អ្នកវិភាគ ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ

ដោយ សុជីវី
2021-10-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ (ស្ដាំ)។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី


អ្នកវិភាគ​ថា ការ​ផ្ដួចផ្ដើម​កែ​រដ្ឋធម្មនុញ្ញ​របស់​លោក ហ៊ុន សែន ដែល​កំណត់​ឲ្យ​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ កើត​ចេញពី​កំហឹង​ឬ​ទោសៈ​របស់​លោក​ហ៊ុន សែន​។ ការ​រិះគន់​នេះ ខណៈ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ស្ដីពី​កំណត់​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ នឹង​ត្រូវ​គេ ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៨ ខែតុលា ខាងមុខ។

អ្នកវិភាគ ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង លើកឡើង​ស្រដៀង​គ្នា​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​យ៉ាង​តក់ក្រហល់​នេះ មិនអាច​ក្លាយជា​ច្បាប់​ល្អ​នោះ​ឡើយ​។ ពួកគេ​ក៏​មិន​រំពឹង​ថា ការអនុវត្ត​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព​នោះ​ដែរ​។

ពលរដ្ឋ​រស់នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​ម្នាក់​លោក ស៊ុន សុផាត និយាយ​ថា ការ​ស្មោះត្រង់​នឹង​ជាតិ​មិន​សំដៅលើ​ការ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នោះ។ លោក​ថា ការ​កែ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ បើ​រដ្ឋាភិបាល​ចង់​ធ្វើ​មិន​ពិបាក​ទេ ព្រោះ​សព្វថ្ងៃ​ប្រទេស​កម្ពុជា កំពុង​ដឹកនាំ​ដោយ​គណបក្ស​នយោបាយ​តែមួយ៖ «ខ្ញុំ​យល់ថា​រឿង​ស្មោះត្រង់ ឬ​មិន​ស្មោះត្រង់​រឿង​មាន​សញ្ជាតិ​ពីរ​មិន​សំខាន់​លើ​សញ្ជាតិ​ទេ ឲ្យ​គាត់​ស្មោះត្រង់​ទៅ​គាត់​ធ្វើ​ការបម្រើ​ជាតិ​បាន​ហើយ​ហើយ​ទោះបី​គាត់​មាន​សញ្ជាតិ​តែមួយ​ក៏ដោយ​បើ​គាត់​មិន​ស្មោះត្រង់​គាត់​មិន​បម្រើ​ជាតិ​បាន​ដដែល»។

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា យល់​ថា បើ លោក ហ៊ុន សែន មាន​ស្មារតី​ជាតិនិយម​មែន គឺ​ត្រូវ​កំណត់​ចាប់ពី​មេភូមិ​ឡើង​ទៅ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​។ ទោះ​បែបនេះ​ក្ដី លោក​ថា រឿង​កែ​ច្បាប់​កំណត់​សញ្ជាតិ​ពេលនេះ គ្រាន់​ជា​ល្បែង​នយោបាយ​របស់​លោក ហ៊ុន សែន​។ លោក​ថា ទោះ​ច្បាប់​នេះ​ចេញ​ជា​ធរមាន​ក្ដី ប៉ុន្តែ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​ប្រទេស​កម្ពុជា​គ្មាន​ស្ថាប័ន​ឯករាជ្យ​ចុះ​ស្រាវជ្រាវ​ថា មេដឹកនាំ​ណាខ្លះ​មាន​សញ្ជាតិ​ប៉ុន្មាន​នោះ​ទេ៖ «អ៊ីចឹង​ទោះបី​គាត់ (លោក ហ៊ុន សែនបង្កើត​ច្បាប់​ប៉ុន្មាន​មក​ទៀត​ក៏ដោយ​ហើយ​គាត់​ប្រកាស​ថា គាត់​មាន​សញ្ជាតិ​តែមួយ​ព័ត៌មាន​ពិត​គាត់​មាន​សញ្ជាតិ​ពីរ​ក៏​យើង​មិន​អាច​ទៅ​ធ្វើ​អី​ពួកគាត់​កើត​ដែរ»។

ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ ក្រោយ​ពេល​លោក ហ៊ុន សែន ប្រញាប់​បញ្ជា​ឲ្យ​កែ​ច្បាប់​កំណត់​ឲ្យ​ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ ដែល​ជា​ការ​ឆ្លើយតប​នឹង​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។ អ្នកវិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​សំដៅលើ​លោក សម រង្ស៊ី ដោយ​ចង់​មិន​ឲ្យ​លោក សម រង្ស៊ី អាច​ធ្វើជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ លោក​ថា ស្ថានភាព​សព្វថ្ងៃ​នេះ​ទោះ​គ្មាន​ច្បាប់​ថ្មី​នេះ​ក៏​លោក សម រង្ស៊ី មិន​អាច​ធ្វើ​នាយករដ្ឋមន្ត្រី​បាន​ដែរ ព្រោះ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ជាប់ទោស​យ៉ាងច្រើន​ដែល​អាច​ជាប់​ពន្ធនាគារ​មិន​ក្រោម​៣០​ឆ្នាំ​នោះ​ទេ។ អ្នកវិភាគ​នយោបាយ​ជើងចាស់​រូប​នេះ​រិះគន់​ថា ផែនការ​កែ​ច្បាប់​ពេល​នេះ ជា​និមិត្តរូប​នៃ​កំហឹង​របស់​លោក ហ៊ុន សែន៖ «បើសិនជា​វិធានការ​នេះ​សំដៅ​ទប់ស្កាត់​លោក សម រង្ស៊ី ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​មិន​ចាំបាច់​ធ្វើ​ទេ ទណ្ឌិត​អត់​មាន​សិទ្ធ​ចុះឈ្មោះ​ឆ្នោត​និង​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​ទេ ដូច្នេះ​មិន​អាច​ជា​នាយករដ្ឋមន្ត្រី​បាន​ទេ»។

បណ្ឌិត ឡៅ ម៉ុងហៃ រំលឹក​ថា ស្មារតី​នៃ​ច្បាប់​ជា​សេចក្ដី​សម្ដែង​ឆន្ទៈ​នៃ​ប្រជាជាតិ​ទាំងមូល​ហើយ​ច្បាប់​ដែល​ល្អ និង​មាន​ប្រយោជន៍​ចំពោះ​ជាតិ និង​ពលរដ្ឋ មិនអាច​កើត​ចេញ​ពី​ការ​ខឹង​សម្បារ ឬ​ទោសៈ នៃ​អ្នក​ធ្វើ​ច្បាប់​នោះ​ទេ​។ លោក​បន្ត​ថា ការ​ធ្វើ​ច្បាប់​ដែល​ចេញពី​កំហឹង​របស់​លោក ហ៊ុន សែន ពេល​នេះ គ្រាន់តែ​ជា​បង្ហាញ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ មាន​អំណាច​ប្រមូលផ្ដុំ​អាច​ធ្វើ​អ្វី​តាមចិត្ត​របស់​ខ្លួន។ លោក​ជំរុញ​ឲ្យ​មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុន​សិន៖ «ពោល​គឺ​ច្បាប់​គេ​ត្រូវ​សតិអារម្មណ៍​នឹងនរ​អត់​មាន​ស្អប់ខ្ពើម ស្រលាញ់​អី​ទេ អាណឹង​ច្បាប់​ចេញ​មក​គឺ​គំនិត​របស់​ប្រជាពលរដ្ឋ​ទាំងមូល រួច​ដល់​យើង​ក្នុង​កាលៈទេសៈ​នេះ​ធ្វើ​ច្បាប់​មាន​កំហឹង​ច្បាប់​ហ្នឹង​ទៅ​ជា​និមិត្តរូប​នៃ​កំហឹង ឬ​ទោសៈ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរ​លើ​ហ្វេសប៊ុក​ថា អង្គ​គណៈរដ្ឋមន្ត្រី​នឹង​បើក​ប្រជុំ​ពេញ នា​ថ្ងៃទី​៨ ខែតុលា ខាងមុខ​ដែល​នឹង​ជជែក សេចក្តី​ព្រាងច្បាប់​រដ្ឋធម្មនុញ្ញ ពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៣ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃទី​៧ ខែ​តុលា​។ ទោះយ៉ាង​ណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សេចក្តី​ព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការកំណត់​ឲ្យ​មេដឹកនាំ​កំពូល​នៃ​ស្ថាប័ន​របស់​ជាតិ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​។ អ្នកនាំពាក្យ​ដដែល​មិនទាន់​អាច​បញ្ជាក់​ថា នឹង​ត្រូវការ​ពេលវេលា​ប៉ុន្មាន​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ទេ ព្រោះ​ត្រូវ​ធ្វើ​តាម​នីតិវិធី គឺ​ក្រោយ​គណៈរដ្ឋមន្ត្រី​អនុម័ត នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ (រដ្ឋសភា និង​ព្រឹទ្ធសភា) បន្ត​ទៀត។

ទាក់ទង​ករណី​នេះ​ដែរ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើង​ថា ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ​សព្វថ្ងៃ​មាន​ពីរ​ប្រភេទ មួយ​ក្រុម​ជា​ធនធាន​សំខាន់​របស់​ជាតិ និង​មួយ​ក្រុម​ទៀត​គឺជា​ជនឧក្រិដ្ឋ​បំផ្លាញ​ជាតិ។

លោក​បន្ត​ថា ក្រុម​ទី​១ គឺ​ជនជាតិ​ខ្មែរ ដែល​បាន​ភៀសខ្លួន ទៅ​រស់នៅ​ឯ​នាយសមុទ្រ ដោយសារ​ការ​កាប់សម្លាប់ សង្គ្រាម និង​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​របប​លោក ហ៊ុន សែន រហូត​ពួកគេ​ទទួល​បាន​សញ្ជាតិ​ពីរ។ លោក​បន្ត​ទៀត​ថា អ្នក​ទាំងនោះ​ភាគច្រើន មានការ​សិក្សា​ពី​ប្រទេស​ជឿនលឿន​និង​មាន​បទពិសោធន៍​ការងារ​គ្រប់​វិស័យ ដែល​ជា​ធនធាន​ដ៏​មានតម្លៃ​របស់​ជាតិ​។ ដោយឡែក លោក​ថា ក្រុម​ទី​២ ដែល​មាន​សញ្ជាតិ​ពីរ​នោះ​ដែរ ពួកគេ​ជា​ថ្នាក់ដឹកនាំ​ប្រទេស​សព្វថ្ងៃ ដែល​បាន​បំផ្លិចបំផ្លាញ​ជាតិ ប្លន់​ដីធ្លី​ពលរដ្ឋ ទ្រព្យសម្បត្តិ​ជាតិ និង​លួច​ទិញ​សញ្ជាតិ​បរទេស​ត្រៀម​រត់​ចោលស្រុក​ពួកគេ​មិនមែន​ធនធាន​ជាតិ​ទេ គឺជា​ជនឧក្រិដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អ្នកវិភាគ ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ"

  1. Anonymous says:

    Cambodian can tell every thing about these two men . one was so evil talking like he just came from jungle is HUN SEN . can some one tell me where was HUN SEN study at and how high his education was. every time we Cambodian hear the ugly evil monster HUN SEN used bad word to SAM RANSY .. some time when HUN SEN’s temper gone up to the sky he speak all kind of animal word the worse of all was he can not even siting straight always looking backward and his face was full of evil . I know one day that animal HUN SEN will getting a heard attack . please believing me HUN SEN is SDACH PEAL in the history of this poor nation this guy reserve to be hang just like SADM

  2. Anonymous says:

    HUN SEN said >>>REING,,,,,REING to SAM RANSY and SAM RANSY never used that word I knew when SAM RANSY used educated word it hurt that evil so much he can not stand it . this is what we knew about our old said the frigid pot and pan are flooding and the squash was sunken >>please fine out what it mean

  3. so socheath says:

    យុទ្ធសាស្ត្រយកទន់កម្ចាត់រឹងរបស់កឹមសុខាអស់ល័ក្ខ !
    ***
    មេីលកុនចិនយូរៗទៅ កឹមសុខា ដែលជាអ្នកនយោបាយចូលចិត្តភូតភរ
    បោកប្រាស ញុះញង់ អុចអាល នឹងពូកែខាងអួតអាង តម្កេីងឫក កឹមសុខា
    បានរៀនចេះនូវក្បាច់ពិសេស
    មួយពីតួសំដែងកុនចិន នោះគឺក្បាច់យកទន់ កម្ចាត់រឹង ។
    បេីយេីងចាំមិនភ្លេចទេ កាលពីនៅធ្វេីជាប្រធានអង្គការសិទ្ធិ
    មនុស្សកម្ពុជា មុនបង្កេីតគណបក្សសិទ្ធិមនុស្ស កឹមសុខា
    ដែលជាអ្នកនយោបាយអាយ៉ងបរទេសរូបនេះ បាន
    សហការណ៍ ចាប់ដៃយ៉ាងជិតស្និទ្ធជាមួយមេរបស់ខ្លួននោះគឺអង្គការ
    NDI និងIRI ដែលអង្គការក្រៅរដ្ឋាភិបាលទាំងពីរនេះ មួយគ្រប់គ្រង
    និងផ្តល់មូលនិធិឲ្យដោយស្ថាប័នរដ្ឋសភាអាមេរិក និងមួយទៀត
    គ្រប់គ្រង និងផ្តល់មូលនិធិដោយស្ថាប័នព្រឹទ្ធសភាអាមេរិក ក្នុង
    ពាក្យអ្វីដែលហៅថាសម្រាប់
    ដំណេីរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅទូទាំងសកលលោក ។
    ទទួលបានជំនួយពីអង្គការទាំងពីរនេះ អង្គការសិទ្ធិមនុស្ស
    កម្ពុជាបានដំណេីរការទៅដោយរលូន ដូចដែលកឹមសុខា
    ធ្លាប់អះអាងថា កឹមសុខាផ្ទាល់ ត្រូវបានបណ្តុះបណ្តាល
    យ៉ាងយកចិត្តទុកដាក់ ពីគ្រូជនជាតិកាណាដា និងស៊ែប៊ី
    ដែលជួលមកដោយអាមេរិក ដេីម្បីបណ្តុះបណ្តាលកឹមសុខា
    ពីយុទ្ធសាស្ត្រ នឹងរបៀបនៃការធ្វេីបដិវត្តន៍ពណ៌ដេីម្បីផ្តួល
    រំលំរដ្ឋាភិបាល តាមរយះការវាយផ្តាច់ជេីងក្រោម ឬ ហៅម៉្យាង
    ទៀតថា ការយកជ័យជម្នះពីទីជនបទ (មូលដ្ឋាន)ដេីម្បីហ៊ុព័ន្ធផ្តួលរំលំទីក្រុង។
    ការញុះញង់ អុចអាល ក្នុងការជម្រុញពលរដ្ឋដែលមិនសូវយល់ពីច្បាប់ហេីយមានចិត្តលោភលន់ ឲ្យលួចដីរដ្ឋ ប្លន់ដីរាស្ត្រ សំដៅបង្កេីតជម្លោះ ធ្វេីឲ្យមានចលាចលនៅមូលដ្ឋាន
    រួមទាំងការបង្កេីតសម្អប់ ញុះញង់ឲ្យអ្នកក្រ ស្អប់អ្នកមាន
    ដែលកឹមសុខា ក្រោយការបង្កេីតគណបក្សសិទ្ធិមនុស្ស
    បានប្រកាសយ៉ាងពេញទំហឹងក្នុងការ ប្រមូលរឹបអូសទ្រព្យ
    សម្បត្តិពីអ្នកមានមកចែកឲ្យអ្នកក្រ រឹបអូសយករោងចក្រ
    សហគ្រាស ដីសម្បទានសេដ្ឋកិច្ច ពីសេដ្ឋី គហបតី និង
    វិនិយោគិនបរទេស ដោយសន្យាថាយកមកចែកឲ្យប្រជាពលរដ្ឋ នៅពេល
    ដែលគណបក្សសិទ្ធិមនុស្សឈ្នះឆ្នោត
    ផងដែរ ។ ការភូតភរ បោកប្រាស ញុះញង់ អុចអាល របស់កឹមសុខា
    តាមរយះការសន្យាមិនចេះចប់នោះទេ ។
    កឹមសុខា បានសន្យាចែកគោឲ្យ ១០០ក្បាល ក្នុងមួយគ្រួសារ សន្យា
    ចែកមាសម្នាក់២គីឡូ សន្យាដាក់ធ្មេញមាសឲ្យគ្រប់គ្នា តែចុងបញ្ចប់
    នៃការសន្យា កឹមសុខា បានជម្រុញឲ្យប្រជាជន ខំដាំត្រកួន ព្រលឹត
    កំប្លោក ដេីម្បីយកដេីម យកផ្កាទៅលក់នៅ
    អាមេរិក ដែលកឹមសុខា សន្យាដឹកយកទៅលក់ឲ្យដោយផ្ទាល់
    ផងដែរ ហេីយដែលការធ្វេីនយោបាយ ភូតភរ បោកប្រាស់
    ញុះញង់ អុចអាល លាបពណ៌ របស់កឹមសុខា ត្រូវបានបន្ត
    រហូតទោះបីកឹមសុខាបានរួមគ្នាជាមួយសមរង្សីបង្កេីតគណបក្ស
    សង្គ្រោះជាតិហេីយក្តី ។
    នយោបាយអាមេរិកនិយមរបស់កឹម សុខា ក៏កេីតមានជាមួយគ្នា
    ក្នុងការសន្យាខ្យល់ខាងលេីនេះផងដែរ ។
    រាល់ពេលកឹមសុខាចុះឃោសនា អត្តសញ្ញាណប័ណ្ណសញ្ជាតិ
    អាមេរិករបស់កឹមសុខាផ្ទាល់ ត្រូវបានលេីកបង្ហាញស្ទេីរគ្រប់
    វេទិកា ហេីយដែលកឹមសុខា តែងអួតអាងជានិច្ចថា
    ពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត អាមេរិកនិងជួយ គឺជួយ
    ពលរដ្ឋខ្មែរទាំងអស់ដែលដល់អាយុធ្វេីការ គឺអាមេរិកឲ្យទៅធ្វេីការនៅស្រុក
    អាមេរិកទាំងអស់ ដែលខ្លះអាចទៅធ្វេីការផលឹតខ្ចៅយន្តហោះ មានប្រាក់ខែ
    ខ្ពស់ចាយមិនអស់ ជាដេីម ដែល
    កឹមសុខាហាក់ភ្លេចគឹតថា សូម្បីប្រជាជនអាមេរិកផ្ទាល់
    ត្រូវដេីរទាត់ខ្យល់ព្រោះគ្មានការងារធ្វេីនៅស្រុកអាមេរិករាប់លាននាក់ឯណោះ ។
    តេីចំណុចនេះ កឹមសុខាមិនមែនចង់ដាក់
    ឬលក់ប្រទេសកម្ពុជា ឲ្យក្លាយជារដ្ឋបរិវា ឬជារដ្ឋដែលស្ថិត
    នៅក្រោមអាណានិគមរបស់ប្រទេសអាមេរិកទេឬ ?
    នៅមានត

Leave a Reply

Submit Comment