយផ្ទាល់
    ផងដែរ ហេីយដែលការធ្វេីនយោបាយ ភូតភរ បោកប្រាស់
    ញុះញង់ អុចអាល លាបពណ៌ របស់កឹមសុខា ត្រូវបានបន្ត
    រហូតទោះបីកឹមសុខាបានរួមគ្នាជាមួយសមរង្សីបង្កេីតគណបក្ស
    សង្គ្រោះជាតិហេីយក្តី ។
    នយោបាយអាមេរិកនិយមរបស់កឹម សុខា ក៏កេីតមានជាមួយគ្នា
    ក្នុងការសន្យាខ្យល់ខាងលេីនេះផងដែរ ។
    រាល់ពេលកឹមសុខាចុះឃោសនា អត្តសញ្ញាណប័ណ្ណសញ្ជាតិ
    អាមេរិករបស់កឹមសុខាផ្ទាល់ ត្រូវបានលេីកបង្ហាញស្ទេីរគ្រប់
    វេទិកា ហេីយដែលកឹមសុខា តែងអួតអាងជានិច្ចថា
    ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត អាមេរិកនិងជួយ គឺជួយ
    ពលរដ្ឋខ្មែរទាំងអស់ដែលដល់អាយុធ្វេីការ គឺអាមេរិកឲ្យទៅធ្វេីការនៅស្រុក
    អាមេរិកទាំងអស់ ដែលខ្លះអាចទៅធ្វេីការផលឹតខ្ចៅយន្តហោះ មានប្រាក់ខែ
    ខ្ពស់ចាយមិនអស់ ជាដេីម ដែល
    កឹមសុខាហាក់ភ្លេចគឹតថា សូម្បីប្រជាជនអាមេរិកផ្ទាល់
    ត្រូវដេីរទាត់ខ្យល់ព្រោះគ្មានការងារធ្វេីនៅស្រុកអាមេរិករាប់លាននាក់ឯណោះ ។
    តេីចំណុចនេះ កឹមសុខាមិនមែនចង់ដាក់
    ឬលក់ប្រទេសកម្ពុជា ឲ្យក្លាយជារដ្ឋបរិវា ឬជារដ្ឋដែលស្ថិត
    នៅក្រោមអាណានិគមរបស់ប្រទេសអាមេរិកទេឬ ?
    នៅមានត

Leave a Reply

Submit Comment